តើអ្នកធ្លាប់ទេ? នៅពេលដែលទិញបន្លែដូចជាស្ពៃ ការ៉ុត ខាត់ណា ប៉េងប៉ោះ តាសក់ ឬដំឡូងបារាំងរួច ភ្លេចយកទៅធ្វើម្ហូប ឬទិញបន្លែលើសទុកចោលរហូតដល់បន្លែទាំងអស់នេះទន់ស្រពូន លែងស្រស់ល្អដូចមុនហើយអ្នកក៏សម្រេចយកវាទៅបោះចោល ប៉ុន្តែអ្នកមិនដឹងទេថាបន្លែដែលទន់ស្រពូន មិនស្រស់ល្អដូចមុន ក៏អាចប្រើប្រាស់ជាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់បានផងដែរ ដោយយើងត្រូវអនុវត្តវិធីដូចខាងក្រោម៖

១.ធ្វើបន្លែឱ្យស្រួយឡើងវិញ៖ បើអ្នកមានបន្លែដែលខូចៗ ឬទន់ស្រពូន ចូលអ្នកត្រាំបន្លែទាំងនេះពេញមួយយប់ក្នុងទឹកត្រជាក់ក្នុងទូទឹកកក នោះភាពស្រួយនឹងត្រឡប់មកវិញ ដោយប្រើបច្ចេកទេសនេះលើការ៉ុត ប្រូខូលី សាឡាត់ និងតាសក់។ បច្ចេកទេសនេះមានប្រសិទ្ធភាពជាពិសេសចំពោះបន្លែដែលមានជាតិទឹក ដែលនឹងធ្វើឱ្យបន្លែមានជាតិទឹកឡើងវិញ។Entrepreneur wants to create more direct link in 'fragile' food supply  chain - Collingwood News

២.ស្ករជួយក្នុងការរក្សាបន្លែឱ្យល្អឡើងវិញ៖ ប្រសិនបើអ្នកមានបន្លែទន់ស្រពូន ចូលអ្នកបន្ថែមទឹកខ្មេះ និងស្ករស ២ គូបចូលទៅក្នុងចានទឹកត្រជាក់ ដោយសារស្ករមានឥទ្ធិពលរក្សាអាហារជួយឱ្យបន្លែរបស់អ្នកស្រស់ល្អម្តងទៀត។

៣.សមស្របសម្រាប់ចម្អិនអាហារ៖ ទោះបីជាមិនសូវមានរសជាតិឆ្ងាញ់ជាងបន្លែស្រស់ក៏ដោយ ប៉ុន្តែបន្លែទន់គឺល្អសម្រាប់ការចម្អិនអាហារ ព្រោះវាទន់ ហើយវាក៏ងាយក្នុងការចម្អិនឱ្យបានលឿនផងដែរ លើសពីនេះប្រភេទខ្លះក៏នឹងមានរសជាតិឆ្ងាញ់ជាងមុនដូចជាម្ទេសជាដើម។7 Myths About Washing Your Produce - Modern Farmer

៤.ធ្វើស៊ុប៖ ប្រសិនបើទុកបន្លែចោលរហូតដល់ទន់ស្រពូន ចូលអ្នកប្រមូលបន្លែផ្សេងៗធ្វើស៊ុបដូចជាដំឡូងបារាំង ការ៉ុត និងប្រូខូលី ដែលនឹងធ្វើឱ្យវាមានឱជារសឈ្ងុយឆ្ងាញ់ជាងមុន។

៥.យកបន្លែទៅអាំង៖ ប្រមូលបន្លែដែលខូចទាំងអស់មកអាំងក្នុងឡ ដោយកាត់ជាចំណែកៗ រួចប្រោះជាមួយប្រេងអូលីវបន្តិច បន្ទាប់មកដាក់ក្នុងឡនៅសីតុណ្ហភាព 200°C រយៈពេល ២០ នាទី នោះអ្នកនឹងបានបន្លែដ៏ឈ្ងុយឆ្ងាញ់ អាចញ៉ាំវាជាមួយអាហារផ្សេងៗ ដោយបន្ថែមជាមួយសាឡាត់ឬនំសាំងវិចជាការស្រេច៕