Home Blog Page 1278

អ្នកគាំទ្រភ្ញាក់ផ្អើលក្រោយស្ត្រីអាយុ៦៩ឆ្នាំម្នាក់ប្រកួតបវរកញ្ញាចក្រវាលហ្វីលីពីនទីក្រុង Quezon

0

ស្ត្រីម្នាក់ឈ្មោះ Jocelyn Cubales អាយុ ៦៩ ឆ្នាំ បានក្លាយជាបេក្ខនារីដែលមានវ័យចំណាស់ជាងគេក្នុងការប្រលងបវរកញ្ញាចក្រវាលហ្វីលីពីនប្រចាំទីក្រុង Quezon មុនការប្រកួតធំជ្រើសរើសម្ចាស់មកុដប្រចាំប្រទេស Miss Universe Philippines 2024 ។ ការបង្ហាញខ្លួនរបស់ស្រ្តីវ័យ៦៩ឆ្នាំរូបនេះបានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាទាំងក្នុងនិងក្រៅប្រទេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។Miss Universo: quién es Jocelyn Cubales, abuela y de 69 años que aspira a Miss Filipinas – Telemundo New York (47)

ដូចដែលអ្នកតាមដានកម្មវិធី Miss Universe ជ្រាបមកហើយថា កាលពីខែកញ្ញា ឆ្នាំ២០២៣ ស្ថាប័ននៃកម្មវិធីប្រកួតបវរកញ្ញាចក្រវាលបានប្រកាសតាមរយៈរឿង Instagram ដែលត្រូវបានផ្សព្វផ្សាយនៅលើ Profile ផ្លូវការរបស់ខ្លួនលែងកំណត់អាយុដើម្បីប្រកួតប្រជែងដណ្តើមមកុដ ខណៈកាលពីមុនបេក្ខភាពត្រូវមានអាយុពី១៨ ទៅ២៨ ឆ្នាំប៉ុណ្ណោះទើបអាចចូលរួមបាន។ ការផ្លាស់ប្តូរនេះនឹងអនុវត្តចំពោះបវរកញ្ញាទាំងអស់នៅទូទាំងពិភពលោក ចាប់ពីឆ្នាំ ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsAJtF3WZcZZNeXw47j_cPvTaV-qS6aIO-fN2XWwswJJZDOaT9mhl-_xSFm3WfiM-gwkaOkPR9PtFIg-Z2tQvQ1L3oCABK4-Q49N9uPKrPFxtbYuf0csTormo4a229cIBoyw3-0i1qRQXpsqnqO-2eumK1cKwuB2AoHsasZesarDwg56xUb1A8ZFzJjbg/s1166/416306230_10224876021436524_4140561659398908938_n.jpgស្របពេលដែលមានគោលការណ៍ថ្មីរបស់កម្មវិធី Miss Universe មិនកំណត់អាយុ ស្រី្តមានកូន ស្រ្តីកែភេទ អាចចូលប្រកួតបាន ស្រ្តីអាយុ៦៩ឆ្នាំម្នាក់មានឈ្មោះថា Jocelyn Cubales (ចូសេលីន គូបាលេស) បានសម្រេចចិត្តចូលប្រលងនៅប្រទេសរបស់ខ្លួនដើម្បីប្រាថ្នាចង់ក្លាយជាបេក្ខភាពម្នាក់ដោយមិនខ្វល់ពីការរិះគន់ទៅលើអាយុរបស់ខ្លួនឡើយ។
Jocelyn Cubales គឺជាម្តាយដែលមានកូនពីរនាក់ និងមានចៅពីរនាក់។ ស្រ្តីរូបនេះបានបញ្ជាក់ថា ការសម្រេចចិត្តចូលរួមក្នុងកម្មវិធីប្រកួត Miss Universe Philippines Quezon City ដើម្បីជំរុញចិត្តស្ត្រីគ្រប់វ័យ ឱ្យបន្តក្ដីសុបិនរបស់ខ្លួន។ ស្រ្តីរូបនេះបានគូសបញ្ជាក់ថា៖ «ខ្ញុំចង់បង្ហាញពិភពលោកថាគ្មានអាយុណាដើម្បីបន្តក្តីសុបិនរបស់អ្នកទេ ស្ត្រីគ្រប់វ័យគឺស្អាត ឆ្លាត និងខ្លាំង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL9Tic-41EmZVS8oHW-nocAEx6KyICm3jqRR6xXSGZFOlwxES5xs41SkThIKDfxABdBJN-i1mbWYC9vI-WrcTTgECM8bH8AxnOnq-qAga37Op-RRZFU-ssCO-MkhsxYTwup3_GXZ9g9qL2hWw6Ftt9fIBos0dOO8vKtA5N7hLJ4s1HVGwZrLRmP7KR0Yc/s1619/417711288_10224876022836559_6910820017610867179_n.jpgបេក្ខភាព MUPH-Quezon City រូបនេះជាម្ចាស់ក្រុមហ៊ុនធ្វើម្ហូបមួយ ហើយក៏ស្ម័គ្រចិត្តជាមួយអង្គការដែលជួយកុមារដែលខ្វះខាត។ អ្នកស្រីបាននិយាយថា «ខ្ញុំពិតជារំភើបណាស់ដែលបានចូលរួមក្នុងការប្រលងបវរកញ្ញាចក្រវាលហ្វីលីពីនទីក្រុង Quezon។ វាគឺជាឱកាសមួយដើម្បីធ្វើឱ្យខ្លួនខ្ញុំស្គាល់ពិភពលោក និងលើកទឹកចិត្តដល់ស្ត្រីដទៃទៀត»។

គួរបញ្ជាក់ថា Jocelyn Cubales គឺជាបេក្ខនារីជើងចាស់ ដោយបានឈ្នះពានសម្រស់ចំនួន ៥ មានដូចជា Mrs. Philippines Germany 2000, Mrs. Philippines for Mrs, Asia International 2014, Mrs. Asia International 2014, Mrs.Asia International Global 2014 និង Mrs. Ecotourism 2014។ នៅឆ្នាំ ២០១៧ នៅអាយុ ៦៣ ឆ្នាំអ្នកស្រីបានប្រកួតប្រជែងក្នុងកម្មវិធី Mrs. Mother of the Universe ខណៈដែលគូប្រជែងរបស់ខ្លួនមានអាយុពី ២៥ ទៅ ៤៥ឆ្នាំប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWdp6kZ3QxgDyb1HQ3YFSWJlaiEz_wKO2NVO-bxFq0ZXhBPqSg5i7bSo7fiGS5AVZNlO11h1BZpgMteLYIhG64ju9WzxPL-bwIjBjm4gt-IMcfxtPlVn5cF5E9lEnxrFp7WWhMDZkUei8i5ZvB9QRtskDwKplmfh3rnpTPzRk5IPHsmTzfjDimcnGpBRQ/s1480/image_2024-01-10_10-44-50.png

ទម្លាយប្រវត្តិស្នេហា ធារីកា និងអនាគតស្វាមី ហ្វេនៗស្តាប់ហើយញញឹមបិទមាត់មិនជិត

0

មិនដែលទម្លាយអ្វីច្រើនលើបណ្តាញសង្គមស្រាប់តែតារាចម្រៀង សុវត្ថិឌី ធារីកា បានដើរចែកធៀបការព្រាត ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈតារាចម្រៀងតូចច្រឡឹងរូបនេះទើបតែបង្ហាញរូបភាពអនាគតស្វាមីជាផ្លូវការកាលពីថ្ងៃទី៩ មករា ចំថ្ងៃខួបកំណើតរបស់គូដណ្តឹង។ ទន្ទឹមនឹងដំណឹងដ៏រំភើបនេះងាកមកប្រវត្តិស្នេហារបស់អ្នកទាំងពីរវិញស្តាប់ហើយធ្វើឱ្យហ្វេនៗញញឹមបិទមាត់មិនជិតតែម្តងគឺជា«ស្នេហាដែលឃើញភ្លាមស្រលាញ់ភ្លាម»ហើយឈានដល់ពិធីមង្គលការតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsaeEXKna8RlGmTcGV6XR_jK-A-P_pxLKbGqz8XXoKc0VRakT3HLXPKWnpFAAhmdMdeo6sW3M4Cm8CAkYQ1ECfnEl27fAb20oXCC0821mPsDD1cOJTu-n86Kzb0yZHVhX4m8UoEtoNfPNu2q6_guF396uX-FadOqGa0onltrsILmrmRd-U9ZKdOYkxgBk/s2048/image_2024-01-10_15-05-47.png

ក្នុងឱកាសដែល សុវត្ថិឌី ធារីកា និងគូដណ្តឹង ពូ សូផានិត ទៅអញ្ជើញការពិធីករ ជា វណ្ណារិទ្ធ លោកបានជីកសួរពីប្រវត្តិស្នេហារបស់កូនកំលោះកូនក្រមុំមួយគូនេះចាប់ផ្តើមពីចំណុចណារហូតអ្នកទាំងពីរសម្រេចចិត្តចូលរោងការ។ តាមការបញ្ជាក់របស់កូនកំលោះ លោក សូផានិត បានឱ្យដឹងថាលោក និងតារាចម្រៀង ធារីកា បានស្គាល់គ្នា៣ឆ្នាំមកហើយក្នុងឆ្នាំ២០២០ មុននឹងប៉ាម៉ាក់របស់ ធារីកា ចែកឋានទៅទៀត។

អនាគតស្វាមីកញ្ញា ធារីកា បានបន្តថាលោកបានស្គាល់អនាគតភរិយាក្នុងពិធីខួបកំណើតប្អូនជីដូនមួយរបស់លោកហើយស្វាមីបងប្អូនលោកត្រូវជាជីទូតមួយរបស់ ធារីកា ហើយថ្ងៃខួបកំណើតនោះ ធារីកា ទៅលេងផ្ទះអ៊ំហើយជួបគ្នាតែម្តងដោយមានចាស់ទុំជាច្រើននៅក្នុងកម្មវិធី។ លោក សូផានិត ថាពេលឃើញ ធារីកា ភ្លាមគឺលោកស្រលាញ់តែម្តងហើយចូលទៅសុំធារីកា រាំជាមួយគ្នានិងសុំស្រលាញ់តែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiglvy56mSdgOHr6lY-DesbSrAktr0dOpDYqpTKy0tSWJxp0vtVktyxdslXk-OlZQJHfS0LZRLunxnw4_X_mgawJx5INMcC7epQuXUDpNL51t5IyQ9gpAubftnOKODajggmJD9ol45CuJGPWcbR7Dt8ccn-Ng00Ur4z8VPRvo9NN2afyTEsrouk2oItNWk/s2048/image_2024-01-10_15-05-51.png

នៅពេលដំបូងៗដែលលោក សូផានិត តាមញ៉ែ ធារីកា នោះខាងស្រីនៅមិនទាន់ព្រមនោះទេដោយ ធារីកា បាននិយាយថាគូដណ្តឹងខ្លួនហ៊ានខ្លាំង ខណៈដែលលោក សូផានិតថា ខ្លួនបានឆាតទៅ ធារីកា ឡើងមួយខែទើបមានការឆ្លើយតបពីធារីកា ហើយឆ្លើយយ៉ាងខ្លីប៉ុន្តែការព្យាយាមក៏ដូចជានិស្ស័យផង លោកបានសុំណាត់ជួប ហើយ ធារីកាបាននាំទៅញុំាបាយនៅផ្ទះនិងបានជួបម្តាយរបស់ ធារីកា តែម្តង។ បន្ទាប់ពីជួបចាស់ទុំរួចអ្នកទាំងពីរក៏ចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នាបន្តិចម្តងៗរហូតក្លាយទៅជាគូជីវិត។

គួរបញ្ជាក់ថា តារាចម្រៀង សុវត្ថិឌី ធារីកា និងកូនកំលោះ ពូ សូផានិត នឹងចូលរោងការនា ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ខាងមុខឆាប់ៗនេះក្រោមការសាទរយ៉ាងច្រើនពីសំណាក់អ្នកសិល្បៈនិងអ្នកគាំទ្រ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHx0qI0UYqIELziyst75C2rlgxy85au3ViWKdbwJ1HgqCyV5NQLNSGQmvTIZLoAFqYq4oXjFEJNLM2RlGWv0Jypp2azX0MztTu89WYUZgACAh1daYTjpS0YfCT7DQFkxdmt1xt2gOn696uPjw7E16oT0-XLFMElAdvLk4yKmKnw-zb0rPdum3esBgZpkw/s2048/image_2024-01-10_15-05-53.png

 

 

អត់ការងារធ្វើស្ត្រីម្នាក់ត្រូវបានកាត់ទោ.សឱ្យជាប់ពន្ធ.នាគារ៦ខែពីបទបង្កការរំខាន Rain និង Kim Tae Hee ញឹកញាប់

0

ស្ត្រីម្នាក់ដែលមានអាយុ ៤០ឆ្នាំត្រូវបានកាត់ទោ.សឱ្យជាប់ពន្ធនាគាររយៈពេល ៦ខែហើយត្រូវបានឱ្យបញ្ចប់សកម្មភាពរំខានរយៈពេល ៤០ ម៉ោង ចំពោះការតាមដាន Rain និងតារាសម្តែង Kim Tae Hee ម្តងហើយម្តងទៀត ដោយស្រ្តីនោះបានទៅផ្ទះតារាទាំងពីររូបនេះហើយចុចកណ្ដឹងទ្វារឥតឈប់។Woman sentenced to prison for stalking Rain and Kim Tae Hee | allkpop

សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងដោយផ្នែកព្រហ្មទណ្ឌទី ៩ នៃតុលាការក្រុងសេអ៊ូលភាគខាងលិចនៅថ្ងៃទី ១០ ខែមករា ហើយស្ត្រីនោះត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទរំលោភលើច្បាប់ការផ្តន្ទាទោសតាមអំពើចិត្ត។ ថ្វីដ្បិតតែជាជនល្មើសលើកទី១ និងមិនបង្កគ្រោះថ្នាក់ដល់រាងកាយជនរងគ្រោះក៏ដោយ ក៏ទង្វើរបស់ស្រ្តីវ័យ៤០ឆ្នាំបន្តម្តងហើយម្តងទៀតរួមមានការទៅលេងផ្ទះ Rain និង Kim Tae Hee និងគោះទ្វារផ្ទះ នាំឱ្យឈានដល់ការកាត់ទោសនេះ។Kim Tae Hee and Rain's stalker to be prosecuted and sent to trial | allkpop

តុលាការបានទទួលស្គាល់ថា ស្រ្តីរូបនោះមានជំងឺផ្លូវចិត្តហើយប្រហែលជាបានប្រព្រឹត្តបទឧក្រិដ្ឋ ខណៈដែលងាយរងគ្រោះទាំងផ្លូវចិត្ត និងផ្លូវកាយ។ លើសពីនេះ ស្រ្តីរូបនេះមានទីលំនៅមិនច្បាស់លាស់ និងកង្វះការគាំទ្រពីគ្រួសារសម្រាប់ការព្យាបាលបានធ្វើឱ្យមានការព្រួយបារម្ភអំពីហានិភ័យនៃការរំលោភបំពានឡើងវិញ។ ដូច្នេះហើយ តុលាការបានចាត់ទុកការឃុំខ្លួន ការព្យាបាល និងការអប់រំ ដើម្បីការពារការកើតឡើងវិញជាចាំបាច់ សូម្បីតែការពិចារណាលើស្ថានភាពសុខភាពរបស់ស្រ្តីនោះក៏ដោយ។Kim Tae Hee and Rain's stalker to be prosecuted and sent to trial | allkpop

ស្រ្តីដែលត្រូវបានគេចោទប្រកាន់រូបនេះបានទៅលេងផ្ទះរបស់ Rain និង Kim Tae Hee ក្នុងទីក្រុង Yongsan-gu ទីក្រុងសេអ៊ូល ចំនួន ១៤ ដងនៅចន្លោះខែមីនា និងខែតុលា ឆ្នាំ២០២២ដោយបានបន្លឺកណ្ដឹងទ្វារម្តងហើយម្តងទៀត។ ទោះបីជាត្រូវបានជូនដំណឹងអំពីការបំពានបទមជ្ឈិមក៏ដោយ ស្រ្តីនោះបានត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេវិញនៅថ្ងៃទី ២៧ ខែកុម្ភៈ និងថ្ងៃទី ៧ ខែមេសា ឆ្នាំបន្ទាប់ ព្រមទាំងបានទៅលេងហាងកែសម្ផស្សរបស់គូស្នេហ៍នេះផងដែរ។ អយ្យការបានស្នើសុំដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ និងកម្មវិធីព្យាបាលតាមអំពើចិត្តនៅក្នុងសវនាការសម្រេចនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣៕

ប្តីប្រពន្ធជនជាតិថៃត្រូវបានឃាត់ខ្លួន ជុំវិញករណីយកសាកសពក្មេងប្រុស២ខួបញាត់ក្នុងទូរទឹកកក

0

កាលពីពេលថ្មីៗនេះ សារព័ត៌មានប្រទេសថៃបានរាយការណ៍ថា ប៉ូលីសថៃគឺបានរកឃើញភស្តុតាងនិងចោទប្រកាន់ប្តីប្រពន្ធ១គូរ រស់នៅក្នុងខេត្ត Nonthaburi ប្រទេសថៃ ពីបទលាក់បាំងសាក.សពរបស់ក្មេងប្រុសទើបចេះដើរតេះតះ នៅក្នុងទូទឹកកក។

កាលពីថ្ងៃទី៧ ខែមករានេះ កាសែត Bangkok Post បានចុះផ្សាយថា មានប្តីប្រពន្ធជនជាតិថៃ១គូរ ដែលប្តីមានឈ្មោះថា Harnnarong Praiphanom និង ប្រពន្ធ Marisa Thong-iam ដោយអ្នកទាំង២មិនបានរាយការណ៍អំពីការស្លា.ប់របស់កុមារទៅកាន់ប៉ូលីសនោះទេ។Bangkok Post - Toddler in fridge really choked to death

តាមការចុះផ្សាយក៏បានឲ្យដឹងទៀតថា ប្តីប្រពន្ធមួយគូនេះមិនមែនជាឪពុកម្តាយបង្កើតរបស់កុមារ២ខួបនេះទេ ដោយពួកគេបានយកក្មេងនោះមកចិញ្ចឹមព្រោះថាឪពុកម្តាយបង្កើតរបស់ក្មេងត្រូវជាមិត្តភក្តិខ្លួន ហើយថែមជាអ្នកញៀនថ្នាំទៀតផង ទើបពួកគាត់សម្រេចចិត្តយកមកចិញ្ចឹមជំនួស។

ប្ដីប្រពន្ធមួយគូរនេះបាននិយាយថា ក្មេងប្រុសស្លា.ប់ដោយសារតែស្លាក់បាយដំណើប ធ្វើឲ្យស្អិតស្ទះបំពង់ខ្យល់។ ការអះអាងនេះក៏ត្រូវបានស្របជាមួយនឹងការបញ្ជាក់ដោយលទ្ធផលធ្វើកោសល្យវិច័យកាលពីថ្ងៃទី ៧ ខែមករាផងដែរ។Bangkok Post - Couple charged with hiding dead toddler in fridge

ទោះជាយ៉ាងណាក៏ដោយ ម្តាយមីងម្នាក់ទៀតរបស់ក្មេងប្រុសបាននិយាយថា នាងមិនជឿថាក្មួយខ្លួនស្លា.ប់ព្រោះតែស្លាក់បាយដំណើបនោះទេ ដោយហេតុថាបានប្រទះឃើញមានស្នាមជាំជាច្រើននៅលើដៃ និងជើងរបស់ក្មេងប្រុស។

Marisa ដែលត្រូវជាម្តាយចិញ្ចឹមនោះបានរៀបរាប់ថា កាលពីថ្ងៃទី២ មករា នាងនិងកូនបានដេកនៅក្បែរគ្នា ខណៈពេលនោះនាងបានឃើញថា ដៃនិងមាត់របស់កូនពោរពេញដោយបាយដំណើបទៅហើយ។Couple in Thailand charged with hiding body of dead 2-year-old boy in fridge:  Reports - CNA

បន្ទាប់ពីក្មេងប្រុសនោះបានបាត់បង់ជី.វិតហើយ ប្តីប្រពន្ធមួយគូនេះបានសម្រេចចិត្តដាក់កូននៅក្នុងថង់មួយ ដោយសារតែពួកគេខ្លាចមិនហ៊ានសារភាពទៅកាន់ប៉ូលីស។ ជាចុងក្រោយក៏បានយកសាកសពក្មេងប្រុសទៅដាក់ក្នុងទូរទឹកកកបែបនេះតែម្តងទៅ៕

ភេសជ្ជៈ ៣ ប្រភេទមានប្រសិទ្ធភាពបំផុតក្នុងការធ្វើឱ្យចិត្តស្ងប់ និងគេងលក់ស្រួលនៅពេលយប់

0

ប្រភេទភេសជ្ជៈទាំង ៣ មុខខាងក្រោមនេះ គឺសក្តិសម និងល្អបំផុតក្នុងការទទួលទាននៅពេលយប់ ដើម្បីជួយបន្សុទ្ធរាងកាយ ជួយឱ្យគេងលក់ស្រួល សុខភាពល្អ អាយុវែង ព្រោះភេសជ្ជៈទាំងនេះ សម្បូរទៅដោយសារធាតុចិញ្ចឹមទ្វេដង។

១.ទឹកដោះគោក្តៅ៖ នៅពេលដែលអ្នកចូលគេង ការផឹកទឹកដោះគោក្តៅគឺល្អបំផុតសម្រាប់រាងកាយ ព្រោះវានឹងបន្សាបជាតិពុល ក៏ដូចជាព្យាបាលការគេងមិនលក់បានយ៉ាងប្រសើរ រួមទាំងភ្ញាក់ពីដំណេកអារម្មណ៍ស្រឡះល្អទៀតផង។Health benefits of milk: What is the difference between hot and cold milk? | HealthShots

២.ទឹកឃ្មុំក្តៅឧណ្ណៗ៖ នៅពេលយប់ ការផឹកទឹកឃ្មុំក្តៅឧណ្ណៗ គឺមានប្រសិទ្ធភាពបំផុតក្នុងការជួយព្យាបាលជំងឺពោះវៀន កាត់បន្ថយអារម្មណ៍តានតឹង ថប់បារម្ភ និងគេងលក់ស្រួល រួមទាំងជួយបន្សុទ្ធរាងកាយ ធ្វើឱ្យចិត្តស្ងប់ផងដែរ។ALERT! Adding honey to anything warm can be dangerous for you | The Times  of India

៣.ទឹកទំពាំងបាយជូរ៖ ទឹក Raisin ឬទឹកទំពាំងបាយជូរ នឹងជួយឱ្យអ្នកគេងលក់ស្រួល ដុតបំផ្លាញជាតិខ្លាញ់លើស និងដុតបំផ្លាញកាឡូរីបានយ៉ាងល្អ។ លើសពីនេះ ទឹកទំពាំងបាយជូរក៏មានជាតិកាល់ស្យូម វីតាមីន និងសារធាតុរ៉ែជាច្រើនទៀត។ ដូច្នេះហើយ ប្រសិនបើអ្នកផឹកទឹកទំពាំងបាយជូរមុនពេលចូលគេង វាជារឿងល្អដែលអាចជួយឱ្យអ្នកគេងលក់ស្រួល៕Grape juice | wein.plus Lexicon

ប្រធានាធិបតីបារាំង បានតែងតាំងនាយករដ្ឋមន្ត្រីថ្មី ដែលក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ

0

បរទេស៖ ប្រធានាធិបតីបារាំងលោក Macron បានតែងតាំងរដ្ឋមន្ត្រីអប់រំ Gabriel Attal ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស ដោយគាត់បានក្លាយជានាយករដ្ឋមន្ត្រីក្មេងបំផុតក្នុងប្រវត្តិសាស្ត្របារាំងនៅអាយុ ៣៤ ឆ្នាំ។
នៅថ្ងៃទី៩ ខែមករា ទីភ្នាក់ងារសារព័ត៌មាន BBC បានរាយការណ៍ថា លោក Gabriel Attal ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសបារាំង ជំនួសឱ្យលោកស្រី Elisabeth Bourne ដែលជានាយករដ្ឋមន្ត្រីបារាំងកាលពីមុនបានលាលែងពីតំណែង។Macron calls for unity in France after Hamas attacks – POLITICO

លោក Gabriel Attal កាលពីមុនគឺជារដ្ឋមន្ត្រីក្រសួងអប់រំ ត្រូវបានមនុស្សជុំវិញពិភពលោកចាប់អារម្មណ៍គាត់ ដោយសារគាត់មានអាយុត្រឹមតែ ៣៤ ឆ្នាំ ដោយគេចាត់ទុកថាគាត់ជានាយករដ្ឋមន្ត្រីក្មេងបំផុតក្នុងប្រវត្តិសាស្ត្របារាំង ហើយក៏ជានាយករដ្ឋមន្ត្រីបារាំងដំបូងគេដែលហ៊ានចេញមុខប្រាប់មហាជនថាគាត់ជាមនុស្សស្រលាញ់ភេទដូចគ្នាដោយបើកចំហផងដែរ។Gabriel Attal becomes France's youngest ever prime minister | World News |  Sky News

ក្នុងពេលកាន់តំណែងនេះលោក Attal គឺមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមប្រជាជន រួមទាំងអ្នកប្រឆាំងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ លោក Attal នឹងមានកិច្ចការដ៏លំបាកមួយនៅចំពោះមុខគាត់ ដូចជាការដឹកនាំរដ្ឋាភិបាលបារាំងក្នុងការបោះឆ្នោតក្រុមប្រឹក្សាអឺរ៉ុបក្នុងខែមិថុនា។Macron names Gabriel Attal as France's new prime minister | M.News World

គួរបញ្ជាក់ដែរថា មុនពេលគាត់ឡើងធ្វើជានាយករដ្ឋមន្ត្រី ក៏ត្រូវបានពលរដ្ឋមួយចំនួនរិះគន់ផងដែរ ដោយសារកាលពីមុនគាត់គឺជារដ្ឋមន្ត្រីក្រសួងអប់រំ បានចេញបទប្បញ្ញត្តិហាមឃាត់សិស្សមិនឱ្យស្លៀកសម្លៀកបំពាក់អាបាយ៉ា ចូលក្នុងសាលារៀន ដែលជាសំលៀកបំពាក់ដែលស្ត្រីមូស្លីមតែងតែពាក់។ បន្ទាប់ពីការហាមឃាត់នេះ មានភាពចម្រូងចម្រាសខ្លាំង ភាពលេចធ្លោក្នុងឆាកនយោបាយរបស់លោក Attal ក៏កាន់តែមានប្រជាប្រិយភាពផងដែរ៕

២នាក់នៅព្រៃស ៣នាក់នៅក្រៅឃុំ ជុំវិញករណីព្រួតវាយសិស្សស្រីម្នាក់

0

នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនជាប់ចោទចំនួន ២នាក់ ក្រោយការស៊ើបសួរនៅសាលាដំបូងរាជធានីភ្នំពេញ ជុំវិញករណីព្រួតវាយសិស្សស្រីម្នាក់។

ជនត្រូវបានឃុំខ្លួនមានចំនួន២នាក់ រួមមាន៖
ទី១ ឈ្មោះ អាត សំណាង ហៅលីហ្សា ហៅឆើរី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស
ទី២ ឈ្មោះ យាន រស្មី ហៅម៉ី ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស

ជនទាំងពីរនេះ ជាប់ចោទពីបទហិង្សាដោយចេតនា និងបច្ចុប្បន្នត្រូវបាន ឃុំខ្លួនជាបណ្តោះអាសន្ន នៅមណ្ឌលយុវនីតិសម្បទា (ព្រៃស)។

ដោយឡែកយុវតី៣នាក់ទៀតត្រូវបានតុលាកាសម្រេចចដោះលែងឱ្យនៅនៅក្រៅឃុំ តែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ដែលមានចំនួន៣នាក់រួមមាន៖
ទី១ ឈ្មោះ ហូយ ម៉ូលុច្យ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស
ទី២ ឈ្មោះ គង់ សុីណា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស
ទី៣ ឈ្មោះ សំណាង ពិសី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស

 

ប្រធានសមាគមសិល្បករខ្មែរដុតដៃដុតជើងលើស្រ្តីតាំងខ្លួនជាអ្នកស្នងរូបព្រះនាងឥន្រ្ទទេវី

0

ទោះនៅមិនទាន់ឃើញមានចំណាត់ការណាមួយពីក្រសួងពាក់ព័ន្ធទៅលើស្រ្តីម្នាក់ដែលតាំងខ្លួនជាអ្នកស្នងរូបព្រះនាងឥន្រ្ទទេវី ហើយបានបង្ហាញកាយវិការមិនសមទំនងធ្វើឱ្យមហាជនរិះគន់នោះ ប៉ុន្តែគេក៏សង្កេតឃើញថាជំទាវ ចន ច័ន្ទលក្ខណា ប្រធានសមាគមសិល្បករដុតដៃដុតជើងលើរឿង រហូតមានសង្គ្រាមពាក្យសម្តីកើតឡើង។ ទន្ទឹមនឹងរឿងនេះខាងលោក អាចារ្យធំ ក៏បានគាំទ្រចំណាត់ការរបស់ជំទាវ ចន ច័ន្ទលក្ខណា ថែមទាំងឱ្យប្រធានសមាគមរូបនេះប្តឹងស្រ្តីនោះទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM_cZSPTGXXhWiHeSPfkoDB2uXOt_4G4fknHE2w3qOVKIP-6hzXFIHFDqUwAzekrkD1kCHIcO3s10e8bunLvBC4CgXhYcJx6Ex1A0lnCN_s0ABIwh5OJ5XDWsFVqss2aJvGHrpqQN00MiVSQgqBQD9cZbXfImE0eeVLZk2afnLY8JEOaZyJWjZMev4fwU/s960/photo_2024-01-04_08-20-14.jpg

លោក អាចារ្យធំ បានសរសេរនៅលើបណ្តាញសង្គមនៅល្ងាចថ្ងៃទី៩ មករា ថា «លោកស្រី ចន ច័ន្ទលក្ខិណា ត្រូវឈរជាដើមបណ្ដឹងប្ដឹងបុគ្គលណាដែលធ្វើសកម្មភាព ប៉ះពាល់សិល្បៈវប្បធម៌ ស្របពេលខ្លួនកំពុងអង្គុយកៅអីជាប្រធានសមាគមសិល្បករ។ មិនបាច់ឆ្លើយឆ្លងអីទេប្ដឹងយកតែម្ដងទៅ»។ សំណេរពីលោក អាចារ្យធំនេះដែរ ជំទាវ ចន ច័ន្ទលក្ខណា បានឆ្លើយតបនៅថ្ងៃទី១០ មករា ថា«ខ្ញុំសូមឆ្លើយតបទៅសំណើរលោកអាចារ្យធំ : ពេលនេះគឺខ្ញុំកំពុងរង់ចាំចំណាត់ការពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រោះខ្ញុំក៏បានផ្តល់ព័ត៌មាន និង លើកសំណើរជូនលោកជំទាវ ភឿង សកុណា ឱ្យបានជ្រាបតាំងពីថ្ងៃទី ០៣ ខែ មករា។ លោកជំទាវក៏បានឆ្លើយតបមកខ្ញុំភ្លាមៗដែរ នៅក្នុងកិច្ចការងារនេះគឺលោកជំទាវបានប្រគល់ភារកិច្ចជូនទៅឯកឧត្តម ចំរើន វណ្ណថា ដើម្បីធ្វើកិច្ចការនេះ ហើយខ្ញុំក៏បានទាក់ទងរំលឹកឯកឧត្តមម្តងទៀតតាំងពីថ្ងៃទី ០៧ ឯកឧត្តមបានមានប្រសាសនថា ខាងក្រុមការងារបានទាក់ទងទៅម្ចាស់ផេក តែម្ចាស់ផេកលើកទូរស័ព្ទហើយក៏បិទវិញមិនអាចធ្វើការទាក់ទងបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhji96Foqh_2rcGfV__fZRX6p2nhc5l3ujQdzddJ_KhJd6LP_Z-RWTa0tgjdpfeRe92mPDd1nUi4HxhCpFBkjaovVgu4rPD_iVNXVbMvEUMrX9kmHBMflayBMgdohItRkoREWOYVjQPxQlXHHoEJ4mA-a0G1bwNt6bHpEaonlYUb8JYDqgOOKQz-84NFCg/s1201/image_2024-01-04_08-24-49%20(2).png

អតីតតួឯករូបនេះបានសង្កត់ធ្ងន់ថា « ក្រសួងគឺជាឪពុកម្តាយរបស់អ្នកសិល្បៈផ្នែករក្សាសិល្បៈវប្បធម៌ជាតិ ខ្ញុំអត់ធ្វើការរំលងក្រសួងទេ»។

គេចាំបានដែរថា កាលពីយប់ថ្ងៃទី៨ មករា ឆ្នាំ២០២៤ ប្រធានសមាគមសិល្បករខ្មែរ ជំទាវ ចន ច័ន្ទលក្ខណា បាន Live និយាយរឿងរ៉ាវពីអ្នកលក់អនឡាញ ដែលមានគណនីឈ្មោះ«កំពូលម៉ូត» ដែលបានតាំងខ្លួនជាអ្នកស្នងរូបព្រះនាងឥន្រ្ទទេវី បានបោះសម្តីឱ្យខ្លួនថាមានចិត្តច្រណែនទើបបានជាខ្លួនចេញមកឈឺឆ្អាលបែបនេះ។ អតីតតារាសម្តែងរូបនេះបាននិយាយខ្លួន អត់រិះគន់រឿងអ្នកស្នងរូប ឬ បារមីព្រះនាងសណ្ឋិតទេ បើសណ្ឋិតហើយក៏សណ្ខិតចុះ តែកុំតាំងខ្លួនមកជួយសង្គមជាតិ និង តាំងខ្លួនជាអ្នកបង្កើតក្បាច់របាំខ្មែរ ព្រោះទង្វើបែបនេះកំពុងមើលងាយវប្បធម៌ដ៏ផូរផង់របស់ដូនតាខ្មែរ៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlxuoS9J7h-ry7d76vyaLeMPTLo3zVpN8pYSUfhHCTjT_xi8S-ODnc0TMqF59Lvkrvy3veCJyQUqWjQUGHAv7Jyii2fCGUL6kb_f9yQbVcRXmnkfBU6DwEtiFOqf6wHlogjw8K5vvxpFIJGTzvt7CH4g2xgqfq-HPwt_-kadSFSU-PZiLqBXtcYGECrQU/s1440/image_2024-01-09_09-33-32.png

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ច្រានចោលការចោទប្រកាន់ដែលថាមានអំពើពុករលួយនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

0

ថ្មីៗនេះ មានទំព័រហ្វេសប៊ុកមួយបានបង្ហោះរូបភាព និងខ្លឹមសារ ទាក់ទងនឹងការរិះគន់ពីសំណាកភ្ញៀវទេសចរអន្តជាតិ ទៅលើអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

ទំព័រហ្វេសប៊ុកមួយឈោ្មះថា”The CEROC” បានធ្វើការផ្សព្វផ្សាយព័ត៌មានអំពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដោយថា ៖”មិនយកអតិថិជនជាធំទេ មើលចុះពួកគេឲ្យពិន្ទុទាបខ្លាំងណាស់រឿងពុករលួយ សេវាកម្មអត់ល្អ និងថែមទាំងផ្តាំអ្នកដទៃមិនអោយឆ្លងកាត់ព្រលាននេះថែមទៀត” ។អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) ចាប់ផ្តើមបើកដំណើរការទទួលជើងហោះហើរជាផ្លូវការហើយ ! (Video inside)
ជុំវិញករណីនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើសេចក្តីប្រកាសច្រានចោលការចោទប្រកាន់ទាំងសអស់ ដោយ លើកឡើថា៖”ការចុះផ្សព្វផ្សាយនេះ មិនមានប្រភពព័ត៌មានច្បាស់លាស់”។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានសង្កត់ធ្ងន់ថា៖” អគ្គនាយកដ្ឋាននឹងទទួលការផ្តល់យោបល់ក្នុងន័យស្ថាបនាដើម្បីកែលម្អចំណុចខ្វះខាត និងលើកកំពស់កិត្យានុភាពជាតិ តាមរយៈការចូលរួមផ្សព្វផ្សាយនូវព័ត៌មានដែលមានលក្ខណៈវិជ្ជមានពីកម្ពុជា ចៀសវាង ផ្សព្វផ្សាយព័ត៌មានអវិជ្ជមាន និងមិនពិតដែលបង្កឱ្យមានការភ័ន្តច្រឡំដល់សាធារណជននិងភ្ញៀវបរទេសនានា”៕

May be an image of text

ការកុហករបស់ឪពុក-ម្តាយនឹងក្លាយជាគំរូអាក្រក់ដល់កូន

0

យើងធ្លាប់បានឮថា ឪពុក-ម្តាយមួយចំនួនតែងតែនិយាយកុហកកូនៗរបស់ពួកគេថា បើធ្វើខ្លួនមិនបានល្អទេ នឹងឱ្យប៉ូលិសចាប់, បើជាក្មេងឌឺ អាបនឹងស៊ីថ្លើម, បើមិនឈប់យំទេ ប្រយ័ត្នសត្វតុកកែស៊ីថ្លើម និងពាក្យកុហកជាច្រើនទៀត ។ ការនិយាយពាក្យទាំងនេះរបស់ឪពុក-ម្តាយ គឺចង់ឱ្យកូនៗរបស់ពួកគេនៅស្ងាត់ស្ងៀម ឬមិនធ្វើអ្វីមួយដែលឪពុក-ម្តាយហាមឃាត់ ។ ប៉ុន្តែពាក្យទាំងនេះបានធ្វើឱ្យក្មេងក្លាយជាមនុស្សចូលចិត្តកុហកនៅពេលពួកគេធំពេញវ័យ ។Being lied to by your parents in childhood predicts social challenges in  adulthood

ក្រុមអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម និងចិត្តវិទ្យា មកពីសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង បានបោះពុម្ភផ្សាយការស្រាវជ្រាវមួយក្នុងទស្សនាវដ្តី ដែលទទួលបានជំនួយថវិកាពីក្រសួងអប់រំប្រទេសសិង្ហបុរី ហើយការស្រាវជ្រាវនេះមានចំណងជើងថា «Journal of Experimental Child Psychology» ។

ការស្រាវជ្រាវនេះលើកឡើងថា បើឪពុក-ម្តាយ ឬអាណាព្យាបាលនិយាយស្តីកុហកកូនច្រើនប៉ុនណា វានឹងកាន់តែធ្វើឱ្យកូនពួកគេចូលចិត្តនិយាយកុហកច្រើនដែរពេលពួកគេធំឡើង ។ លើសពីនេះ ពួកគេអាចក្លាយជាមនុស្សពិបាកសម្របខ្លួនក្នុងសង្គមរស់នៅទៀតផង ។If Parents Lie To Children, They Grow Up To Become Dishonest Adults Claims  A New Study

ក្រុមអ្នកស្រាវជ្រាវកត់សម្គាល់ថា ពាក្យសម្តីកុហករបស់ឪពុក-ម្តាយបានបង្ហាញពីការប្រើអំណាចទៅលើកូន ដូចជា ៖ បើមិនធ្វើខ្លួនឱ្យល្អទេ នឹងចាប់បោះក្នុងទឹកសមុទ្រឱ្យត្រីស៊ី ។ ការនិយាយបែបនេះ ធ្វើឱ្យកូនពិបាកកែប្រែចិត្តគំនិត និងពិបាកចូលរួមក្នុងសង្គម នៅពេលពួកគេក្លាយជាមនុស្សធំ ។ ហេតុនេះ ការនិយាយឱ្យកូនខ្លាច បានផ្តល់នូវផលប៉ះពាល់ខ្លាំងដល់កូន និងខ្លាំងជាងពាក្យសម្តីដែលឪពុក-ម្តាយនិយាយបិទបាំងការពិតថា «មិនបានយកប្រាក់មកទេ» នៅពេលកូនពួកគេយំចង់ទិញរបស់លេងក្នុងហាង ។

ជំនួយការសាស្ត្រាចារ្យឈ្មោះ Setoh Pepe និងជាប្រធានក្រុមស្រាវជ្រាវរបស់សាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង លើកឡើងថា ៖ «ការចិញ្ចឹមកូនដោយពាក្យកុហក វាជាការងាយស្រួល ព្រោះឪពុក-ម្តាយមិនចាំបាច់ចំណាយពេលពន្យល់ការពិតដ៏ស្មុគស្មាញឱ្យកូនស្តាប់ទេ ។ ផ្ទុយទៅវិញ ឪពុក-ម្តាយគួរតែបង្រៀនកូនឱ្យក្លាយជាមនុស្សស្មោះត្រង់ និងមិនត្រូវធ្វើជាគំរូអាក្រក់ឱ្យកូនយកតម្រាប់តាម» ៕Common Lies Parents Tell Their Children All The Time