Home Blog Page 1277

ឥណ្ឌូណេស៊ីបានចំណាយប្រាក់ ១០.៥ ពាន់លានដុល្លារដើម្បីសាងសង់ទំនប់ទឹកដែលអាចជួយការពារទឹកជំនន់

0

បរទេស៖ ក្រសួងសេដ្ឋកិច្ចឥណ្ឌូណេស៊ីនឹងពង្រីកគម្រោងទំនប់ទឹកសមុទ្រដ៏ធំមួយដែលមានតម្លៃ ១០.៥ ពាន់លានដុល្លារ ជុំវិញផ្នែកខាងជើងនៃកោះ Java នៃរដ្ឋធានីហ្សាកាតា ដើម្បីការពារទឹកជំនន់ដែលបណ្តាលមកពីការបាក់ដី នៅពេលដែលទីក្រុងហ្សាការតាលិចលង់ ២៥ សង់ទីម៉ែត្រក្នុងមួយឆ្នាំ ខណៈទឹកជំនន់កើនឡើងដល់ ២០០ សង់ទីម៉ែត្រជារៀងរាល់ឆ្នាំ។Indonesia revives US$10.5 billion 40-year plan to build sea wall to keep  sinking Jakarta afloat | South China Morning Post

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Airlangga Hartarto បានប្រកាសនៅក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃទី១០ ខែមករាថា បច្ចុប្បន្នប្រទេសឥណ្ឌូណេស៊ីកំពុងស្តារឡើងវិញនូវផែនការសាងសង់ទំនប់ទឹកសមុទ្រដ៏ធំនៅក្នុងវិធានការចុងក្រោយបង្អស់ដើម្បីការពារទីក្រុងហ្សាកាតារបស់ខ្លួនពីការលិចក្នុងអត្រាលឿនជាងមុន។ គម្រោងនេះនឹងតម្រូវឱ្យមានការសាងសង់បីដំណាក់កាលបន្តរហូតដល់ឆ្នាំ ២០៤០ ដែលក្នុងនោះ ២ ដំណាក់កាលដំបូងត្រូវការថវិកា ១៦៤.១ ពាន់ពាន់លានរូពី (ប្រមាណ ១០.៥ ពាន់លានដុល្លារអាមេរិក)។Indonesia mulls US$10.5bil sea wall to save sinking Jakarta | The Star

ដូច្នេះហើយ បច្ចុប្បន្នឆ្នេរសមុទ្រភាគខាងជើងនៃកោះ Java កំពុងលិច ដោយលិចប្រហែល ១៥ សង់ទីម៉ែត្រក្នុងមួយឆ្នាំ ខណៈដែលកម្រិតទឹកសមុទ្រនៅតែបន្តកើនឡើងដោយសារតែការប្រែប្រួលអាកាសធាតុ។ អ្នកជំនាញបានព្រមានថា 1/3 នៃរដ្ឋធានីហ្សាកាតា មានហានិភ័យខ្ពស់នៃការលិចទឹកនៅឆ្នាំ ២០៥០ ប្រសិនបើមិនអាចគ្រប់គ្រងបាន។Indonesia Revives Ambitious Sea Wall Project to Save Sinking Jakarta - BNN  Breaking

គួរបញ្ជាក់ដែរថា កោះ Java គឺជាកោះដែលមានប្រជាជនច្រើនជាងគេ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជនចំនួន ៥០ លាននាក់ដែលរួមចំណែក ២០.៧% នៃផលិតផលក្នុងស្រុកសរុបជាតិ។ ការដួលរលំកំពុងគំរាមកំហែងដល់សួនឧស្សាហកម្មចំនួន ៧០ តំបន់សេដ្ឋកិច្ចពិសេសចំនួន ៥ និងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន ផ្លូវដែក និងកំពង់ផែជាច្រើននៅទីនេះ ដែលបណ្តាលឱ្យខូចខាតដល់ ១៣៤ លានដុល្លារក្នុងមួយឆ្នាំ ដែលអាចកើនឡើងដល់ ៦៤២ លានដុល្លារក្នុងមួយឆ្នាំក្នុងទសវត្សរ៍ក្រោយ។Jakarta Sea Wall Shaped like Garuda | Architectural Digest

ទោះជាយ៉ាងណាក៏ដោយ អនាគតនៃគម្រោងទំនប់ទឹកសមុទ្រជុំវិញតំបន់ភាគខាងជើងនៃកោះជ្វា នៅមិនទាន់ដឹងនៅឡើយ។ បញ្ហាគឺថាប្រព័ន្ធទំនប់ទឹកសមុទ្រនេះត្រូវចំណាយពេលប្រហែល ៤០ ឆ្នាំដើម្បីបញ្ចប់។ ដូច្នេះហើយ តើមេដឹកនាំអាចបន្តគម្រោងនេះដល់ទីបញ្ចប់បានទេ? នេះបើយោងតាមរដ្ឋមន្ត្រីការពារជាតិ Prabowo Subianto បានសួរនៅក្នុងសន្និសីទកាលពីថ្ងៃទី ១០ ខែមករា៕

នាយ ពាក់មី ផ្តាំទៅ ហេង នរៈកក្កដា ថាធ្វើអ្វីធ្វើចុះសុំតែកុំឌឺដងខ្លួនបានហើយ

0

តារាសម្តែង ហេង នរៈកក្កដា ដែលជាអតីតកីឡាករក្នុងក្រុមផ្ការីកគ្រប់រដូវក្រោយការដឹកនាំរបស់តារាកំប្លែង ពាក់មី បានបង្ហោះប្រយោគមួយឃ្លាពីមនុស្សមួយចំនួនតូចមើលស្រាលសមត្ថភាពខ្លួន ស្រាប់តែនាយ ពាក់មី តបទៅវិញដោយសង្ឃឹមថាប្រយោគរបស់ ហេង នរៈកក្កដា មិនមែនថាឱ្យខ្លួន។ នាយ ពាក់មី បានផ្តាំទៅ ហេង នរៈកក្កដា ទៀតថាធ្វើអ្វីធ្វើចុះសុំតែកុំឌឺដងខ្លួនបានហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA92SG93rrn5NKRX1n3QZp2ZfF5LLThbRqseIcCKyJwGWvdZu5vFtYT5hm1N57AJ0RRYz52e5s-eqKJQ_dFx5s706dVzfQQC9hAhT6D4boG8RcNDN67Usi-ISgyPpYaXSvA2gu1lzv4NqbineR34AmRAJVvr_SoJ5g9oMCij-CKoQfvXoDjHe2sD7zcmQ/s1440/361280437_831904138501677_7578175211854982736_n.jpg

ដូចមហាជនអ្នកតាមដានវិស័យកីឡាជ្រាបមកហើយថាក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ដែលប្រកួតក្នុងគោលបំណងធំធ្វើសប្បុរសធម៌ ក្រោមការដឹកនាំរបស់លោក ចែម ចាន់រ៉ា ហៅតានាយ ពាក់មី បានបែកខ្ញែកគ្នាដោយតារាល្បីៗមួយចំនួនទៅបង្កើតក្រុមថ្មីមួយទៀតបន្ទាប់ពីបានទៅជួបជាមួយឧកញ៉ា ហេង ឡុង។ មកទល់ពេលនេះ តារាសម្តែង និងចម្រៀងល្បីៗមួយចំនួនបានទៅបង្កើតក្រុមថ្មីមួយទៀតមួយឈ្មោះថា Cambodia football super star ហើយមានតារាល្បីៗដូចជា ខេម គូម៉ា សេង មង្គល ហេង នរៈកក្កដា និង ដេន សាហ្វើជាដើម។

តារាកំប្លែងនាយ ពាក់មី ធ្លាប់បានចេញមុខបញ្ជាក់ម្តងហើយពីដើមចមដែលកីឡាកររបស់ខ្លួនចាកចេញពីក្រុមផ្ការីកគ្រប់រដូវ ប៉ុន្តែថ្មីៗស្រាប់តែកម្តៅនៃពាក្យសម្តី មេក្រុម ជានាយ ពាក់មី និងអតីតកីឡាករក្នុងក្រុមផ្ការីកគ្រប់រដូវ ហេង នរៈកក្កដា បានភាយឡើងនៅលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR9vHs07ZHDmDdesr0u9dgG2NhairdNaLZAOu5ba0R-OMcusT8dneMe5ekVh3AVd7eZK2MPjbnKMuTs3BYMZf9WiYz8RsfFgc3UPpLKiU5-yYBO-cx8YV-fXjzKrVuF6oYatVhG75i3id12G3sFmS6h9-vQace5FtFzuOmjR2oOC0G4a31ri1ivfSNHRE/s1440/369928775_822943089214375_7158321718580805359_n.jpg

តារាសម្តែង ហេង នរៈកក្កដា បានបង្ហោះប្រយោគមួយថា «ខ្ញុំតែងតែផ្តល់នៅលទ្ធផលដែលខ្ញុំជោគជ័យ ជូនចំពោះមនុស្សមួយចំនួនតូចដែលមើលស្រាលនៅសមត្ថភាពខ្ញុំ ចេះឯងឱ្យក្រែងចេះគេ»។ ប្រយោគនេះដែរបានធ្វើឱ្យតារាកំប្លែងល្បីឈ្មោះប្រចាំប្រទេសនៅមិនសុខចេញមកបង្ហោះតបតទៅ ហេង នរៈកក្កដា ទាំងកណ្តាលអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមករាថា «( កក្កដា ! សង្ឃឹមថាសំណេរនេះ ប្អូនមិនសំដៅលើបងចុះ ) បងចាំមិនភ្លេចទេ ប្អូនលេងក្រុមយើងសុខៗ ប្អូនទៅជួបបង ហេង ឡុង ដើម្បីបង្កើតក្រុមថ្មី ហើយយកកីឡាករក្រុមយើងទៅគ្មានប្រាប់បងមួយម៉ាត់ដែលជាបងជាអ្នកបង្កើត ផ្ការីកគ្រប់រដូវ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZfcR1QtB865mi_OmtETHV72SckFIX9i1Dj8AZJFnwyCdS8fjlNE-ft_gj5-HfiF9sawUUkRRq3KpF6HwCmTnJeBf5T4ErZARPudAJtwNHXTc18oshWWcNopoDe-LdH3BUMoLSqZXuNOjPWCXwohxR6U6mwmRWOt44GZ56Kvi1M_z5gtNS3SV9Nn-Ev88/s960/411374630_881330693375614_5115783165873303509_n.jpg

តារាកំប្លែងរូបនេះ បន្ថែមទៀតថា «យើងបានធ្វើរឿងល្អៗជាមួយគ្នាជាច្រើន មានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋខ្មែរ បងខឹងណាស់ តែអរគុណបងហេងឡុង ដែលគាត់អាណិតបង គាត់ក៏រំសាយក្រុមនោះវិញ ហើយប្អូនក៏ទៅបង្កើតក្រមថ្មីរាល់ថ្ងៃនេះ តែប្អូនធ្វើអីធ្វើទៅសុំកុំឌឺដងបង បងសុំតែសុខទេ ជូនពរប្អូននិងក្រុមថ្មីបានជោគជ័យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzEwQ-pb803-dbJX_ssFCGY5F2DU-ObV_pFz8uA70xpGy9dNGr6kyuydXj2rXPPsHAkF7AOvKI4AN0MAzB7e8Qp2oERgFkcCqXQlauaa5IPfCl9803z2rgu4j5aMHj34qqqVmiDL3irq56YvpPuE-Qy6GJ1Cq5DDrh2Hm27hABPWHJQ8R9ZLYM2XtBtRU/s1280/411324378_915054290186661_5374811423860410808_n.jpg

គួរបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ក្រុមបាល់ទាត់ផ្កាករីកគ្រប់រដូវបាននាំយកថវិកាចំនួន ៧ ៧៧៧ ដុល្លារអាម៉េរិកដែលឧបត្ថម្ភដោយភេសជ្ជៈមួយប្រភេទ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ជាមួយ ក្រុមបាល់ទាត់គុនខ្មែរ កាលពីពេលកន្លងមកនេះ មកជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នាសង្រ្គោះជីវិតកុមារនៅកម្ពុជា។ហើយនេះជាលើកទី៣ហើយដែលក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ បានកៀរគរថវិកាពីការប្រកួតបាល់ទាត់មិត្តភាពនានា មកជូន មូលនិធិគន្ធបុប្ផាកម្ពុជា៕

 

បាតុភូតចម្លែក កើតនៅកូរ៉េខាងត្បូងវិញម្តង! ហ្វូងសត្វក្អែករាប់ពាន់ក្បាលហើរពេញអាកាស ប្រជាជនកូរ៉េកំពុងតែភ័យព្រួយ

0

ថ្មីៗនេះ មនុស្សម្នាកំពុងតែមានការព្រួយបារម្ភចំពោះប្រទេសកូរ៉េជាខ្លាំង បន្ទាប់ពីបានឃើញការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ខណៈពេលនេះនៅក្នុងតំបន់មួយ(មិនបញ្ចេញឈ្មោះ)នៅប្រទេសកូរ៉េ គឺពោរពេញទៅដោយសត្វក្អែករាប់ពាន់ក្បាលហោះហើរនៅលើអាកាស ដែលអាចសបញ្ជាក់ពីសញ្ញាណមិនល្អនៃគ្រោះធម្មជាតិ ដូចទៅនឹងប្រទេសជប៉ុននិងភីលីពីន។Divers Film Extremely Rare Encounter With 'Earthquake Fish'

កាលពីដើមឆ្នាំ២០២៤នេះ ប្រទេសជប៉ុនគឺបានកើតនៅហេតុការណ៍គ្រោះរញ្ជួយដី ខណៈមុនកើតហេតុគេបានប្រទះឃើញសត្វចម្លែកក្រោមបាតសមុទ្រ ដែលគេហៅថាត្រី Oarfish ។ រីឯប៉ុន្មានថ្ងៃមុននេះវិញប្រទេសជិតខាងគឺភីលីពីន បន្ទាប់ពីមានហេតុការណ៍ចម្លែកត្រីរាប់លានក្បាលអណ្តែតចេញពេញផ្ទៃទឹក ត្រឹមរយៈពេលតែ២ថ្ងៃសោះក៏កើតមានហេតុការណ៍គ្រោះរញ្ជួយដីដូចគ្នាដែរ។

គេបានប្រទះឃើញសត្វក្អែករាប់ពាន់ក្បាលហោះហើរពេញអាកាស ដែលជាការបារម្ភមួយនៃការព្រមានពីគ្រោះធម្មជាតិ បើតាមអ្នកជីវវិទូបានឲ្យដឹងថា សត្វទាំងលើគោកនិងក្នុងទឹក ដែលភាគច្រើនតែងមានញាណពិសេសក្នុងការដឹងអំពីបាតុភូតធម្មជាតិ ជាពិសេសគឺសុទ្ធតែប៉ះពាល់ដល់ជម្រករបស់វាហើយ ទើបបណ្តាលឲ្យវាផ្លាស់ទីភ្លាមៗបែបនេះ។Crows Fly South for the Winter, Ulsan, South Korea, 23-12-2013 - YouTube

ទោះជាយ៉ាងណា ហេតុការណ៍ប្រទះឃើញសត្វក្អែកហោះហើរពេញលើអាកាសបែបនេះមិនមែនទើបតែកើតឡើងលើកទី១នោះទេ ប៉ុន្តែគឺបានកើតឡើងស្ទើតែជារៀងរាល់ឆ្នាំហើយនៅប្រទេសកូរ៉េ ព្រោះថាសត្វក្អែកតែងតែមកលេងឧបទ្វីបកូរ៉េ ហើយឈប់ប្រមូលផ្តុំគ្នានៅក្នុងប្រទេសនេះភាគច្រើននៅរដូវរងា។

យ៉ាងណាមិញ រឿងនិទាននិងជំនឿតៗគ្នាមកដែលទាក់ទងនឹងសត្វក្អែកនេះក៏មានក្នុងប្រទេសកូរ៉េផងដែរ ដែលវាជាសញ្ញាទាំងភាពវិជ្ជមាននិងអវិជ្ជមាន។ នៅប្រទេសកូរ៉េ រឿងព្រេងនិទាន “samjo-o” (ក្អែកជើងបី) ត្រូវបានពិពណ៌នានៅក្នុងផ្ទាំងគំនូរនៅក្នុងផ្នូរបុរាណនៃសម័យដើម Goguryeo ។ ក្នុងរឿងនិទាននោះ សត្វក្អែកបានបម្រើជាសត្វខាងវិញ្ញាណ គឺបានប្រាប់មនុស្សពីអ្វីដែលត្រូវធ្វើ និងទស្សន៍ទាយអំពីអនាគត។Crows take flight over Ulsan | Yonhap News Agency

រីឯប្រផ្នូលមិនល្អវិញ គឺក្នុងប្រវត្តិសាស្រ្តសង្គ្រាមនៅឧបទ្វីបកូរ៉េគឺបានកើតមានសង្រ្គាមម្តងហើយម្តងទៀត បានបណ្តាលឲ្យពលរដ្ឋ ឬទាហានស្លាប់រណូករនាល។ ជាពិសេសក្នុងរដូវរងារ ហ្វូងសត្វក្អែកជាច្រើនបានហោះមកស៊ីសាក.សពទាំងនោះយ៉ាងអាណោចអាធមបំផុត។ ចាប់ពីពេលនោះមកទើបមនុស្សម្នាបានចាត់ទុកថាសត្វក្អែកជាសត្វដ៏មរណៈនិងចង្រៃបំផុត។ ម៉្យាងវិញទៀតសត្វក្អែកក៏ចាត់ទុកថាជាប្រផ្នូលនៃការស្លាប់ ព្រោះវាមានរូបរាងពណ៌ខ្មៅ ហើយពណ៌ខ្មៅនឹងបញ្ចេញស្រមោលលើមនុស្សដែលជឿថាសត្វក្អែកនាំដំណឹងនៃការស្លាប់។ ជាពិសេសគឺឃើញថា មនុស្សម្នាតែងស្លៀកពាក់ខ្មៅទៅពិធីបុណ្យសពផងដែរ៕

ការសាកល្បងឱ្យមនុស្សយន្តម៉ាស្សាខ្នងទទួលបានចំណាប់អារម្មណ៍ខ្លាំង

0

សហរដ្ឋអាមេរិក ៖ បច្ចុប្បន្ន បច្ចេកវិទ្យាបានអភិវឌ្ឍន៍ខ្លាំងនៅលើពិភពលោក ហើយក្រុមហ៊ុននានាបានផលិតមនុស្សយន្តឡើងមកសម្រាប់ជួយការងាររបស់មនុស្ស ។ គេបានឃើញមនុស្សយន្តខ្លះធ្វើការផ្នែកបម្រើសេវាកម្មអតិថិជនក្នុងភោជនីយដ្ឋាន, មនុស្សយន្តខ្លះអាចគូរគំនូរ ខណៈមនុស្សយន្តខ្លះទៀតមានសមត្ថកិច្ចពិសេស រហូតធ្វើឱ្យមនុស្សយើងបារម្ភខ្លាចបាត់បង់ការងារធ្វើ ។Massage robot iYU provides relaxation in everyday life | KUKA AG

បុរសអ្នកជំនួញបារាំងម្នាក់បានបង្ហាញមនុស្សយន្ត iYU ដែលអាចធ្វើចលនាទៅមកបានដូចជាអ្នកម៉ាស្សាដែរ ។ លោកមានតួនាទីជា CEO របស់ក្រុមហ៊ុន Capsix Robotics និយាយថា ៖ «នៅពេលមានអ្នកជំងឺសម្រាកនៅលើគ្រែ ឧបករណ៍ស្កេន 3D នៅលើគ្រែនឹងអាចយល់អំពីរូបរាងរបស់អ្នកជំងឺ ។ បន្ទាប់មក វានឹងម៉ាស្សាឱ្យអ្នកជំងឺតែម្តង ។ បច្ចុប្បន្ន មនុស្សប្រមាណ៧០% មានអាការៈឈឺខ្នង ហើយមនុស្ស៦០% ទៀតប្រឈមនឹងបញ្ហាភាពតានតឹង» ។Massage robot iYU provides relaxation in everyday life | KUKA AG

លោកបន្តថា ៖ «វាជាបញ្ហាមួយធំណាស់ ហើយវាមិនអាចទៅរួចទេ ដែលយើងអាចដោះស្រាយបញ្ហានេះដោយដៃរបស់យើង ។ យើងមិនអាចធ្វើបែបនេះបានទេ ប៉ុន្តែមនុស្សយន្ត និងបញ្ញាសិប្បនិម្មិតអាចជួយឱ្យយើងដោះស្រាយបញ្ហាបាន ។ បច្ចុប្បន្ន អ្នកម៉ាស្សាមិនចង់បានអ្នកជំងឺថ្មីទេ ដោយសារពួកគេមានអ្នកជំងឺច្រើនហើយ ។ យើងឃើញថា នៅតាមសណ្ឋាគារ និងមន្ទីរពេទ្យឯកជនប្រកាសស្វែងរកអ្នកម៉ាស្សាជំនាញ ហើយអ្នកម៉ាស្សាមុនៗក៏ចង់ផ្លាស់ប្តូរការងារដែរ ព្រោះវាជាការងារពិបាកខ្លាំង» ។Massage robot iYU provides relaxation in everyday life | KUKA AG

ចំណែកបុគ្គលិកផ្នែកម៉ាស្សានិយាយថា ៖ «ការពិត មនុស្សយន្តមិនបានជំនួសតំណែងរបស់អ្នកម៉ាស្សាទេ តែវាអាចជួយថែទាំអ្នកជំងឺបាន ដែលយើងនឹកស្មានពុំដល់ ។ ពេលនេះ វាមានជំនាញម៉ាស្សាខ្នង ។ មនុស្សភាគច្រើននឹងសម្រាកលក់ នៅពេលទទួលការម៉ាស្សាពីមនុស្សយន្ត ។ ដូច្នេះ វាគួរឱ្យសរសើរខ្លាំងណាស់» ។

បុរសម្នាក់ដែលមកចូលរួមការសាកល្បងម៉ាស្សាពីមនុស្សយន្ត ប្រាប់ថា ៖ «ខ្ញុំគិតថា វាពិសេសខ្លាំងណាស់ ហើយមនុស្សយន្តប្រភេទនេះដូចជាមនុស្សយើងអីចឹង ។ វាអាចនឹងមិនល្អដូចមនុស្ស១០០%ទេ តែវាជាដំណាក់កាលដំបូងដែលមនុស្សយន្តអាចធ្វើបាន» ។In search of innovations for your spa ? Meet iYU®

រីឯបុរសមកចូលរួមកម្មវិធីសាកល្បងម្នាក់ទៀតប្រាប់ថា ៖ «ខ្ញុំគេងលក់តែម្តងនៅពេលមនុស្សយន្តម៉ាស្សាឱ្យ ។ វាពិតជាល្អខ្លាំងណាស់ ហើយខ្ញុំទទួលបានអារម្មណ៍ប្លែកផងដែរ ។ មនុស្សយន្តបានម៉ាស្សាដោយផ្ចិតផ្ចង់ និងល្អិតល្អន់» ។

គួរបញ្ជាក់ថា មនុស្សយន្តម៉ាស្សានេះត្រូវបានគេបង្ហាញ និងសាកល្បងប្រើប្រាស់ក្នុងកម្មវិធីមួយឈ្មោះ «Consumer Electronics Show» នៅរដ្ឋឡាស់វ៉េហ្គាស សហរដ្ឋអាមេរិក កាលពីដើមខែមករា ឆ្នាំ២០២៤ ៕In search of innovations for your spa ? Meet iYU®

សេដ្ឋកិច្ចប្រទេសចិនមានការរីកចម្រើនខ្លាំងផ្នែកទេសចរណ៍ទឹកកក និងព្រិល

0

បរទេស៖ នៅដើមឆ្នាំ ២០២៤ នេះ សេដ្ឋកិច្ចប្រទេសចិនគឺមានការរីកចម្រើនយ៉ាងខ្លាំងនៃផ្នែកទេសចរណ៍ទឹកកក និងព្រិល ដោយទីក្រុង Harbin និងតំបន់ស្វយ័ត Xinjiang ត្រូវបានគេចាត់ទុកថាជាគោលដៅទេសចរណ៍កំពូលមួយក្នុងរដូវរងារ ដែលធ្វើឱ្យប្រាក់ចំណូលទេសចរណ៍ក្នុងប្រទេសចិនរស់ឡើងវិញបន្ទាប់ពីជំងឺរាតត្បាត នេះបើតាមគេហទំព័រអន្តរជាតិ Xinhua កាលពីថ្ងៃទី១០ ខែមករា។4 Days Highlights Tour of Harbin

ទីក្រុង Harbin នៃរដ្ឋធានីនៃខេត្ត Heilongjiang ភាគខាងជើងរបស់ប្រទេសចិន ត្រូវបានគេស្គាល់ថាជា “ទីក្រុងទឹកកក” នៅពេលដែលរាត្រីបានលាតត្រដាងចំពេលពន្លឺព្រះច័ន្ទពេញវង់ ដែលជាទេសភាពក្នុងក្តីស្រមៃដ៏គួរឱ្យទាក់ទាញ និងត្រូវបានបំភ្លឺដោយពន្លឺភ្លើងដ៏ភ្លឺចិញ្ចាច រួមទាំងមានការតុបតែងដោយរូបចម្លាក់ទឹកកកដ៏អស្ចារ្យ ធ្វើឱ្យអ្នកទស្សនាបានសម្រុកទៅកាន់ទីក្រុងនេះកាន់តែច្រើន។Harbin's ice and snow festival one of the biggest in the world - CGTN

ជាមួយនឹងវិស័យទេសចរណ៍រដូវរងានេះ សេដ្ឋកិច្ចក្នុងស្រុកគឺមានការរីកចម្រើនខ្លាំង ដោយអ្នកទស្សនាជុំវិញពិភពលោកជាច្រើនបានទៅលេងតំបន់ស្វយ័ត Xinjiang ដែលមានព្រិលធ្លាក់ ក៏ដូចជាមានសីតុណ្ហភាពត្រជាក់ ធ្វើឱ្យតំបន់ទេសចរណ៍កំពូលទាំងពីរនេះ រកប្រាក់ចំណូលបានច្រើនបំផុតនៅដើមឆ្នាំ ២០២៤។
ដូច្នេះហើយ ក្នុងអំឡុងពេលវិស្សមកាលឆ្នាំថ្មីរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្រទេសចិនទទួលបានភ្ញៀវទេសចរចំនួន ៣.០៥ លាននាក់ ដែលជាកំណត់ត្រាខ្ពស់មួយ ដោយទទួលបានប្រាក់ចំណូលពីទេសចរណ៍ចំនួន ៥.៩១ ពាន់លានយន់ (ប្រហែល ៨៣១.៧៥ លានដុល្លារអាមេរិក)។China's winter attraction Harbin Ice and Snow World opens its doors | South  China Morning Post

លោក Pierre G. Chidiac អ្នកគ្រប់គ្រងទូទៅនៃ Sofitel Harbin បាននិយាយថា បច្ចុប្បន្នទីផ្សារក្នុងស្រុករបស់ប្រទេសចិនគឺមានការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនអ្នកដំណើរនៅអាកាសយានដ្ឋាន និងស្ថានីយ៍រថភ្លើង។ ការកើនឡើងភ្ញៀវទេសចរច្រើនបែបនេះគឺដោយសារ អ្នកទស្សនាភាគច្រើនមានទំនោរទៅរកដំណើរផ្សងព្រេងកាន់តែខ្លាំងឡើង ជាមួយនឹងសកម្មភាពរដូវរងាដ៏អស្ចារ្យប្រកបដោយផាសុកភាព ធម្មជាតិដ៏ស្រស់ស្អាតតាមដងទន្លេ Songhua អាហារសម្រន់ក្នុងស្រុកដ៏ឈ្ងុយឆ្ងាញ់ និងវប្បធម៌ដ៏សម្បូរបែប។Building frozen castles at China's Harbin Ice Festival - BBC News

លើសពីនេះ ភ្ញៀវទេសចរមិនត្រឹមតែទៅទស្សនាកន្លែងទាក់ទាញបែបប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពទឹកកក និងព្រិលផ្សេងៗនៅតាមដងទន្លេ Songhua ផងដែរ ដែលធ្វើឱ្យទេសចរណ៍ទឹកកក និងព្រិលក្លាយជាកត្តាជំរុញដ៏ខ្លាំងក្លាបំផុតនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងឆ្នាំនេះ៕

ថៃអាចនិងក្លាយជាប្រទេសនាំមុខគេលើវិស័យខ្សែរភាពយន្តទាក់ទងនឹងភេ.ទ បន្ទាប់ពីច្បាប់ហាមផលិតខ្សែភាពយន្តណាដែលប៉ះពាល់ដល់របបរាជានិយម

0

កាលពីពេលថ្មីៗនេះ គណៈកម្មាធិការយុទ្ធសាស្រ្តពង្រឹងជំនាញទន់(Soft Power)ប្រទេសថៃ បានស្នើឱ្យមានការកែប្រែថ្មីមួយនៃគោលការណ៍ផលិតមាតិកាខ្សែភាពយន្តថៃ ដើម្បីជាការផ្លាស់ប្តូរមួយឲ្យស្របទៅនឹងតម្រូវការក្នុងសង្គមបច្ចុប្បន្ន ក៏ដូចជាការជំរុញភាពច្នៃប្រឌិតក្នុងប្រទេស។Thaksin's daughter Paetongtarn widens lead over Prayut in new opinion poll  on next Thai premier | The Straits Times

ប្រធានគណៈកម្មាធិការជាតិស្តីពីការអភិវឌ្ឍន៍ Soft Power របស់ប្រទេសថៃ លោកស្រី Paetongtarn Shinawatra បានបង្ហាញពីការកែប្រែថ្មីមួយ ដែលទាមទារឲ្យផលិតកម្មឯកជនទាំងអស់ពិចារណាឡើងវិញនូវការផលិតខ្សែភាពយន្តនិងមាតិកាវីដេអូ ដោយមិនអនុញ្ញាតិឲ្យផលិតខ្សែភាពយន្តណាដែលប៉ះពាល់ដល់របបរាជានិយម ពោលគឺមិនឲ្យបង្ហាញពីទិដ្ឋភាពនៃរបបគ្រប់គ្រងរដ្ឋរបស់ស្តេចថៃនោះទេ។Thai royalists defend king amid protests: 'We will not abandon him' -  CSMonitor.com

បើទោះបីជាមានការហាមឃាត់ផលិតមាតិកាដែលប៉ះពាល់ដល់របបរាជានិយមនេះក៏ពិតមែន ប៉ុន្តែខាងក្រសួងថៃបានលើកទឹកចិត្តឲ្យផលិតមាតិកា ឬខ្សែភាពយន្តណាដែលទាក់ទងទៅនឹងខ្លឹមសារផ្លូវភេ.ទ ឬទំនៀមទម្លាប់ប្រពៃណីជំនួសវិញ។ កំណែទម្រង់បែបនេះ មិនមែនដើម្បីគ្រប់គ្រងការផលិតភាពយន្តតែប៉ុណ្ណោះនោះទេ ប៉ុន្តែដើម្បីបម្រើដល់ផលប្រយោជន៍ជាតិរយៈពេលវែង។Inside the world's sex capital: City dubbed 'modern day Sodom and Gomorrah'  with highest number of prostitutes anywhere - Irish Mirror Online

គោលបំណងរបស់ប្រទេសថៃគឺដើម្បីពង្រីកនិងបង្ហាញសក្តាពុលរបស់ខ្លួនទៅលើពិភពលោក ជាពិសេសគឺការរីកចម្រើនផ្នែកឧស្សាហកម្មភាពយន្ត ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ។ គំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រនេះ បានបង្កប់នៅក្នុងគោលនយោបាយ Soft Power របស់ប្រទេសថៃដើម្បីទាញយកផលប្រយោជន៍ ក៏ដូចជាតាមរយៈវប្បធម៌និងអរិយធម៌ដ៏សម្បូរបែបរបស់ខ្លួនទៅលើវិស័យផ្សេងៗដូចជា ទេសចរណ៍ ពិធីបុណ្យ កីឡា និងរចនាសម្ព័ន្ធ ហើយក៏បានបង្កើតការងារជាង ២០ លានកន្លែងតាមរយៈវិស័យទាំងនេះ សម្រាប់ប្រជាពលរដ្ឋខ្លួនក្នុងមួយឆ្នាំៗផងដែរ៕

ភ្ញៀវទេសចរបរទេសមួយក្រុម សុខចិត្តចុះដើរចូលព្រលានយន្តហោះសៀមរាប ព្រោះខ្លាចម្ចាស់កង់បីខ្មែរអស់លុយបង់ថ្លៃចំណត (មានវីដេអូ)

0

នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ មានគណីហ្វេសប៊ុកមួយ បានបង្ហោះសាររៀបរាប់ពីភ្ញៀវទេសចរបរទេសមួយក្រុម បានសុខចិត្តចុះពីលើកង់បីឥណ្ឌា (PassApp) ដើរចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដោយខ្លួនឯង។May be an image of 3 people, road and text

គណីហ្វេសប៊ុកនោះ មានឈ្មោះថា “Bunthol Mot” បានបង្ហោះថា៖” ភ្ញៀវរបស់ខ្ញុំ ប្រាប់ខ្ញុំអោយដាក់គាត់ចុះខាងមុខព្រលានយន្តហោះបានហើយ ព្រោះគាត់មិនចង់អោយខ្ញុំចំណាយបន្ថែមទៀតទៅផ្លូវ High Way និងបង់ថ្លៃចំណត៕Tuk tuk Siem reap Hope to see you again Next your Holiday.”។

ទង្វើបែបនេះរបស់ភ្ញៀវទេសចរបរទេសមួយក្រុម ពិតជាគួរឱ្យស្ងើចសរសើរ ដោយហេតុមិនចង់ឱ្យយម្ចាស់កោះបីខ្មែរអស់លុយ២តង់បន្ថែមទៀត នៅក្នុងការដឹកពួកគេចូលទៅកាន់ព្រលានយន្តហោះ។

តែម្យ៉ាងទៀត ក៏សបញ្ជាក់ឱ្យឃើញថា តម្លៃជិះចូលព្រលានយន្តហោះ និងថ្លៃចំណត អាចនឹងមានតម្លៃថ្លៃ ទើបពួកគេសុខចិត្តចុះដើរ ព្រោះខ្លាចម្ចាស់កង់បីខ្មែរទាមទារតម្លៃសេវាបន្ថែមក៏ថាបាន៕

 

 

យន្តហោះអគ្គិសនីរបស់ក្រុមហ៊ុន Hyundai គ្រោងនឹងដំណើរការនៅឆ្នាំ ២០២៨

0

បរទេស៖ នៅថ្ងៃទី១០ ខែមករា ក្រុមហ៊ុន Hyundai Group ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី បានកំណត់គោលដៅរបស់ខ្លួនក្នុងការក្លាយជាអ្នកដឹកនាំនៃយន្តហោះអគ្គិសនី នាពេលអនាគតជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Hyundai Supernal នៅឯពិព័រណ៍ CES 2024។

ដូច្នេះហើយ ក្រុមហ៊ុននេះ គ្រោងនឹងដំណើរការយន្តហោះអគ្គិសនីដែលដើរដោយថាមពលថ្មអាចហោះហើរ និងចុះចតបញ្ឈរនៅឆ្នាំ ២០២៨ ដែលជាប្រភេទម៉ូដែល eVTOL និងមានឈ្មោះថា S-A2។Supernal Unveils Redesigned S-A2 EVTOL Concept | Aviation Week Network

យន្តហោះដែលដើរដោយថាមពលថ្មនេះ មានកន្លែងសម្រាប់អ្នកដំណើរបួននាក់និងអ្នកបើកបរម្នាក់នៅក្នុងតួ V-tail របស់វា។ S-A2 មានក្បាលម៉ាស៊ីនចំនួន ៨ ដែលជួយឱ្យយន្តហោះមានល្បឿន ១៩៣ គីឡូម៉ែត្រក្នុងមួយម៉ោង និងឡើងដល់កម្ពស់ ១,៥០០ ហ្វីត (ប្រមាណ ៤៥៧ ម៉ែត្រ)។ ក្រុមហ៊ុន Hyundai បាននិយាយថា ម៉ូដែល eVTOL របស់ខ្លួន គឺជាការហោះហើរពាណិជ្ជកម្មដែលមានចម្ងាយខ្លី ក្នុងគោលបំណងជួយពួកគេនូវដំណើរការហោះហើរចម្ងាយខ្លីៗ ដូចជាការចេញពីកណ្តាលទីក្រុងដែលមានការកកស្ទះទៅកាន់អាកាសយានដ្ឋាននៅជាយក្រុងក្នុងរយៈពេលប៉ុន្មាននាទី ជាជាងការជាប់គាំងក្នុងចរាចរណ៍ជាច្រើនម៉ោង។Hyundai's eVTOL is a step closer* to taking flight | Top Gear

លក្ខណៈទាំងនេះគឺសមរម្យសម្រាប់តំបន់ទីក្រុងហើយដើម្បីធានាថាប្រតិបត្តិការរបស់យន្តហោះទាំងនេះមិន ប៉ះពាល់ដល់អ្នករស់នៅ ក្រុមហ៊ុន Hyundai និយាយថា rotors របស់ S-A2 អាច បញ្ចេញកម្រិតសំឡេង ត្រឹម 65 dB ពេលហោះចេញនិង 45 dB ពេលហោះហើរដោយសំឡេងរំខាននេះអាចប្រៀបធៀប នឹងសំឡេងម៉ាស៊ីនលាងចានបានន័យថាវាមិនមានផលប៉ះពាល់ខ្លាំងទេ។Supernal S-A2 eVTOL Is the Flying Taxi That Could Be Real

សិប្បកម្មនេះពិតជាមើលទៅស្អាតនៅលើឆាក ហើយបច្ចេកវិទ្យាយន្តហោះអគ្គិសនី និងថ្មបានរីកចម្រើនគ្រប់គ្រាន់ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ ដែលគំនិតនៃតាក់ស៊ីខ្យល់អគ្គិសនីនៅតែគួរឱ្យរំភើប ហើយសង្ឃឹមថាអាចសម្រេចបាន។ ភាពជាអ្នកដឹកនាំដ៏អស្ចារ្យពិតជាគិតថា eVTOL របស់ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការផ្លាស់ប្តូរពីគំនិតវិទ្យាសាស្ត្រទៅភាពងាយស្រួលក្នុងពិភពពិតជាមួយនឹងការហោះហើរពាណិជ្ជកម្មដំបូងដែលឥឡូវនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ ២០២៨៕Supernal unveils its second-gen eVTOL air taxi at CES

បុរសចំណាស់រស់នៅទីក្រុងខ្មោចតែម្នាក់ឯងរយៈពេល២៥ឆ្នាំ ដោយសារតែមូលហេតុមួយនេះ

0

ប្រទេសអាហ្សង់ទីន ៖ លោក Pablo Novak អាយុ៩៣ឆ្នាំ ត្រូវបានគេស្គាល់ថា ជាបុរសឯកោបំផុតនៅលើពិភពលោក បន្ទាប់ពីលោកបានរស់នៅទីក្រុង Epecuen ឬទីក្រុងខ្មោច ប្រទេសអាហ្សង់ទីន អស់រយៈពេល២៥ឆ្នាំ ។ កាលពី៤០ឆ្នាំមុន ទឹកជំនន់បានលិចទីក្រុងនេះយ៉ាងខ្លាំងអស់រយៈពេលយ៉ាងយូរ ហើយធ្វើឱ្យមនុស្សម្នានាំគ្នាផ្លាស់ប្តូរទីលំនៅទៅរស់នៅទីក្រុងផ្សេងវិញ ។Meet Argentina's loneliest man | CNN

ក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ២០១៥ លោក Pablo Novak និយាយថា ភរិយារបស់លោកមិនបានមករស់នៅទីក្រុងនេះជាមួយលោកទេ ហើយនាង និងកូនៗបានរស់នៅទីក្រុងជិតនេះ ។ លោកបន្តថា ផ្ទះរបស់លោកមានទំហំតូច និងសុទ្ធតែធូលី ហើយកៅអីអង្គុយវិញមានសភាពចាស់ទ្រុឌទ្រោម ។ លោកមានកាសែតចាស់ៗសម្រាប់អាន ហើយផ្ទះលោកគ្មានភ្លើងអគ្គិសនីទេ ។ លោកមានទម្លាប់រស់នៅម្នាក់ឯងបែបនេះ ហើយជារៀងរាល់ថ្ងៃ លោកបានដើរទៅបរិវេណក្បែរៗទីក្រុងជាមួយឆ្កែរបស់លោក ។

លោក Pablo Novak និយាយថា ៖ «ខ្ញុំត្រឡប់មករស់នៅទីនេះ ដើម្បីរស់នៅជាមួយហ្វូងសត្វរបស់ខ្ញុំ ហើយខ្ញុំមិនធ្លាប់ចេញទៅណាទេ ដោយខ្ញុំរស់នៅម្នាក់ឯងពេញ១ថ្ងៃ ។ ខ្ញុំរីករាយក្នុងជីវិត ដោយការដើរឆ្លងកាត់អគារបាក់បែកក្នុងទីក្រុង Epecuen » ។Pablo Novak: Vivir solo y feliz junto a las ruinas de un apocalipsis

ទីក្រុង Epecuen ស្ថិតនៅទិសនិរតីនៃទីក្រុង Buenos Aires របស់ប្រទេសអាហ្សង់ទីន ។ កាលពីមុន ទីក្រុងនេះធ្លាប់មានមនុស្សរស់នៅចំនួន២.០០០នាក់ ហើយវាជារមណីយដ្ឋានមាត់បឹងដ៏ពេញនិយមមួយដែលបានទាក់ទាញភ្ញៀវទេសចរមកលេងទឹកដ៏ថ្លានៅទីនេះ ចំនួន២ម៉ឺននាក់ក្នុង១ឆ្នាំ ។ អ្នកខ្លះជឿថា ពេលមកទីនេះ ធ្វើឱ្យពួកគេជាសះស្បើយពីជំងឺផ្សេងៗ ។PABLO NOVAK: “YO NACÍ ACÁ, LO VI MORIR Y ACÁ QUIERO MORIR YO TAMBIÉN”

នៅខែវិច្ឆិកា ឆ្នាំ១៩៨៥ ទីក្រុងនេះបានជួបនឹងគ្រោះមហន្តរាយដ៏ខ្លាំងក្លា គឺមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យបាក់ទំនប់ ហើយក្នុងរយៈពេលត្រឹមតែ២សប្តាហ៍ប៉ុណ្ណោះ ទឹកជំនន់ក៏បានជន់លិចទីក្រុងទាំងមូលឱ្យនៅក្រោមទឹក ។ ហេតុនេះ អ្នកស្រុកទាំងអស់បាននាំគ្នាជម្លៀសចេញទៅរស់នៅទីក្រុងផ្សេង ហើយមិនត្រឡប់មករស់នៅទីនេះទៀតទេ ។ ប៉ុន្តែលោក Pablo Novak បានត្រឡប់មករស់នៅទីនេះម្តងទៀត កាលពី២៥ឆ្នាំមុន ។PABLO NOVAK: “YO NACÍ ACÁ, LO VI MORIR Y ACÁ QUIERO MORIR YO TAMBIÉN”

លោក Pablo Novak បានរស់នៅក្នុងផ្ទះមួយដែលគេបោះបង់ចោល និងមានស្មៅដុះជុំវិញ ។ ហេតុនេះ លោកបានក្លាយជាពលរដ្ឋតែម្នាក់គត់ដែលរស់នៅទីក្រុង Epecuen ។ លោកប្រាប់ថា ៖ «ខ្ញុំធ្លាប់ឃើញការរីកចម្រើនរបស់ទីក្រុងនេះ ហើយខ្ញុំក៏បានឃើញទីក្រុងនេះក្លាយជាទីក្រុងខ្មោច និងមានសភាពស្ងាត់ជ្រងំ ។ ការរស់នៅទីនេះស្ងប់ស្ងាត់ និងគ្មានអ្វីមករំខានខ្ញុំទេ» ៕

មនុស្សយន្ត Anna អាចជួយធ្វើការងារផ្ទះតាមរយៈការបញ្ជាពីចម្ងាយ

0

អ្នកមិនចូលចិត្តបោសសម្អាតផ្ទះដោយខ្លួនឯង ឬត្រូវបំពេញការងារពេញ១ថ្ងៃ រហូតដល់គ្មានពេលវេលាសម្អាតផ្ទះ ពួកគេនឹងចូលចិត្តមនុស្សយន្តប្រភេទនេះមិនខាន ។ ក្រុមហ៊ុនមួយនៅប្រទេសដាណឺម៉ាក បានផលិតមនុស្សមេផ្ទះដើម្បីជួយសម្អាតផ្ទះ និងធ្វើការងារផ្ទះផ្សេងៗឱ្យយើងបានយ៉ាងស្ទាត់ជំនាញ និងរហ័សរហួន ។ ហេតុនេះ យើងពុំចាំបាច់ហត់នឿយដោយសារការងារផ្ទះបន្តទៀតទេ ។

ក្រុមហ៊ុនបានផលិតមនុស្សយន្ត Anna ដែលមានសមត្ថភាពអាចធ្វើការផ្ទះបានជាច្រើនមុខ និងមានប្រព័ន្ធបញ្ជាពាក់កណ្តាលស្វ័យប្រវត្តិ ។ មនុស្សយន្តនេះមានភាពស្រដៀងគ្នានឹងមនុស្សពាក់កណ្តាល ហើយវាមានកម្ពស់ប្រមាណ១៣០សង់ទីម៉ែត្រ និងមានទទឹង៧០សង់ទីម៉ែត្រ ។ នៅចំណុចកណ្តាលនៃខ្លួនមនុស្សយន្ត គេអាចពង្រីកឡើងទៅលើបាន ដើម្បីឱ្យវាអាចចាប់យកវត្ថុនៅទីខ្ពស់ ឬធ្វើការនៅកន្លែងខ្ពស់ ។Anna - Smart household AI robot / Branding :: Behance

ចំណែកទម្ងន់មនុស្សយន្តវិញ គឺស្មើប្រមាណពី៥០គីឡូក្រាម ទៅ៧០គីឡូក្រាម ។ គេបានបំពាក់នូវកាមេរ៉ានៅលើដើមទ្រូងរបស់វា និងបំពាក់ឧបករណ៍ត្រួតពិនិត្យបរិស្ថានជុំវិញ ។ ជំហានដំបូង មនុស្សយន្តនឹងដំណើរការពាក់កណ្តាលស្វ័យប្រវត្តិ តាមរយៈការបញ្ជាពីចម្ងាយរបស់បុគ្គលិកក្រុមហ៊ុន ។ ហេតុនេះ បុគ្គលិកក្រុមហ៊ុនមានតួនាទីបង្រៀនការងារដល់មនុស្សយន្ត តាមរយៈឧបករណ៍បញ្ជាពីចម្ងាយ ។

មុខមាត់របស់មនុស្សយន្តនេះមានប្រព័ន្ធបញ្ជាសម្រាប់ចាប់សញ្ញាការធ្វើចលនារបស់មនុស្ស និងបញ្ជូនមកកាន់មនុស្សយន្តឱ្យរៀនធ្វើការងារផ្សេងៗ ។ ហេតុនេះ វានឹងរៀនសូត្រតាមមនុស្ស រហូតដល់វាអាចបំពេញការងារដោយស្វ័យប្រវត្តិ ។Anna - Smart household AI robot / Branding :: Behance

ក្រុមហ៊ុនផលិតមនុស្សយន្តយល់ឃើញថា នៅថ្ងៃអនាគត មនុស្សយន្តនឹងអាចរៀនសូត្រពីការងារផ្សេងៗ ហើយវានឹងជួយធ្វើការងារផ្ទះឱ្យយើង ។ វាអាចធ្វើការបានច្រើនមុខ ដូចជា ៖ ជួយលាងចាន, តម្រៀបចានក្នុងទូរ, ជញ្ជូនរបស់របរដាក់ទូរ, បូមធូលីលើកម្រាល និងលាងបន្ទប់ទឹក ជាដើម ។Wevolver on X: "This is Anna™ – The Smart Robot That Vacuums Your Home Anna™  is a hybrid AI robot trained by the human brain that will take care of your  home.

ទោះយ៉ាងណា មនុស្សយន្ត Anna ទទួលបានការឆ្លើយតបផ្សេងៗគ្នាពីបណ្តាញសង្គម ក្នុងនោះមនុស្សខ្លះសប្បាយចិត្ត និងចង់ឃើញមនុស្សយន្តថ្មីៗមកជួយធ្វើការងារផ្ទះ ។ ប៉ុន្តែអ្នកខ្លះទៀតគិតថា មនុស្សយន្តនេះត្រូវការឱ្យបុគ្គលិកក្រុមហ៊ុនគ្រប់គ្រង និងបញ្ជាពីចម្ងាយ មើលទៅ វាមិនងាយស្រួលប៉ុន្មានទេ ។ ពួកគេបារម្ភពីសុវត្ថិភាព ដោយសារអ្នកបញ្ជាមនុស្សយន្ត នឹងមើលឃើញបរិវេណក្នុងផ្ទះរបស់ពួកគេ ។

មនុស្សយន្ត Anna ត្រូវបានរចនាម៉ូត និងផលិតដោយក្រុមហ៊ុន AnnaOne ApS ដែលជាក្រុមហ៊ុនមនុស្សយន្ត និងធ្វើការពាក់ព័ន្ធនឹង Computer Hardware នៅប្រទេសដាណឺម៉ាក ។ បច្ចុប្បន្ន ក្រុមហ៊ុននេះស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍មនុស្សយន្តបន្ថែមទៀត ហើយក្រុមហ៊ុនពុំទាន់បានរៀបចំគម្រោងដាក់លក់ជាផ្លូវការ ឬកំណត់តម្លៃលក់នៅឡើយទេ ៕

 

Anna - Smart household AI robot / Branding :: Behance