ជិតដល់ថ្ងៃបុណ្យក្តីស្រឡាញ់ ផ្កាកុលាបឡើងថ្លៃខ្ពស់ទ្វេដង
ប្រទេសថៃ ៖ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារសារព័ត៌មានបានធ្វើដំណើរទៅកាន់ផ្សារមួយកន្លែងនៅស្រុកឆ័យណាត ខេត្តឆ័យណាត ប្រទេសថៃ ដើម្បីពិនិត្យមើលបរិយាកាសការទិញ-លក់ផ្កាក្នុងឱកាសបុណ្យនៃក្តីស្រឡាញ់ ១៤ កុម្ភៈ ឃើញថា ផ្កាកុលាបដែលតំណាងឱ្យថ្ងៃ១៤ កុម្ភៈ នោះ មានមនុស្សម្នាជាច្រើននាំគ្នាមកទិញប្រគល់ឱ្យគ្នាទៅវិញទៅមកដើម្បីបង្ហាញនូវក្តីស្រឡាញ់ ។ អាជីវករប្រាប់ថា តម្លៃបោះដុំផ្កាកុលាបចាប់ផ្តើមកើនឡើងទ្វេដងឯណោះ ។
លោក ជៀប ជាអាជីវករលក់ផ្កានិយាយថា មុននេះ ផ្កាកុលាបបោះដុំមានតម្លៃត្រឹមតែពី២០០បាត ទៅ២២០បាតប៉ុណ្ណោះក្នុង១បាច់ ប៉ុន្តែរយៈពេល១ថ្ងៃ ទៅ២ថ្ងៃនេះ តម្លៃផ្កាបានកើនឡើងជាបន្តបន្ទាប់ ។ ចុងក្រោយ នៅថ្ងៃទី១២ ខែកុម្ភៈ តម្លៃបោះដុំបានកើនឡើងរហូតដល់៤៨០បាតក្នុង១បាច់ ឬកើនឡើងទ្វេដង ក្នុងរយៈពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ។
ចំណែកនៅថ្ងៃទី១៣ ខែកុម្ភៈ តម្លៃផ្កាកុលាបក៏បានកើនឡើងដែរ គឺកើនរហូតដល់៥០០បាតក្នុង១បាច់ ពីព្រោះវាជាថ្ងៃចុងក្រោយដែលអាជីវករលក់ផ្កានៅទូទាំងប្រទេសថៃត្រូវការទិញផ្កាកុលាបដាក់លក់ ។ ហេតុនេះ ទើបធ្វើឱ្យមានការកុម្ម៉ង់យ៉ាងច្រើនពីអតិថិជន ហើយតម្លៃនឹងកើនឡើងខ្លាំងនៅថ្ងៃទី១៤ ខែកុម្ភៈ ។
លោក ជៀប បន្តថា លោកប្រញាប់កុម្ម៉ង់ទិញផ្កាកុលាបដាក់ចូលក្នុងស្តុក មុនពេលតម្លៃផ្កាកុលាបកាន់តែកើនឡើងខ្ពស់ជាងនេះ ។ លោកបានយកផ្កាកុលាបខ្ចប់ក្រដាសទិញពីទីក្រុងបាងកក មកត្រាំក្នុងធុងទឹកធំៗចំនួន៣ ដែលលោកបានត្រៀមទុក ដើម្បីឱ្យផ្កាកុលាបរីកស្រស់បានយូរ ។
បើទោះជាលោកបានចំណាយដើមទុនទិញទឹកកកសម្រាប់ត្រាំផ្កាកុលាបក្តី ប៉ុន្តែចាត់ទុកថា វាល្អជាងលោកត្រូវចំណាយលុយច្រើនទិញផ្កាកុលាបដែលឡើងថ្លៃរាល់ថ្ងៃ ។ នៅថ្ងៃទី១៤ កុម្ភៈ តម្លៃផ្កាកុលាបនឹងកើនឡើងដល់៥០០បាត ទៅ៦០០បាតឯណោះ ដោយសារមានតម្រូវការច្រើនពីទីផ្សារក្នុងថ្ងៃបុណ្យក្តីស្រឡាញ់ ។
ដោយឡែក ម្ចាស់ហាងលក់ផ្កាមួយកន្លែងទៀតនៅខេត្តទ្រាំង ប្រាប់ថា អតិថិជនបានកុម្ម៉ង់ទិញផ្កាកុលាបពណ៌ក្រហម និងពណ៌ស ដែលគាត់បានទិញពីសួនផ្កាក្នុងគម្រោងព្រះមហាក្សត្រថៃ ។ ផ្កាកុលាបទាំងនេះមានផ្កាធំៗ និងស្រស់ស្អាត ហើយគាត់លក់ក្នុងតម្លៃ១៥០បាតសម្រាប់ផ្កា១ទង ។ រីឯផ្កាកុលាបពណ៌លឿង គឺមានតម្លៃចាប់ពី១០បាតឡើងទៅ ។
ម្ចាស់ហាងលក់ផ្ការូបនេះបន្តថា អ្នកមកទិញផ្កាភាគច្រើនជាកូនសិស្ស និងយុវវ័យ ដោយពួកគេបានទិញផ្កាចាប់ពីតម្លៃ២០០បាត ទៅ៣០០បាត ។ រីឯក្រុមអ្នកធ្វើការនឹងទិញជាបាច់ធំៗ ហើយគាត់លក់ក្នុងតម្លៃចាប់ពី១.០០០បាត ទៅ៥.០០០បាត ហើយអ្នកធ្វើការភាគច្រើនទិញផ្កាមានតម្លៃចាប់ពី១.០០០បាត ទៅ២.០០០បាត ។ ក្រៅពីនេះ មានគូស្នេហ៍បានកុម្ម៉ង់ទិញផ្កាឈូករ័ត្ន, ផ្កាកុលាបធ្វើពីសាប៊ូ និងផ្កាកុលាបក្រៀមផងដែរ ៕





មិនត្រឹមតែឆ្នោតឡូតូនោះទេ សូម្បីតែកន្លែងបើកល្បែងជល់មាន់ ឬកន្លែងផ្តល់សេវាកម្មល្បែងខុសច្បាប់តាមអនឡាញ ក៏ត្រូវកម្ចាត់ចោលមិនឱ្យមាននៅក្នុងស្រុក ភូមិ នៃខេត្តទាំង៣ផងដែរ។





























ជុំវិញករណីនេះ ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការដកហូត និងយកទៅបំផ្លាញចោលនូវផលិតផលបង្គាមានចាក់ចាហ៊ួយទាំងនោះ តាមនីតិវិធីនៅទីលានចាក់សម្រាមខណ្ឌដង្ក៕

.png)
.png)
.png)



