នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ខាងមុខ កម្ពុជាចិននឹងរៀបចំព្រឹត្តិការណ៍ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤ នៅបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប។

ការរៀបចំព្រឹត្តិការណ៍ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤នេះ ស្របទៅនឹងការឯកភាពគ្នារបស់ ប្រមុខរដ្ឋាភិបាលទាំងពីរកម្ពុជាចិន កាលពីខែតុលាឆ្នាំ២០២៣ ក្នុងការជំរុញនូវគោលនយោបាយគន្លឹះ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ការលើកកម្ពស់វិស័យទេសចរណ៍ និងគោលដៅអាទិភាព ក្នុងការជំរុញទេសចរចិនមកលេងកម្ពុជា។ វាក៏ស្របតាមផែនការយុទ្ធសាស្ត្រគន្លឹះ “ទស្សនាអង្គរ ឆ្នាំ២០២៤” ដែលបានដាក់ចេញដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលថ្មីៗនេះផងដែរ។May be an image of temple and text

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងមានគណៈប្រតិភូជាន់ខ្ពស់ អ្នកវិនិយោគ ធុរកិច្ចជន សិល្បករ សិល្បការិនី និងភ្ញៀវទេសចរចិនប្រមាណ ១០០០នាក់ អញ្ជើញមកបំពេញទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា៕May be an image of 8 people and text