កីឡាករប្រដាល់ភូមាដ៏ល្បីល្បាញប្រចាំតំបន់អាស៊ី ដាវ លីឌុច បានលើកឡើងនូវរឿងរ៉ាវ ដែលជនជាតិថៃតែងតែបំភ្លៃប្រវត្តិសាស្រ្ត ក៏ដូចជាការក្លែងបន្លំយកនូវវប្បធម៌និងអរិយធម៌របស់ខ្មែរនិងភូមាជាច្រើនទៅច្នៃជារបស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះបែរជាចោទម្ចាស់ដើមថាជាអ្នកលួចរបស់ខ្លួនទៅវិញ។Dave Leduc announces his retirement | Asian MMA

កាលពីថ្ងៃទី១០ ខែមករានេះ យោងទៅតាមការបង្ហោះនៅលើគណនីផ្លូវការរបស់កីឡាករប្រដាល់ ដាវ លីឌុច គឺបានរៀបរាប់យ៉ាងឈឺចាប់និងអស់សំណើចថា ប្រទេសថៃបានប្រឌិតនូវរឿងរ៉ាវប្រវត្តិសាស្រ្តក្លែងក្លាយចាប់តាំងពីសង្គ្រាមលោកលើកទី២មកម្លេះ ដើម្បីយកនូវរឿងប្រឌិតទាំងនោះមកធ្វើជាតាក់តាងបង្ហាញពីអត្តសញ្ញាណជាតិដ៏រុងរឿងរបស់ខ្លួន។Cambodia maintains 'Kun Khmer' stance despite Thailand's boycott threat |  Phnom Penh Post

លោកថា “ជនជាតិថៃគឺបានប្រឌិតរឿងជាតិនិយមក្លែងក្លាយមួយ ទាក់ទងនឹងរឿងនិទាន Naï KhanomTom «រឿងអ្នកទោសប្រដាល់ថៃនៅភូមា» ដែលនេះគឺជារឿងក្លែងក្លាយទាំងស្រុង ហើយវាពិតជាប្រមាថដល់ក្បាច់គុណបុរាណ«ឡេតវេ»របស់ប្រទេសភូមាយ៉ាងខ្លាំង”។Mastering The Muay Thai Stance For Beginners

“វាពិតជាមានសារៈសំខាន់ណាស់ក្នុងការដឹងពីប្រវត្តិសាស្ត្រពិតប្រាកដនៃភូមិភាគអាស៊ីអាគ្នេយ៍។ ដូច្នេះហើយ ខ្ញុំនឹងអាចហៅប្រទេសថៃថា«ថៃ-ទឹកដីនៃការលួចចម្លង»។ ជនជាតិថៃបានចម្លងក្បាច់គុណបុរាណឡេតវេពីប្រទេសភូមា ហើយច្នៃដាក់ឈ្មោះថ្មីឲ្យខ្លួនឯងថាក្បាច់គុណ«មួយបុរាណ»។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានលួចចម្លងគុនខ្មែរពីកម្ពុជា រួចប្តូរដាក់ឈ្មោះថាជាក្បាច់គុណ «មួយថៃ»របស់ខ្លួនទៀតផង”។

លោកបន្ថែមទៀតថា “បន្ទាប់មក ប្រទេសថៃធ្វើពុតជាមិនចូលរួមនៅក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣នៅកម្ពុជានេះទេ ព្រោះរដ្ឋាភិបាលកម្ពុជាហៅព្រឹត្តិការណ៍នេះថាជាព្រឹត្តិការណ៍ «គុនខ្មែរ»។ ឱ! ក្មេងតូចអើយ ខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះការប្តូរឈ្មោះរបស់ស៊ីហ្គេមលើកក្រោយទៀត ដាក់ថា «គុនខ្មែរ» តែម្តងទៅ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr9oZPs5W1Sg_4d8RetWCTMzImrfmmHdUfPfm7rFtkRjVpgApMTqLd5ID8cTOIzLglRfXhB7luQwu115JCnfFqZBgIHoJenSr-ihMXn8UYz3rNiWbVm-zXTr1I3EBP6sM2wUrvjI7cmFiJ3vro2VlVuB-sg60-xzn2oy_uv7ygUeY3TOuUsxI5M6HJf7c/s1170/photo_2024-01-12_11-03-10.jpg

“ប្រជាជនមីយ៉ាន់ម៉ាគ្រប់រូបនឹងគាំទ្រយ៉ាងខ្លាំងចំពោះក្បាច់គុណ គុណខ្មែររបស់កម្ពុជានេះ ព្រោះវាមានដើមកំណើតមកពីប្រទេសកម្ពុជាពិតមែន។ ម៉្យាងវិញទៀត មីយ៉ាន់ម៉ាក៏ជាមិត្តនឹងកម្ពុជារាប់ពាន់ឆ្នាំមកហើយដែរ” ។

លោកបន្ថែមថា “ប្រទេសថៃពិតមានសំណាងណាស់ ដែលមីយ៉ាន់ម៉ានិងកម្ពុជាមិនទាន់រករឿងឱ្យពិភពលោកដឹង ព្រោះថាមានបញ្ហាផ្នែកនយោបាយ និងសេដ្ឋកិច្ចជាប់គាំងបន្តិចបន្តួចដែលនឹងត្រូវដោះស្រាយជាមុនសិន។ ដោយមើលឃើញថាក្នុងអំឡុងពេលនេះ ប្រទេសថៃកំពុងតែរីកចម្រើនផ្នែកវិស័យទេសចរណ៍ដោយសារតែ Soft power ដែលជាវប្បធម៌លួចពីគេនេះឯង។ ប៉ុន្តែសម្រាប់ថ្ងៃអនាគតវិញ ខ្ញុំប្រាកដណាស់ថានឹងជួយជ្រំជ្រែងលើកតម្កើនប្រទេសយើងទាំងពីរ តាមរយៈការបង្ហាញវប្បធម៌ពិតរបស់ពួកយើង”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgihptljdIU_6SOOrmvgEl2cZSrfsLoL5jIsPyjq3D1Yva5KDx0eSrT1nSCD7XIjZesBxKMv23yBplzchoWpJVWtp73LdC7xYK3z8lyLp4U21muBWcl17Q8qXz58LHL3CUF9NIqttTHux2YV5NL7aC9hXDYmJQ7uD3YKzM_TNbxvCzBH4G9uGVYCm3jwBs/s1280/photo_2024-01-12_11-03-10%20(2).jpg