ជាការពិតណាស់មនុស្សភាគច្រើន ប្រាកដជាដឹងហើយថា កូរ៉េខាងជើងគឺជាប្រទេសដែលមានរបបផ្តាច់ការដែលអនុវត្តតាមច្បាប់ផ្សេងៗខុសពីពិភពលោក។ ប្រទេសនេះរក្សាអាថ៌កំបាំងជាច្រើន និងមានច្បាប់មិនធម្មតាជាច្រើនដែលអាចធ្វើឱ្យអ្នកមានការភ្ញាក់ផ្អើលបន្ទាប់ពីដឹងច្បាប់ និងវិន័យប្លែកៗ ក៏ដូចជារបៀបរស់នៅរបស់ប្រជាជនកូរ៉េខាងជើង។ ហេតុនេះហើយ ខាងក្រោមនេះគឺជាច្បាប់និងវិន័យប្លែកៗមួយចំនួនរបស់កូរ៉េខាងជើងដែលអ្នកគួរតែដឹង៖

១.ហាមស្តាប់តន្ត្រីបរទេស៖ ការស្តាប់តន្ត្រីបរទេសគឺជាការខុសច្បាប់ និងចាត់ទុកថាជាសកម្មភាពឧក្រិដ្ឋ។ ដូច្នេះពលរដ្ឋណាដែលស្តាប់តន្ត្រីបរទេស ឬមើលភាពយន្តបរទេសនឹងត្រូវជាប់ពន្ធនាគារ ឬអាចឈានដល់ការកាត់ទោសប្រហារជីវិតប្រសិនបើអ្នកចែកចាយរូបភាពអាសអាភាស។Watching Foreign Movies Is Illegal In North Korea, But Some Do It Anyway : NPR

២.ហាមគេងក្នុងម៉ោងប្រជុំ៖ ប្រសិនបើមានការប្រជុំជាមួយថ្នាក់ដឹងដែលមានវត្តមានលោក គីមជុងអ៊ុន ហាមដាច់ខាតងងុយគេង ឬលួចគេងបើមិនដូច្នោះនឹងត្រូវប្រហាជីវិតជាសារធារណៈ។North Korea's vice-premier executed for sleeping during speech | The Australian

៣. ក្នុងករណីភ្លើងឆេះផ្ទះ អ្នកត្រូវជួយសង្គ្រោះរូបថតថ្នាក់ដឹកនាំជាមុនសិនទើបអាចជួយមនុស្សបាន។Kim Family Regime Portraits ~ HRNK Insider

៤.មនុស្សស្រីមិនអនុញ្ញាតឱ្យបើកបរទេ៖ មានតែមន្ត្រីរដ្ឋាភិបាលបុរសប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យបើកបរ។ ស្ត្រីមិនត្រូវបានផ្តល់ការអនុញ្ញាតឱ្យបើកបរទេ ទោះបីជាធ្វើការជាមន្ត្រីចរាចរណ៍ក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKPY-qZ4KsVHtFDnAC_PwHFM4x7NuSYnvseTaKzHaR9Wqhm2ud73OVVkQ3LKVvp4JgXlIUPTRHrhUaBg0xpsdtRkXo-uBDRnif6otOVcV8CS5QK46n179l6HahE4TB1-wv_UvOOqbLdkdLc3DQj6DycptWOz_F3YwSZvTd6MlEO_HVFUZySN3HTan85G4/s550/North-Korea-Busier-St_Nort.webp

៥.ការជក់កញ្ឆាមិនខុសច្បាប់ទេ៖ ការទទួលទានកញ្ឆា ឬការជួញដូរ និងប្រើប្រាស់គ្រឿងញៀនមិនត្រូវបានផ្តន្ទាទោសទេ ផ្ទុយទៅវិញវាគឺជាការស្របច្បាប់របស់កូរ៉េខាងជើង។Weed in North Korea: Cannabis Legal Status Guide | Fast Buds

៦.ហាមស្លៀកខោខូវប៊យ៖ ប្រជាជនមិនត្រូវបានអនុញ្ញាតឱ្យស្លៀកខោខូវប៊យទេព្រោះវាត្រូវបានគេចាត់ទុកថាជានិមិត្តសញ្ញានៃមូលធននិយម។ រីឯស្ត្រីត្រូវស្លៀកសំពត់គ្របជង្គង់ និងហាមដាច់ខាតការស្លៀកប៊ីគីនីគឺជាការខុសច្បាប់។Kim Jong-un's North Korea - 9 Strange Fashion Bans In The Hermit Kingdom

៧.មានប៉ុស្តិ៍ទូរទស្សន៍តែ ៣ ប៉ុស្តិ៍ប៉ុណ្ណោះ៖ កូរ៉េខាងជើងផ្តល់ជូនតែទូរទស្សន៍បីប៉ុណ្ណោះសម្រាប់ប្រជាជនជ្រើសរើស ហើយទូរទស្សន៍ទាំងអស់គឺគ្រប់គ្រងដោយរដ្ឋាភិបាល។???????????????? on X: "8. North Korea has only 3 TV channels with programs controlled by the government. https://t.co/iO8O5dtt96" / X

៨.ហាមហោះហើរដោយគ្មានការអនុញ្ញាត៖ ពលរដ្ឋកូរ៉េខាងជើងមិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅក្រៅប្រទេសដោយគ្មានការអនុញ្ញាតនោះទេ ហើយអ្នកដែលព្យាយាមរត់គេចត្រូវបានបញ្ជូនទៅជំរំការងារ ឬក៏ត្រូវគេប្រហារជីវិត។Can North Koreans Travel Abroad? (2021) - Koryo Tours

១០.ក្នុងឆ្នាំ២០១៣ គីម ជុងអ៊ុន បានកំណត់ម៉ូដសក់ឱ្យប្រជាជនកាត់តាម ដោយមានទាំងអស់ត្រឹមតែ ២៨ ម៉ូតសក់ប៉ុណ្ណោះ ដែល ១៨ សម្រាប់ស្ត្រី, និង ១០ សម្រាប់បុរស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinDsxiJ-i2cl8rlb4bZAh6im6IBYL7CCbt6Rfal9dIxeRL-U_X8Aq3vIg_iv0NSObyXPOLkiY_s8DC9VIHf-hmdsQhqP8S-v7BBLhH81r_yDtf9Gepi_HvTZdgPRAFzTep_5vAXf1jPzfbtL-UxFulR8ybX0NPhzfPDd_gE5KpoctkjM6i85lYpe6XjAg/s3000/ap995892236224.webp