ពិធីបុណ្យចូលឆ្នាំចិន គឺជាពិធីមួយដ៏សំខាន់របស់ជនជាតិចិន ដែលពួកគេចាត់ទុកថា វាជាថ្ងៃចូលឆ្នាំថ្មីតាមប្រតិទិនចិន ។ ពលរដ្ឋចិននឹងឈប់សម្រាកពីការងារជាច្រើនថ្ងៃ ដើម្បីត្រៀមខ្លួនរៀបចំពិធីបុណ្យចូលឆ្នាំ ។ អ្វីដែលមិនអាចខ្វះបាននោះ គឺការត្រៀមនំចំណី និងម្ហូបអាហារសម្រាប់សែនក្នុងថ្ងៃចូលឆ្នាំចិនយ៉ាងយកចិត្តទុកដាក់ ។

តើជនជាតិចិននិយមសែនអាហារអ្វីខ្លះដើម្បីឱ្យការងារជោគជ័យ, មានសេចក្តីសុខ, ចម្រុងចម្រើន និងហេងហេងពេញ១ឆ្នាំ? ខាងក្រោមនេះ គឺជាអាហារចំនួន៨មុខដែលជនជាតិចិននិយមសែន រួមមាន ៖

១-មាន់ ៖ មានន័យថា ការងារនឹងទទួលបានជោគជ័យ និងមានឋានៈយស់សក្តិ ។ ជាទូទៅ គេត្រូវសែនមាន់១ក្បាល ពីព្រោះសត្វមាន់មានគុណសម្បត្តិ២យ៉ាង គឺសេមាន់ មានរូបរាងស្រដៀងគ្នានឹងមួករបស់អភិជន ដែលសំដៅដល់ការងាររីកចម្រើនទៅមុខ ។ រីឯសត្វមាន់តែងតែរងាវជារៀងរាល់ព្រឹក ដែលបង្ហាញពីការស្គាល់តួនាទីរបស់ខ្លួន ។Easy Steamed Chicken with Ginger-Coriander Sauce (30 Minutes + 6  Ingredients) [Chinese New Year] - New Malaysian Kitchen

២-ត្រី ៖ មានន័យថា ភាពសម្បូរបែប និងមានសម្ភារៈប្រើប្រាស់ពុំចេះខ្វះ ។ ជនជាតិចិនតៃជីវ ហៅត្រីថា «Hue» ហើយវាបានក្លាយជាប្រយោគមង្គលមួយថា «Wu-Hue-Wu-Cheng» មានន័យថា មានអាហារហូបចុកគ្រប់គ្រាន់ និងមានសម្ភារៈប្រើប្រាស់ពុំចេះខ្វះ ។ ការសែនត្រី គឺដើម្បីឱ្យមានលុយកាក់ មាសប្រាក់ និងទ្រព្យសម្បត្តិហូរចូលច្រើន ។Chinese-style snapper

៣-ថ្លើមសត្វ ៖ មានន័យថា ភាពជោគជ័យក្នុងតួនាទីការងារ ។ ភាសាចិនហៅថា «Goa» បកប្រែថា អភិជនមានភាពថ្លៃថ្នូរ ហើយវាមានអត្ថន័យស្រដៀងគ្នាជាមួយសត្វមាន់ដែរ ។ ការសែនថ្លើមសត្វក្នុងពិធីបុណ្យចូលឆ្នាំចិន គឺដើម្បីឱ្យការងាររីកចម្រើនទៅមុខ ។Simple and Tasty Chinese Beef Liver Stir Fry - Spicepaw

៤-សារ៉ាយខ្មៅ ៖ មានន័យថា មានទ្រព្យសម្បត្តិច្រើនហូរហៀ ។ ពលរដ្ឋចិននិយមទិញសារ៉ាយខ្មៅមកសែនក្នុងថ្ងៃចូលឆ្នាំចិនដើម្បីឱ្យលុយកាក់ និងទ្រព្យសម្បត្តិហូរចូលផ្ទះ ។Easy Chinese Dried Seaweed and Pork Soup

៥-ផ្លែក្រូចពណ៌មាស ៖ មានន័យថា សេចក្តីសុខ, សុភមង្គល និងមាសប្រាក់ ។ ផ្លែក្រូច មានន័យថា ទទួលបាននូវសំណាងល្អ និងជួបតែរឿងល្អៗក្នុងជីវិត ។ ការសែនផ្លែក្រូច នឹងផ្តល់នូវសិរីសួស្តីដល់ខ្លួន និងក្រុមគ្រួសារ ។ គេត្រូវជ្រើសរើសផ្លែក្រូចណាមានសម្បកពណ៌លឿង ឬផ្លែក្រូចមានពណ៌ស្រស់តែប៉ុណ្ណោះ ហើយគេមិននិយមសែនក្រូចមានសម្បកពណ៌បៃតងទេ ។Why Mandarin Oranges Are So Popular for Chinese New Year

៦-កៅឡាក់ ៖ មានន័យថា លុយកាក់ ហើយកៅឡាក់ក៏មានគុណសម្បត្តិផ្នែកឱសថដ៏អស្ចារ្យផងដែរ ។ តាមតម្រាចិនបានសរសេររាប់ពាន់ឆ្នាំមកថា ការបរិភោគកៅឡាក់ អាចជួយដល់តម្រងនោម, ឈាម និងជួយកាត់បន្ថយអាការៈឈឺក ។គុណប្រយោជន៍ល្អបំផុតទាំង ៧ របស់គ្រាប់កៅឡាក់

៧-នំតែលីវ ៖ មានន័យថា ទទួលបាននូវសេចក្តីសុខជារៀងរហូត ។ គេឃើញពលរដ្ឋចិននិយមទិញនំតែលីវ មកសែនក្នុងថ្ងៃចូលឆ្នាំចិនដើម្បីទទួលបាននូវសេចក្តីសុខក្នុងក្រុមគ្រួសារ ។แอฟลาทอกซินในขนมจันอับ

៨-នំខ្ចប់ស្លឹកចេកក្រៀម ៖ មានន័យថា គ្រប់ការងារទាំងអស់នឹងដំណើរការទៅយ៉ាងរលូន និងគ្មានឧបសគ្គ ។ នំប្រភេទនេះមិនអាចខ្វះបានទេសម្រាប់ការសែនក្នុងពិធីបុណ្យចូលឆ្នាំចិន ។ ជាធម្មតា ជនជាតិចិននិយមសែននំនេះដល់បុព្វបុរស និងថ្វាយទេវតា ។ขนมเข่ง ขนมมงคล ต้อนรับตรุษจีน เมนูมงคลด้วยเครื่องกรองน้ำอัลว่า - Alva  Water Thailand

ក្រៅពីការសែនអាហារទាំងនេះដើម្បីទទួលបាននូវលាភសំណាងក្នុងឆ្នាំថ្មីហើយនោះ វាថែមទាំងមានរសជាតិឆ្ងាញ់ផងដែរ ហើយធ្វើឱ្យអ្នកបរិភោគទទួលបាននូវកម្លាំងចិត្តដើម្បីប្រកបរបររកស៊ីបន្តទៀត ។ ហេតុនេះ ពិធីបុណ្យចូលឆ្នាំចិន គឺជាពិធីបុណ្យមួយផ្តល់នូវភាពកក់ក្តៅដល់ក្រុមគ្រួសារ ដែលពួកគេមានឱកាសជួបជជែកគ្នាយ៉ាងមានសេចក្តីសុខ ៕