គិតមកទល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ករណីជំងឺអឹមផក (Mpox អុតស្វាយ) បានកើតឡើង១២ករណីហើយ ដែលក្នុងនោះក្រសួងសុខាភិបាលបានប្រកាសឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់។

បច្ចុប្បន្ន ជំងឺអឹមផកបាននិងកំពុងផ្ទុះរាលដាលក្នុងប្រទេសចំនួន ១១៧ ដែលក្នុងនោះមានករណីឆ្លងជំងឺអឹមផកសរុបចំនួន ៩៣,០៣០នាក់ និងករណីស្លាប់ចំនួន ១៧៦ នាក់ នៅលើពិភពលោក។ ដោយឡែកនៅកម្ពុជា កើតឡើង១២ករណី ដោយមិនទាន់មានមនុស្សបាត់បង់ជីវិតម្នាក់នៅឡើយនោះទេ។Mpox (Monkeypox): Signs, Symptoms, and Complicationsវីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺ អឹមផកនិងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារៈ ស្លាបព្រាចាន កែវទឹក។ល។

មិនតែប៉ុណ្ណោះ វីរុសនេះ ក៏ឆ្លងពីម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល តាមរយៈ ការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះឬឪពុកម្តាយមានជំងឺអឹមផកផងដែរ៕