បន្ទាប់ពីកញ្ញា ប៊ី សុធារី ក្លាយជាម្ចាស់មកុដ Miss Grand កំពង់ឆ្នាំង គេសង្កេតឃើញថានាងទទួលបានមតិមិនពេញនឹងការឆ្លើយសំណួររបស់នាងដែលផ្តល់ចម្លើយមានភាពរអាក់រអួលដូចជាគ្មានជំនឿចិត្តលើខ្លួនឯង។ ស្របពេលជាមួយគ្នា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជាអ្នកបំពាក់មកុដដោយដៃផ្ទាល់ទៅកាន់ ប៊ី សុធារី បានចែករំលែកបទពិសោធរបស់ខ្លួនក្នុងកម្មវិធី Miss Grand ថា ការឆ្លើយសំណួរ គឺនៅក្រោយអ្វីដែលជាចំណុចនាំមុខគឺរូបរាងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8HYh0SUsEamoU5d3uPIfk_9jhsXUzdLQ2cCrSdlQ_JbvQseNkJU0-sIJlNjVVx_aHHP5WCxBUN6PPOsOPQN6a63W8z5Z_tpSL3WI3jwT04Luks7HnqwvdaKApKjzOWUeITdktQht1lQMI1rKPmyp7JdoC2xpMplb99E_epPaXi1ivh8ManLj1jWyFqSM/s1280/photo_2024-02-15_14-04-33%20(2).jpg

វីដេអូមួយដែលកាត់ចេញពីការ Live របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 និងជាលំដាប់រងទី៥ Miss Grand International រូបនាងបាននិយាយថា ការប្រកួតនៅក្នុងថ្នាក់ខេត្តជាសមត្ថភាពមួយប៉ុណ្ណោះកុំតឹងរឹងពេកដោយប្រទេសយើងគ្មានបវរកញ្ញាច្រើនទេ ដូច្នេះមានប៉ុណ្ណាគាំទ្រប៉ុណ្ណឹងទៅកុំកាត់សេចក្តីខ្លាំងពេកគ្មានអ្នកណាល្អជាងអ្នកណា។ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកឧទារហ៍ខ្លួនឯង ថានាងក៏មិនល្អឥតខ្ចោះដូចបវរកញ្ញាអន្តរជាតិផ្សេងដែរប៉ុន្តែអាចជាប់បាន មនុស្សយើងសំខាន់លើការអភិវឌ្ឍខ្លួនបើយកអ្នកមានបទពិសោធច្រើនប្រៀបធៀបជាមួយអ្នកអត់បទពិសោធទើបឡើងមកគឺវាខុស បើយកអ្វីមួយមកកាត់សេចក្តីម្នាក់ៗទៅតាមអ្វីដែលឃើញគឺខុសតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmqqfNwZsYSvXrPBCMtHJhd9ioFJOX7yfl1V6KkkO6Lb5_5YCETN8_EAHaGIw5w_QdhDrcyafwB1vqaQ4bO8JjKVQllZYOVZ1jHtY8uXi9jOjE9qP0E_-hmdFx-yoFMG3duLGXE20L_BYtuusYnqo0j3bwBo8DiRBMY_XrmfbEPBuIcyeW1-uIszHQ4AI/s2048/image_2024-02-12_15-47-31.png

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកឡើងទៀតថា កម្មវិធីបវរកញ្ញាប្រៀបដូចជាកន្លែងរៀនសូត្រដូចជាការឆ្លើយសំណួរ កាលនាងប្រលងនៅខ្មែរក៏ការឆ្លើយរបស់នាងអត់ល្អដែរ ប្រលងបវរកញ្ញាពីរកម្មវិធីមានអ្នកកាត់សេចក្តីថាឆ្លើយមិនត្រូវដូចគ្នា ដោយអ្នកខ្លះមិនស្តាប់ការឆ្លើយរបស់យើងចង់បានសំឡេងបែបនេះជាបវរកញ្ញា សំឡេងទាល់តែខ្លាំងៗអ៊ីចេះ អ៊ីចុះ បានមានថាមពល។ ពេជ្រ វត្តីសារ៉ាវឌ្ឍីថា មុននឹងដល់វគ្គ Q &A រូបរាងកាយគឺមកមុន ហើយកម្មវិធីរបស់ Miss Grand ដែលមានលោក ណាវ៉ាត់ ជាម្ចាស់បាននិយាយថាកម្មវិធីនេះត្រូវឈរលើគោលការ រូបរាង ភាពស្រស់ស្អាត ចំណេះដឹង (Body Beauty and Brand ) មួយណាមកមុនគិតខ្លួនឯងទៅហើយសំណួរចម្លើយនៅលើឆាកមិនបានកំណត់ជីវិតមនុស្សទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglz9rhs8Y_-8XeR_ceRmALZcau0wg6tVMRbXLVihEqr0UQp0D9HSUzHlkBV7UOr52QUPFtxmyf2OI_V0gQgkf1MhRktvSgXi_hhRc7dZww8meblF79pgcA268T52-uFZgk3qcO_D0oUMrgqijUgKThyXe_DbA7jP10AC5ixoGc7mdVEIGbKl7F1nz6atI/s2048/image_2024-02-12_15-47-33%20(2).png

Miss Grand Cambodia 2022 រូបនេះបានសង្កត់ធ្ងន់ថា ការប្រលងបវរកញ្ញាមិនមែនស្វែងរកអ្នកសិក្សាពូកែជាងគេលើពិភពលោកនោះទេ វាជាវគ្គមួយឱ្យមនុស្សស្រីបញ្ចេញការគិតរបស់ខ្លួនថាយើងគិតយ៉ាងមិច ចង់អភិវឌ្ឍអ្វីនៅប្រទេសយើងមានគោលគំនិតបែបមិចតាមការគិតរបស់មនុស្សម្នាក់ៗរៀងៗខ្លួន។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថានេះគ្រាន់តែជាការចែករំលែករបស់ខ្លួនទៅកាន់បវរកញ្ញាផ្សេងទៀតដោយសារតែនាងបានចូលគ្រួសារ Grand ហើយបើបវរកញ្ញាផ្សេងៗទៀតមានអ្វីថ្មីបង្ហាញក៏បង្ហាញចុះ ធ្វើឬមិនធ្វើទៅតាមការគិតមិនមែនបង្ខំឱ្យធ្វើតាមដូចអ្វីដែលនាងបាននិយាយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYSarm8RlxYXsP8B6RfTkse5gDE2Ey1LOqFwhmkkIPUcG8wdM4RWRSkTtwXre-rpdK8s8ecx08m_XUFjy8p2HwdTNCYF1iKo9U8fMb-B61Zmaai-FxjG7tgs6mFd68WtiNfLs9V46Ihrzq8q327aSorfYYJjFnRlAag9zk0nmaHbLmlDCWqnxCzwS9f5A/s1280/photo_2024-02-15_14-04-33.jpg

គួរបញ្ជាក់ដែរថា ទន្ទឹមនឹងការចែករំលែកបទពិសោធរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្របពេល ប៊ី សុធារី ជាម្ចាស់មកុដ Miss Grand កំពង់ឆ្នាំងត្រូវអ្នកតាមដានបង្ហាញការមិនពេញការឆ្លើយសំណួររបស់នាងដែលមានសភាពរអាក់រអួល មិនសូវលះ សំឡេងខ្សោយគ្មានថាមពលដូចមិនមានទំនុកចិត្តលើខ្លួនឯង៕