ពលរដ្ឋអាមេរិកមិនយល់ស្របនឹងលោក ចូ បៃឌិន លូកដៃក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងហាម៉ាស់
សហរដ្ឋអាមេរិក ៖ ពលរដ្ឋអាមេរិកបានបង្ហាញការមិនយល់ស្របនឹងប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន លូកដៃក្នុងសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដោយសារពួកគេយល់ឃើញថា សង្គ្រាមនេះបានអូសបន្លាយពេលកាន់តែខ្លាំងឡើង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ។
បើតាមការស្ទង់មតិថ្មីមួយរបស់សារព័ត៌មាន AP រួមជាមួយ NORC ជាមជ្ឈមណ្ឌលកិច្ចការសាធារណៈបង្ហាញថា ពលរដ្ឋអាមេរិកពាក់កណ្តាលប្រទេសនិយាយថា ប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សារបស់ប្រទេសអ៊ីស្រាអែល បានចំណាយពេលរហូតដល់១៥សប្តាហ៍ហើយ ហើយសង្គ្រាមនេះកាន់តែអូសបន្លាយពេលខ្លាំងឡើង ។ រីឯសមាជិកគណបក្ស Republican បានចាប់ផ្តើមមិនពេញចិត្តកាន់តែខ្លាំង ។
ការស្ទង់មតិនេះបានបង្ហាញឱ្យឃើញពីការគាំទ្រប្រទេសអ៊ីស្រាអែល និងការពេញចិត្តក្នុងការដោះស្រាយស្ថានការណ៍របស់រដ្ឋាភិបាលអាមេរិក លោក ចូ បៃឌិន បានធ្លាក់ចុះនៅទូទាំងប្រទេស ។ លទ្ធផលស្ទង់មតិបង្ហាញថា មានពលរដ្ឋអាមេរិកត្រឹមតែ៣១% ប៉ុណ្ណោះ ដែលយល់ស្របជាមួយការគ្រប់គ្រងជម្លោះរបស់រដ្ឋាភិបាលអាមេរិក ។
រីឯសមាជិកគណបក្ស Democrat បានយល់ស្របជាមួយរដ្ឋាភិបាលអាមេរិកត្រឹមតែ៤៦% ប៉ុណ្ណោះ ។ នេះបង្ហាញថា ការមិនពេញចិត្តរបស់សមាជិកគណបក្សនេះបានកើនឡើងយ៉ាងឆាប់រហ័ស បើធៀបនឹងពេលមុននេះ ដែលពួកគេបានគាំទ្រឱ្យអ៊ីស្រាអែលវាយបកវិញ ក្រោយពីក្រុមប្រដាប់អាវុធហាម៉ាស់បានបើកឆាកវាយលុកមកលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។
អ្នកនាង Melissa Morales អាយុ៣៦ឆ្នាំ គឺជាបុគ្គលឯករាជ្យផ្នែកនយោបាយនៅទីក្រុង Runnemede រដ្ឋ New Jersey និយាយថា នាងបានមើលវីដេអូ និងព័ត៌មាននៅតំបន់ហ្គាហ្សាជារៀងរាល់ថ្ងៃ ។ នាងឃើញរូបភាពកុមារប៉ាឡេស្ទីនជាច្រើននាក់រងរបួស និងក្លាយជាក្មេងកំព្រា ឬគ្មានផ្ទះរស់នៅ ដោយសារការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា ។ ដូច្នេះ វាធ្វើឱ្យនាងគិតពីកូនប្រុសអាយុ៣ឆ្នាំ របស់នាង ។
អ្នកនាង Melissa Morales បន្តថា ការវាយលុករបស់អ៊ីស្រាអែលកាន់តែអូសបន្លាយពេលខ្លាំង ហើយរដ្ឋាភិបាលរបស់លោក ចូ បៃឌិន ក៏បានគាំទ្រអ៊ីស្រាអែលដែរ ។ លោក ចូ បៃឌិន បានគាំទ្រអ៊ីស្រាអែលទាំងផ្នែកយោធា និងការទូត តាំងពីក្រុមប្រដាប់អាវុធហាម៉ាស់បានលុកអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។ ចំណែកអ៊ីស្រាអែលប្រកាសថា ការវាយលុករបស់ក្រុមហាម៉ាស់បានឆក់យកជីវិតពលរដ្ឋអ៊ីស្រាអែល ចំនួន១.២០០នាក់ ។
អាមេរិកបានគាំទ្រប្រទេសអ៊ីស្រាអែលរហូតមក ហើយអាមេរិកកាន់តែឯកោបន្តិចម្តងៗពីប្រទេសផ្សេងទៀត ខណៈពលរដ្ឋប៉ាឡេស្ទីនបានស្លាប់រហូតដល់២៧.០០០នាក់ ហើយជនរងគ្រោះ២នាក់ ក្នុងចំណោម៣នាក់ គឺជាស្ត្រី និងកុមារ ។ រដ្ឋាភិបាលរបស់លោក ចូ បៃឌិន និយាយថា នឹងព្យាយាមដាក់សម្ពាធលើអ៊ីស្រាអែលឱ្យកាត់បន្ថយការសម្លាប់ជនស្លូតត្រង់ និងអនុញ្ញាតឱ្យមានការផ្តល់ជំនួយមនុស្សធម៌បន្ថែមទៀត ៕

























ដំណោះស្រាយដែលភាគីទាំង២បានទទួលយក ដោយគ្មានការបង្ខិតបង្ខំនេះ បានធ្វើឡើងក្រោមការសម្របសម្រួលយ៉ាងប៉ិនប្រសប់របស់លោកទេសរដ្ឋមន្រ្តី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងសហការីរបស់លោក។ តាមរយៈសំណងរដ្ឋប្បវេណីនេះ ភាគីក្រុមគ្រួសាររងគ្រោះវិញ ក៏បានយល់ព្រមដកពាក្យបណ្តឹងនៅស្ថាប័នតុលាការ ហើយភាគីទាំង២នាក់ បានឯកភាពគ្នាមិនប្តឹងផ្តល់ ហើយមិនឆ្លើយឆ្លងនៅតាមបណ្តាញសង្គមតទៅទៀត។
នៅក្នុងលិខិតដកពាក្យបណ្តឹងដែលដាក់ជូនប្រធានសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖” ដោយសារតែជនរងគ្រោះទទួលបានប្រាក់សំណងរួចរាល់ ហេតុដូចនេះ យើងខ្ញុំស្នើសុំដកពាក្យបណ្តឹងបានដាក់នៅដំណាក់កាលមន្ត្រី នគរបាលយុត្តិធម៌ និងនៅចំពោះមុខចៅក្រមស៊ើបសួរវិញ និងមិនបន្តប្តឹងផ្តល់ភាគីជនត្រូវចោទទៀតនោះទេ”។











គេចាំបានថាកាលពីខែតុលា ឆ្នាំ២០២៣ តារារ៉េប ម៉ាន់ វណ្ណដា បានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងដែលលោកមានឱកាសសម្តែងលើទឹកដីសហរដ្ឋអាម៉េរិកជាលើកដំបូងដើម្បីជួបអ្នកគាំទ្រខ្មែរដែលរស់នៅទីនោះ។ មិនត្រឹមតែមានវត្តមានរបស់សិល្បករខ្មែរតែ វណ្ណដា ប៉ុណ្ណោះទេ តែមានសិល្បករពីររូបទៀតគឺកញ្ញា កៅ សុហ្វៀ រួមជាមួយលោក វណ្ណថាន ក៏នឹងមានវត្តមានដូចគ្នា ជាហេតុធ្វើឱ្យហ្វេនៗរំភើបចិត្តជាខ្លាំង។ ក្នុងនោះលោក វណ្ណថាន បានបង្ហាញអារម្មណ៍ចិត្តយ៉ាងខ្លាំងដូចគ្នាព្រោះក្តីស្រមៃដ៏ធំមួយទៀតបានសម្រេចនិង ជាកិត្តិយសណាស់ដែលលោកមានឱកាសចេញទៅសម្តែងតំណាងឱ្យតន្ត្រី និងវប្បធម៌ ខ្មែរនៅក្រៅប្រទេស។




