ដើម្បីធ្វើការប្រកួតប្រជែងតម្លៃ រថយន្តអគ្គិសនីចិន BYD បង្កើនការដឹករថយន្តតាមនាវាវិញម្តង
ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD ជាក្រុមហ៊ុនធំបំផុតមួយរបស់ពិភពលោក ដែលបច្ចុប្បន្ននេះមិនត្រឹមតែវាយលុកលើការនាំចេញតាមផ្លូវគោកប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងត្រៀមវាយលុកតាមដែនសមុទ្រដោយបើកចំហសម្រាប់ការនាំចេញក្នុងបរិមាណដ៏ច្រើនទៅជុំវិញពិភពលោក។
ក្រុមហ៊ុនចិន BYD ដែលជាគូប្រជែងរថយន្តអគ្គីសនីជប៉ុន Tesla កាលពីខែមករាកន្លងទៅនេះគឺបានដំណើរការនាវាសមុទ្រមួយគ្រឿងដែលអាចដឹករថយន្តបាន ៥.០០០គ្រឿង។ នាវានោះគឺមានឈ្មោះថា “BYD Explorer No. 1” ។ នាវាថ្មីនេះតំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ BYD ព្រោះវាត្រូវបានកំណត់ដើម្បីជួយក្រុមហ៊ុនឲ្យបំពេញតម្រូវការពិភពលោកដែលកំពុងកើនឡើងសម្រាប់រថយន្តអគ្គិសនីរបស់ខ្លួន ព្រោះថាការនាំចេញតាមផ្លូវគោកគឺមានការចំណាយខ្ពស់ជាងតាមផ្លូវទឹក។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ខ្លួនគ្រោងនឹងផលិតនាវាដឹករថយន្តចំនួន ៧ បន្ថែមទៀតក្នុងរយៈពេលពីរឆ្នាំខាងមុខ។
បើតាមការរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញថា BYD បានលក់រថយន្តប្រហែល ៣ លានគ្រឿងក្នុងឆ្នាំ ២០២៣។ ទោះបីជារថយន្តភាគច្រើនត្រូវបានលក់ទៅឱ្យអ្នកទិញចិនក៏ដោយ ក្រុមហ៊ុននេះក៏បាននាំចេញរថយន្តប្រហែល ២៤៣.០០០គ្រឿងទៅកាន់ប្រទេសមួយចំនួនដូចជាប្រទេសអូស្ត្រាលី ប្រេស៊ីល និងអ៊ីស្រាអែលផងដែរ។
ការនាំចេញមានកម្រិតរបស់ក្រុមហ៊ុន BYD ចិននេះ ក៏នៅតែគ្រប់គ្រាន់ដើម្បីវ៉ាដាច់ក្រុមហ៊ុន Tesla ជប៉ុន ជាលើកដំបូងនៅក្នុងត្រីមាសទី៤។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ តម្រូវការរថយន្តអគ្គីសនីនៅក្នុងតំបន់សំខាន់ៗដូចជាអឺរ៉ុបនិងសហរដ្ឋអាមេរិកគឺមិនសូវមានទីផ្សារប៉ុន្មាននោះទេ។ អ្នកជំនាញផ្នែកឧស្សាហកម្មរថយន្តនិយាយថា ការមិនសូវមានទីផ្សារក្នុងតំបន់ទាំងនេះព្រោះវាពាក់ព័ន្ធនឹងបញ្ហាតម្លៃរៀងថ្លៃបន្តិចចំពោះប្រភេទរថយន្តអគ្គិសនី ហើយអតិថិជនក៏កំពុងតែប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះអំឡុងពេលនេះផង។
ប៉ុន្តែទោះជាយ៉ាងណា ដំណាក់កាលបន្ទាប់ចិនកំពុងតែព្យាយាមជួយសម្រួលឲ្យការនាំចេញមានតម្លៃថោក ទើបធ្វើឲ្យរថយន្តទាំងនោះវាយកទៅលក់ប្រទេសផ្សេងៗមានតម្លៃថោកតាមនឹងដែរ។ ចិនគឺមានបំណងក្លាយជាអ្នកកាន់កាប់ទីផ្សាររថយន្តអគ្គីសនីដែលមានតម្លៃសមរម្យ ដើម្បីបំពេញតម្រូវការអតិថិជន ជាពិសេសគឺទាក់ទាញអ្នកប្រើប្រាស់ឲ្យកាន់តែច្រើនក្នុងសហរដ្ឋអាមេរិក៕


















ហេតុនេះ នាងក៏ចាប់ផ្តើមរកវិធីផ្លាស់ប្តូរខ្លាញ់ចម្អិនអាហាររួចហើយឱ្យក្លាយទៅជាសាប៊ូ តាំងពីឆ្នាំ២០១៤ ហើយនាងបានបង្កើតក្រុមហ៊ុនមួយឈ្មោះថា «Suma Qhana Soaps Krolla» មានន័យថា ជាសាប៊ូផលិតពីរុក្ខជាតិឱសថ តាមភាសា Aymara ។ វាជាភាសាមួយក្នុងចំណោមភាសាដែលពលរដ្ឋរស់នៅប្រទេសបូលីវី និយមប្រើប្រាស់ ។







នៅយប់ថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២៤ វគ្គផ្តាច់ព្រ័ត្រនៃការប្រកួត Miss Grand PHNOM PENH បានរកឃើញម្ចាស់មកុដហើយដោយបានទៅលើបេក្ខនារី ព្រះកាយច័ន្ទ តំណាងឱ្យខណ្ឌទួលគោកក្នុងចំណោមបេក្ខនារីសរុបចំនួន១៤នាក់។ នៅក្នុងការប្រកួតនេះ ព្រះកាយចន្ទ រួមទាំងបេក្ខនារីផ្សេងទៀតសុទ្ធតែខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីដណ្តើមជ័យលាភីមួយនេះ ទោះបីជាបេក្ខនារីផ្សេងទៀតមិនបានឈ្នះក្នុងការប្រកួតក៏ដោយ។
ព្រះកាយច័ន្ទ បន្តទៀតថា រាងកាយដ៏រឹងមាំត្រៀមរួចជាស្រេចជាមួយរូបសម្រស់ដ៏ស្រស់ស្អាតទាំងខាងក្រៅនិងខាងក្នុងរបស់នាង នាងជឿជាក់ថានាងពិតជាអាចធ្វើបានពីព្រោះនាងគឺជាស្រ្តីដែលបានរៀនសូត្រនិងស្វែងយល់ពីសិល្បៈវប្បធម៌ខ្មែរ ក៏ដូចជាបទពិសោធយ៉ាងស្ទាត់ជំនាញនៅលើសិល្បៈទី៧ នាងអាចតំណាងឱ្យស្រ្តីទូទាំងប្រទេសឈរនៅលើឆាកអន្តរជាតិ នាំមកនូវមោទនភាពជូនប្រទេសកម្ពុជា»។ ទន្ទឹមនឹងជាម្ចាស់ជ័យលាភីនេះ ព្រះកាយច័ន្ទ ក៏បានឈ្នះឈុតរាត្រីស្រមោលសស្អាតដាច់គេផងដែរ(Best In Evening Gown)។







