Home ព័ត៌មានអន្តរជាតិ ឥណ្ឌាដោះលែងសត្វព្រាបនាំសារចិនក្រោយចាប់ឃុំអស់ជាង៨ខែ

ឥណ្ឌាដោះលែងសត្វព្រាបនាំសារចិនក្រោយចាប់ឃុំអស់ជាង៨ខែ

145
0

ប្រទេសឥណ្ឌា ៖ សារព័ត៌មានឥណ្ឌា The Times of India បានរាយការណ៍កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ភ្នាក់ងារសន្តិសុខប្រទេសឥណ្ឌាបានដោះលែងសត្វព្រាប១ក្បាលទៅកាន់ធម្មជាតិវិញ ក្រោយពីភ្នាក់ងារសន្តិសុខឥណ្ឌាបានចាប់វាឃុំអស់រយៈពេលជាង៨ខែ នៅមន្ទីរពេទ្យសត្វមួយកន្លែង ។ ការចាប់សត្វព្រាបនេះឃុំទុក ដោយសារគេសង្ស័យថា វាអាចជាព្រាបស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាលក្រុងប៉េកាំង ។

ភ្នាក់ងារសន្តិសុខឥណ្ឌាបានចាប់ព្រាប១ក្បាលនេះនៅទីក្រុងបុមបៃ ដោយសារគេបានសង្កេតឃើញថា ជើងទាំងពីររបស់វាមានពាក់ចិញ្ចៀនធ្វើពីទង់ដែង និងអាលុយមីញ៉ូម ។ រីឯនៅខាងក្រោមស្លាបម្ខាងរបស់វា គឺមានសរសេរជាអក្សរស្រដៀងនឹងអក្សរចិនទៀតផង ។India releases pigeon accused of spying for China – DW – 02/02/2024

ទោះយ៉ាងណា ក្រោយពីប្រទេសឥណ្ឌាបានចំណាយពេលស៊ើបអង្កេតសត្វព្រាបនេះអស់មួយរយៈមក ភ្នាក់ងារសន្តិសុខឥណ្ឌាបានសម្រេចចិត្តដោះលែងព្រាបនេះឱ្យមានសេរីភាពវិញ ។ ចំណែកក្រសួងការបរទេសចិនបានបដិសេធជាផ្លូវការ និងមិនបកស្រាយអ្វីទាំងអស់ពាក់ព័ន្ធនឹងរឿងនេះ ។

នេះមិនមែនជាលើកទី១ ទេ ដែលប្រទេសឥណ្ឌាបានចាប់សត្វព្រាបនាំសារបែបនេះ កាលពីឆ្នាំ២០១៦ មន្ត្រីការពារតំបន់ព្រំដែនរបស់ឥណ្ឌាចាប់បានសត្វព្រាប១ក្បាលនៅព្រំដែនជាប់ប្រទេសប៉ាគីស្ថាន ។ នៅលើជើងរបស់សត្វព្រាប១ក្បាលនោះមានចងក្រដាស១សន្លឹក ដែលសរសេរគំរាមកំហែងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ។Indian Police free pigeon accused of spying for China after 8 months  detention - Daily Post Nigeria

ក្រោយមក នៅឆ្នាំ២០២០ មន្ត្រីឥណ្ឌាបានចាប់សត្វព្រាប១ក្បាលទៀតនៅបរិវេណជាយដែនជិតប្រទេសប៉ាគីស្ថានដូចគ្នាដែរ ដែលព្រាបនោះមានពាក់ចិញ្ចៀននៅជើងរបស់វា ហើយនៅលើដងខ្លួនវាមានសារបង្ហាញពីអាសយដ្ឋាន និងលេខទូរស័ព្ទនៅប្រទេសប៉ាគីស្ថាន ៕