យុវជន វ៉ាត វ៉ាន់ លើកឡើងបែបនេះក្រោយជនបរទេសម្នាក់និយាយថាអត់មួកសុវត្ថិភាពប៉ូលិសចរាចរណ៍ខ្មែរផាក២៥០ដុល្លារ
យុវជន វ៉ាត វ៉ាន់ ត្រូវបានមហាជនស្គាល់តាមរយៈក្នុងការបង្ហាញស្នាដៃរបស់ខ្លួនលើការតុបតែងមុខពីសិល្បៈផ្សេងៗដូចជាប្រាសាទខ្មែរជាដើម។ ថ្មីៗនេះលោកបានលើកឡើងពីទស្សនៈផ្ទាល់ខ្លួននូវហេតុការណ៍ក្តៅគគុកមួយដែលមានជនបរទេសម្នាក់ចោទប៉ូលិសចរាចរណ៍ខ្មែរថាបានផាកលុយចំនួន២៥០ដុល្លារដោយសារអត់មួកសុវត្ថិភាព។ វ៉ាត វ៉ាន់ ថា ការចោទរបស់ជនបរទេសនេះហួសហេតុពេកដោយសង្ឃឹមថាប្រជាជនខ្មែរគិតមុនវិភាគ និងវាយតម្លៃកុំគិតថាខ្មែរយើង ឬជាតិសាសន៍ខ្លួនឯងអាក្រក់រហូតពេក។
នៅយប់ថ្ងៃទី១ មីនា តាមរយៈគណនីហ្វេកប៊ុកជនបរទេសមួយឈ្មោះថា franco du toit (ហ្វ្រង់កូ ឌូតូ) បានចែកចាយព័ត៌មានបង្ហាញថាខ្លួនលោកត្រូវបានប៉ូលិសចរាចរណ៍ខ្មែរចាប់ផាកពិន័យចំនួន២៥០ដុល្លារដោយសារតែអត់ពាក់មួកសុវត្ថិភាព ព្រមទាំងបង្ហាញថាប៉ូលិសបានចាប់កលោក និងហាមឃាត់មិនឱ្យមានការថតរូប វីដេអូផ្សេងៗ។ ជនបរទេសនោះបញ្ជាក់ទៀតថាផ្លូវដែលប៉ូលិសស្ទាក់ចាប់នេះគឺលោកបើកបរស្ទើរតែរាល់យប់ពេលចេញពីធ្វើការ។
ទោះយ៉ាងណា ការបង្ហាញថាប៉ូលិសចរាចរណ៍ខ្មែរចាប់ផាកពិន័យជនបរទេសចំនួន២៥០ដុល្លារដោយសារតែអត់ពាក់មួកសុវត្ថិភាពនេះបានធ្វើឱ្យមានមតិសាធារណជនរិះគន់យ៉ាងច្រើនទៅលើប៉ូលិសចរាចរណ៍នោះ។ ដ្បិតតែសាធារណជនមួយចំនួនបញ្ចេញមតិមិនសំចៃងាកទៅកាន់យុវជន វ៉ាត វ៉ាន់ បានបង្ហាញមតិយោបល់របស់ខ្លួនស្នើឱ្យមហាជនគិតមុនវិភាគ និងវាយតម្លៃកុំគិតថាខ្មែរយើង ឬជាតិសាសន៍ខ្លួនឯងអាក្រក់រហូតពេក។
នៅថ្ងៃទី២ មីនា វ៉ាត វ៉ាន់ បានបង្ហោះសំណេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា«ឃើញផុសនេះហើយ ចង់បង្ហាញបន្តិច។ បរទេសម្នាក់បង្ហោះសារ អាចចូលអានបាន។ ប៉ូលិសវាស់គាត់មានជាតិអាកុលចឹងអាចនឹងផាកថ្លៃចឹងហើយ។ មួយទៀត កុំជាន់ជាតិសាសន៍ខ្លួនឯងពេក មើលហេតុផលសិន។ គាត់ជនជាតិបរទេស តែដូចជាធ្វើការនៅក្លឹបខ្មែរដូចគ្នា ហើយការផុសរបស់គាត់ដែលអះអាងថាមិនបានផឹក គ្រាន់តែអត់មួកសុវត្ថិភាពផាកគាត់ 250$ នេះដូចជាចោទហួសពេក។ មួយទៀត ទទួលស្គាល់ថាជាសិទ្ធិប្រជាជនដែលមានសិទ្ធិថតទុកការពារខ្លួន ប៉ូលិសមិនអាចចេះតែលើកដៃប៉ះពាល់គេ រឺទាញទូរស័ព្ទឡើយ។ តែសរុបសេចក្ដីមក គឺសំណេរជនបរទេសនេះក៏អាចធ្វើឱ្យខូចឈ្មោះសណ្ដាប់ធ្នាប់ប្រទេសកម្ពុជាផងដែរ(គាត់ដាក់ទង់ជាតិខ្មែរច្បាស់ៗចឹងម៉ង បើបរទេសផ្សេងៗមិនដឹងមូលហេតុគេអាចគិតអាក្រក់លើប្រទេសយើងទាំងមូលបាន)»។.png)
លោកបន្តថា «បើទោះបីយើងដឹងថាពេលខ្លះមានករណីចឹងមែន តែក៏សូមបង្ហាញព័ត៌មានដែលពិតដូចគ្នា។ តែគាត់ក៏ត្រូវទទួលស្គាល់ថាមិនមែនតែអត់មួកទេ តែគឺមានជាតិអាកុលទើបប៉ូលិសផាកបែបនេះ (ដូចគេផ្សេងៗចូលcommentបញ្ជាក់ គាត់មានជាតិអាកុល គាត់ហាក់ជាមិនទទួលស្គាល់ ហើយថាមិនបានផឹក)។ សង្ឃឹមថាប្រជាជនខ្មែរគិតមុនវិភាគ និងវាយតម្លៃ។ កុំគិតថាខ្មែរយើង រឺជាតិសាសន៍ខ្លួនឯងអាក្រក់រហូតពេក។ ទទួលស្គាល់លុយពិបាករកណាស់ តែបើយើងអោយគ្រួសារដទៃបាត់បង់ជីវិតដោយសារយើងព្រោះតែស្រា តើលុយនឹងថ្លៃជាងអាយុជីវិតអ្នកដទៃដែរមែនទេ? ជួនកាលមានហេតុ ទើបមានផល។
ហើយក៏សង្ឃឹមថាការរិតបណ្ដឹងបន្តអនុវត្ត តែសូមអនុវត្តដោយស្មើរភាព ក្រមសីលធម៌ និងត្រឹមត្រូវ»៕.png)


























.png)



ជុំវិញករណីនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបដិសេធទាំងស្រុង ដោយហេតុថា៖”នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរង និងលោកវរសេនីយ៍ទោ វុឌ្ឃ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅចំណុចផ្លូវម៉ៅសេទុង កែងផ្លូវលេខ១០៥ ខណ្ឌបឹងកេងកង ពេលនោះមានជនបរទេសម្នាក់បើកបរម៉ូតូធំ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 1BH-9456 បើកបរក្នុងល្បឿនលឿន និងមិនពាក់មួកសុវត្ថិភាព ទើបកម្លាំងមានការសង្ស័យបានឃាត់ហៅដើម្បីធ្វើការត្រួតពិនិត្យសួរនាំ”។
បន្ទាប់មកសមត្ថកិច្ចបានចេញប័ណ្ណផាកពិន័យ ១លានរៀល ដោយនៅពេលនោះគាត់គ្មានការតវ៉ានោះទេ។ ខណៈនោះគាត់បានលួចថតសមត្ថកិច្ច ផ្ញើទៅពួកម៉ាកតាមតេឡេក្រាម សមត្ថកិច្ចឃើញ ក៏ស្នើសុំឱ្យគាត់លុបចោល នៅពេលនោះសមត្ថកិច្ចបានឆែកមើលទូរស័ព្ទគាត់ គឺគាត់បានលុបតេឡេក្រាមពួកម៉ាកគាត់ដែលបានផ្ញើរូបភាពទៅរួចហើយ និងរូបភាពក្នុងទូរស័ព្ទគាត់ចោលអស់។






