Home ព័ត៌មានអន្តរជាតិ ចង់ស្អាតពេក មកសាក់ចិញ្ចើមជាមួយជាងហាត់ការ ទទួលបានលទ្ធផលបែបនេះ

ចង់ស្អាតពេក មកសាក់ចិញ្ចើមជាមួយជាងហាត់ការ ទទួលបានលទ្ធផលបែបនេះ

173
0

ប្រទេសចិន ៖ ពាក្យថា «ចិញ្ចើម ជាមកុដរបស់ផ្ទៃមុខ» គឺជាការលើកឡើងមិនខុសនោះទេ ហើយបានធ្វើឱ្យនារីៗភាគច្រើនតែងយកចិត្តទុកដាក់ទៅលើចិញ្ចើមរបស់ខ្លួនយ៉ាងខ្លាំង ។ វិធីមួយដែលធ្វើឱ្យពួកនាងអាចកាត់បន្ថយពេលវេលាតុបតែងមុខ និងមើលទៅមុខមិនស្លេកខ្លាំងពេក បើទោះជាពួកនាងទើបភ្ញាក់ពីដំណេក ក៏នៅតែស្រស់ស្អាតដដែលនោះ គឺការសាក់ចិញ្ចើម ។

ប៉ុន្តែមិនមែនការសាក់ចិញ្ចើមរបស់មនុស្សគ្រប់គ្នា សុទ្ធតែធ្វើឱ្យពេញចិត្តទាំងអស់ទេ ដូចជា ការសាក់ចិញ្ចើមរបស់នារីវ័យកណ្តាលម្នាក់បានល្បីល្បាញក្នុងបណ្តាញសង្គមប្រទេសចិន ដោយសារតែចិញ្ចើមរបស់នាងមានទំហំក្រាស់ខ្លាំងពេក ។ រូបភាពរបស់នាងត្រូវបានគេចែកចាយក្នុងបណ្តាញសង្គម រួមទាំងក្រុមហ្វេសប៊ុកនៅហុងកុងផងដែរ ហើយវាធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង និងសួរថា តើមានការចិញ្ចើមដ៏អាក្រក់បែបនេះនៅលើពិភពលោក មែនទេ?สาวสักคิ้วกับ "ช่างฝึกงาน" ฝีมือห่วยแตก แถมโพสต์รูปแคปชั่นกวนๆ  ใครเห็นก็ยุให้ฟ้อง!!!

សារព័ត៌មានបរទេសបានចុះផ្សាយ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ថា នារីរូបនេះបានប្រាប់ឱ្យជាងហាត់ការក្នុងហាងកែសម្ឆស្សមួយកន្លែងសាក់ចិញ្ចើមឱ្យខ្លួន ។ ប៉ុន្តែលទ្ធផលទទួលបាននោះអាចនិយាយថា ហួសពីការស្មាន ព្រោះវាជាការសាក់ចិញ្ចើមពណ៌ខ្មៅ និងមានទំហំក្រាស់យ៉ាងខ្លាំង ។ ទីបំផុត ម្ចាស់ហាងកែសម្ឆស្សយល់ព្រមបង់ប្រាក់សំណងឱ្យនាង ចំនួន១.០០០ដុល្លារតៃវ៉ាន់ ។ បើទោះជាម្ចាស់ហាងសងប្រាក់ទៅនាងវិញក្តី ប៉ុន្តែវាមិនសាកសមជាមួយចិញ្ចើមប្លែកបែបនេះទេ ហើយនាងត្រូវមានចិញ្ចើមបែបនេះជាច្រើនឆ្នាំ ។

ទោះយ៉ាងណា ជាងសាក់ចិញ្ចើមហាក់មិនសោកស្តាយអ្វីទេ ជាមួយនឹងស្នាដៃរបស់ខ្លួន ។ លើសពីនេះ ជាងសាក់ចិញ្ចើមថែមទាំងបានយកនារីរូបនេះមកបង្ហោះក្នុងបណ្តាញសង្គមទៀតផង និងសួរថា ៖ «ខ្ញុំបានសាក់វារួចហើយ តើវិធីសាក់ចិញ្ចើមរបស់ខ្ញុំ យ៉ាងម៉េចដែរ?» ។ រីឯអ្នកលេងបណ្តាញសង្គមបានចូលមកបញ្ចេញមតិលេងសើចថា វាឡូយខ្លាំងណាស់ ។

ជាមួយគ្នានេះ មហាជនភាគច្រើនបានប្រាប់ឱ្យនារីរូបនេះដាក់ពាក្យប្តឹងម្ចាស់ហាងទៅតុលាការ ពីព្រោះប្រាក់ដែលនាងទទួលបានពីម្ចាស់ហាងនោះ មិនសមជាមួយភាពអាម៉ាស់ដោយសារចិញ្ចើមទេ ។ ប៉ុន្តែមនុស្សមួយចំនួននិយាយថា ៖ «មិនអាចទៅរួចទេ វាដូចជាគេសម្តែងដើម្បីឱ្យល្បីល្បាញតែប៉ុណ្ណោះ ។ បើទោះជាជាងហាត់ការមិនធ្លាប់សាក់ចិញ្ចើមឱ្យអតិថិជនក្តី តែជាងត្រូវតែដឹងថា តើអតិថិជនចង់បានបែបណា? ពួកគេអាចសាក់ចិញ្ចើមបាន លុះត្រាតែអតិថិជនពេញចិត្តម៉ូដចិញ្ចើម ដែលជាងបានបង្ហាញឱ្យមើលជាមុន» ៕