Home ព័ត៌មានជាតិ កាសែត VN Express ថាកម្ពុជាយល់ព្រមលក់ខ្សាច់ទន្លេមេគង្គឱ្យខាងវៀតណាម ខណៈក្រសួងរ៉ែកម្ពុជាបដិសេធ

កាសែត VN Express ថាកម្ពុជាយល់ព្រមលក់ខ្សាច់ទន្លេមេគង្គឱ្យខាងវៀតណាម ខណៈក្រសួងរ៉ែកម្ពុជាបដិសេធ

69
0

កាលពីថ្ងៃទី ០៧ ខែកុម្ភៈកាសែតវៀតណាម VN Express បានចុះផ្សាយថា៖”ក្រុមហ៊ុនឈ្មោះ TNT Group សុំសិទ្ធិនាំចូលខ្សាច់ពីកម្ពុជា និងត្រូវបានភាគីកម្ពុជាអនុម័តឱ្យបូមខ្សាច់នៅផ្នែកមួយនៃទន្លេមេគង្គក្នុងបរិមាណរាប់រយលានម៉ែត្រគូប ដើម្បីយកទៅបំពេញកង្វះខាតនៅក្នុងគម្រោងអភិវឌ្ឍផ្លូវល្បឿនលឿននៅក្នុងប្រទេសរបស់ខ្លួន។”កម្ពុជាទទួលបានចំណូលជាង៥លានដុល្លារក្នុងមួយឆ្នាំពីរ៉ែមាស - Khmerpress |  Khmerpressជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលឯកឧត្តមអ៊ឹង ឌីប៉ូឡា បានចេញមុខបដិសេធ ដោយថា៖” កម្ពុជាកម្ពុជាមិនដែលអនុញ្ញាតឱ្យវៀតណាមបូមខ្សាច់រាប់រយលានម៉ែត្រគូបនោះទេ ដោយការនាំចេញទៅលក់ឱ្យប្រទេសជិតខាងតាមរយៈក្រុមហ៊ុនឯកជនប៉ុណ្ណោះ”។អាជីវកម្មខ្សាច់កំពុងគំរាមកំហែងជីវភាពពលរដ្ឋមួយចំនួននៅភ្នំពេញនិងខេត្តកណ្ដាល
ឯកឧត្តមអ៊ឹង ឌីប៉ូឡា បញ្ជាក់ថា៖”ប្រសិនបើមានក្រុមហ៊ុនមួយទទួលបានសិទ្ធិធ្វើអាជីវកម្មខ្សាច់នៅកម្ពុជា ក្រុមហ៊ុននោះមានសិទ្ធិលក់ខ្សាច់ដែលខ្លួនប្រមូលបានទៅឱ្យក្រុមហ៊ុនណា ឬប្រទេសណាជាសិទ្ធិរបស់គេ។ ការលក់ខ្សាច់ទៅបរទេសតាមរយៈក្រុមហ៊ុន និងក្រុមហ៊ុនធ្វើឡើងដោយមិនមានការរើសអើង ហើយអាជ្ញាធរស្វាគមន៍ប្រទេសនានាដែលចាប់អារម្មណ៍ចង់ទិញខ្សាច់ពីកម្ពុជា”។

គួររម្លឹកថា បច្ចុប្បន្ននេះ នៅកម្ពុជា មានក្រុមហ៊ុនចំនួន៣ទទួលបានអាជ្ញាបណ្ណពីក្រសួងរ៉ែនិងថាមពលពលដើម្បីធ្វើអាជីវកម្មខ្សាច់៕ភ្នំពេញ ប៉ុស្ដិ៍ | ​ក្រសួង​បាន​ចេញ​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​សរុប​ចំនួន ៨៤

ប្រភព៖ VN express