ចំណុចប្រសព្វគ្នារវាងទន្លេសាបនិងទន្លេមេគង្គកម្ពុជាដែលមានទីតាំងនៅត្រង់ទន្លេចតុមុខ កណ្តាលទីក្រុងភ្នំពេញ ជាការពិតណាស់ថាបានបែកចែកទឹកជា២ពណ៌ផ្សេងគ្នាស្ទើរតែមិនគួរឲ្យជឿ។

ទន្លេមេគង្គដែលមានប្រវែង៤២០០គីឡូម៉ែត្រ ដែលហូរឆ្លងកាត់៦ប្រទេសគឺ ចិន ភូមា ថៃ ឡាវ កម្ពុជា និងវៀតណាម ហើយហូរចាក់ទៅក្នុងសមុទ្រចិនខាងត្បូង។ ទន្លេមេគង្គនៅកម្ពុជាគឺមានប្រវែង៥០០គីឡូម៉ែត្រ ហូរពីឡាវ ឆ្លងកាត់ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម រាជធានីភ្នំពេញ និងព្រៃវែង ហើយបញ្ចប់នៅព្រំប្រទល់វៀតណាម។May be an image of the Queensboro Bridge

ទន្លេសាបគឺជាទន្លេមួយដែលតភ្ជាប់ពីបឹងទន្លេសាបទៅទន្លេមេគង្គ ទន្លេមេគង្គក្រោម និងទន្លេបាសាក់ ប្រសព្វគ្នានៅត្រង់កន្លែងដែលគេហៅថា ទន្លេចតុមុខ។ ទន្លេសាបមានប្រវែងប្រហែល ១០០គីឡូម៉ែត្រ ហូរកាត់ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ បឹងទន្លេសាបមានខេត្តជាច្រើនព័ទ្ធជុំវិញដូចជា ខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង។ ដូច្នេះដៃទន្លេសាបទាំងខាងស្តាំនិងឆ្វេងគឺស្ថិតនៅខេត្តទាំងនេះផងដែរ។No photo description available.

ទោះជាយ៉ាងណា តាមរយៈខ្សែទឹករវាងទន្លេសាបនិងទន្លេមេគង្គគឺបានបង្ហាញនៅពណ៌ខុសគ្នាស្រឡះ ដែលបានញែកទឹកជា២ផ្នែកផ្សេងគ្នា។ ទន្លេមេគង្គកម្ពុជាបានលេចចេញជាពណ៌ភក់ឬពណ៌ត្នោតនេះដោយសារតែដីល្បាប់ ដែលហូរពីខ្ពង់រាបទីបេប្រទេសចិននិងភ្នំហិម៉ាឡៃ ហើយដីល្បាប់ទាំងនោះក៏បានហូរឆ្លងកាត់ជាច្រើនប្រទេស ប្រមូលម្តុំនូវសារធាតុរ៉ែ សារធាតុសរីរាង្គ និងភាគល្អិតផ្សេងៗយ៉ាងច្រើនជាបន្តបន្ទាប់ មុននឹងហូរមកដល់កម្ពុជា។May be an image of skyscraper

ចំណែក ទន្លេសាបវិញបានលេចចេញថាមានពណ៌បៃតងខៀវស្រងាត់ ដែលបានសបញ្ជាក់ពីលទ្ធផលនៃកំហាប់ខ្ពស់របស់ថ្មកំបោររលាយក្នុងទឹក ខណៈដែលថ្មកំបោរទាំងនេះភាគច្រើនគឺបានមកពីជួរភ្នំគូលែនដែលស្ថិតនៅពីលើទឹកទន្លេសាប ក៏ដូចជាចំណាំងផ្លាតពីពន្លឺព្រះអាទិត្យ ក៏បង្កើតបានជាទឹកពណ៌ខៀវស្អាតថ្លាឈ្វង់បែបនេះ។

ដូច្នេះ រវាងទឹកទន្លេមេគង្គនិងទឹកទន្លេសាបមិនអាចរលាយចូលគ្នាបាននោះទេ ដោយសារកំហាប់ទឹកទាំង២នេះផ្សេងគ្នា សមាសធាតុខុសគ្នា ក៏ដូចជាបរិស្ថានធម្មជាតិដែលវាបានហូរឆ្លងកាត់ក៏ខុសគ្នាផងដែរ៕

រូបភាពដោយ៖ Alpha water & electric supply