Home Blog Page 1250

ហិនហោចអស់ហើយ! អ្នកនេសាទមួយក្រុម កែច្នៃគ្រឿងបំផ្ទុះថ្មី ដើម្បីចាប់ត្រី

0

ថ្មីៗនេះមន្ត្រីជលផលខេត្តស្ទឹងត្រែង បានរកឃើញគ្រឿងផ្ទុះម្យ៉ាងដែលកែច្នៃចេញពីគ្រាប់ផាវ ដែលក្រុមអ្នកនេសាទប្រើយកទៅបំផ្ទុះនៅតាមទន្លេ ដើម្បីចាប់ត្រីគ្រប់ប្រភេទ ។

មុននឹងដុតបោះចូលទឹក ក្រុមអ្នកនេសាទនោះ បានឈរមើលត្រីសិន បើឃើញមានត្រីទើបដុតគប់ទៅតែម្តង។ ដោយផាវនេះ វាផ្ទុះខ្លាំងគ្រាន់បើ បានបណ្តាលឱ្យត្រីអាចងាប់ ឬសន្លប់ដោយសារកម្លាំងផ្ទុះ។

ការនេសាទដោយប្រើផាវនេះ គឺខុសជាមួយច្បាប់ស្ដីពីជលផល ស្មើនឹងនេសាទដោយគ្រឿងផ្ទុះ អាចជាប់ទោសថ្នាក់ទី១ គឺជាប់ពន្ធនាគារពី៣-៥ឆ្នាំ និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ។

លើសពីនេះទៅទៀត ការប្រើប្រាស់ផាវ ក៏ខុសនឹងច្បាប់ទាក់ទងការកែច្នៃគ្រាប់រំសេវ និងរំខានដល់ប្រជាជនផ្សេងៗនៅជិតនោះ ដោយសារសំឡេងផ្ទុះ និងរំខានដល់ប្រជានេសាទស្របច្បាប់ផ្សេងៗទៀតផងដែរ៕

 

ប្រទេសវៀតណាមនាំចេញដំឡូងមីកើនឡើងនៅខែមករា

0

ប្រទេសវៀតណាម ៖ ការិយាល័យគយវៀតណាមបានរាយការណ៍ថា ការនាំចេញដំឡូងមីរបស់ប្រទេសវៀតណាម កាលពីខែមករា ឆ្នាំ២០២៤ បានកើនឡើងខ្ពស់បំផុតទាំងបរិមាណ និងតម្លៃ បើធៀបពីមួយខែទៅមួយខែ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស China Xinhua News កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។เวียดนามส่งออก 'มันสำปะหลัง' เพิ่มขึ้นกว่า 369% ในเดือนม.ค.

យោងតាមរបាយការណ៍បញ្ជាក់ថា ការនាំចេញដំឡូងមីរបស់ប្រទេសវៀតណាម នៅខែមករា ឆ្នាំ២០២៤ មានបរិមាណកើនឡើងរហូតដល់៣៦៩,៦% ឯណោះ ។ ចំណែកតម្លៃវិញបានកើនឡើងរហូតដល់៣៤០,៨% បើធៀបពីមួយខែទៅមួយខែ ។

កាលពីខែមករា ឆ្នាំ២០២៤ ប្រទេសវៀតណាមបាននាំចេញដំឡូងមី ចំនួន៧៦.១១៨តោន និងទទួលបានប្រាក់ចំណូលចំនួន១៩,៩លានដុល្លារអាមេរិក ហើយចិន គឺជាប្រទេសនាំចូលដំឡូងមីរបស់វៀតណាមច្រើនជាងគេ ។เวียดนามไล่บี้แข่งแป้งมันไทย แย่งตลาดจีนส่งออกผ่านแดน VAT0% -  เทคโนโลยีชาวบ้าน

ប្រទេសវៀតណាមបាននាំចេញដំឡូងមី និងផលិតផលពាក់ព័ន្ធទៅកាន់ប្រទេសចិន ចំនួន៤០១.៩៤៥តោន ហើយវៀតណាមទទួលបានប្រាក់ចំណូលចំនួន១៨៣លានដុល្លារអាមេរិក ដែលមានបរិមាណកើនឡើង៤៨% និងតម្លៃកើនឡើង៣៨% បើធៀបពីមួយខែទៅមួយខែ ។

បច្ចុប្បន្ន ប្រទេសវៀតណាមបាននាំចេញដំឡូងមី ស្ថិតក្នុងចំណាត់ថ្នាក់ទី២ នៅលើពិភពលោក បន្ទាប់ពីប្រទេសថៃ ។ ហេតុនេះ វៀតណាមរំពឹងថា ការនាំចេញដំឡូងមីនេះ នឹងផ្តល់ប្រាក់ចំណូលដល់ប្រទេសវៀតណាម ចំនួន២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៨ និងប្រាក់ចំណូលចំនួន២ពាន់៥រយលានដុល្លារអាមេរិក នៅឆ្នាំ២០៥០ ៕UN ตื่นหนุนมันสำปะหลัง ปลูกวิธีใหม่ในเวียดนามผลผลิตต่อไร่ 5 เท่า

ផលិតករល្បីឈ្មោះបទ Roly Poly របស់ក្រុម T-ara បានទទួលមរណ.ភាព ក្នុងវ័យ ៤១ ឆ្នាំ

0

យោងតាមរបាយការណ៍ផ្តាច់មុខពី SPOTV News ផលិតករល្បីឈ្មោះមួយរូបគឺលោក Shinsadong Tiger ត្រូវបានគេរកឃើញថាបានស្លា.ប់នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ។ សេចក្តីរាយការណ៍បញ្ជាក់ថា មានអ្នកស្គាល់ផលិតកររូបនេះបានរាយការណ៍ទៅប៉ូលិសបន្ទាន់ពីប្រទះឃើញលោកស្លាប់នៅផ្ទះបន្ទាប់ពីមិនអាចទាក់ទងទៅ Shinsadong Tiger បាន។K-pop producer 'Shinsadong Tiger' found dead at his studio | The Independent

លោក Shinsadong Tiger ត្រូវបានគេស្គាល់ថាជាអ្នកផលិតបទល្បីនៅក្នុងឧស្សាហកម្មកម្សាន្ត ដោយផលិតបទចម្រៀងល្បីៗដូចជា «Roly Poly» របស់ក្រុម T-ara បទ «No No No» របស់ក្រុម Apink , បានផលិតបទឱ្យក្រុម EXID និង Momoland ជាដើម។ ជាពិសេសលោកក៏បានចាប់ផ្ដើមក្រុមចម្រៀងស្រី TRI.BE ដែលទើបតែត្រលប់មកវិញជាមួយបទ «Diamond»។Shinsadong Tiger Has Died; Cause Of Death | News | Clash Magazine Music  News, Reviews & Interviews

ដំណឹងមរណភាពរបស់ផលិតកររូបនេះធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតបង្ហាញការសោកស្តាយចូលរួមកាន់ទុក្ខដល់ផលិតកររូបនេះ ដោយមានអ្នកគាំទ្រជាច្រើនសម្ដែងការតក់ស្លុតចំពោះការទទួលមរណភាពភ្លាមៗរបស់លោក។ ផលិតករដែលបានត្រួសត្រាយសំឡេងថ្មីសម្រាប់ឧស្សាហកម្មនេះមានគេស្រលាញ់ចូលចិត្តយ៉ាងច្រើន។EXID, Apink producer Shinsadong Tiger (40) found dead: Reports

ទន្ទឹមនឹងនេះ Shinsadong Tiger គឺជាផលិតករដ៏សំខាន់បំផុតរបស់ K-Pop ដែលបានបង្កើតសំឡេងរបស់ K-Pop ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ ២០០០និងដើមទសវត្សរ៍ឆ្នាំ ២០១០ ។យ៉ាងណាចំពោះមូលហេតុនៃការស្លាប់របស់លោកនៅល្ងាចថ្ងៃទី២៣ កុម្ភៈ នេះនៅមិនទាន់បានទម្លាយនៅឡើយទេ៕

តែ ៤ ប្រភេទដែលល្អបំផុតសម្រាប់ស្បែក

0

មិត្តនារីដែលចង់បានស្បែកស្រស់ស្អាត ភ្លឺថា្ល ទន់រលោង និងមានសុខភាពល្អ គួរតែទទួលទានតែទាំងនេះ ១ឬ ២ពែងជាប្រចាំដើម្បីទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ស្បែក។ លើសពីនេះវាក៏ផ្តល់នូវរបបអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីនដែលស្បែករបស់យើងត្រូវការជាចាំបាច់ផងដែរ។ ដូច្នេះខាងក្រោមនេះគឺជាប្រភេទតែ ៤ មុខដែលល្អបំផុតសម្រាប់ស្បែក៖

១.តែផ្កាកុលាប៖ តែ Rose សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយប្រឆាំងរ៉ាឌីកាល់សេរី និងការពារស្បែកពីភ្នាក់ងារនៃភាពចាស់។ លើសពីនេះ សារធាតុចិញ្ចឹមពីផ្កាកូឡាប ក៏ជួយជំរុញការសំយោគកូឡាជែន រក្សាស្បែកឱ្យរឹងមាំ និងការពារការលេចចេញនូវស្នាមជ្រួញ រួមទាំងកាត់បន្ថយភាពចាស់យ៉ាងមានប្រសិទ្ធភាព។Rose Tea — Lisa Mosconi, PhD

២.តែផ្កាម្លិះ៖ តែផ្កាម្លិះសម្បូរទៅដោយ EGCG ដែលជួយកែលម្អស្បែក ជាពិសេសសម្រាប់ស្បែកដែលងាយកើតមុន។ សារធាតុចិញ្ចឹមពីផ្កាម្លិះជួយសម្អាត និងព្យាបាលស្បែកតាមបែបធម្មជាតិ ស្រដៀងទៅនឹងតែបៃតងដែរ តែផ្កាម្លិះមានផ្ទុកសារធាតុ polyphenols ដែលជួយពន្យឺតដំណើរការនៃភាពចាស់ និងការពាររ៉ាឌីកាល់សេរីពីការបំផ្លាញកោសិកា។7 Jasmine Tea Benefits Beyond the Refreshing Taste | Sips by

៣.តែបៃតង៖ គ្រឿងផ្សំសំខាន់នៃតែបៃតងគឺ EGCG សារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលមានប្រសិទ្ធភាពកាត់បន្ថយការរលាក។ Catechin ពីតែបៃតងជួយការពារស្បែកពីផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់នៃពន្លឺព្រះអាទិត្យ ខណៈពេលដែលបន្ថយដំណើរការនៃភាពចាស់ និងធ្វើឱ្យសកម្មនៃការបង្កើតឡើងវិញនូវកោសិកាថ្មី។Add these two ingredients to your green tea to lose weight and boost your  immunity | The Times of India

៤.តែ Chrysanthemum៖ Chamomile ត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការថែរក្សាសម្រស់ដោយសារតែវាមានភាពធូរស្រាល ព្យាបាល ប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាក។ ប្រេងសំខាន់ៗដែលចម្រាញ់ចេញពី chrysanthemum មានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី ដែលជួយប្រឆាំងមេរោគ និងផ្សិតមួយចំនួន៕Chrysanthemum Tea Health Benefits and How to Make - Dr. Axe

ស្ត្រីម្នាក់ពិបាកចិត្តខ្លាំងរឿងប្តីចូលចិត្តបរិច្ចាគប្រាក់អស់ពីខ្លួន

0

ប្រទេសអង់គ្លេស ៖ ស្ត្រីម្នាក់ពិបាកចិត្តយ៉ាងខ្លាំង ដោយសារតែប្តីរបស់នាងចូលចិត្តបរិច្ចាគប្រាក់ឱ្យអ្នកដទៃ រហូតដល់អស់ពីខ្លួន ។ នាងបានរៀបរាប់នៅក្នុងបណ្តាញសង្គមថា ប្តីនាងបានបរិច្ចាគប្រាក់យ៉ាងច្រើនក្នុង១ឆ្នាំៗ ហើយនាងមិនយល់សោះថា ហេតុអ្វីបានជាគាត់មិនព្រមសន្សំប្រាក់ទាំងនេះទុកឱ្យកូនៗសម្រាប់ថ្ងៃអនាគត?

ចំពោះពាក្យមួយលើកឡើងថា «បើយើងមានទឹកចិត្តផ្តល់ទ្រព្យសម្បត្តិឱ្យអ្នកដទៃកាន់តែច្រើន យើងនឹងទទួលបានទ្រព្យសម្បត្តិច្រើនមកវិញ» វាអាចមិនត្រឹមត្រូវគ្រប់រឿងទាំងអស់ទេ ពីព្រោះពេលខ្លះ ការមានទឹកចិត្តជ្រុលពេក ដោយពុំបានគិតពីលទ្ធភាពរបស់ខ្លួននោះ វាអាចធ្វើឱ្យយើងពិបាកខ្លួនឯង នាថ្ងៃអនាគត ។

ស្ត្រីម្នាក់រស់នៅប្រទេសអង់គ្លេស បានរៀបរាប់ពីការតានតឹងផ្លូវចិត្តរបស់នាងចំពោះប្តី ដោយសារនាងគិតថា គាត់បានបង្ហាញពីទឹកចិត្តទៅកាន់អ្នកដទៃខ្លាំងពេក ។ នាងនិយាយថា ប្តីរបស់នាង គឺជាជនភៀសខ្លួនមកពីប្រទេសកំពុងអភិវឌ្ឍន៍ ហើយគ្រួសារនាងមានកូនតូចៗចំនួន២នាក់ នៅក្នុងបន្ទុក ។ ប្តីនាងមានប្រាក់ចំណូលច្រើនជាងនាង ហើយបើទោះជាប្រាក់ចំណូលក្នុងគ្រួសារមិនអាចធ្វើឱ្យពួកនាងក្លាយជាអ្នកមានបាន ប៉ុន្តែពួកនាងមិនពិបាកអ្វីទេ ។

ទោះយ៉ាងណា ការរស់នៅប្រចាំថ្ងៃត្រូវចំណាយខ្ពស់សព្វបែបយ៉ាង ហើយគ្រួសារនាងក៏ត្រូវសន្សំសំចៃប្រាក់ដូចគ្រួសារដទៃទៀតដែរ ដោយត្រូវកាត់បន្ថយការចំណាយណាមិនចាំបាច់ ។ រីឯប្តីនាងវិញអាចសន្សំសំចៃប្រាក់បានច្រើន ពីព្រោះគាត់ធ្វើការនៅផ្ទះ និងពុំសូវចំណាយអ្វីទេ ។ ប៉ុន្តែគាត់ចូលចិត្តបរិច្ចាគប្រាក់យ៉ាងច្រើនដល់អង្គការសប្បុរសធម៌នៅប្រទេសកំណើតរបស់គាត់ ។

នាងប្រាប់ថា ប្តីនាងបានបរិច្ចាគប្រាក់ ចាប់ពី២.០០០ផោន ទៅ២៥.០០០ផោនឯណោះ ក្នុង១ឆ្នាំៗ ។ មិនត្រឹមតែប៉ុណ្ណោះ គាត់បានបរិច្ចាគប្រាក់ជួយសាលារៀននៅប្រទេសអង់គ្លេសទៀតផង ។ នាងបន្តថា ៖ «ខ្ញុំមិនបារម្ភពីការអស់ប្រាក់ក្នុងហោប៉ៅទេ តែកូនៗរបស់ខ្ញុំ ចំនួន២នាក់កំពុងតែធំពេញវ័យ ហើយខ្ញុំដឹងថា សេដ្ឋកិច្ចគ្រួសារនឹងមានស្ថានភាពបែបណា ។ ហេតុនេះ យើងគួរតែសន្សំប្រាក់ខ្លះទុកឱ្យកូនៗ ករណីពួកគេត្រូវការជំនួយពីឪពុក-ម្តាយ នៅថ្ងៃអនាគត» ។

រឿងរ៉ាវរបស់នាងបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិខុសៗគ្នា ដោយមតិខ្លះយល់ឃើញថា ទង្វើរបស់ស្វាមីនាងនោះមិនខុសឆ្គងអ្វីទេ ហើយថែមទាំងគួរឱ្យសរសើរគាត់ទៀតផង ។ ប៉ុន្តែមតិខ្លះទៀតនិយាយថា វាមិនខុសទេ ដែលភរិយាព្រួយបារម្ភអំពីស្ថានភាពហិរញ្ញវត្ថុក្នុងគ្រួសារ និងអនាគតកូនៗ ហើយពួកគេណែនាំថា ប្តីនាង គួរតែបរិច្ចាគប្រាក់តែពាក់កណ្តាលបានហើយ ចំណែកប្រាក់ពាក់កណ្តាលទៀតត្រូវសន្សំទុកឱ្យកូនៗ ៕

ផ្អើលពេញបណ្តាយសង្គម ក្រោយរថយន្តជាង ១០០ គ្រឿងបានបុ.ក.ជា.ន់.គ្នាលើផ្លូវហាយវេប្រទេសចិន

0

ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ យោងតាម Asianet Newsable បានឱ្យដឹងថា រថយន្តជាង ១០០ គ្រឿងបានបុ..កគ្នានិងជាន់លើផ្លូវហាយវេក្នុងទីក្រុង Suzhou ខេត្ត Jiangsu ប្រទេសចិន ដោយសារអាកាសធាតុត្រជាក់ពេកបណ្តាលឱ្យផ្លូវរអិល។

បើតាមប្រព័ន្ធផ្សព្វផ្សាយចិន បាននិយាយថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវល្បឿនលឿន ឆ្លងកាត់សួនឧស្សាហកម្ម Suzhou ក្នុងខេត្ត Jiangsu ភាគខាងកើតប្រទេសចិន បណ្តាលឱ្យមានមនុស្សជាច្រើននាក់រងរបួស។Several injured in 100-car pile-up on icy China expressway | The Straits  Times

នៅក្នុងវីដេអូដែលបានផ្សព្វផ្សាយបង្ហាញឱ្យឃើញថា រថយន្តជាច្រើនបានគៀបសង្កត់លើគ្នា និងរងការខូចខាតដោយការបុក។ ក្នុងហេតុការណ៍នោះគេឃើញថា មានរថយន្តមួយបានឈរឡើងស្ទើរតែបញ្ឈរដោយមានបំណែកកញ្ចក់រាយប៉ាយគ្រប់ទីកន្លែង។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវជាតិទឹកកក ដោយសារអាកាសធាតុត្រជាក់ ។Several injured in 100-car pile on icy China expressway | The Star

យោងតាមស្ថានីយ៍ប៉ូលីសសួនឧស្សាហកម្ម Suzhou បាននិយាយថា មានមនុស្ស ៣ នាក់បានរងរបួសធ្ងន់ និងត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែក ៦ នាក់ផ្សេងទៀតបានរងរបួសស្រាលនៅក្នុងឧបទ្ទវហេតុនេះ។ តំបន់ជាច្រើនក្នុងប្រទេសចិន បានរងឥទ្ធិពលដោយរលកត្រជាក់ និងព្រិលធ្លាក់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលប៉ះពាល់ដល់ការធ្វើដំណើររបស់មនុស្សរាប់លាននាក់មុនអំឡុងពេល និងក្រោយថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី។Several injured in 100-car pile-up on icy China expressway | Asia – Gulf  News

រដ្ឋាភិបាលចិនក្នុងសប្តាហ៍នេះ បានបង្កើនកម្រិតនៃការឆ្លើយតបបន្ទាន់ចំពោះអាកាសធាតុត្រជាក់ ក៏ដូចជាបានបង្កើតផែនការជាបន្តបន្ទាប់ដើម្បីធានាចរាចរណ៍ ការផ្គត់ផ្គង់សម្ភារៈចាំបាច់ និងថាមពលនៅក្នុងរដ្ឋធានីប៉េកាំង ខេត្ត Hebei ទីក្រុង Shaanxi និងទីក្រុង Anhui។ ហេតុនេះហើយ បច្ចុប្បន្នកម្លាំងសង្គ្រោះត្រូវបានដាក់ពង្រាយទៅកន្លែងកើតហេតុដើម្បីជួយអ្នកមានទុក្ខលំបាក៕

កូនខ្មែរត្រូវទៅលេងឲ្យបានម្តង! ដើម្បីយល់ដឹងអំពីសហគមន៍ភូមិបណ្តែតទឹកកំពង់លួង ខេត្តពោធិ៍សាត់

0

សហគមន៍ភូមិបណ្តែតទឹកកំពង់លួង ដែលមានទីតាំងស្ថិតនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ ៣៧ គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និង ១៥៩ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

យោងតាមការបង្ហោះដោយក្រសួងទេសចរណ៍ខេត្តពោធិ៍សាត់ គឺបានណែនាំតំបន់សក្តានុពលទេសចរណ៍មួយកន្លែង ដែលត្រូវជាសហគមន៍ភូមិបណ្តែតទឹកឬភូមិនេសាទ ស្ថិតក្នុងខេត្តពោធិ៍សាត់។May be an image of seaplane and boat

ភ្ញៀវទេសចរណ៍គ្រប់ៗរូបអាចមកកម្សាន្តភូមិបណ្តែតទឹកនេះ ដើម្បីយល់ដឹងអំពីជីវភាពរបស់អ្នកស្រុកភូមិនេះទាំងរបៀបរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតតាមរយៈការនេសាទផ្សេងៗ។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតក្នុងភូមិនេសាទនេះ អ្នកទាំងអស់គ្នាក៏អាចមកអង្គុយមើលថ្ងៃរៀបលិចលើផ្ទៃបឹងទន្លេសាប ទស្សនាព្រៃលិចទឹក តំបន់អភិរក្សត្រីបឹងទន្លេសាប និងទស្សនាទីតាំងសត្វស្លាបចុះមកស៊ីចំណីរដូវប្រាំង(ខែកុម្ភៈដល់ឧសភា) ដែលទាំងនេះនឹងបង្កើតបានជាទិដ្ឋភាពដ៏ស្រស់ត្រកាលបំផុត។ ម៉្យាងវិញទៀត វាគឺជាទីតាំងដ៏សាកសមបំផុតសម្រាប់អ្នកដែលចង់មកស្វែងយល់បន្ថែមអំពីទីតាំងភូមិសាស្រ្តនិងប្រព័ន្ធអេកូឡូស៊ីដែលស្ថិតនៅតាមដងទន្លេសាប។May be an image of jet ski, seaplane, boat and text

ភូមិបណ្តែតទឹកនេះគឺជាសហគមន៍មួយមានទាំងមន្ទីរពេទ្យ សាលារៀនជាដើម ហើយបងប្អូនប្រជាពលរដ្ឋដែលរស់នៅនោះក៏បានប្រកបរបរអាជីវកម្មផ្សេងៗដូចទៅនឹងផ្សារទូទៅដែរ គឺមានទាំងសេវាលក់ទំនិញ ម្ហូបអាហារ និងទំនិញប្រើប្រាស់គ្រប់បែបយ៉ាង។

គួរបញ្ជាក់ថា ខេត្តពោធិ៍សាត់គឺជាខេត្តមួយជាប់បឹងទន្លេសាប ដែលមានប្រវែង៨១គីឡូម៉ែត្រ ក្នុងនោះជាប់ស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកានផងដែរ៕May be an image of boat, jet ski, lake and textMay be an image of boat, body of water and textMay be an image of jet ski, seaplane, boat and textMay be an image of text

 

រូបភាពដោយ៖ ក្រសួងទេសចរណ៍ខេត្តពោធិ៍សាត់

ដង្កៀបកៀបសក់រូបកូនទាកំពុងមានការពេញនិយមខ្លាំងនៅក្នុងប្រទេសភីលីពីន

0

ភីលីពីន៖ កាលពីពេលថ្មីៗនេះ ដង្កៀបកៀបសក់រូបកូនទាពណ៌លឿនបានបង្កឱ្យមានព្យុះភ្លៀងយ៉ាងខ្លាំងពេញបណ្តាញសង្គម ដោយសារប្រជាជនភីលីពីនជាច្រើននាក់មិនថាប្រុស ឬស្ត្រីនោះទេ ពោលគឺគ្រប់វ័យ គ្រប់ភេទតែម្តង គឺសុទ្ធតែពាក់ដង្កៀបនេះទាំងអស់ ទាំងនៅក្នុងការិយាល័យ ភោជនីយដ្ឋាន ផ្សាទំនើប សាលារៀន និងទីសារធារណៈនានា បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតនៅតាមបណ្ដាប្រទេសផ្សេងៗមានការងឿយឆ្ងល់យ៉ាងខ្លាំង។Flocking Yellow Duck Hair Clips Big Yellow Duck Spring Hair, 55% OFF

យោងតាម The Straits Times ដែលបានចុះផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ដង្កៀបកៀបសក់រូបកូនទាពណ៌លឿននេះមានប្រភពចេញពីពិធីបុណ្យមួយក្នុងអំឡុងមហាសន្និបាត Cosplay នៅពាក់កណ្តាលឆ្នាំ២០២៣ នៅក្នុងទីក្រុង Baguio ចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានីម៉ានីល និងជាគោលដៅវិស្សមកាលដ៏ពេញនិយមសម្រាប់អាកាសធាតុត្រជាក់។ គេមានជំនឿថា ការពាក់ដង្កៀបកៀបសក់រូបកូនទាពណ៌លឿនដ៏គួរឱ្យស្រឡាញ់នេះ នឹងជួយឱ្យមនុស្សមានភាពសប្បាយ រីករាយ កាត់បន្ថយស្ត្រេស និងជៀសឆ្ងាយពីបញ្ហាអាក្រក់ៗផ្សេងៗ។Yellow Duck Hair Clips Take Philippine Schools by Storm: A New Era of  Fashion in Education

ជាមួយនឹងប្រយោគដែលមានចំណងជើងថា Do you have duck yet? (តើគ្រប់គ្នាមានកូនទាហើយឬនៅ?) កំពុងរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយគេឃើញថាមានកុមារ និងមនុស្សគ្រប់វ័យពាក់វានៅលើក្បាលដើរគ្រប់ទីកន្លែងនៅក្នុងប្រទេសភីលីពីន។ អ្នកប្រើប្រាស់អ៊ីនធឺណិតជនជាតិភីលីពីនឈ្មោះ Jaja de Guzman បានចែករំលែកថា ការពាក់ដង្កៀបប្លាស្ទីកនេះនៅលើក្បាលគឺពិតជាធ្វើឱ្យខ្ញុំរីករាយណាស់។ រីឯម្នាក់ទៀតក៏បាននិយាយដែរថា វាគួរឱ្យស្រឡាញ់ណាស់។Filipinos stand tall with duck hair clips, as fad takes country by storm |  The Straits Times

ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិត Jimmuel Naval នៅសាកលវិទ្យាល័យហ្វីលីពីនបាននិយាយថា មិនមានអត្ថន័យស៊ីជម្រៅនៅពីក្រោយនិន្នាការនេះទេ។ វេជ្ជបណ្ឌិតបាននិយាយថា “មនុស្សមានទំនោរដើរតាមនិន្នាការដោយសារតែពួកគេចូលចិត្តអ្វីដែលថ្មី ដើម្បីកាត់បន្ថយជីវិតដ៏ស្មុគស្មាញរបស់ពួកគេតែប៉ុណ្ណោះ”។
គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេ ដែលគ្រឿងលម្អតម្លៃថោកគួរឱ្យស្រលាញ់នេះបានបង្កឱ្យមានការកក្រើកក្នុងសហគមន៍។ កាលពីមុនក្នុងឆ្នាំ ២០១៥ នៅក្នុងប្រទេសចិន ដង្កៀបកៀបសក់រូបជីកចក់ក៏បានក្លាយជារបស់ដ៏ពេញនិយមផងដែរ៕

កម្ពុជា ត្រៀមលែងខ្លាដំបង៤ក្បាល ឱ្យរស់នៅជួរភ្នំក្រវាញ

0

កម្ពុជា បានត្រៀមនាំយកសត្វខ្លាំធំ ឬខ្លាដំបងចំនួន ៤ក្បាល ពីប្រទេសឥណ្ឌា ដែលនឹងដឹកជញ្ជូនឱ្យមករស់នៅក្នុងព្រៃជួរភ្នំក្រវាញរបស់ប្រទេសកម្ពុជា នៅឆ្នាំ២០២៤ នេះបើយោងតាម នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត (Suwanna Gauntlett)។សត្វខ្លាធំ ដែលគ្រោងនាំមកកាន់កម្ពុជា មានឈ្មោលចំនួន ១ក្បាល និងញីចំនួន ៣ក្បាល។ សត្វខ្លាធំទាំង ៤ក្បាលនេះ នឹងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ ដែលត្រូវបានការពារ និងចាត់ទុកថា មានសុវត្ថិភាពបំផុត ក្នុងការស្តារសត្វខ្លាធំនៅកម្ពុជាឡើងវិញ។ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ  បានរៀបចំដីព្រៃទំហំ ៩០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃនៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណីសម្រាប់បន្ស៊ាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេសឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃតំបន់ការពារធម្មជាតិ។
គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បានបង្កើតឡើងបន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជាកាលពីអំឡុងឆ្នាំ២០០៧។ខ្លាដំបង​ដ៏​ធំ​មួយ​ក្បាល​យក​បុរស​ម្នាក់​ធ្វើ​ជា​មិត្ត​ (Video Inside) –  ដំណឹងសូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជា និងឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្ត្រស្តារសត្វខ្លាធំ និងទីជម្រករបស់វានៅប្រទេសកម្ពុជា៕ជួរភ្នំក្រវ៉ាញ ជាតំបន់ព្រៃភ្នំនៅប៉ែកនិរតីនៃប្រទេសកម្ពុជា មានទំហំជាង  ១,៥លានហិកតា - Khmerhome

ប្រទេសថៃនឹងក្លាយជាមជ្ឈមណ្ឌលព្យាបាលជំងឺ និងថែទាំសុខភាព

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Srettha Thavisin នាយករដ្ឋមន្ត្រីប្រទេសថៃ បានប្រកាសអំពីចក្ខុវិស័យ «Thailand Vision “IGNITE THAILAND» ដែលបង្ហាញពីកម្លាំងថាមពលរួមគ្នា ។ ចំណុច១ ក្នុងចំណោម៨ចំណុចក្នុងចក្ខុវិស័យ គឺជំរុញឱ្យថៃក្លាយជាមជ្ឈមណ្ឌលព្យាបាលជំងឺ និងថែទាំសុខភាព ។

លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ បានបង្ហោះសារក្នុងបណ្តាញសង្គម X ថា ប្រទេសថៃនឹងក្លាយជាមជ្ឈមណ្ឌលព្យាបាលជំងឺ និងថែទាំសុខភាព (Medical Hub) ដោយសារប្រព័ន្ធថែទាំសុខភាពរបស់ថៃ គឺជាចំណុចទាក់ទាញភ្ញៀវទេសចរជាច្រើននាក់ឱ្យធ្វើដំណើរមកកាន់ប្រទេសថៃ ។ កាលពីឆ្នាំ២០២៣ ការធ្វើដំណើរកម្សាន្ត និងការថែទាំជំងឺរបស់ភ្ញៀវទេសចរ បានបង្កើតប្រាក់ចំណូលចូលប្រទេសថៃ ស្មើជាង៤ម៉ឺនលានបាត ។Srettha Thavisin: Connections, career, and criticism of Thailand's new  prime minister | Thai PBS World : The latest Thai news in English, News  Headlines, World News and News Broadcasts in both Thai

មូលហេតុចម្បង៣ចំណុច ដែលធ្វើឱ្យថៃក្លាយជាគោលដៅផ្នែកវេជ្ជសាស្ត្រសម្រាប់មនុស្សនៅទូទាំងពិភពលោក រួមមាន ៖
១-មន្ទីរពេទ្យថៃមានការទទួលស្គាល់ពីអន្តរជាតិ ក្នុងនោះមានមន្ទីរពេទ្យឯកជននៅទីក្រុងបាងកក និងតាមបណ្តាខេត្ត
២-បុគ្គលិកពេទ្យ រួមមាន វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា សុទ្ធតែមានជំនាញឯកជន រួមទាំងជនជាតិថៃមានលក្ខណៈសម្បត្តិធ្វើឱ្យអ្នកជំងឺសប្បាយចិត្ត
៣-ការព្យាបាលនៅថៃមានតម្លៃសមរម្យ ហើយចាត់ទុកថា វាមានតម្លៃថោក បើធៀបនឹងតម្លៃព្យាបាលនៅប្រទេសជាច្រើន ។file_358076_1693213237022.jpeg

លោកនាយករដ្ឋមន្ត្រីបន្តថា យើងអាចរកប្រាក់ចំណូលចូលប្រទេសបាន តាមរយៈការផ្សព្វផ្សាយពីវិស័យទេសចរណ៍វេជ្ជសាស្ត្រ ដោយរដ្ឋាភិបាលថៃនឹងបង្កើត Roadshow ដើម្បីទាក់ទាញជនបរទេសឱ្យមកព្យាបាលជំងឺនៅប្រទេសថៃ ។

ក្រៅពីផ្នែកពេទ្យ ប្រទេសថៃក៏មានឈ្មោះបោះសំឡេងផ្នែកការថែទាំសុខភាព ដូចជា ៖ ស្ប៉ាថៃ, ម៉ាស្សាបែបថៃ និងឱសថបុរាណថៃ សុទ្ធតែល្បីល្បាញក្នុងកម្រិត World Class ។ នៅរដ្ឋ Los Angeles និង San Francisco សហរដ្ឋអាមេរិក មានសមាគមម៉ាស្សាថៃ ដែលទទួលបានប្រាក់ចំណូលខ្ពស់ផងដែរ ។ ហេតុនេះ យើងនឹងជំរុញស្ប៉ាថៃ, ឱសថបុរាណថៃ និងម៉ាស្សាថៃ ឱ្យក្លាយជាផលិតផលនាំចេញទៅកាន់ទូទាំងពិភពលោក តាមរយៈការប្រើប្រាស់វិធានការផ្សេងៗ ។Competitiveness of Thailand's health service on a global scale. -  THAILAND.GO.TH

ក្រៅពីវិធានការបង្កើតប្រាក់ចំណូលហើយ ពលរដ្ឋថៃត្រូវតែទទួលបាននូវសេវាព្យាបាលជំងឺដ៏ល្អ ហើយពលរដ្ឋថៃគ្រប់រូបនឹងទទួលបានការព្យាបាលជំងឺស្មើៗគ្នា ។ ពួកគេគ្រាន់តែចំណាយប្រាក់ត្រឹមតែ៣០បាតប៉ុណ្ណោះ (ឬស្មើប្រមាណ៣.០០០រៀល) នៅគ្រប់ទីកន្លែងទាំងអស់ ។

លើសពីនេះ យើងនឹងប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់តភ្ជាប់ទិន្នន័យមូលដ្ឋាន និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធវេជ្ជសាស្ត្រសម្រាប់ពលរដ្ឋថៃ ពេលទៅរកគ្រូពេទ្យ ។ ចាប់ពីពេលនេះទៅ អ្នកជំងឺអាចមិនស្គាល់គ្រូពេទ្យ ប៉ុន្តែគ្រូពេទ្យស្គាល់អ្នកជំងឺ តាមរយៈទិន្នន័យការប្រើប្រាស់សេវាវេជ្ជសាស្ត្រអស់មួយជីវិត ។Eng-Thai] Advancing rural healthcare in Thailand through technology - HMA

លោកនាយករដ្ឋមន្ត្រីបន្ថែមថា យើងនឹងបង្កើនចំនួនបុគ្គលិកពេទ្យ និងគិលានុបដ្ឋាយិកាឱ្យគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការរបស់ពលរដ្ឋ ។ ក្រៅពីនេះ យើងនឹងថែទាំសុខុមាលភាពរបស់វេជ្ជបណ្ឌិត និងគ្រូពេទ្យទាំងអស់ឱ្យមានជីវិតល្អប្រសើរ ក៏ដូចជាជួយសម្រាលបន្ទុកពួកគេផងដែរ ។

វិធានការទាំងអស់នេះនឹងធ្វើឱ្យប្រទេសថៃក្លាយជា Medical Hub របស់ Southeast Asia តាមរយៈប្រព័ន្ធថែទាំសុខភាពយ៉ាងល្អសម្រាប់ពលរដ្ឋថៃ ដើម្បីកុំឱ្យពលរដ្ឋថៃមានបញ្ហាក្នុងការទទួលបានសេវាព្យាបាល ។ ដូច្នេះ វានឹងធ្វើឱ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលព្យាបាលជំងឺ និងថែទាំសុខភាព ដើម្បីប្រមូលប្រាក់ចំណូលចូលជាតិ ៕