ឡូរ៉ា ម៉ម គ្រាំទ្របេក្ខភាពលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និងអ្នកនាង ខាត់ សុឃីម ខណៈខ្លួនមិនអាចឈរឈ្មោះបាន
ទស្សនិកជនមានការគាំទ្រគួរឱ្យកត់សម្គាល់ទៅលើកញ្ញា ឡូរ៉ា ម៉ម ឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បៈ។ ទោះជាយ៉ាងណា កញ្ញា ឡូរ៉ា ម៉ម បានបញ្ជាក់ជាផ្លូវការថាខ្លួនមិនអាចឈរឈ្មោះបាននោះទេដោយសារមានទំនួលខុសត្រូវដ៏ធំធេងនៅផលិតកម្មបារមី។ ជាមួយគ្នានេះដែរ CEO រូបនេះគាំទ្រពេញទំហឹងទៅលើបេក្ខភាពលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និងអ្នកនាង ខាត់ សុឃីម។
ជឿជាក់ថាមហាជនជ្រាបមកហើយការជ្រើសរើសបេក្ខភាពប្រធានសមាគមសិល្បករថ្មីបន្ទាប់ពីប្រធានសមាគមសិល្បករបច្ចុប្បន្នបញ្ចប់អណត្តិរបស់ខ្លួនបើកទម្លាយឱ្យសិល្បករ សិល្បការិនី ឈរឈ្មោះជាបេក្ខភាពដើម្បីមានការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី។ រយៈពេលប៉ុន្មានថ្ងៃមកនេះមហាជនបានជ្រើសរើសសិល្បករ សិល្បការិនី មួយចំនួនជំរុញលើកទឹកចិត្តឱ្យអាយដលរបស់ខ្លួនឈរឈ្មោះក្នុងនោះក៏មានកញ្ញា ឡូរ៉ា ម៉ម ផងដែរ។
ទោះយ៉ាងណាសម្រាប់ទស្សនិកជនដែលពេញចិត្តកញ្ញា ឡូរ៉ា ម៉ម ឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បៈត្រូវខកចិត្តហើយព្រោះកញ្ញាបានបញ្ជាក់ជាផ្លូវការរូបនាងមិនអាចឈរឈ្មោះបោះឆ្នោតបាននោះទេ។ នៅលើបណ្តាញសង្គមរបស់នាយកប្រតិបត្តិផលិតកម្មបារមីនាយប់ថ្ងៃទី២២ កុម្ភៈ បានរៀបរាប់យ៉ាងដូច្នេះថា៖
«ជម្រាបសួរ ពុកម៉ែ បង ប្អូន និង សាធារណជន ជាទីគោរពស្រលាញ់ទាំងអស់គ្នា! នាងខ្ញុំពិតជាមាន មោទនភាព និង កិត្តិយសមែនទែនដែលបានទទួលសេចក្ដីស្រលាញ់ និង ការគាំទ្រ មកលើ រូបនាងខ្ញុំ។ យ៉ាងណាមិញ នាងខ្ញុំមានការសោកស្ដាយជាខ្លាំងដែល នាងខ្ញុំមិនអាចឈរឈ្មោះធ្វើប្រធានសមាគមសិល្បៈខ្មែរនោះទេ ដោយហេតុថា នាងខ្ញុំមានទំនួលខុសត្រូវដ៏ធំធេង នៅផលិតកម្មបារមី ដែលនឹងមិនអនុញ្ញាតឱ្យនាងខ្ញុំ មានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញភារកិច្ច ដ៏សំខាន់នេះទេ»។
កញ្ញា ឡូរ៉ា ម៉ម បានគាំទ្រពេញទំហឹងសម្រាប់បេក្ខភាពលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និងតារាពហុជំនាញ ខាត់ សុឃីម ជាបេក្ខភាពក្នុងកិច្ចការដ៏សំខាន់នេះ។
«នាងខ្ញុំគិតថាលោកជំទាវ ម៉ៅ ចំណាន និង អ្នកបង ខាត់ សុឃីម គឺជាបេក្ខភាព ដែលមានសមត្ថភាពល្អបំផុត សម្រាប់កិច្ចការនេះ។ គាត់ទាំងពីរមានទាំងសមត្ថភាពដឹកនាំដ៏ល្អ មានទាំងស្នាដៃជាច្រើន និង ទេព្យកោសល្យខ្ពស់ ជាសិល្បការិនីគំរូគួរឱ្យគោរព។ ក្នុងនាម ជាសិល្បករ និង ជានាយកប្រតិបត្តិនៅផលិតកម្មបារមី នាងខ្ញុំជឿជាក់ និង មានទំនុកចិត្ត លើភាពជាអ្នកដឹកនាំ និង ចក្ខុវិស័យ របស់ពួកគាត់ដើម្បីអភិវឌ្ឍ និង លើកតម្កើង វិស័យសិល្បៈនៅកម្ពុជា។ សូមអរគុណដល់ការគាំទ្រ»។ នេះជាការបញ្ជាក់បន្ថែមរបស់កញ្ញា ឡូរ៉ា ម៉ម៕






មហោស្រពប្រាសាទស្តេចម៉ៃ (Mai Hac De) ឆ្នាំនេះប្រព្រឹត្តទៅនៅថ្ងៃទី ២២-២៤ ខែកុម្ភៈ តាមខេត្ត ដែលកីឡាចំបាប់គឺជាព្រឹត្តិការណ៍ដ៏ធំ និងពេញនិយមបំផុតមួយនៅក្នុងប្រទេសវៀតណាម។ ការប្រកួតចំបាប់នេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ កុម្ភៈ លើវាលទំហំរាប់សិបម៉ែត្រការ៉េ នៅជើងភ្នំ King Mai ក្នុងទីក្រុង Nam Dan ដែលមានប្រជាពលរដ្ឋ និងភ្ញៀវទេសចររាប់ពាន់នាក់បានសម្រុកចូលមើលជាហេតុធ្វើឱ្យផ្លូវចូលនិងចេញមានការកកស្ទះយ៉ាងខ្លាំង។




















ការចាក់ថ្មនេះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្តោយទន្លេប្រវែង ២៩៤.៦ម៉ែត្រ (បច្ចុប្បន្នទើបចាក់បានប្រវែង ១៣០ម៉ែត្រ) ដោយបានដំណើរការតាំងពីថ្ងៃទី០២ ខែមករា ឆ្នាំ ២០២៤ មកម្ល៉េះ។
ជាវិធានការបន្ទាន់នេះ រដ្ឋបាលខេត្តកំពង់ចាម បានកំណត់ឱ្យភាគីម្ចាស់ដី ដែលកំពុងធ្វើសកម្មភាពចាក់ថ្ម ចូលផ្ទៃទន្លេនេះ ត្រូវតែអនុវត្តដូចខាងក្រោម៖





