Home ព័ត៌មានអន្តរជាតិ វិធានការក្តៅ! ក្រុងហាណូយប្រើកាមេរ៉ាផាកពិន័យលើអ្នកលក់ដូរណារំលោ.ភចិញ្ចើមផ្លូវ

វិធានការក្តៅ! ក្រុងហាណូយប្រើកាមេរ៉ាផាកពិន័យលើអ្នកលក់ដូរណារំលោ.ភចិញ្ចើមផ្លូវ

77
0

ហាណូយ៖ អាជ្ញាធរទីក្រុងហាណូយ ប្រទេសវៀតណាម បានសម្រេចរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត នាពាក់កណ្តាលឆ្នាំ២០២៦នេះ តាមរយៈការដាក់ចេញវិធានការផាកពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ លើអាជីវកម្មគ្រប់ប្រភេទដែលរំលោ.ភបំពានចិញ្ចើមផ្លូវសាធារណៈ។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងដណ្តើមយកចិញ្ចើមផ្លូវមកវិញសម្រាប់ទុកជូនអ្នកថ្មើរជើង និងដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ របៀបរៀបរយ ក៏ដូចជាសោភ័ណភាពទីក្រុងឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLcNmlrk-fZAOTS3MBSgj52OdvcMc8xnDLTSHQRgRfw4ZSvOoA4cbuGpGP-qGNmhmLME-KZIwI6WTKL64k-ZbfDcqPG0JvEWr0G_N5F9sr4vUusTpRJ7Je2K6svg-Np4H1aMrJlYsNx3wnl8KuPMj-Qp1cSOh1o9kkN9XR3aSb8qR6i3XpQU4ZE3PXNvg/s960/photo_2026-06-04_15-02-54%20(2).jpg

ផ្អែកតាមទិន្នន័យនៃការចុះត្រួតពិនិត្យខ្សែផ្លូវចំនួន ១២០កន្លែង កាលពីឆ្នាំ២០២៥ កន្លងទៅ បានបង្ហាញលទ្ធផលគួរឱ្យព្រួយបារម្ភថា ចិញ្ចើមផ្លូវសាធារណៈរហូតដល់ទៅ ៩០% នៅក្នុងទីក្រុងហាណូយ ត្រូវបានរំលោភបំពានធ្វើជាកន្លែងលក់ដូរខុសច្បាប់ និងជាចំណតយានជំនិះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAc4mjzx2CXwt2JX6tElzJHu_RDfO2rLjHqbLJea78mtdDqbNnchopgfQAk6pimgI-cSi-Is5iDnPPguCqV55jjUGAnDrOmiJ0L8V3Rjp7jRCA1fYPGD-7sCWv0KPHoKRGYBONRE0KgSvnNC4eWADe9ZDno2ELXxQ9uKqnMMhDL3cCaIc76jxQLv4PrKw/s1000/photo_2026-06-04_15-02-54.jpg

វិធានការបច្ចេកវិទ្យា និងកម្រិតប្រាក់ពិន័យដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តច្បាប់ អាជ្ញាធរក្រុងបានសម្រេចដំឡើងកាមេរ៉ាសុវត្ថិភាពជិត ២,០០០គ្រឿង នៅតាមដងផ្លូវសំខាន់ៗ ដើម្បីស្វែងរកបទល្មើស និងធ្វើការផាកពិន័យពីចម្ងាយ។ លើសពីនេះ មន្ត្រីសាលាក្រុងហាណូយ ក៏កំពុងពិភាក្សាគ្នាពីលទ្ធភាពដំឡើងប្រាក់ពិន័យជាពីរដងបន្ថែមទៀត ចំពោះជនណាដែលនៅតែបន្តរឹងរូសមិនព្រមអនុវត្តតាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyO9mO1KA1oJNkNRlzZkUy3_st8wSbVsWdNpqrM063zPOzkXHiZMs0c07V1Z5kE8mfNdF3h0S11LdYp1ZNNZxmByoQpjQ5GmsaJXTzqhE7Mk81_8M61hp_y9oNsEZQnHObvMTbUp5J4A5QZQaATpOa2SJtW8HO8TBN_ViOIMOY22y8SZMvfRjEt9ziG80/s945/photo_2026-06-04_15-02-55%20(2).jpg
បច្ចុប្បន្ន យន្តការនៃការផាកពិន័យត្រូវបានបែងចែកជា២ទម្រង់ផ្អែកលើទំហំអាជីវកម្ម៖
-អាជីវកម្មខ្នាតតូច៖ អ្នកលក់ដូរចំណីអាហារលើចិញ្ចើមផ្លូវ ត្រូវប្រឈមនឹងការពិន័យប្រាក់ចាប់ពី ១០ ដល់ ១៨ដុល្លារអាមេរិក។
-អាជីវកម្មខ្នាតធំ៖ ហាងទំនិញ ឬអាជីវកម្មដែលមានការតម្រៀបតុ កៅអី ឱ្យភ្ញៀវអង្គុយរំលោភលើចិញ្ចើមផ្លូវ នឹងត្រូវរងការពិន័យធ្ងន់ធ្ងរ ចាប់ពី ១៥៧ ដល់ ២៣៥ដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUyYpX9OwyLME9CIE5QDEXNg-o8qLV0PP3jOjAuX7FpPNpor7OruDlkh8vA5LLUBown0IiAt3pABwW3TxOsfc4aPn-xhOuxLFrP9lTDIomC8Vl1Kq1nS8zWlLLb7ZH-ufz9fezhdgb7I7eJBH9a7Wuq1UML5uXUDGKuCA849PoOpDTcSnTUMklKXrOZnQ/s1000/photo_2026-06-04_15-02-55.jpg

ទន្ទឹមនឹងការរៀបចំសណ្តាប់ធ្នាប់ អាជ្ញាធរក៏បានពង្រឹងការត្រួតពិនិត្យផ្នែកអនាម័យចំណីអាហារយ៉ាងម៉ឺងម៉ាត់ផងដែរ ដោយតម្រូវឱ្យអាជីវករលក់ដូរតាមទីសាធារណៈទាំងអស់ ត្រូវតែពាក់ស្រោមដៃ និងមានគំរបបិទបាំងអាហារឱ្យបានត្រឹមត្រូវ ដើម្បីការពារធូលីហុយចូល៕