Home Blog Page 1249

សោកស្តាយ! ជំងឺកាចសាហាវ៣ប្រភេទ ឆក់យកជីវិតតារាកំប្លែងនាយស្វិត

0

នៅមុននេះបន្តិច តារាសម្ដែងជើងចាស់ នាយស្វិត បានទទួលមរណភាពហើយ នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ដោយសារតែជំងឺស្ទះសរសៃឈាមខួរក្បាល ក្រោយពីព្យាបាលអស់រយៈពេលជាច្រើនថ្ងៃកន្លងមក។No photo description available.តារាកំប្លែងនាយស្វិត បានចូលព្យាបាលជំងឺឡើងឈាម អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយក្រុមគ្រូពេទ្យបានពិនិត្យឃើញថា ខ្វះគ្រាប់ឈាម ហើយបានបញ្ចូលឈាមចំនួន២កំប្លោក។ ពេលបញ្ចូលឈាមហើយ បែរជាឡើងឈាមខ្លាំងរហូតដល់ខួរក្បាល ទើបមិនអាចជួយសង្គ្រោះបាន។

សពតារាកំប្លែងនាយស្វិត ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ស្ថិតក្នុងបុរីចន្ទសុវណ្ណ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ក្រៅពីលើសឈាម នាយស្វិតក៏មានជំងឺទឹកនោមផ្អែម និងខូចក្រលៀន ផងដែរ៕

ប្រទេសហូឡង់គ្រោងផលិតយន្តហោះអគ្គិសនីដែលដឹកអ្នកដំណើរច្រើនជាងគេបំផុត

0

បរទេស៖ ជាទូទៅយន្តហោះអគ្គិសនីគឺដឹកអ្នកដំណើរបានត្រឹមតែ ១០ នាក់ជាងប៉ុណ្ណោះ ដោយឡែកប្រទេសហូឡង់វិញគ្រោងផលិតយន្តហោះអគ្គិសនីដែលដឹកអ្នកដំណើរបានរហូតដល់ ៩០ នាក់ជាមួយនឹងចម្ងាយ ១,០០០ គីឡូម៉ែត្រនាពេលអនាគត។

កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ យោងតាម Live Science បានឱ្យដឹងថា ក្រុមហ៊ុនផលិតយន្តហោះហូឡង់ Elysian បានណែនាំការរចនាយន្តហោះដឹកអ្នកដំណើរអគ្គិសនី ៩០ កៅអី ដែលរំពឹងថានឹងចូលបម្រើសេវាកម្មក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ ម៉ូដែលយន្តហោះ E9X ដំណើរការដោយថាមពលថ្មអគ្គិសនី ដែលអាចហោះហើរបានចម្ងាយ ៨០០ គីឡូម៉ែត្រ ដោយការសាកម្តង នឹងពឹងផ្អែកលើកញ្ចប់ថ្មដែលមានដង់ស៊ីតេ ៣៦០ វ៉ាត់ម៉ោង/គីឡូក្រាម។Electric aircraft concept reshapes the future of air travel

នេះបើប្រៀបធៀបទៅនឹងកញ្ចប់ថ្ម Tesla មានដង់ស៊ីតេ ២៧២ – ២៩៦ Wh/kg ។ ជាមួយនឹងការកែលម្អនាពេលអនាគត ការចាប់ផ្ដើមអាជីវកម្មសង្ឃឹមថានឹងបង្កើនចម្ងាយរបស់យន្តហោះដល់ ១,០០០ គីឡូម៉ែត្រ។ យន្តហោះអគ្គិសនីដើរដោយថាមពលថ្ម ជាធម្មតាគឺអាចដំណើរការបានសម្រាប់ជើងហោះហើររយៈពេលខ្លីរហូតដល់ ៤០០ គីឡូម៉ែត្រដែលមានអ្នកដំណើរ ១៩ នាក់។ ដូច្នេះហើយ កិច្ចខិតខំប្រឹងប្រែងជាក់ស្តែងភាគច្រើនបានផ្តោតលើការរចនាយន្តហោះអគ្គិសនីដែលហោះហើរក្នុងទីក្រុង ឬឆ្លងកាត់តំបន់នានា។Largest Battery-Electric Plane Set for Takeoff in 2033: Will Its Extended  Flight Range Change Aviation?

យោងតាមលោក Simay Akar សមាជិកនៃវិទ្យាស្ថានវិស្វករអគ្គិសនី និងអេឡិចត្រូនិច បានឱ្យដឹងថា ការសន្មតទូទៅទាំងនេះទំនងជាត្រូវបានចាក់ឫសនៅក្នុងការរំពឹងទុកពីមុន និងការកំណត់ផ្នែកបច្ចេកវិទ្យា។ លោក Simay Akar បានបន្តទៀតថា យន្តហោះ E9X នឹងរួមបញ្ចូលកញ្ចប់ថ្មរួមបញ្ចូលគ្នានៅក្នុងស្លាប ការកំណត់រចនាសម្ព័ន្ធស្លាបទាប និងគន្លឹះស្លាបបត់។ យន្តហោះនេះមានការប្រើប្រាស់ថាមពល ១៦៧ Wh/km សម្រាប់អ្នកដំណើរម្នាក់ មានន័យថាវាត្រូវការថាមពល ១៦៧ វ៉ាត់ដើម្បីដឹកអ្នកដំណើរម្នាក់ក្នុង ១ គីឡូម៉ែត្រ។ ឥទ្ធិពលបរិស្ថានរបស់វាគឺអាចប្រៀបបាននឹងយានជំនិះដែលមានមូលដ្ឋានលើដីដូចជារថយន្តអគ្គិសនី។90-Passenger Electric Plane Aims to Take Flight in 2033

ហេតុនេះហើយ ភាពជឿនលឿននៃបច្ចេកវិទ្យាថ្ម មានន័យថា យន្តហោះធំជាង អាចផ្ទុកកញ្ចប់ថ្មដែលមានដង់ស៊ីតេខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យាដែលមាននាពេលបច្ចុប្បន្ននេះ មិនអាចបំពេញតាមលក្ខណៈបច្ចេកទេសនៃការរចនាបានទេ។ ការសម្រេចបាននូវគោលដៅដ៏មានមហិច្ឆតាបែបនេះ អាស្រ័យលើការទម្លាយនៃដង់ស៊ីតេថាមពល ទម្ងន់ និងដំណើរការថ្មជាដើម៕

ស្រីស្អាត ឡូរីន សង្សារ វណ្ណដា បញ្ចេញសំណេរមួយប្រយោគតែសម្រេចចិត្តលុបឬលាក់វិញយ៉ាងអាថ៌កំបាំង

0

កញ្ញា ឡូរីន ដែលមហាជនបានស្គាល់ថាជាសង្សារតារារ៉េប វណ្ណដា បានធ្វើឱ្យទស្សនិកជនអ្នកប្រើបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសំណេររបស់ស្រីស្អាតរូបនេះដែលបានលើកឡើងពីការប្រើបណ្តាញសង្គមទៅលើរឿងឥតប្រយោជន៍មួយចំនួន។ ទោះយ៉ាងណា សំណេររបស់ស្រីស្អាតរូបនេះបែរជាលែងឃើញវិញដោយមិនដឹងពីមូលហេតុដែល ឡូរីន សម្រេចចិត្តលុបឬអាចលាក់មិនបង្ហាញជាសាធារណៈចំពោះសំណេរនោះឡើយ។May be an image of 1 person

កាលពីថ្ងៃទី២៤ មករា ឆ្នាំ២០២៤ នៅលើគណនី Lauryn Lauryn បានបង្ហោះសំណេរយ៉ាងដូច្នេះថា « មនុស្សយើងមិនមែនអត់ដឹងរឿងណាមានប្រយោជន៍ រឿងណាអត់ប្រយោជន៍ទេ តែចូលចិត្តshareរឿង អត់ប្រយោជន៍ហើយថា (ស្រុកខ្ញុំមានតែរឿងអត់ប្រយោជន៍) រួចបើ shareហើយ Battention លើរឿងអត់ប្រយោជន៍វាមិនអត់ប្រយោជន៍ ឈប់ខ្វល់មើល ចាំមើលអ្នកដែលធ្វើអីភ្លាវៗអត់ប្រយោជន៍ ទាំងអស់ហ្នឹងមានកម្លាំងបង្កើតថ្មីទៀតអត់នៅពេលដែល យើងឈប់ share ឈប់ជេរហើយអត់ខ្វល់? ខូចមាត់ខូចខួរ អស់ហើយ social media គួរតែ inspire ពួកយើងច្រើនជាងនេះ»។No photo description available.

ឡូរីន បន្ថែមថា «ស្រុកយើងអ្នកមាន Talent ថ្មីៗ ច្រើនណាស់ជួយលើកជួយ supportពួកគាត់ផង»។ សង្សារវណ្ណដា បានសរសេរបន្តជាភាសាអង់គ្លេសមានន័យជាភាសាខ្មែរថា «ថ្ងៃនេះនាងបាននិយាយក្នុងនាមជា HUOR KAGNCHNA ជាឈ្មោះពិតរបស់នាងមិនមែនជា Lauryn ដែលអ្នកធ្លាប់ស្គាល់ថាជាអាយដលនោះឡើយ»។No photo description available.

ទោះយ៉ាងណាសំណេរ ដែលស្រីស្អាត ឡូរីន បានលើកឡើងខាងលើនេះទស្សនិកជនមិនបានឃើញនៅលើបណ្តាញសង្គមរបស់នាងនោះទេដោយគេមិនដឹងថាហេតុអ្វីបានជានាងសម្រេចចិត្តលុប ឬលាក់ការបង្ហោះនោះវិញទេ។No photo description available.

កន្លងមកនេះស្រីស្អាត ឡូរីន ក៏ធ្លាប់បានបញ្ចេញសំណេររបស់ខ្លួនបង្ហាញការខឹងសម្បារ ទៅលើអ្នកបញ្ចេញមតិរិះគន់នាងក្នុងការផ្លាស់ប្តូរពណ៌សក់ និងចិញ្ចើម ជាដើមប៉ុន្តែក្រោយពីបង្ហោះរួចស្រីស្អាតរូបនេះសម្រេចចិត្តលុប ឬលាក់ការបង្ហោះនោះវិញយ៉ាងអាថ៌កំបាំង៕

 

Lisa ធ្វើឱ្យផ្ទុះកក្រើកម្តងទៀតនៅ Accor Arena ជាមួយនឹងការសម្តែងទោលក្នុងកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌

0

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ Lisa សមាជិកក្រុម BLACKPINK បាន ត្រឡប់ទៅកាន់ Accor Arena ក្នុងប្រទេសបារាំង ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងការសម្តែងដ៏គួរឱ្យទាក់ទាញរបស់នាងនៅឯការប្រគំតន្ត្រីសប្បុរធម៌។ ព្រឹត្តិការណ៍នេះបានប្រារព្ធឡើងនូវសារៈសំខាន់ពិសេស ខណៈដែលវាបានកត់សម្គាល់ពីការវិលត្រឡប់របស់ Lisa ទៅកាន់ទីកន្លែងដែលបានឃើញការសម្តែងដែលមិនអាចបំភ្លេចបានដោយ BLACKPINK នៅចុងឆ្នាំ២០២២ ក្នុងអំឡុងពេលដំណើរទេសចរណ៍ «Born Pink World Tour» របស់ពួកគេ។BLACKPINK's Lisa captivates once again at Accor Arena with her Stellar Solo  Performance for the Gala des Pièces Jaunes benefit concert | allkpop

Lisa ស្លៀកពាក់ឈុតពណ៌មាសដ៏អស្ចារ្យដែលមានពន្លឺចែងចាំងពេញឆាក ដោយនាងបានបញ្ចេញភាពទាក់ទាញ និងស្ទីលប្លែកៗ។ សម្លៀកបំពាក់របស់ Lisa លាយឡំជាមួយភាពឆើតឆាយបែបទំនើប និងបុរាណ បំពេញបន្ថែមយ៉ាងល្អឥតខ្ចោះនូវវត្តមានដ៏រស់រវើករបស់នាង ធ្វើឱ្យការសម្តែងរបស់នាងដូចជាកំពុងទស្សនាទស្សនីយភាពដ៏ត្រជាក់ចិត្តមួយ។

ទស្សនិកជនជក់ចិត្តនឹងការសម្ដែងដ៏អស្ចារ្យជាបន្តបន្ទាប់របស់ Lisa ដោយបង្ហាញពីទេពកោសល្យ និងសមត្ថភាពពិសេសរបស់នាង។ ក្បាច់រាំរបស់នាងមានទាំងទឹកដម និងថាមពល ដែលឆ្លុះបញ្ចាំងពីការហ្វឹកហាត់យ៉ាងម៉ត់ចត់ និងសិល្បៈដែលនាងត្រូវបានគេស្គាល់។ អ្នកគាំទ្រត្រូវបានចាប់អារម្មណ៍ដោយថាមពលរបស់ Lisa ដោយលើកទឹកចិត្តនាងដោយសំឡេងហ៊ោរយ៉ាងកក្រើក និងច្រៀងតាមបទចម្រៀងរបស់នាង។
ការចូលរួមរបស់ Lisa នៅក្នុងការប្រគំតន្ត្រីសប្បុរសធម៌នេះគឺគួរឱ្យកត់សម្គាល់ ព្រោះវាបង្ហាញពីការវិលត្រឡប់របស់នាងទៅកាន់កន្លែងដដែលដែល Orchester Lamoureux សហការជាមួយក្រុមកំពូល K-pop BLACKPINK ក្នុងខែមករា ឆ្នាំ២០២៣។TEAM LISA PH on X: "Thai Flags for LISA! ???? Flags have been distributed in  the standing section including some from the first row ???? Thank you once  again to our little

ខណៈដែល Lisa ឡើងឆាកកណ្តាល ហ្វូងមនុស្សបានស្រែកហ៊ោយ៉ាងរីករាយ។ ប៉ុន្តែក្រៅពីការសម្តែងដ៏គួរឱ្យរំភើបចិត្តក៏មានពេលវេលាដ៏កក់ក្ដៅក្នុងពេលយប់ផងដែរ។ ជាមួយគ្នានេះ Lisa និង Bang Chan សមាជិកក្រុម Stray Kids ជជែកគ្នាលេងនៅខាងក្រោយឆាកយ៉ាងគួរឱ្យស្រលាញ់។ នៅក្នុងការប្រគំតន្រ្តីសប្បុរធម៌នេះ Lisa បានសម្តែងបទទោលរបស់នាងដូចជា «Lalisa , Money និង SG រួមជាមួយ DJ Snake »។

នេះជាសកម្មភាពទោលរបស់សមាជិក BLACKPINK បន្ទាប់ពីបញ្ចប់កិច្ចសន្យាទោលរបស់ពួកគេជាមួយផលិតកម្ម YG Entertainment មិនបានបន្តសកម្មភាពទោលដោយបន្តកុងត្រាជាមួយក្រុមហ៊ុនតែសកម្មភាពជាក្រុម BLACKPINK ប៉ុណ្ណោះដោយសមាជិកក្រុមទាំងអស់បានចាប់ផ្តើមធ្វើដំណើរទោលរៀងៗខ្លួន។ Jennie បានបង្ហាញខ្លួនជាលើកដំបូងជាមួយភ្នាក់ងារផ្ទាល់ខ្លួន OA ខណៈដែល Jisoo កំពុងផ្តោតលើការខិតខំប្រឹងប្រែងសម្តែងរបស់នាង។ បច្ចុប្បន្ន Lisa បានបន្តអាជីពទោលរបស់នាង ដែលតែងតែលេចមុខនៅលើឆាកអន្តរជាតិ ទាំងម៉ូដ និងការសម្តែង។ ចំណែក Rosé វិញ នាងមិនទាន់ប្រកាសពីសកម្មភាពទោលរបស់នាងនៅឡើយទេ៕Lisa BLACKPINK Tampil Blink-Blink di Konser Amal Gala des Pièces Jaunes

អាកាសយានដ្ឋានទាំង៣នេះត្រូវបានគេបោះបង់ចោលក្រោមហេតុផលដ៏គួរឲ្យសោកស្តាយ !

0

បច្ចុប្បន្ននេះ គ្រប់គ្នាប្រាកដជាបានឃើញបានស្គាល់ហើយនូវទំនើបកម្មរបស់ព្រលានយន្តហោះនៃប្រទេសនីមួយៗ ដែលទាំងនេះគឺជាការសបញ្ជាក់ពីវឌ្ឍនភាព ភាពរីកចម្រើនជឿនលឿនរបស់ប្រទេសពួកគេរៀងៗខ្លួន។ ប៉ុន្តែ ទោះយ៉ាងណាក៏ដោយ ក៏នូវមានព្រលានយន្តហោះមួយចំនួនដែលត្រូវបានគេបោះបង់ចោល កុំថាឡើយដើរកាត់ សូម្បីតែរំលឹកឈ្មោះក៏មិនហ៊ានផង ព្រោះតែអតីតកាលរឿងរ៉ាវដ៏ឈឺចាប់និងខ្លោចផ្សារបំផុត។

១. អាកាសយានដ្ឋានអន្តរជាតិ Sergey Prokofiev ប្រទេសអ៊ុយក្រែន ត្រូវបានបោះបង់ចោលកាលពីឆ្នាំ២០១៥
អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានឮហើយអំពីការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន មិនមែនទើបតែឥឡូវទេ ប្រទេសទាំង២នេះតែងតែមានការប៉ះទង្គិចគ្នាជាច្រើនដងមកហើយ។ ជាមួយគ្នានេះ សង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែនបានផ្ទុះឡើងកាលពីចុងឆ្នាំ ២០១៤ បានធ្វើឲ្យអាកាសយានដ្ឋានមួយនេះត្រូវបានកម្ទេចទៅជាធូលីដីនិងខូចខាតទាំងស្រុង។ អាកាសយានដ្ឋានដែលធ្លាប់តែទំនើប និងមមាញឹកប្រែទៅជាសភាពទ្រុឌទ្រោមយ៉ាងអណោចអធម ដែលបច្ចុប្បន្នគ្មានគម្រោងថានឹងជុសជុលវាឡើងវិញឡើយ។General Wesley Clark: America's Global Strategy Begins With Ukraine -  Atlantic CouncilA Year of War Completely Destroyed the Donetsk Airport - The Atlantic

២. អាកាសយានដ្ឋានអន្តរជាតិ Yasser Arafat, Gaza បោះបង់ចោលក្នុងឆ្នាំ ២០០១
ពីដើមឡើយ អាកាសយានដ្ឋាន Gaza មិនត្រឹមតែជាមជ្ឈមណ្ឌលទេសចរណ៍ប៉ុណ្ណោះទេ វាជានិមិត្តរូបនៃក្តីសង្ឃឹមសម្រាប់ភាពជារដ្ឋរបស់ប្រជាជនប៉ាឡេស្ទីនទាំងមូល។ អាកាសយានដ្ឋាននេះបានបង្កើតឡើងកាលពីខែធ្នូ ឆ្នាំ ១៩៩៨ ប៉ុន្តែដំណើរការបានត្រឹមតែរយៈពេលប្រមាណ២ឆ្នាំ វាក៏ត្រូវបានបិទទ្វាវិញព្រោះការកើតមានសង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនក្នុងអំឡុងឆ្នាំ ២០០០ ដោយអ៊ីស្រាអែលបានធ្វើការវាយឆ្មក់តាមលំហរអាកាសនិងទម្លាក់គ្រាប់បែកជាច្រើនគ្រាប់ខូចខាតមិនស្ទើរនោះទេទាំងព្រលានយន្តហោះនិងតំបន់នោះ។20 years after its opening, destroyed Gaza airport embodies grounded peace  hopes | The Times of IsraelPhotos: Inside Gaza's Abandoned Yasser Arafat Airport

៣. អាកាសយានដ្ឋាន Johnston Atoll សហរដ្ឋអាមេរិក បោះបង់ចោលក្នុងឆ្នាំ ២០០៣
អាកាសយានដ្ឋាន Johnston Atoll គឺជាស្ថិតនៅលើកោះប្រវត្តិសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍មួយរបស់សហរដ្ឋអាមេរិក។ នៅឆ្នាំ ១៩៤១ អាមេរិកក៏បានយកកោះនេះដើម្បីសាកល្បងការត្រៀមខ្លួនរបស់កងទ័ពជើងទឹកប្រឆាំងនឹងអាវុធគីមី និងជីវសាស្រ្ត ក៏ដូចជាពិសោធន៍ប្រព័ន្ធមីស៊ីលប្រឆាំងផ្កាយរណប ដោយប្រើនុយក្លេអ៊ែដើម្បីកំណត់ជីពចរអេឡិចត្រូម៉ាញ៉េទិចនៅក្នុងបរិយាកាសកម្រិតខ្ពស់។ ជាងពាក់កណ្តាលនៃអាវុធគីមីរបស់សហរដ្ឋអាមេរិកត្រូវបានរក្សាទុកនៅលើ Johnston ក្នុងពេលតែមួយ រួមទាំងឧស្ម័នពណ៌ទឹកក្រូចដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតមនុស្ស។ នៅទីបំផុត វានឹងក្លាយជាទីតាំងនៃកន្លែងចោលអាវុធគីមីដំបូងគេរបស់សហរដ្ឋអាមេរិក បន្ទាប់ពីធុងនៃសារធាតុពណ៌ទឹកក្រូចបានលេចធ្លាយ ធ្វើឲ្យបំពុលបរិយាកាសនៅជុំវិញនោះកម្រិតធ្ងន់ផងដែរ៕Your Travel Club - Journal - YOUR TRAVEL CLUB - Cruises, River Cruises &  Package Tours10 Abandoned Airports

Bernard Arnault បានវ៉ាដាច់ Elon Musk ក្លាយជាមហាសេដ្ឋីដែលមានជាងគេបំផុតលើលោក

0

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ទស្សនាវដ្តី Forbes បានចុះផ្សាយថា ម្ចាស់ក្រុមហ៊ុនទំនិញប្រណិត LVMH លោក Bernard Arnault បានវ៉ាដាច់ Elon Musk ដើម្បីក្លាយជាអ្នកមានបំផុតនៅលើភពផែនដី។

លោក Bernard Arnault គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនទំនិញប្រណិតពិភពលោក LVMH ដែលជាអង្គភាពនៅពីក្រោយម៉ាកទំនិញប្រណីតរាប់សិបដូចជា Louis Vuitton និង Sephora ដោយឥឡូវនេះលោកបានជាប់ជាមហាសេដ្ឋីលំដាប់ទី១ លើពិភពលោកជាមួយនឹងទ្រពសម្បត្តិ ២០៧.៨ លានដុល្លារអាមេរិក ខណៈដែល Elon Musk ធ្លាក់ទៅលំដាប់ទី២ វិញជាមួយទ្រពសម្បត្តិចំនួន ២០៤.៥ ពាន់លានដុល្លារអាមេរិក។The $100 Billion Man: How Bernard Arnault Stitched Together The World's Third Biggest Fortune With Louis

មូលហេតុដែល អតីតមហាសេដ្ឋីលំដាប់ទី១ Elon Musk ធ្លាក់ទៅលំដាប់ទី២ វិញ គឺដោយសារភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ១៣% នៅថ្ងៃទី ២៥ ខែមករា ហើយបានកើនឡើងត្រឹមតែ ០.៣% កាលពីម្សិលមិញប៉ុណ្ណោះ។ ហេតុផលគឺដោយសារតែ Musk បានព្រមានថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនអាចនឹងកើនឡើងយឺតៗនៅឆ្នាំនេះ ដោយសារតែក្រុមហ៊ុនផ្តោតលើរថយន្តអគ្គិសនីជំនាន់ថ្មី តម្លៃថោកជាង ដែលនឹងផលិតចាប់ពីពាក់កណ្តាលឆ្នាំក្រោយ។ នេះបណ្តាលឱ្យទ្រព្យសម្បត្តិរបស់ Musk ធ្លាក់ចុះរហូតដល់ ១៨ ពាន់លានដុល្លារក្នុងរយៈពេលតែមួយវគ្គប៉ុណ្ណោះ។Elon Musk says his AI startup xAI not raising capital | Reuters

ទន្ទឹមនឹងនេះ ភាគហ៊ុនរបស់ LVMH បានកើនឡើង ១២.៨% កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។ ហេតុផលគឺដោយសារតែក្រុមហ៊ុនបានប្រកាសប្រាក់ចំណូលកាពីឆ្នាំមុន ខ្ពស់ជាងការព្យាករណ៍ដែលមាន ៨៦.១៥ ពាន់លានអឺរ៉ូ (ប្រមាណ ៩៣.៣ ពាន់លានដុល្លារអាមេរិក) និងបង្កើនការទូទាត់ភាគលាភប្រចាំឆ្នាំ។World's Richest Men Bernard Arnault, Elon Musk Lunch Together in Paris

គួរបញ្ជាក់ដែរថា បច្ចុប្បន្នក្រុមហ៊ុន LVMH មានម៉ាកសំលៀកបំពាក់ និងគ្រឿងសំអាងចំនួន ៧០ ដូចជា Sephora, Tiffany & Co, Givenchy, Christian Dior, Dom Perignon និង Moët Hennessy។ នៅឆ្នាំ ២០២១ LVMH បានទិញក្រុមហ៊ុនគ្រឿងអលង្ការ Tiffany & Co ក្នុងតម្លៃជិត ១៦ ពាន់លានដុល្លារ។ នេះត្រូវបានគេចាត់ទុកថាជាកិច្ចព្រមព្រៀងធំបំផុតក្នុងឧស្សាហកម្មប្រណីតរបស់ពិភពលោក។ Agache ដែលជាក្រុមហ៊ុនផ្ទាល់ខ្លួនរបស់ Arnault ក៏នៅពីក្រោយមូលនិធិបណ្តាក់ទុនមួយដែលមានឈ្មោះថា Aglaé Ventures ផងដែរ។ ទស្សនាវដ្តី Forbes បាននិយាយថាក្រុមហ៊ុននេះ ក៏បានវិនិយោគលើអាជីវកម្មជាច្រើនដូចជា Netflix ឬ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ទៀតផង៕Bernard Arnault & LVMH international constellation -

ទម្លាប់ ៧ យ៉ាងដែលអ្នកមិនគួរធ្វើក្រោយម៉ោង ៩ យប់

0

ទម្លាប់មួយចំនួនដែលយើងតែងតែធ្វើជារៀងរាល់យប់អាចបង្កហានិភ័យដែលនឹងប៉ះពាល់ដល់សុខភាពរាងកាយរបស់យើងដោយមិនដឹងខ្លួនបានផងដែរ។ ទម្លាប់ខ្លះហាក់ដូចជាគ្មានគ្រោះថ្នាក់ ប៉ុន្តែជាពិរុទ្ធជនដែលបណ្តាលឱ្យគុណភាពនៃការគេងមិនល្អ នេះបើយោងតាមអត្ថបទស្រាវជ្រាវមួយដែលបានចេញផ្សាយនៅក្នុង Journal of Happiness Research (USA) ថាមានរឿង ៧ យ៉ាងដែលអ្នកមិនគួរធ្វើបន្ទាប់ពីម៉ោង ៩ យប់រួមមាន៖

១.កុំផឹកទឹកច្រើន៖ មនុស្សជាច្រើនសុទ្ធតែបានដឹងហើយថាការផឹកទឹកច្រើនគឺពិតជាល្អសម្រាប់សុខភាព ប៉ុន្តែបើយើងផឹកទឹកក្រោយម៉ោង ៩ យប់ វានឹងរំខានដំណេកព្រោះត្រូវក្រោកពាក់កណ្ដាលយប់ដើម្បីទៅបន្ទប់ទឹក។ ជាមួយគ្នានេះ ការក្រោកញឹកញាប់ពេលយប់បែបនេះនឹងធ្វើឱ្យប៉ះពាល់ដល់ស្មារតីនៅថ្ងៃបន្ទាប់ផងដែរ។Once and for all: Should I drink a glass of water before bed?

២.កុំងូតទឹក៖ ការងូតទឹកពេលយប់ជាទម្លាប់ដ៏មានគ្រោះថ្នាក់ណាស់ដោយសារសីតុណ្ហភាពនឹងចុះត្រជាក់ ដោយវាអាចបង្កជាជំងឺស្រាលដូចជាឈឺក្បាល អស់កម្លាំង រោយក ស្ពឹក និងឈឺរោយដៃជើងប៉ុណ្ណោះ ប៉ុន្តែប្រសិនក្នុងករណីធ្ងន់ធ្ងរ វានឹងធ្វើឱ្យដាច់សរសៃឈាមខួរក្បាល ឬបាត់បង់ជីវិតទៀតផង។Is It Bettter to Shower at Night or in the Morning? Doctors Weigh In

៣.កុំមើលកម្មវិធីដែលប៉ះពាល់ដល់អារម្មណ៍៖ ក្រោយម៉ោង ៩ យប់យើងមិនគួរមើលកម្មវិធីណាដែលធ្វើឱ្យរំភើប ឬរន្ធត់ពេកនោះទេ ដោយសារខួរក្បាលមិនងាយនឹងបញ្ឈប់អារម្មណ៍រំភើប និងរន្ធត់ឡើយ ទើបធ្វើឱ្យពិបាកគេង ឬសុបិន្តច្រើន ដែលជាលទ្ធផលនឹងធ្វើឱ្យយើងនឿយហត់ អស់កម្លាំងនៅថ្ងៃបន្ទាប់។People Sleep with Lights on After Watching Horror Movies: Survey

៤.កុំញ៉ាំអាហារនៅពេលយប់ ៖ ប្រសិនបើអ្នកជាមនុស្សដែលមានទម្លាប់ញ៉ាំអាហារពេលយប់ជ្រៅ អ្នកគួរតែបោះបង់ចោលឱ្យបានឆាប់។ ព្រោះអ្នកឧស្សាហ៍ញ៉ាំអាហារពេលយប់ គឺជាមូលហេតុចម្បងនៃការឡើងទម្ងន់។ លើសពីនេះ ការញ៉ាំយប់ បង្កើនសកម្មភាពរបស់ក្រពះក្នុងការរំលាយអាហារ ធ្វើឱ្យក្រពះមិនស្រួល ជាហេតុធ្វើឱ្យចុកពោះទាំងកណ្តាលយប់ ដែលនឹងរំខានដល់ដំណេករបស់អ្នក ធ្វើឱ្យអ្នកអស់កម្លាំងនៅថ្ងៃបន្ទាប់។What's So Bad About Late-Night Eating? | The Well by Northwell

៥.កុំគិតពីការងារច្រើនពេក៖ មនុស្សជាច្រើនមានទម្លាប់គិតអំពីថ្ងៃអតីតកាល បន្ទាប់មកចាប់ផ្តើមរៀបចំផែនការសម្រាប់ថ្ងៃបន្ទាប់។ ការចំណាយពេលគិតច្រើនពេកធ្វើឱ្យពិបាកក្នុងការគេង ដោយសារខួរក្បាលក៏ត្រូវសម្រាកដែរ ដូច្នេះអ្នកត្រូវតែសម្រាកពីការងារ ឱ្យឆ្ងាយពីសម្ពាធផ្លូវចិត្ត ដើម្បីស្ដារសុខភាពរបស់អ្នក។Overthinking at night? 6 strategies for better sleep. | Toronto Sun

៦.កុំប្រើថ្នាំបំប៉ន ឬវីតាមីន៖ មនុស្សជាច្រើនបានគិតថាការលេបថ្នាំបំប៉ន និងវីតាមីននៅពេលយប់គឺមានប្រយោជន៍ខ្លាំងព្រោះវាជាពេលដែលរាងកាយសម្រាក និងងាយស្រួលស្រូបយកសារធាតុចិញ្ចឹម។ ប៉ុន្តែវានឹងមានផលប៉ះពាល់ដល់ក្រពះមែនទែន នៅពេលយើងគេង សរីរាង្គក្នុងខ្លួនក៏សម្រាកដែរ ដូច្នេះមុខងារមេតាបូលីសនឹកមានដំណើរការយឺទជាងមុន ហើយក៏មិនល្អក្នុងការស្រួបយកសារធាតុចិញ្ចឹមដែរ។Changing the time you take blood pressure pills may be important

៧.កុំធ្វើលំហាត់ប្រាណខ្លាំងពេក៖ ការធ្វើលំហាត់ប្រាណខ្លាំងពេកនៅពេលយប់អាចធ្វើឱ្យអ្នកឈឺរាងកាយ ប៉ះពាល់ដល់ដំណេក។ ដូច្នេះមុនពេលចូលគេង អ្នកអាចធ្វើចលនាម៉ាស្សាថ្នមៗ ដើម្បីធ្វើឱ្យរាងកាយស្ងប់បន្តិចម្តងៗ ដូចជា ម៉ាស្សាក្បាលពោះ ម៉ាស្សាខ្នង ដោយការម៉ាស្សាថ្នមៗ ដើម្បីការពារសុខភាព ជាពិសេសមនុស្សចាស់៕

បទថ្មីរបស់ វណ្ណដា រួមជាមួយ Awich ទាក់ទាញគេហទំព័របរទេសជាច្រើនចុះផ្សាយ…

0

ដូចមហាជនជ្រាបមកហើយថាតារាចម្រៀងរ៉េបប្រចាំប្រទេសកម្ពុជា ម៉ាន់ វណ្ណដា និងតារាចម្រៀងរ៉េបជប៉ុន Awich បានសហការចេញបទចម្រៀងផ្លូវការជាមួយគ្នាលើកដំបូងក្នុងឱកាសខួបកំណើតរបស់ វណ្ណដា ។ អ្វីដែលកាន់តែចាប់អារម្មណ៍ហើយអ្នកគាំទ្រកាន់តែមានមោទនភាពទៅលើ វណ្ណដា នោះការសហការជាមួយ Awich លើកនេះបានទាក់ទាញគេហទំព័របរទេសជាច្រើនចុះផ្សាយពីអ្នកទាំងពីរ។May be an image of 2 people, monument and skyscraper

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៦ល្ងាច តាមការសន្យាមានបទថ្មីជូនអ្នកគាំទ្រក្នុងថ្ងៃខួបកំណើត វណ្ណដា និងតារារ៉េប Awich បានទម្លាក់បទថ្មីមានចំណងជើងថា «៦ Years In The Game» ដោយរួមបញ្ចូលអត្តសញ្ញាណខ្មែរជាច្រើនទៅលើបទចម្រៀងនេះ។ MV បទនេះបានបង្ហាញទីតាំងដ៏ស្រស់ស្អាតនៅពហុកីឡដ្ឋាជាតិអូឡាំពិក និងបង្ហាញពីក្បាច់គុនល្បុក្កត្តោ ជាដើម។ ចំណែកប៉ារ៉ូលចម្រៀងវិញ វណ្ណដា ក៏បង្ហាញពីព្យញ្ជនៈខ្មែរ រួមទាំង Awich ក៏មានប៉ារ៉ូលច្រៀងជាភាសាខ្មែរផងដែរ។May be an image of 2 people

មិនត្រឹមតែមានការគាំទ្រខ្លាំងនៅក្នុងប្រទេសប៉ុណ្ណោះទេងាកទៅកាន់បណ្តាប្រទេសផ្សេងទៀតក៏បានចាប់អារម្មណ៍ការសហការរបស់ វណ្ណដា និង Awich ដូចគ្នាដោយមានគេហទំព័របរទេសជាច្រើនចុះផ្សាយជាបន្តបន្ទាប់ពីឈ្មោះរបស់អ្នកទាំងពីរដែលជាតារារ៉េបជួរមុខក្នុងប្រទេសដូចគ្នា។May be an image of 1 person

«៦ Years In The Game» បានទាក់ទាញគេហទំព័រដូចជា «Warner Music Singapore » «NME Asia» «HiphopLE របស់កូរ៉េខាងត្បូង » រួមទាំងគេហទំព័រមួយចំនួនទៀត។ នៅក្នុងគេហទំព័រ HiphopLE របស់កូរ៉េខាងត្បូងបានបង្ហាញដែរថា វណ្ណដា គឺជាតារារ៉េបធ្លាប់ចេញបទជាមួយហ៊ីបហបថៃ ហើយឧស្សាហកម្មតន្ត្រីរបស់ប្រទេសកម្ពុជាកំពុងមានឥទ្ធិពលយ៉ាងខ្លាំងដោយសារ វណ្ណដា។ គេហទំព័រនេះ ក៏បានលើកបង្ហាញពីបទល្បីៗរបស់ វណ្ណដា ដូចជា បទ “Time To Rise”, “KHMER BLOOD” ជាដើម ព្រមទាំងបញ្ជាក់ដែរថាបទ “Time To Rise” បានកើនដល់ ១០០ លានដងលើ YouTube។VannDa, Awich 「6 Years In the Game(feat. Awich)」ミュージックビデオより。 - Awich 、カンボジアのラッパーVannDaと初のコラボシングルリリース [画像・動画ギャラリー 7/8] - 音楽ナタリーគួរបញ្ជាក់ថា វណ្ណដា ធ្លាប់បានសហការចេញចម្រៀងជាមួយតារាស្រុកគេដូចជាបទ «Run The Town » «Bong» «YOUNG MAN» និងបទចុងក្រោយនេះ «៦ Years In The Game» ដោយមិនរាប់បញ្ចូលការសម្តែងនៅវៀតណាមជាមួយ Suboi៕

 

 

បុរសបើករថយន្ត Ford បុកមនុស្សស្លាប់ ៤នាក់ នៅចំណុចស្ពានឫស្សីកែវ ត្រូវជាប់ចោទពីបទអ្វីឱ្យប្រាកដ?

0

កាលពីវេលាម៉ោង៦ៈ៤០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីរថយន្ត Ford Ranger មួយគ្រឿងពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 ធ្វើដំណើរចុះពីស្ពានឬស្សីកែវ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនលឿនបុករះម៉ូតូ៤គ្រឿងនឹងរថយន្ដចំនួន២គ្រឿង បណ្ដាលអោយបាត់បង់អាយុជីវិត៤នាក់ស្រី៣នាក់ប្រុស១នាក់។អ្នកបើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទបើកបរដោយធ្វេសប្រហែសបណ្តាលឱ្យអ្នកដទៃបាត់បង់ជីវិត។ការចោទប្រកាន់នេះ បានធ្វើឱ្យមហាជនហាក់មានការងឿងឆ្ងល់ ដោយហេតុថាអ្នកបើកបរនោះបើកក្នុងស្ថានភាពស្រវឹងខ្លាំង ហើយស្លាប់ដល់ទៅមនុស្ស៤នាក់ បែរជាចោទត្រឹមបទធ្វេសប្រហែសទៅវិញ។

ក៏ប៉ុន្តែ ប្រសិនបើមហាជនបានមើលឱ្យដិតដល់ទៅនោះនឹងឃើញថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទថា៖” អ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុល ០,៥៤mg/l” (លើស ០,៤០mg/l) និង “បណ្តាលឲ្យស្លាប់មនុស្សច្រើននាក់” ដែលជាប្រភេទបទល្មើសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ ពី ១០លាន ទៅ ២៥លានរៀល ពោលគឺ ធ្ងន់ធ្ងរជាងបទល្មើសបើកបរដោយធ្វេសប្រហែស។

លើសពីនេះទៅទៀត យោងតាមមាត្រាទី៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក អ្នកបើកបរនោះ ក៏អាចប្រឈមមុខនឹងការព្យួរបណ្ណបើកបរ ឬហាមប្រាមបើកបរយានយន្តគ្រប់ប្រភេទ រយៈពេល ៥ឆ្នាំផងដែរ៕

May be an image of slow loris and textMay be an image of text

 

Park Min Young មិនណែនាំដាច់ខាតប្រើវិធីសាស្ត្របង្អត់អាហារដើម្បីសម្រកទម្ងន់ដូចជានាង

0

នៅក្នុងឧស្សាហកម្មកម្សាន្ត វាមិនមែនជារឿងចម្លែកទេដែលតារានានាត្រូវឆ្លងកាត់ការផ្លាស់ប្តូរទម្ងន់យ៉ាងខ្លាំង ដើម្បីផ្លាស់ប្តូររូបរាងរបស់ពួកគេឱ្យសមទៅនឹងតួអង្គដែលគេត្រូវសម្តែង។ តួយ៉ាងដូចជាតារាស្រី Park Min Young ជាដើមបានសម្រេចចិត្តឱ្យទម្ងន់របស់នាងត្រឹមតែ៣៧គីឡូប៉ុណ្ណោះដើម្បីសម្តែងជាតួអង្គមានជំងឺមហារីកក្នុងរឿង «Marry My Husband»។ ទោះយ៉ាងណា ដ្បិតតែនាងអាចសម្រេចផែនការរបស់ខ្លួនក្នុងការសម្រកគីឡូប៉ុន្តែតួឯកស្រីរូបនេះមិនណែនាំវិធីសាស្រ្តក្នុងការសម្រកនេះជូនទៅកាន់ទស្សនិកជនឡើយ។Park Min-young Skincare Routine: A Comprehensive Guide – unnielooks

ការសម្រេចចិត្តនេះត្រូវបានជំរុញដោយតួអង្គរបស់ Kang Ji Won ដែលក្នុងដំណាក់កាលដំបូងនៃរឿងភាគត្រូវបានគេបង្ហាញថាជាអ្នកជំងឺមហារីក។ ដើម្បីបង្ហាញរូបភាពអ្នកជំងឺនេះដូចជាពិតប្រាកដ Park Min Young បានប្តេជ្ញាចិត្តចំពោះដំណើរសម្រកទម្ងន់យ៉ាងម៉ត់ចត់។Menjiwai watak pesakit kanser, berat badan Park Min Young tinggal 37 kilogram - Bintang Global | mStar

វិធីសាស្រ្តដែលប្រើដោយ Park Min Young នៅក្នុងរបបអាហាររបស់នាងក៏បានបង្កឱ្យមានការភ្ញាក់ផ្អើលក្នុងចំណោមមនុស្សជាច្រើនផងដែរ។ វិធីសាស្រ្តរបស់នាងពាក់ព័ន្ធនឹងការកាត់បន្ថយការទទួលទានអាហាររបស់នាង និងការពឹងផ្អែកលើភេសជ្ជៈអ៊ីយ៉ុង ក្នុងចំណោមយុទ្ធសាស្ត្រផ្សេងៗទៀត។ ជាក់ស្តែង អ្នកគាំទ្រជាច្រើនបានសម្តែងការព្រួយបារម្ភចំពោះរូបរាងរបស់នាងនៅក្នុងការងារនេះមើលទៅស្រងូតស្រងាត់ និងស្គម។ តាមការបញ្ជាក់ពីករណីរបស់ Park Min Young ការងាកទៅអនុវត្តការតមអាហារខ្លាំងដូចជាការដាក់កំហិតយ៉ាងខ្លាំងលើការទទួលទានអាហារអាចមានផលប៉ះពាល់ផ្សេងៗដល់សុខភាព។ ខណៈពេលដែលការផ្លាស់ប្តូរទម្ងន់រយៈពេលខ្លីអាចកត់សម្គាល់បាន ហានិភ័យរយៈពេលវែងរួមមានការបាត់បង់សាច់ដុំ ជ្រុះសក់ និងការទល់លាមក។Park Min Young Dishes On Her Upcoming Drama “Marry My Husband” | Soompi

Park Min Young បានបញ្ជាក់យ៉ាងច្បាស់ថា នាង “មិនណែនាំជាដាច់ខាត” វិធីសាស្ត្រនៃរបបអាហារនេះ។

ការផ្លាស់ប្តូរទម្ងន់នាពេលថ្មីៗនេះរបស់ Park Min Young សម្រាប់គម្រោងមួយមិនមែនជាការខិតខំប្រឹងប្រែងលើកដំបូងរបស់នាងក្នុងទិសដៅនេះទេ។ នាងបានខិតខំប្រឹងប្រែងយ៉ាងខ្ជាប់ខ្ជួនក្នុងការថែរក្សាខ្លួនឯងនាពេលកន្លងមក ដើម្បីសម្រេចបាននូវរូបរាងកាយដែលសមស្របនឹងតួអង្គរបស់នាងក្នុងការងារផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលកំណត់ករណីបច្ចុប្បន្នដាច់ពីគ្នាគឺជោគជ័យគួរឱ្យកត់សម្គាល់ដែលសម្រេចបានតាមរយៈវិធីសាស្ត្រដែលមានសុខភាពល្អ។No photo description available.

កាលពីមុន ជាពិសេសសម្រាប់តួនាទីរបស់នាងក្នុងរឿង «What’s Wrong with Secretary Kim» តារាសម្តែង Park Min Young បានចែករំលែកថាអស់រយៈពេលជាច្រើនខែ នាងបានហាត់ប្រាណជារៀងរាល់ថ្ងៃ និងញ៉ាំទ្រូងមាន់ ដើម្បីកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួន និងបង្កើនសាច់ដុំ៕