Home Blog Page 1248

ពិធីបុណ្យពិពណ៌ព្រិលទឹកកដ៏ធំមួយរបស់ពិភពលោកកំពុងមានវត្តមានក្នុងប្រទេសចិន

0

«ពិធីបុណ្យពិព័ណ៌ព្រិលទឹកកកអន្តរជាតិហាប៊ីន» គឺជាពិធីមួយនៅក្នុងចំណោមការការពិព័ណ៌ព្រិលទឹកកកកំពូលៗទាំង៤របស់ពិភពលោក ដែលត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅឯទីក្រុងហាប៊ីន ប្រទេសចិន។

ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងតាំងពីឆ្នាំ ១៩៦៣ មកម្លេះ។ ប៉ុន្តែវាត្រូវបានផ្អាកមួយរយៈក្នុងអំឡុងពេលបដិវត្តន៍វប្បធម៌ ប៉ុន្តែក៏ត្រូវបានប្រារព្ធឡើងវិញនៅក្នុងឆ្នាំ ១៩៨៥ នឹងបន្តរហូតមកដល់បច្ចុប្បន្ន។ ជាប្រពៃណី ពិធីពិព័ណ៌ទឹកកកនិងព្រិលអន្តរជាតិហាប៊ីននេះ នឹងបើកឲ្យដំណើរការនៅចន្លោះថ្ងៃទី ២០ ខែធ្នូ រហូតដល់ចុងខែកុម្ភៈ ដែលការបើកជាផ្លូវការនៃពិធីនេះនឹងធ្វើឡើងនៅថ្ងៃទី ៥ ខែមករា ជារៀងរាល់ឆ្នាំ។Step Inside Winter's Most Spectacular Wonderland at the Harbin Ice and Snow  Festival in Northeast China | Travel| Smithsonian Magazine

ពិធីពិព័ណ៌ព្រិលទឹកកដ៏ធំរបស់ប្រទេសចិននេះ គឺរួមមានសកម្មភាពនិងព្រឹត្តិការណ៍គួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជា ប្រារព្ធពិធីបុណ្យទឹកកកនិងព្រិលដ៏ចំណាស់ ការប្រកួតចម្លាក់ទឹកកកអន្តរជាតិ ការបង្ហាញគោមទឹកកក ការជិះទូកលើទឹកកក ការជិះស្គីលើទឹកកក ការជិះស្គីល្បឿនលឿន កីឡាបាល់ទាត់ទឹកកក ព្រមជាមួយនឹងការស្ទូចត្រី ការហែលទឹក ការបង្ហាញសិល្បៈភាពយន្តទឹកកកនិងព្រិល ការតាំងពិពណ៌គំនូរនិងរូបថត ចម្រៀងប្រជាប្រិយ និងការសម្តែងរបាំ ពិធីមង្គលការលើទឹកកក ពិព័រណ៍ពាណិជ្ជកម្ម និងព្រឹត្តិការណ៍កីឡាជាតិនិងអន្តរជាតិគ្រប់ប្រភេទ។ល។Harbin Ice and Snow World to open on Dec. 18

រយៈពេលជាច្រើនឆ្នាំមកនេះ វិមានចម្លាក់ទឹកកកនិងព្រិលហាប៊ីនរបស់ប្រទេសចិននេះ បានក្លាយជាគោលដៅទេសចរណ៍រដូវរងាដ៏ពេញនិយមបំផុតរបស់ពិភពលោក និងឋានសួគ៌របស់អ្នកថតរូប។ ដោយនៅចន្លោះខែធ្នូ ដល់ ខែកុម្ភៈ អ្នកទេសចររាប់ពាន់នាក់បានសម្រុកទៅទីក្រុងនេះសម្រាប់វិស្សមកាលរដូវរងា ថ្ងៃឈប់សម្រាកគ្រួសារ ឬក្រេបទឹកឃ្មុំ។Economy&Life | Ice and Snow World to open in NE China's Harbin -Xinhua

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យព្រិលទឹកកកំពូលទាំង ៤ នៅលើពិភពលោកនេះរួមាន៖ ១. ពិធីបុណ្យពិព័ណ៌ទឹកកកនិងព្រិលហាប៊ីន (ប្រទេសចិន) ២.ពិធីបុណ្យព្រិល Sapporo (ប្រទេសជប៉ុន) ៣.ពិធីបុណ្យរដូវរងាទីក្រុង Quebec (ប្រទេសកាណាដា) និង ៤.ពិធីបុណ្យជិះស្គីទឹកកករបស់(ប្រទេសន័រវេស)៕

ការនាំចេញផលិតផលកសិកម្មរបស់រុស្ស៊ីកើនឡើងគួរឱ្យកត់សម្គាល់ដែលមិនធ្លាប់មាន

0

បរទេស៖ ការនាំចេញផលិតផលកសិកម្មដូចជា គ្រាប់ធញ្ញជាតិ ទឹកដោះគោ ត្រី និងសាច់ បានធ្វើឱ្យប្រទេសរុស្ស៊ីរកចំណូលច្រើនជាង ៤៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន នេះបើយោងតាមទិន្នន័យបឋមពីក្រសួងកសិកម្មរបស់ប្រទេសរុស្ស៊ី។Russia offers to replace Ukrainian grain with its own after withdrawing  from the grain agreement | Ukrainska Pravdaកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងកសិកម្មរុស្ស៊ី លោក Dmitry Patrushev បាននិយាយថា ការលក់ទំនិញកសិកម្មឆ្លងប្រទេសបាននាំឱ្យទីក្រុងម៉ូស្គូរកចំណូលបាន ៤៥ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។ លោកបានកត់សម្គាល់ថាតួលេខនេះទំនងជាកើនឡើងបន្ថែមទៀតនៅពេលដែលការគណនាចុងក្រោយត្រូវបានធ្វើឡើង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៊ីបានក្លាយជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិដ៏ធំបំផុតរបស់ពិភពលោក ដោយសារការប្រមូលផល និងតម្លៃដ៏គួរឱ្យទាក់ទាញ បើទោះបីជាទណ្ឌកម្មរបស់លោកខាងលិចរារាំងពាណិជ្ជកម្មរបស់ប្រទេសនេះក៏ដោយ។ កាលពីឆ្នាំមុន ប្រទេសរុស្ស៊ីបាននាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចំនួន ១០០ ពួកគេក៏ផ្តល់គ្រាប់ធញ្ញជាតិដោយឥតគិតថ្លៃដល់ប្រទេសអាហ្វ្រិកមួយចំនួនដែលប្រឈមនឹងអសន្តិសុខស្បៀងផងដែរ។Russia: Policies for Agri-Food Sector Competitiveness and Investment

យោងតាមទិន្នន័យរបស់ក្រសួងកសិកម្មរុស្សី ការផលិតទឹកដោះគោ និងសាច់បានកើនឡើងចំនួន ៥០០,០០០ តោន និង ៣០០,០០០ តោនក្នុងឆ្នាំ ២០២៣ រៀងគ្នា ហើយការផលិតត្រីឈានដល់កម្រិតខ្ពស់ក្នុងរយៈពេល ៣០ ឆ្នាំដែលមានចំនួន ៥,៣ លានតោន។ Patrushev បាននិយាយថា ក្នុងចំណោមនោះ ត្រី salmon តែមួយបានឈានដល់ ៦០០,០០០ តោនដែលធ្វើឱ្យប្រទេសរុស្ស៊ីក្លាយជាអ្នកផលិត ផលិតផលនេះច្រើនជាងគេនៅលើពិភពលោក។Top Agriculture Trader Cargill to Stop Exporting Russian Grain - The Moscow  Times

នៅឆ្នាំនេះ ក្រសួងកសិកម្មរុស្ស៊ីបានប៉ាន់ប្រមាណថា ការនាំចេញគ្រាប់ធញ្ញជាតិនឹងឈានដល់ ៦០ លានតោន។ ដោយបច្ចុប្បន្នមិនមានការដាក់ទណ្ឌកម្មផ្ទាល់លើសកម្មភាពពាណិជ្ជកម្មនៃផលិតផលនេះទេ ខណៈដែលពួកគេអនុវត្តជាចម្បងចំពោះតែធនាគាររុស្ស៊ី អាជីវកម្ម បុគ្គល និងឧស្សាហកម្មថាមពលប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ យោងតាមក្រសួងកសិកម្មរុស្ស៊ីមិនទាន់ប្រកាសទីផ្សារនាំចេញកំពូលរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៣ នៅឡើយទេ។ គួរបញ្ជាក់ដែរថា កាលពីឆ្នាំមុន អ្នកទិញផលិតផលកសិកម្មរបស់រុស្ស៉ីច្រើនជាងគេគឺចិន ទួរគី កាហ្សាក់ស្ថាន បេឡារុស្ស កូរ៉េខាងត្បូង និងអេហ្ស៊ីប៕Russia halts landmark deal that allowed Ukraine to export grain at time of  growing hunger | Fox 59

ថៃបាត់បង់ចំណែកទីផ្សារទុរេនចិនទៅឱ្យប្រទេសទាំងពីរនេះ

0

ប្រទេសថៃ ៖ ការនាំចូលទុរេនរបស់ប្រទេសចិនទើបតែបានកើនឡើងកាលពីឆ្នាំ២០២៣ ប៉ុន្តែប្រទេសនាំមុខទីផ្សារដូចជាថៃ កំពុងតែបាត់បង់ចំណែកទីផ្សាររបស់ខ្លួន ក្រោយពីចិនអនុញ្ញាតឱ្យប្រទេសវៀតណាម និងហ្វីលីពីន នាំចេញទុរេនមកកាន់ប្រទេសចិនដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ។China's durian market ripens as Thailand loses ground, Vietnam and  Philippines get a taste

បើតាមទិន្នន័យរបស់ការិយាល័យគយចិនបញ្ជាក់ថា ប្រទេសចិនបាននាំចូលទុរេនចំនួន១លាន៤សែនតោន នៅឆ្នាំ២០២៣ កើនឡើង៦៩% បើធៀបនឹងឆ្នាំ២០២២ ។ ប្រទេសថៃដែលធ្លាប់កាន់កាប់ចំណែកការនាំចូលទុរេនខ្ពស់បំផុត ជិតស្មើនឹង១០០% នៅឆ្នាំ២០២១ បែរជាធ្លាក់ចុះនៅសល់ត្រឹមតែ៩៥,៣៦% នៅឆ្នាំ២០២២ និងនៅសល់ត្រឹមតែ៦៧,៩៨% នៅឆ្នាំ២០២៣ ។

ចំណែកប្រទេសវៀតណាមបានចាប់ផ្តើមដណ្តើមចំណែកទីផ្សារទុរេនពីប្រទេសថៃ ក្រោយពីប្រទេសចិនអនុញ្ញាតឱ្យក្រុមហ៊ុននាំចេញរបស់វៀតណាមអាចនាំចេញទុរេនស្រស់ទៅកាន់ប្រទេសចិន នៅឆ្នាំ២០២១ ។ ការនាំចេញទុរេនរបស់វៀតណាមទៅប្រទេសចិន ចាប់ផ្តើមកើនឡើងស្មើនឹង៤,៦៣% នៅឆ្នាំ២០២២ និងកើនឡើងរហូតដល់៣១,៨២% នៅឆ្នាំ២០២៣ ។China's durian market ripens as Thailand loses ground, Vietnam and  Philippines get a taste | South China Morning Post

ក្រៅពីនេះ ដើម្បីចាប់យកចំណែកទីផ្សារប្រទេសចិនឱ្យកាន់តែច្រើនថែមទៀត ប្រទេសវៀតណាមបានកំណត់គោលដៅលក់ទុរេនក្នុងបរិមាណខ្ពស់នៅឆ្នាំ២០២៤ នេះ គឺការលក់នឹងកើនឡើងរហូតដល់៥៥% បើធៀបនឹងឆ្នាំ២០២៣ ។

រីឯប្រទេសហ្វីលីពីន ក៏ទទួលបានចំណែកទីផ្សារទុរេនចិនបន្តិចបន្តួចដែរ គឺនៅខែមករា ឆ្នាំ២០២៣ ប្រទេសចិនបានអនុញ្ញាតឱ្យហ្វីលីពីននាំចូលទុរេនស្រស់របស់ហ្វីលីពីន ហើយការនាំចេញទុរេនរបស់ហ្វីលីពីនភាគច្រើនមានប្រភពពីដីភ្នំភ្លើង Mount Apo ដែលស្ថិតនៅភាគខាងត្បូងកោះ មិនដាណៅ (Mindanao) ។ ប្រទេសហ្វីលីពីនបាននាំចេញទុរេនមានសមាមាត្រប្រមាណ០,២% នៃការនាំចូលទុរេនរបស់ចិន កាលពីឆ្នាំ២០២៣ ។ทุเรียนจีนปลูกเองมาแรงกำลังจะกลายเป็นเจ้าตลาด ไทยอาจถูกโค่นตำแหน่ง

ទោះយ៉ាងណា បច្ចុប្បន្ន ទុរេនបានក្លាយជាផ្លែឈើមួយប្រភេទដែលមានតម្លៃសម្រាប់អ្នកមានជីវភាពមធ្យមនៅប្រទេសចិន បើទោះជាមានមនុស្សមួយចំនួនមិនចូលចិត្តក្លិនរបស់វាក្តី ប៉ុន្តែផ្លែឈើដែលមានបន្លាមុតស្រួចនេះនៅតែមានតម្លៃថ្លៃ និងមានមនុស្សជាច្រើននាក់ចូលចិត្តបរិភោគ ។ លើសពីនេះ ទុរេនត្រូវបានគេដាក់ឈ្មោះថា «ស្តេចផ្លែឈើ» នៅប្រទេសចិនទៀតផង ៕Low hanging fruit for China-Malaysia ties - Asia Times

ផ្លូវល្បឿនលឿនអាស៊ាន តភ្ជាប់ពីចិន មកកម្ពុជា

0

ផ្លូវល្បឿនលឿនអាស៊ានលេខ១ ជាគម្រោងផ្លូវដ៏មហិមារបស់ប្រទេសចិន ឆ្លងកាត់៥ប្រទេស ដោយចេញពីប្រទេសចិន ចូលមីយ៉ាន់ម៉ា បន្ទាប់មកចូលថៃ រួចឆ្លងកាត់កម្ពុជា និងចុងក្រោយប្រទេសវៀតណាម។Chinese premier's visit to Cambodia to boost bilateral ties, deepen LMC:  Cambodian expert - Khmer Timesចំពោះកំណាត់ផ្លូវល្បឿនលឿនអាស៊ានលេខ១ ឬផ្លូវជាតិលេខ៥ នៅកម្ពុជា មានប្រវែង ៣៦៦គីឡូម៉ែត្រឆ្លងកាត់ខេត្តខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង បន្ទាយមានជ័យ។ផ្លូវអាស៊ានហាយវេលេខ១«ផ្លូវជាតិលេខ៥»ជាសសៃឈាមសេដ្ឋកិច្ចកម្ពុជា - សុីសុីថាមស៍ផ្លូវជាតិលេខ៥ មានចំណុចចាប់ផ្ដើម ពីព្រែកក្តាម និងបញ្ចប់នៅចំណុច ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ការសាងសង់ផ្លូវបែងចែកចេញជា ៣កំណាត់ដោយ កំណាត់ទី១ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កំណាត់ទី២ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) និងកំណាត់ទី៣ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត)។ផ្លូវអាស៊ានហាយវេលេខ១ របស់កម្ពុជា ភាគខាងត្បូង សម្រេចលទ្ធផលបានជាង៩០%ហើយ -  Asean Properties

បើមិនមានការប្រែប្រួលគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧៕

Mekong region (Cambodia and Lao People's Democratic Republic)

សេដ្ឋកិច្ចវៀតណាមនឹងកើនឡើងលឿនបំផុតនៅអាស៊ីអាគ្នេយ៍

0

វៀតណាម៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ អង្គការអន្តរជាតិ និងទីភ្នាក់ងារសារព័ត៌មានជាច្រើនបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនឹងកើនខ្លាំងក្នុងអត្រា ៦% នៅឆ្នាំនេះដែលជាកម្រិតខ្ពស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

បើយោងតាម Global Trade Review បានចាត់ទុកថា វៀតណាម និងហ្វីលីពីនជាប្រទេសដែលមានសមិទ្ធិផលលេចធ្លោ និងកំណើនខ្លាំង។ ទន្ទឹមនឹងនោះ វៀតណាម និងថៃក៏នាំមុខគេក្នុងតំបន់អាស៊ីផងដែរ ទាក់ទងនឹងកំណើនពាណិជ្ជកម្មក្នុងបរិបទនៃកំណើនពាណិជ្ជកម្មពិភពលោក។TTWTO VCCI - (News) Vietnam rises to become fastest-growing economy in Southeast  Asia

បច្ចុប្បន្នវៀតណាម និងប្រទេសកំពុងរីកចម្រើនមួយចំនួនផ្សេងទៀត គឺជាចំណុចភ្លឺស្វាងទាក់ទងនឹងការវិនិយោគ និងកំណើន។ ដូច្នេះវៀតណាមទំនងនឹងក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៤ និងឆ្នាំ ២០២៥។

លោកបណ្ឌិត Hoe Ee Khor ប្រធានសេដ្ឋវិទូនៃការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ បាននិយាយថា ទំនុកចិត្តអាជីវកម្មរបស់វៀតណាមបានស្ទុះងើបឡើងវិញ ខណៈដែលអ្នកវិនិយោគកាន់តែច្រើនឡើងមានសុទិដ្ឋិនិយមចំពោះស្ថានភាពម៉ាក្រូសេដ្ឋកិច្ចបច្ចុប្បន្ន និងអត្រានៃអាជីវកម្មដែលមានបំណងពង្រីកទំហំអាជីវកម្មរបស់ពួកគេទ្វេដង។Viet Nam forecast to become second-largest economy in Southeast Asia by 2036

លោកបណ្ឌិត Hoe Ee Khor បានបន្តទៀតថា “យើងសង្ឃឹមថាកំណើននឹងបន្តងើបឡើងវិញនៅឆ្នាំនេះ ហើយយើងក៏បានព្យាករណ៍ដែរថាកំណើនរបស់វៀតណាមនៅត្រឹម ៦% នៅឆ្នាំនេះ ដោយមើលឃើញថាការនាំចេញនឹងការងើបឡើងវិញរបស់ប្រទេសនេះស្ថិតក្នុងកម្រិតមធ្យមប៉ុណ្ណោះ។ ទោះជាយ៉ាងណា កំណើន ៦% នៅតែជាកំណើនលឿនបើប្រៀបធៀបទៅនឹងសេដ្ឋកិច្ចជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៣ សប្តាហ៍ដំបូងនៃខែមករា ឆ្នាំ២០២៤ ដើមទុនដែលបានចុះបញ្ជីថ្មីសរុបរបស់វៀតណាមដូចជា ការកែសម្រួល និងការរួមចំណែកដើមទុនពីវិនិយោគិនបរទេស ការទិញភាគហ៊ុន … បានកើនឡើងដល់ជាង ២.៣៦ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។Vietnam fastest growing digital economy in Southeast Asia
វិនិយោគិនបរទេសបានវិនិយោគក្នុងវិស័យសេដ្ឋកិច្ចចំនួន ១៥ ក្នុងចំណោមវិស័យសេដ្ឋកិច្ចចំនួន ២១។ ជាពិសេស ឧស្សាហកម្មអាជីវកម្មអចលនទ្រព្យនាំមុខគេជាមួយនឹងទុនវិនិយោគសរុបជាង ១.២៧ ពាន់លានដុល្លារអាមេរិក ក៏បានកើនឡើងទ្វេដងក្នុងរយៈពេលដូចគ្នានេះផងដែរ។ បន្ទាប់មកគឺឧស្សាហកម្មកែច្នៃ និងផលិតកម្ម ក៏ដូចជាសកម្មភាពវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមទាំងឧស្សាហកម្មលក់ដុំ និងរាយទៀតផង។

ការទាក់ទាញការវិនិយោគពីបរទេសបន្តជាកម្លាំងចលករដ៏អស្ចារ្យសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម។ ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន សេដ្ឋកិច្ចវៀតណាមនៅតែទទួលបានការវាយតម្លៃជាវិជ្ជមានអំពីទស្សនវិស័យរបស់ខ្លួននៅឆ្នាំ ២០២៤ ៕Ba Na Hills, Vietnam: The Must-See Resort Built For Instagram

ឆែកអាវុធជាតិផ្ទុះ នៅមុខមន្ទីរពេទ្យជោរៃ ឃាត់ខ្លួនមន្រ្តីនគរបាលចរាចរណ៍ខេត្ដស្ទឹងត្រែង ដកហូតគ្រឿងញៀន៥គីឡូក្រាម

0

កាលពីយប់រំលងអាធាត្រចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមួយនឹងការរកឃើញថ្នាំញៀន៥គីឡូក្រាម ខណៈសមត្ថកិច្ច កំពុងត្រួតពិនិត្យអាវុធជាតិផ្ទុះ-គ្រឿងស្រវឹង នៅមុខមន្ទីរពេទ្យជោរៃ ភូមិជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ជនសង្ស័យទាំង២នាក់ រួមមាន៖
១-ឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៉ីថា អាយុ៤៩ឆ្នាំ មុខរបរនគរបាល ស្នាក់ភូមិសាមឃួយ ឃុំសានឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង
២-ឈ្មោះ ផា វុធថា អាយុ៤០ឆ្នាំ ស្នាក់នៅភូមិអូរតាឡាស់ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។

នៅក្នុងការឃាត់ខ្លួននេះ សមត្ថកិច្ចរកឃើញក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ៥កញ្ចប់ធំ (៥គីឡូក្រាម) និងម្សៅកញ្ចប់ពណ៌ស្វាយមានអក្សរថៃ លេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន០៦គ្រាប់ និងរថយន្ត០១គ្រឿង ម៉ាកឡិចស៉ីស ៣៣០ ពណ៍ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH 9687៕

 

ស្តី្រម្នាក់ចោទមន្ទីពេទ្យរុស្សុី ថាបានសម្លាប់ប៉ារបស់នាង

0

ថ្មីៗនេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានរងការចោទប្រកាន់ពីសំណាកម្ចាស់គណនីហ្វេសប៊ុកមួយ ដែលថាបានធ្វើឱ្យប៉ារបស់គាត់ បានបាត់បង់ជីវិត ដោយខាងពេទ្យហាក់មិនមានការយកចិត្តទុកដាក់។May be an image of 2 people, hospital and textយោងតាមម្ចាស់គណនីហ្វេសប៊ុក SreyPich Thou បានបង្ហោះថា៖”មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតសម្លាប់ប៉ាខ្ញុំ!តេីមានបងប្អូនខ្មែរប៉ុន្មាននាក់ទៀតដែលត្រូវជួបរឿងបែបនេះ?

កាលពីម៉ោង ២ទាបភ្លឺថ្ងៃទី ២៦ ខែមករា ប៉ាខ្ញុំមានអាការៈសន្លប់បាត់បង់ស្មារតី ខ្ញុំនឹងម៉ាក់បានដឹកប៉ាមក មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) មន្ទីរពេទ្យមិនមានក្រុមការងារគ្រាប់គ្រាន់សម្រាប់លើកប៉ាខ្ញុំទេ ដោយទុកប៉ាខ្ញុំចោលតម្រូវខ្ញុំបង់ប្រាក់មុនដោយចំណាយពេលជាង40នាទី បន្ទាប់ពីខ្ញុំចំណាយពេលបង់ប្រាក់ហេីយពួកខ្ញុំ និងប៉ាខ្ញុំត្រូវចាំគេcallដាស់ពេទ្យស្កែន នឹងតម្រូវអោយបង់ប្រាក់មុនស្កែនម្តងទៀត។ បន្ទាប់មកពីថត គេអូសប៉ាទៅថតស្កែន១កន្លែងទៀតដោយក្រុមតែ១នាក់គត់ រឿងដដែលកេីតឡេីងនៅពេលដល់បន្ទប់ស្កែនគេត្រូវចំណាយពេលcallដាស់ពេទ្យម្តងទៀត។
មិនមានការបឋមត្រឹមត្រូវចំពោះប៉ាខ្ញុំឡេីយ គាត់ត្រូវសន្លប់ពីម៉ោង២រហូតដល់ម៉ោង៤:៣០ ដោយលទ្ធផលបង្ហាញថាប៉ាខ្ញុំត្រូវដាច់សរសៃរក្នុងខួរក្បាល ខាងពេទ្យក៏ប្រាប់ខ្ញុំនឹងម៉ាក់ថា ប៉ាខ្ញុំមិនអាចសង្គ្រោះបានទៀតទេ។
រឿងដែលហួសចិត្តជានេះទៅទៀត នៅពេលដែលខ្ញុំពេទ្យយកប៉ាចេញទៅព្យាបាលបន្ត នៅវៀតណាមខាងឡានសាមុយពេទ្យរ៉ុស្សីបានស្កាក់ឡានសាមុយដែលមកយកប៉ាខ្ញុំ ដោយមិនអោយចូល ដោយនិយាយថាមន្ទីរពេទ្យ មិនអនុញ្ញាតអោយឡានខាងក្រៅដឹកអ្នកជំងឺចេញទេ ទាំងដែលខ្ញុំផ្តិតមេដៃ សុំអនុញ្ញាតយកប៉ាចេញព្យាបាលទៅជាមួយហេីយក៏ដោយ។ មិនមែនខ្ញុំមិនចង់យកឡានសាមុយខាងពេទ្យរ៉ុស្សីទេ តែតម្លៃខាងគាត់គឺគុណនឹង២ធៀបនឹងឡានសាមុយពេទ្យខាងក្រៅ លេីសពីនោះទៅទៀតគាត់បាននិយាយមកកាន់ពួកខ្ញុំថា “នរណាអនុញ្ញាតអោយបងចេញ? ពេទ្យមួយណា? ឈ្មោះអី? ចំពោះតម្លៃអ្នកអែងមានតថ្លៃពួកខ្ញុំហេីយរឺនៅ?” ទាំងដែលប៉ាខ្ញុំជិតអត់ពេលទៅ រហូតដល់ម៉ោង៨ព្រឹកទេីបពួកខ្ញុំអាចដោះស្រាយដឹកប៉ាចេញបាន តែគ្រប់យ៉ាងហួសពេលបាត់ទៅហេីយ!
ក្នុងនាមនាងខ្ញុំជាក្រុមគ្រួសារសពសូមអំពាវនាវអោយរដ្ឋាភិបាលរកយុត្តិធម៍ ក៏ដូចជាមានវិធានការណ៍ចំពោះករណីនេះផង”។

ជុំវិញករណីនេះ យើងនឹងមិនទាន់មានការចេញលិខិតបកស្រាយណាមួយពីខាងមន្ទីពេទ្យនៅឡើយនោះទេ។ជាមួយគ្នាផងដែរនេះ មានបងប្អូនជាច្រើនបានបញ្ចេញមតិថានេះមិនមែនជាករណីទីមួយនោះទេ ដោយកន្លងគេឃើញមានហេតុការណ៍បែបនេះដែរ។ហេតុដូច្នេះមានតែការសុំស្នើដល់ក្រសួងសុខាភិបាល មេត្តាជួយដោះស្រាយនិងពិនិត្យឡើងវិញដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ហើយយើងខ្ញុំជាប្រជាពលរដ្ឋរង់ចាំការបកស្រាយពីខាងមន្ទីរពេទ្យឱ្យកាន់តែច្បាស់អំពីករណីខាងលើនេះផងដែរ៕
May be an image of 9 people and textMay be an image of 8 people, temple and text

 

តោះមកស្គាល់ភ្នំឥន្ទធនូដ៏ល្បីល្បាញមួយនៅក្នុងខេត្ត Gansu ប្រទេសចិន

0

ភ្នំដែលទទួលបាននូវការចាប់អារម្មណ៍ខ្លាំង និងជាទីតាំងភូមិសាស្រ្តដ៏សំខាន់បំផុត ដែលត្រូវបានគេស្គាល់ថា “ភ្នំឥន្ទធនូ” គឺកំពុងតែមានវត្តមាននៅក្នុងប្រទេសចិន។Zhangye Danxia Landform Geological Park, Chinese Rainbow Mountains in  Zhangye

ភ្នំឥន្ទធនូដ៏ល្បីល្បាញនេះ ឬគេហៅថា ឧទ្យានភូគព្ភសាស្ត្រជាតិ Zhangye Danxia Landform ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Gansu ប្រទេសចិន។ ឧទ្យាននេះគ្របដណ្តប់លើផ្ទៃដីប្រមាណ ៥១០ គីឡូម៉ែត្រការ៉េ ដែលតំបន់ភ្នំពណ៌ចម្រុះមានប្រហែល ៥០ គីឡូម៉ែត្រការ៉េ។The Rainbow Mountains Of China Are Earth's Paint Palette

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនៃភ្នំនេះ ព្រោះថាទីតាំងរបស់វាជាជម្រកនៃថ្មភក់ និងរ៉ែជាច្រើនប្រភេទដុះតាំងពីកកើតភពផែនដី។ ការធ្វើអុកស៊ីតកម្មរវាងអុកស៊ីហ្សែន(ខ្យល់)និងទឹកជំនន់អស់រយៈពេលរាប់រយលានឆ្នាំកន្លងមក បានធ្វើឲ្យថ្មភក់និងរ៉ែនៅទីនោះផ្លាស់ប្តូររូបរាងនិងពណ៌ចម្រុះបែបនេះ។ ការបង្ហាញដ៏អស្ចារ្យនៃឆ្នូតចម្រុះពណ៌ រួមមានទំាងពណ៌ក្រហម ទឹកក្រូច លឿង បៃតង និងខៀវ បានធ្វើឱ្យភ្នំនេះមានរូបរាងដ៏ចម្លែក ពិសេសនិងស្រស់ស្អាតបំផុតលើពិភពលោក។Zhangye Danxia National Geopark-Silk Road Travel

ភ្នំឥន្ទធនូគឺជាអច្ឆរិយៈធម្មជាតិដ៏កម្រ និងមានតែមួយគត់ដែលបានទាក់ទាញអ្នកទេសចរមកពីជុំវិញពិភពលោក។ ពួកវាជាសក្ខីភាពមួយចំពោះកម្លាំងដ៏អស្ចារ្យដែលបានបង្កើតឡើងដោយភពផែនដីរបស់យើង ហើយវាពិតជាបានបង្ហាញនូវភាពស្រស់ស្អាត និងភាពសម្បូរបែបបំផុតនៃពិភពធម្មជាតិ។

គួរបញ្ជាក់ផងដែរថាភ្នំឥន្ទធនូនេះក៏បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូកាលពីឆ្នាំ២០០៩ផងដែរ៕Zhangye Danxia Landform GeoPark, Zhangye Rainbow Mountain | WindhorseTour –  China Tibet Travel Tour Guide & Service

មិនធម្មតាមែន! មនុស្សជាង១១ម៉ឺននាក់ ត្រៀមចាំទិញសំបុត្រការប្រគំតន្រ្តីរបស់ IU

0

រូបភាពមួយសន្លឹកដែលបានចែករំលែកនៅលើវេទិកាអនឡាញកំពុងបង្កើតឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរូបភាពបានបង្ហាញថាមនុស្ស ១១០,២៦៩ នាក់ស្ថិតនៅក្នុងបញ្ជីរង់ចាំសម្រាប់ទិញសំបុត្រលក់មុននៃការប្រគំតន្រ្តី «H.E.R.»របស់ IU ដំណើរទេសចរណ៍ពិភពលោកនៅលើទឹកដីទីក្រុងសេអ៊ូល។South Korean singer IU seeks RM107,053 in compensation for plagiarism  accusation | The Star

អ្នកដែលបង្ហោះរូបនោះកំពុងព្យាយាមទិញសំបុត្រលក់មុនសម្រាប់ការប្រគំតន្ត្រីរបស់ IUដែលអ្នកគាំទ្រត្រូវប្រឈមមុខនឹងពេលវេលារង់ចាំយ៉ាងជាក់លាក់ចំនួន ៦ ម៉ោង ៨នាទី និង ៧ វិនាទី មុនពេលឈានទៅជួរសម្រាប់ការទិញសំបុត្រនៅលើប្រព័ន្ធអនឡាញ។ មិនត្រឹមតែប៉ុណ្ណោះ មានមនុស្សចំនួន ២ ៤០៤ នាក់ទៀតនៅពីក្រោយពួកគេកំពុងរង់ចាំជួរ។Who Is IU? South Korean Singer: Age, Boyfriend, Career | J-14

កាលពីសប្តាហ៍មុន IU បានបង្ហាញផែនការរបស់នាងសម្រាប់ឆ្នាំ ២០២៤ នៃការប្រគំតន្រ្តីរបស់ខ្លួនមានឈ្មោះថា «H.E.R.» ដែលការសម្តែងនាពេលខាងមុខរបស់នាងមាននៅអាស៊ី អឺរ៉ុប និងអាម៉េរិកខាងជើងសរុបចំនួន១៨ទីក្រុង។ ជាមួយនឹងការលក់សំបុត្រមុនបានវាយលុកទីផ្សារនៅថ្ងៃទី ២៦ ខែមករា អ្នកគាំទ្រមានការអន្ទះសារបានប្រមូលផ្តុំគ្នាភ្លាមៗនូវវេទិកាលក់សំបុត្រជាច្រើនក្នុងការប្រជែងគ្នាទិញដើម្បីទទួលបានកន្លែងដែលពួកគេចង់បាន។IU shares the reason she named her concert 'The Golden Hour' | allkpop

ដំណើរទេសចរណ៍ពិភពលោករបស់ IU នៅ KSPO Dome ក្នុងទីក្រុងសេអ៊ូល ធ្វើឡើងនៅថ្ងៃទី ២-៣ ខែមីនា និងថ្ងៃទី ៩-១០ ខែមីនា ឆ្នាំ២០២៤។ រូបថតនេះដែរ បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតកូរ៉េភ្ញាក់ផ្អើល ហើយពួកគេបានបញ្ចេញមតិជាច្រើនដែលតួលេខនៃអ្នករង់ចាំនេះពិតជាមិនធម្មតានោះទេ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២ IU មានការប្រគំតន្រ្តីទោលមានឈ្មោះថា The Golden Hour: Under the Orange Sun ចំនួន២យប់នៅឯ Seoul Olympic Stadium ហើយបានទាក់ទាញអ្នកចូលរួមទស្សនាចំនួន ៨៨,០០០នាក់៕

ភ្ញាក់ពីគេងបើឃើញរឿងទាំង ៥ នេះបញ្ជាក់ថារាងកាយរបស់អ្នកមានសុខភាពល្អណាស់

0

យោងតាមអ្នកស្រាវជ្រាវរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា មនុស្សដែលមានសុខភាពល្អ តែងតែមានរឿង ៥ យ៉ាងនេះជារៀងរាល់ព្រឹក នៅពេលដែលពួកគេក្រោកពីគេង។ ដូច្នេះ ដើម្បីសម្គាល់ថាអ្នកមានសុខភាពល្អ ឬក៏អត់សូមពិនិត្យមើលរឿងដូចខាងក្រោម៖

១.មានអារម្មណ៍ស្រស់ស្រាយ៖ នៅពេលអ្នកក្រោកពីដំណេកជារៀងរាល់ព្រឹក ហើយមានអារម្មណ៍ស្រស់ស្រាយ និងពោរពេញដោយថាមពល វាជាសញ្ញាបង្ហាញថារាងកាយ និងខួរក្បាលរបស់អ្នកសម្រាកបានល្អ មុខងារស្តាររាងកាយក៏ដំណើរការបានល្អដែរ ដោយមិនមានជំងឺធ្ងន់ធ្ងរក្នុងខ្លួនឡើយ។ ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍អស់កម្លាំង និងពិបាកក្នុងការភ្ញាក់ អ្នកគួរតែប្រយ័ត្នចំពោះបញ្ហាសុខភាពមួយចំនួនដូចជា មានជំងឺរ៉ាំរ៉ៃ និងប្រព័ន្ធភាពស៊ាំចុះខ្សោយជាដើម។How to Wake Up in the Morning: 6 Tricks to Make it Easier

២.ស្បែកភ្លឺថ្លា៖ មនុស្សជាច្រើនមិនបានដឹងថា ស្បែកពេលក្រោកពីគេងពេលព្រឹក គឺជាកញ្ចក់ដែលឆ្លុះបញ្ចាំងពីស្ថានភាពសុខភាពរបស់មនុស្សម្នាក់ៗ ជាពិសេសចំពោះស្ត្រី។ នៅពេលដែលមនុស្សមានសុខភាពល្អ ក្រោកពីគេង ស្បែករបស់ពួកគេនឹងរលោង ភ្លឺថ្លា ទោះជាយ៉ាងណា ប្រសិនបើស្បែករបស់អ្នកមានសភាពមិនធម្មតាដូចជា រមាស់ ស្រអាប់ជាងធម្មតា ឬក្រហម យកល្អគួរតែទៅមណ្ឌលសុខភាពដើម្បីពិនិត្យ ព្រោះវាអាចមិនត្រឹមតែជាបញ្ហាសើស្បែកប៉ុណ្ណោះទេ ប៉ុន្តែអាចធ្ងន់ធ្ងរទៅទៀត។10 reasons you should wake up at 5 AM for 30 days straight

៣.ទឹកនោមធម្មតា៖ ពេលភ្ញាក់ពីដំណេកប្រសិនបើទឹកនោមរបស់អ្នកមិនធុំក្លិន មិនមានពពុះ និងមានពណ៌លឿងស្រាល ហើយពេលបង់ជើងទៅស្រួល មានន័យថាសុខភាពរបស់អ្នកគឺល្អប្រសើណាស់។ ផ្ទុយទៅវិញប្រសិនបើទឹកនោមរបស់អ្នកមានពណ៌លឿនខាប់ ធុំក្លិន មានពពុះ ក៏ដូចជានោមញឹកញាប់ខុសពីធម្មតា អ្នកគួរតែប្រញាប់ទៅពិនិត្យសុខភាពឱ្យបានឆាប់បំផុត។Commentary: Holding your pee in and the snarl of applying mass healthcare  advice - CNA

៤.បន្ទោរបង់ដោយរលូន និងទៀងទាត់រៀងរាល់ព្រឹក៖ សញ្ញានៃពោះវៀនដែលមានសុខភាពល្អដែលងាយរកឃើញគឺការធ្វើចលនាពោះវៀនជាប្រចាំ។ នេះនាំឱ្យអ្នកមានទម្លាប់ធ្វើចលនាពោះវៀនពេលព្រឹកទៀងទាត់ និងចលនាពោះវៀនរលូន ដែលមានន័យថាពួកគេមានឱកាសខ្ពស់ក្នុងការមានសុខភាពល្អ និងរស់នៅបានយូរ។ ប៉ុន្តែប្រសិនបើអ្នកមានការទល់លាមក រាគ ឬលាមកមានពណ៌ខុសពីធម្មតា វាអាចជាសញ្ញានៃបញ្ហាពោះវៀន ឬបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងទៀត។What Does Your Pee Color Mean?

៥.ឃ្លានអាហារនៅពេលព្រឹក៖ រាងកាយនឹងខ្វះថាមពលបន្ទាប់ពីគេងអស់មួយយប់ ដូច្នេះអារម្មណ៍ឃ្លាននៅពេលព្រឹកពេលភ្ញាក់ពីគេងគឺជារឿងធម្មតាណាស់ ការទទួលទានអាហារពេលព្រឹកនិងការរំលាយអាហាររបស់អ្នកដំណើរការល្អ ហើយនាឡិកាជីវសាស្រ្តរបស់អ្នកមិនដំណើរការខុសប្រក្រតីនោះទេ។ ដោយឡែកបើអ្នកមិនឃ្លានអាហារពេលព្រឹក ឬមិនទទួលទាន វាអាចបណ្តាលឱ្យសុខភាពរាងកាយរបស់អ្នកចុះខ្សោយ ក៏ដូចជាងាយប្រឈមហានិភ័យនៃការឆ្លងជំងឺផងដែរ៕How to Build a Healthy Breakfast - Penn Medicine Lancaster General Health