ប្រទះឃើញបំណែកយន្តហោះនៅបាតសមុទ្រសង្ស័យជារបស់ស្ត្រីបាត់ខ្លួនអស់៩០ឆ្នាំ
សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុនស្រាវជ្រាវមហាសមុទ្របានបង្ហាញភស្តុតាងថ្មី និងអះអាងថា វាជាបំណែកយន្តហោះរបស់អ្នកនាង Amelia Earhart គឺជាអ្នកបើកយន្តហោះស្រី ដែលព្យាយាមបង្កើតកំណត់ត្រាជាស្ត្រីដំបូងគេហោះហើរនៅជុំវិញពិភពលោកដោយជោគជ័យ ។ ក្រោយមក យន្តហោះរបស់នាងបានបាត់យ៉ាងអាថ៌កំបាំងនៅមហាសមុទ្រប៉ាស៊ីហ្វិក នៅឆ្នាំ១៩៣៧ ។
សារព័ត៌មានរាយការណ៍ថា អ្នកនាង Amelia Earhart បានបើកយន្តហោះប្រភេទ Lockheed 10-E Electra ហើយបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងនៅមហាសមុទ្រប៉ាស៊ីហ្វិក នៅឆ្នាំ១៩៣៧ ក្នុងអំឡុងពេលនាងព្យាយាមបង្កើតកំណត់ត្រាជាស្ត្រីដំបូងគេហោះហើរនៅជុំវិញពិភពលោកដោយជោគជ័យ ។ ពេលនោះ នាងបានកំណត់គោលដៅថា នាងនឹងបើកយន្តហោះឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកឱ្យបាន ។
ចាប់តាំងពីពេលនោះមក ក៏មានការសន្និដ្ឋានផ្សេងៗគ្នាអំពីហេតុការណ៍ដ៏អាថ៌កំបាំងនេះថា តើមានអ្វីកើតឡើងជាមួយការបាត់ខ្លួនយ៉ាងអាថ៌កំបាំងរបស់នាង ។ ទោះយ៉ាងណា គ្មានអ្នកណាម្នាក់បានដឹងពីជោគវាសនារបស់នាងទេ ហើយក៏គ្មានអ្នកណាដឹងថា តើយន្តហោះដែលនាងបើកនោះបាត់ទៅណាដែរ?
លោក Tony Romeo គឺជាអ្នកបើកយន្តហោះ និងជាអតីតមន្ត្រីស៊ើបការណ៍សម្ងាត់របស់កងទ័ពអាកាសអាមេរិកបានបង្ហោះរូបភាព Sonar នៅក្នុង Instagram ។ រូបភាពដែលបង្ហោះនេះមិនច្បាស់ទេ ហើយវាមានរូបរាងស្រដៀងគ្នានឹងយន្តហោះ Electra ដែលនាង Amelia Earhart បើកពេលនាងបាត់ខ្លួន ខណៈនាងព្យាយាមបើកយន្តហោះជុំវិញពិភពលោក ។
ការថតរូប Sonar គឺជាឧបករណ៍សម្រាប់គូសផែនទីបាតមហាសមុទ្រ ដោយការប្រើប្រាស់រលកសំឡេងវាស់ចម្ងាយពីបាតសមុទ្រ បន្ទាប់មក ប្រើប្រាស់បច្ចេកវិទ្យារុករកយន្តហោះរបស់នាង Amelia Earhart រហូតដល់ឃើញភាពខុសប្រក្រតីក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។ វាមានជម្រៅ៤.៨៧៧ម៉ែត្រ ហើយគេបារកឃើញវត្ថុលស្រដៀងនឹងយន្តហោះមានទំហំតូច ។
លោក Tony Romeo និយាយថា ៖ «វាអាចជារឿងដ៏រំភើបបំផុត ដែលខ្ញុំធ្លាប់ធ្វើក្នុងជីវិត ។ ខ្ញុំមានអារម្មណ៍ដូចជាកូនក្មេងអាយុ១០ឆ្នាំ ដែលកំពុងតាមរកទ្រព្យសម្បត្តិ» ។ បើវាជាការពិត ការស្វែងរកលើកនេះនឹងភារកិច្ចជោគជ័យគួរឱ្យភ្ញាក់ផ្អើល ប៉ុន្តែកន្លងមក ក៏មានការព្យាយាមជាច្រើនដើម្បីទម្លាយអាថ៌កំបាំងនៃការបាត់ខ្លួនរបស់នាង Amelia Earhart ។
កាលពីឆ្នាំ២០១៨ គេបានវិភាគទៅលើឆ្អឹងដែលបានប្រទះឃើញនៅលើកោះនិកុម៉ារ៉ូរុ នៅមហាសមុទ្រប៉ាស៊ីហ្វិក ហើយលទ្ធផលវិភាគបង្ហាញថា ឆ្អឹងទាំងនេះជាឆ្អឹងរបស់នាង Amelia Earhart ខណៈគេបានរកឃើញឆ្អឹងទាំងនេះនៅឆ្នាំ១៩៤០ ។ ពីដំបូង គេសន្និដ្ឋានថា វាជាឆ្អឹងរបស់មនុស្សប្រុស ប៉ុន្តែក្រោយមក គេក៏បានវិភាគថា វាជាឆ្អឹងមនុស្សស្រី ហើយវាអាចទៅរួចថា នេះជាឆ្អឹងរបស់នាង Amelia Earhart ៕


តារាចម្រៀង អេង ស្រីអូន ត្រូវបានទស្សនិកស្គាល់ភាគច្រើនទៅលើបទចម្រៀង «អូនមិនមែនជាធនាគារ » និងបទ«ថែអូនផងទាន់អូនស្រលាញ់ខ្លាំង» រួមទាំងបទចម្រៀងមួយចំនួនទៀត។ នាពេលថ្មីៗនេះបទរបស់នាងមានចំណងជើងថា «លង់ស្នេហ៍កំលោះសុរិន» បានផ្ទុះខ្លាំងនៅលើបណ្តាញសង្គមឡើងវិញ បន្ទាប់ពីបទនេះបានចេញតាំងពីខែធ្នូ ឆ្នាំ២០២០។




គួរបញ្ជាក់ថា ការចេញមុខរបស់ម្ចាស់សម្អាងការ និង ដេគ័រផ្កានេះធ្វើឡើងបន្ទាប់ពីមានបុរសម្នាក់បានចេញមកបង្ហោះសារចំនួន២នៅលើបណ្តាញសង្គមនាំឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងរួមទាំងវីដេអអូមួយចំនួនទៀតនៅលើបណ្តាញសង្គមទិកតុក។ បុរសដែលបង្ហោះនោះបាននិយាយថា អ្នកមានបានប្តីក្មេងគេចវេសមិនទាន់ទូទាត់ប្រាក់គ្រប់ចំនួននៅឡើយទៅលើថ្លៃភ្នួង និងផ្ការាប់ម៉ឺនដុល្លារ ជាហេតុធ្វើឱ្យមហាជនមួយចំនួនធំសម្តៅទៅលើលោកស្រី ទ្រី ដាណា ដែលបានរៀបការជាមួយស្វាមីវ័យកេ្មងកាលពីថ្ងៃទី៣ ធ្នូ ឆ្នាំ២០២៣៕













ឯកឧត្តមបានសង្កត់ធ្ងន់ថា “ចាប់ពីឆ្នាំ ២០១៦ មក ការវិនិយោគក្នុងខេត្តព្រះសីហនុមានសម្ទុះកើនឡើងយ៉ាងគំហុក តែឈានចូលឆ្នាំ ២០១៩ តមកទៀតការផ្លាស់ប្តូរនៅក្នុងការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច គួបផ្សំ និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង បញ្ហាប្រឈមជាសកលផ្សេងទៀតបានបណ្តាលឱ្យសំណង់អគារជាច្រើន ត្រូវបានផ្អាក ឬ បញ្ឈប់ដំណើរការសាងសង់”។













