សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុនស្រាវជ្រាវមហាសមុទ្របានបង្ហាញភស្តុតាងថ្មី និងអះអាងថា វាជាបំណែកយន្តហោះរបស់អ្នកនាង Amelia Earhart គឺជាអ្នកបើកយន្តហោះស្រី ដែលព្យាយាមបង្កើតកំណត់ត្រាជាស្ត្រីដំបូងគេហោះហើរនៅជុំវិញពិភពលោកដោយជោគជ័យ ។ ក្រោយមក យន្តហោះរបស់នាងបានបាត់យ៉ាងអាថ៌កំបាំងនៅមហាសមុទ្រប៉ាស៊ីហ្វិក នៅឆ្នាំ១៩៣៧ ។

សារព័ត៌មានរាយការណ៍ថា អ្នកនាង Amelia Earhart បានបើកយន្តហោះប្រភេទ Lockheed 10-E Electra ហើយបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងនៅមហាសមុទ្រប៉ាស៊ីហ្វិក នៅឆ្នាំ១៩៣៧ ក្នុងអំឡុងពេលនាងព្យាយាមបង្កើតកំណត់ត្រាជាស្ត្រីដំបូងគេហោះហើរនៅជុំវិញពិភពលោកដោយជោគជ័យ ។ ពេលនោះ នាងបានកំណត់គោលដៅថា នាងនឹងបើកយន្តហោះឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកឱ្យបាន ។Amelia Earhart: Everything we know about the legendary pilot's long-lost  plane | The Independent

ចាប់តាំងពីពេលនោះមក ក៏មានការសន្និដ្ឋានផ្សេងៗគ្នាអំពីហេតុការណ៍ដ៏អាថ៌កំបាំងនេះថា តើមានអ្វីកើតឡើងជាមួយការបាត់ខ្លួនយ៉ាងអាថ៌កំបាំងរបស់នាង ។ ទោះយ៉ាងណា គ្មានអ្នកណាម្នាក់បានដឹងពីជោគវាសនារបស់នាងទេ ហើយក៏គ្មានអ្នកណាដឹងថា តើយន្តហោះដែលនាងបើកនោះបាត់ទៅណាដែរ?

លោក Tony Romeo គឺជាអ្នកបើកយន្តហោះ និងជាអតីតមន្ត្រីស៊ើបការណ៍សម្ងាត់របស់កងទ័ពអាកាសអាមេរិកបានបង្ហោះរូបភាព Sonar នៅក្នុង Instagram ។ រូបភាពដែលបង្ហោះនេះមិនច្បាស់ទេ ហើយវាមានរូបរាងស្រដៀងគ្នានឹងយន្តហោះ Electra ដែលនាង Amelia Earhart បើកពេលនាងបាត់ខ្លួន ខណៈនាងព្យាយាមបើកយន្តហោះជុំវិញពិភពលោក ។Possible Amelia Earhart plane found in Pacific Ocean near Howland Island,  Deep Sea Vision sonar images show - 6abc Philadelphia

ការថតរូប Sonar គឺជាឧបករណ៍សម្រាប់គូសផែនទីបាតមហាសមុទ្រ ដោយការប្រើប្រាស់រលកសំឡេងវាស់ចម្ងាយពីបាតសមុទ្រ បន្ទាប់មក ប្រើប្រាស់បច្ចេកវិទ្យារុករកយន្តហោះរបស់នាង Amelia Earhart រហូតដល់ឃើញភាពខុសប្រក្រតីក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។ វាមានជម្រៅ៤.៨៧៧ម៉ែត្រ ហើយគេបារកឃើញវត្ថុលស្រដៀងនឹងយន្តហោះមានទំហំតូច ។

លោក Tony Romeo និយាយថា ៖ «វាអាចជារឿងដ៏រំភើបបំផុត ដែលខ្ញុំធ្លាប់ធ្វើក្នុងជីវិត ។ ខ្ញុំមានអារម្មណ៍ដូចជាកូនក្មេងអាយុ១០ឆ្នាំ ដែលកំពុងតាមរកទ្រព្យសម្បត្តិ» ។ បើវាជាការពិត ការស្វែងរកលើកនេះនឹងភារកិច្ចជោគជ័យគួរឱ្យភ្ញាក់ផ្អើល ប៉ុន្តែកន្លងមក ក៏មានការព្យាយាមជាច្រើនដើម្បីទម្លាយអាថ៌កំបាំងនៃការបាត់ខ្លួនរបស់នាង Amelia Earhart ។Amelia Earhart plane wreckage may have been found in Pacific – The  Virginian-Pilot

កាលពីឆ្នាំ២០១៨ គេបានវិភាគទៅលើឆ្អឹងដែលបានប្រទះឃើញនៅលើកោះនិកុម៉ារ៉ូរុ នៅមហាសមុទ្រប៉ាស៊ីហ្វិក ហើយលទ្ធផលវិភាគបង្ហាញថា ឆ្អឹងទាំងនេះជាឆ្អឹងរបស់នាង Amelia Earhart ខណៈគេបានរកឃើញឆ្អឹងទាំងនេះនៅឆ្នាំ១៩៤០ ។ ពីដំបូង គេសន្និដ្ឋានថា វាជាឆ្អឹងរបស់មនុស្សប្រុស ប៉ុន្តែក្រោយមក គេក៏បានវិភាគថា វាជាឆ្អឹងមនុស្សស្រី ហើយវាអាចទៅរួចថា នេះជាឆ្អឹងរបស់នាង Amelia Earhart ៕Amelia Earhart's Plane, If Found, Could Be Well Preserved, Expert Says