Home Blog Page 1237

សំណាងពិតជាមាន ជីវភាពកំពុងតែខ្វះខាតផង កម្មករបម្រើការងារនៅរោងចក្រដូងប្រេងម្នាក់ ឈ្នះទឹកប្រាក់ ១២៥លានរៀល រដូវកាលថ្មី ពីភេសជ្ជ:ប៉ូវកម្លាំងខារ៉ាបាវភ្លាមៗ

0

ពិតជាអស្ចារ្យណាស់ ! សូមចូលរួមអបអរសាទរ ដល់អតិថិជនទាំងអស់ដែលបានបន្តគាំទ្រកន្លងមក។ ទីបំផុតទឹកប្រាក់ ១២៥លានរៀល ទឹកប្រាក់រង្វាន់ធំរដូវកាលថ្មីទីពីរ ពីភេសជ្ជ:ប៉ូវកម្លាំងខារ៉ាបាវ ដើមឆ្នាំ២០២៤ បានធ្លាក់ក្នុងដៃអ្នកខេត្តកំពត ដែលជាកម្មករបម្រើការងារនៅរោងចក្រដូងប្រេងរបស់ក្រុមហ៊ុនវិស័យឯកជន ស្ថិតនៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ដែលជាអ្នកមានសំណាងដំបូងគេបង្អស់ ប្រចាំឆ្នាំ២០២៤នេះ។

បុរសមានសំណាងដើមឆ្នាំឈ្នះទឹកប្រាក់ ១២៥លានរៀល រដូវកាលថ្មី ពីភេសជ្ជ:ប៉ូវកម្លាំងខារ៉ាបាវមុនគេមានឈ្មោះ ឆុន វុទ្ធី ភេទប្រុស អាយុ ៤២ឆ្នាំ។
លោកបានរៀបរាប់ប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះបើនិយាយពីកម្រិតជីវភាពគ្រួសារគឺមានភាពខ្វះខាតខ្លាំង ព្រោះអាចរកចំណូលបានត្រឹមតែពីការប្ដូរកម្លាំងជាមួយការងារនៅរោងចក្រដូងប្រេងជាតែប៉ុណ្ណោះ ខណៈដែលមានកូននៅក្នុងបន្ទុកចំនួន៣នាក់កំពុងសិក្សា។

លោកបានបន្តឱ្យដឹងទៀតថា លោកពិតជាមិនធ្លាប់គិតនោះទេថា អាចមានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ដោយធ្លាប់តែឃើញគេឡើងទទួលរង្វាន់នៅលើកញ្ចក់ទូរទស្សន៍តែប៉ុណ្ណោះ ប៉ុន្តែពេលនេះ លោក និងក្រុមគ្រួសារ ក៏ដូចជាអ្នកជិតខាង ពិតជាមានអារម្មណ៍រីករាយ រំភើបជាខ្លាំងបន្ទាប់ពីបានឈ្នះរង្វាន់ធំ និងលើកដំបូងរបស់ក្រុមហ៊ុននូវទឹកប្រាក់ចំនួន ១២៥លានរៀលនេះ។

លោក ឆុន វុទ្ធី បានបញ្ជាក់ឱ្យដឹងថា ក្រោយពីទទួលបានប្រាក់រង្វាន់ ១២៥លានរៀលនេះ លោកនឹងយកមួយចំនួនសងបំណុលគេ ហើយមួយចំនួនទៀតយកទៅកែលម្អលំនៅដ្ឋានឱ្យបានសមរម្យ និងទុកផ្គត់ផ្គង់ការសិក្សារបស់កូន ហើយនៅសល់ប៉ុន្មានទុកសម្រាប់បង្កើតមុខរបរប្រចាំគ្រួសារសម្រាប់ផ្គត់ផ្គង់ជីវភាពទៅថ្ងៃអនាគត។

ជាចុងក្រោយ លោក ឆុន វុទ្ធី ក៏សូមអរគុណដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដកដល់រូបលោក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។

សូមបញ្ជាក់ដែរថា សម្រាប់ឆ្នាំថ្មី ឆ្នាំសកល ២០២៤ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ និងបង្កើនពី១០០លានរៀល ឡើងដល់ ១២៥លានរៀលចំនួន២០០រង្វាន់, ទឹកប្រាក់ ១០លានរៀលចំនួន ២០០រង្វាន់, ទឹកប្រាក់ ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។

ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ….

ប្រុងប្រយ័ត្នខ្ពស់! ស្រ្តីម្នាក់ មិនអាចកំរើកដៃ ជើង បានបន្ទាប់ពីបានប្រើប្រាស់ប៉ោងៗរីករាយ«ឧស្ម័នសើច» ដែលគ្មានពណ៌ ក្លិនផ្អែមស្រទន់

0

កាលពីថ្ងៃទី២៩ ខែមករា ស្រ្តី អាយុ ២០ឆ្នាំ ជនជាតិវៀតណាម បន្ទាប់ពីមានអាការៈមិនប្រក្រតី ពោលគឺនាងគ្មានអារម្មណ៍អ្វីទាល់តែសោះទៅលើដៃនិងជើងរបស់នាង ក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

បន្ទាប់មកការធ្វើតេស្តបានបង្ហាញថា ខួរឆ្អឹងខ្នងរបស់នាងត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលជាហេតុបណ្តាលឲ្យលែងមានចលនាដឹងនៃជើងនិងដៃរបស់នាង។ តាមរយៈការស៊ើបសួរបស់គ្រូពេទ្យទៅលើនាងក៏បានដឹងថា នាងបានប្រើប៉ោងៗអុកស៊ីតនីត្រាតជាប់ជាប្រចាំក្នុងរយៈពេល ៣ ឆ្នាំមកហើយ។Unauthorised use of Nitrous Oxide on patients not permitted: Ministry of  Health

អុកស៊ីដនីត្រាត ដែលគេស្គាល់ថាជា «ឧស្ម័នសើច» គ្មានពណ៌ ក្លិនផ្អែមស្រទន់ ដែលជាទូទៅត្រូវបានគេយកទៅប្រើប្រាស់ក្នុងវេជ្ជសាស្រ្តដើម្បីរំងាប់អារម្មណ៍និងបំបាត់ការឈឺចាប់ក្នុងអំឡុងពេលវះកាត់។ ខណៈមនុស្សមួយចំនួនបានយកវាទៅប្រើប្រាស់ ដើម្បីកម្សាន្តសប្បាយ បង្កើតអារម្មណ៍ស្រើបស្រាល និងធ្វើឲ្យស្រវឹងមួយគ្រាដូចជាការផឹកស្រា។Hanoi woman loses feelings in limbs after three years on laughing gas -  VnExpress International

ទោះជាយ៉ាងណា ឧស្ម័ននេះនឹងផ្តល់នូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដូចជា បណ្តាលឱ្យពុល វង្វេងស្មារតី បាត់បង់ការចងចាំ បាត់បង់លំនឹងក្នុងរាងកាយ ដែលបណ្តាលឲ្យសន្លប់ និងបើធ្ងន់ធ្ងរអាចនឹងបណ្តាលឲ្យខូចសរសៃប្រសាទ និងរហូតបាត់បង់ជីវិតជាដើម។

យោងតាមការស្រាវជ្រាវបង្ហាញថា ៤៧% នៃអ្នកជំងឺខូចសរសៃប្រសាទដែលបណ្តាលមកពីឧស្ម័ននេះគឺអាចសះស្បើយទាំងស្រុងបន្ទាប់ពីទទួលបាននូវការព្យាបាល តាមរយៈការចាក់វីតាមីន B12 និង methionine តាមមាត់ផងដែរ៕Vietnam Might Add Laughing Gas to List of Banned Narcotics - Saigoneer

ថៃសង្ឃឹមថា ជើងហោះហើរក្នុងនិងក្រៅប្រទេស នឹងកើនឡើងក្នុងអំឡុងពេលចូលឆ្នាំចិន

0

ប្រទេសថៃ ៖ ក្រុមហ៊ុនវិទ្យុអាកាសចរណ៍ប្រទេសថៃសង្ឃឹមថា ជើងហោះហើរក្នុង និងក្រៅប្រទេស នឹងកើនឡើងក្នុងអំឡុងពេលចូលឆ្នាំចិន ។ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជើងហោះហើរស្មើនឹង១៦.៧៦៦ជើង កើនឡើង១៧% ជាពិសេស ជើងហោះហើររវាងប្រទេសថៃ និងចិន នឹងកើនឡើងដល់១.៨៩៤ជើង ។For the first time, Chinese New Year will be an official holiday in Thailand

លោក Napasit Chakrapitak នាយកក្រុមហ៊ុនវិទ្យុអាកាសចរណ៍ប្រទេសថៃលើកឡើងថា ក្នុងអំឡុងពេលចូលឆ្នាំចិន គឺជាពេលវេលាដំណើរកម្សាន្តទាំងក្នុង និងក្រៅប្រទេស ហើយចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុនសង្ឃឹមថា នឹងមានបរិមាណជើងហោះហើរសរុបចំនួន១៦.៧៦៦ជើង និងជាមធ្យមស្មើ២.៣៩៥ជើងក្នុង១ថ្ងៃ ដែលកើនឡើងលើសឆ្នាំ២០២៣ ប្រមាណ១៧% ។Top 5 Busiest International Airports in Thailand

ចំណែកជើងហោះហើររវាងប្រទេសថៃ និងចិន ក្នុងអំឡុងពេលចូលឆ្នាំចិនរយៈពេល៧ថ្ងៃ នឹងស្មើចំនួន១.៨៩៤ជើង និងជាមធ្យមស្មើនឹង២៧០ជើងក្នុង១ថ្ងៃ ។ ក្រុមហ៊ុនវិទ្យុអាកាសចរណ៍ប្រទេសថៃបានរៀបចំប្រព័ន្ធបរិក្ខាររួចជាស្រេច ដើម្បីផ្តល់សេវាកម្មជាបន្តបន្ទាប់ ដូចជា ៖

-វិធានការគ្រប់គ្រងការធ្វើចរាចរផ្លូវអាកាស (Air Traffic Flow Management) ដើម្បីរៀបចំការចរាចរផ្លូវអាកាសយ៉ាងមានប្រសិទ្ធភាព
-ការគ្រប់គ្រងការងារឱ្យបានគ្រប់គ្រាន់ដើម្បីត្រៀមខ្លួនទទួលយកគ្រប់ស្ថានការណ៍ និង
-ការត្រៀមខ្លួនទប់ទល់ជាមួយស្ថានការណ៍បន្ទាន់ ។Bangkok Post - Hong Kong moves up list of Asia-Pacific's busiest airports,  but still behind Singapore Changi, Seoul Incheon and Bangkok

លើសពីនេះ ក្រុមហ៊ុនក៏បានទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធផងដែរ ដូចជា ៖ ទំនាក់ទំនងជាមួយគ្រប់អាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដើម្បីឱ្យការគ្រប់គ្រងការចរាចរផ្លូវអាកាសប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព ។

ឧស្សាហកម្មអាកាសចរណ៍បានកើនឡើងជាបន្តបន្ទាប់ ហើយភ្ញៀវទេសចរចិននៅតែជាក្រុមគោលដៅសំខាន់របស់វិស័យទេសចរណ៍ និងអាកាសចរណ៍ប្រទេសថៃ ។ ក្រុមហ៊ុនវិទ្យុអាកាសចរណ៍ប្រទេសថៃបានចាប់ផ្តើមគម្រោងសហការជាមួយប្រទេសចិន ដើម្បីបង្កើតផ្លូវហោះហើរស្របគ្នា (Parallel Route) និងភ្ជាប់ទៅកាន់ទីក្រុងសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសចិន ដូចជា ៖ ទីក្រុងស៊ីអាន, ឆុងឈីង, ឈើងទូ, ធៀនហ្វូ, គុនមីង និងគុយយ៉ាង ។Chinese New Year in Thailand 2024 | All You Need to Know | Holidify

ផ្លូវហោះហើរស្របគ្នា (Parallel Route) នេះ នឹងជួយជំរុញកម្រិតសុវត្ថិភាពក្នុងការហោះហើរ និងអាចគ្រប់គ្រងការចរាចរលើផ្លូវអាកាសឱ្យកាន់តែមានប្រសិទ្ធភាព និងបង្កើនសមត្ថភាពគាំទ្រការហោះហើរ ។ ហេតុនេះ វានឹងជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវអាកាសដើម្បីគាំទ្រឧស្សាហកម្មហោះហើរ និងការអភិវឌ្ឍសេដ្ឋកិច្ចតាមនយោបាយរបស់ក្រសួងគមនាគមន៍ ៕

ជី ដេវីត បញ្ចេញ Teaser MV បទថ្មីតែប្រយោគចុងក្រោយធ្វើឱ្យឡើងកម្តៅខ្លាំង

0

តារាចម្រៀងរ៉េបជួរមុខក្នុងប្រទេសលោក ងួន ចាន់ដេវីត ហៅ ជី ដេវីត បានបញ្ចេញTeaser MV បទថ្មីមានចំណងជើងថា «Hype ម៉្លេះនាង» ដោយមិនបញ្ជាក់កាលបរិច្ឆេតទម្លាក់បទពេញនៅពេលណានោះទេ។ អ្វីដែលកាន់តែចាប់អារម្មណ៍ និងធ្វើឱ្យហ្វេនៗរបស់លោកគាំងចិត្តនោះគឺជាប្រយោគចុងក្រោយ Teaser MV បទថ្មីនេះ ហើយវាក៏បានធ្វើឱ្យភាយកម្តៅនិងមានការជជែកវែកញែកផងដែរ។No photo description available.

នៅវេលាម៉ោង៣ និង១០នាទី រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅលើផេករបស់ ជី ដេវីត បានទម្លាក់ Official Teaser M/V បទថ្មីរបស់លោកមានចំណងជើងថា«Hype ម៉្លេះនាង» ដើម្បីអបអរសាទរជូនជាកាដូដល់ហ្វេនៗបន្ទាប់ពីបទ «គាំងចិត្ត» ដែលទម្លាក់កាលពីប៉ុន្មានថ្ងៃមុននេះទទួលបានការចូលមើលចំនួន១លានដងលើ។

អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គម និងមានការជជែកវែកញែកនោះនៅក្នុងប្រយោគចុងក្រោយ Teaser នេះបានសរសេរថា «អត់ខ្វល់ផង ចង់ចេញពេលណាក៏បាន តាមបេះដូង»។ ប្រយោគនេះត្រូវបានគេសង្ស័យថាទំនងជាចង់ផ្លែផ្កាចំពោះអ្នករិះគន់ទៅលើរឿងទម្លាក់បទ «គាំងចិត្ត» កាលពីថ្ងៃទី២២ មករា ដំណាលគ្នាក្នុងម៉ោងតែមួយជាមួយបទថ្មីរបស់ វណ្ណដា ជាមួយ Awich មានចំណងជើងថា «៦ Years In The Game»។

ការទម្លាក់បទដំណាលគ្នានាពេលនោះបានធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកយ៉ាងខ្លាំង ខណៈដែលហ្វេនៗរបស់លោក ជី ដេវីត បានចេញមកតបតចំពោះការមិនពេញចិត្តរឿថដែល ជី ដេវីត ទម្លាក់បទថ្ងៃទី២២ មករា រហូតមានការលើកឡើងថា ទម្លាក់បទថ្មីត្រូវរកអាចារ្យដេញពេលាមែន ទីផ្សារស៊េរី ម្ចាស់បទចង់ទម្លាក់ពេលណាក៏បានដែរមិនមែនថ្ងៃទី២២ គេទិញដាច់នោះទេ៕  

 

 

សារបែកធ្លាយរបស់តួឯកប្រុស Business Proposal និងអតីតអ្នកហ្វឹកហាត់ K-Pop ធ្វើឱ្យផ្ទុះកក្រើកបង្ករឿងចម្រូងចម្រាស

0

Han Seo Hee អតីតអ្នកហ្វឹកហាត់ K-Pop ដែលគេស្គាល់ដោយសារទំនាក់ទំនងរបស់នាងជាមួយនឹងរឿងអាស្រូវជាច្រើននៅក្នុងឧស្សាហកម្មនោះ បានលេចចេញជារូបរាងម្តងទៀតសម្រាប់ភាពចម្រូងចម្រាស។ រឿងអាស្រូវម្តងនេះគឺបានលេចចេញជាមួយតារាសម្ដែងដ៏មានប្រជាប្រិយ Ahn Hyo Seop តួឯកប្រុសក្នុងរឿងដ៏ល្បីល្បាញ Business Proposal ។

កាលពីពេលថ្មីៗនេះ ការបង្ហោះនៅលើគេហទំព័រសហគមន៍ដ៏ពេញនិយមមួយបានរីករាលដាលសម្រាប់ការចែករំលែករូបភាពនៃការសន្ទនាតាមអត្ថបទ Kakaotalk រវាងអតីតអ្នកហ្វឹកហាត់ YG Entertainment និងតារាសម្តែង។ រឿងនេះបានជំរុញឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្នកលេងអ៊ីនធឺណិតអំពីទំនាក់ទំនងរបស់អ្នកទាំងពីរ ហើយការបង្ហោះជាច្រើនទៀតបានចាប់ផ្តើមធ្វើឡើងអំពីការសន្ទនាដែលត្រូវបានចោទប្រកាន់។ អ្នកលេងអ៊ីនធឺណិតម្នាក់ទៀតបានបង្ហោះការចងក្រងរូបថតច្រើនសន្លឹកពីការសន្ទនាតែមួយ ដោយបន្ថែមថាវាត្រូវបានគេចោទថាបង្ហោះដោយ Han Seo Hee ខ្លួនឯងលើ Story Instagram របស់នាង។

នៅក្នុងការសន្ទនានេះ Han So Hee បានសុំ Ahn Hyo Seop មកសណ្ឋាគារមួយ ហើយចំណាយពេលមួយយប់ជាមួយនាង។ អ្នកនិយមលេងអ៊ីនធឺណិតបានចង្អុលបង្ហាញថា Han Seo Hee បានបង្ហោះរូបភាពនៅទីតាំងមួយនៅថ្ងៃតែមួយដូចដែលសារនោះបានបែកធ្លាយ។ ទោះជាយ៉ាងណាក៏ដោយ Han Seo Hee បានបំភ្លឺថាការសន្ទនាដែលបែកធ្លាយនោះត្រូវបានគេប្រឌិត។ លើសពីនេះ ការបង្ហោះតាមអ៊ីនធឺណិតជាច្រើនអំពីបញ្ហានេះកំពុងត្រូវបានដកចេញយ៉ាងឆាប់រហ័ស ដែលនាំឱ្យអ្នកនិយមលេងអ៊ីនធឺណិតស្មានថាភ្នាក់ងាររបស់ Ahn Hyo Seop កំពុងព្យាយាមកម្ចាត់បញ្ហាដែលមានភាពចម្រូងចម្រាសទៅលើសិល្បករ។

គួរបញ្ជាក់ថា Han Seo Hee គឺជាអតីតអ្នកហ្វឹកហាត់ K-Pop ដែលសម្បូររឿងអាស្រូវមិនល្អ និងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំជាមួយនឹងការព្យួរទោសរយៈពេល៤ ឆ្នាំក្នុងឆ្នាំ ២០១៦ សម្រាប់ការចោទប្រកាន់ពីបទជក់បារី។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលព្យួរទោសនៅខែមិថុនា ឆ្នាំ ២០២០នាងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ៦ ខែពីបទប្រើសារធាតុហាមឃាត់។ ទោះបីជាមានការប្តឹងឧទ្ធរណ៍ទៅតុលាការកំពូលក៏ដោយ បណ្តឹងឧទ្ធរណ៍របស់នាងត្រូវបានច្រានចោលនៅក្នុងការកាត់ក្តីលើកទី ៣ ដែលបណ្តាលឱ្យមានការកាត់ទោសជាប់ពន្ធនាគាររយៈពេល ៦ ខែចុងក្រោយ។ Han Seo Hee ត្រូវបានដោះលែងពីពន្ធនាគារកាលពីខែវិច្ឆិកា ឆ្នាំ២០២៣៕

 

មីយ៉ាន់ម៉ាផ្តល់ការធានារ៉ាប់រងយានយន្តឆ្លងដែនក្នុងតំបន់អាស៊ាន

0

ប្រទេសមីយ៉ាន់ម៉ា ៖ ស្ថានីយវិទ្យុ និងទូរទស្សន៍មីយ៉ាន់ម៉ារាយការណ៍ថា ប្រទេសមីយ៉ាន់ម៉ាបានដំណើរការការធានារ៉ាប់រងរថយន្តឆ្លងដែនសម្រាប់យានយន្តរបស់ប្រទេសសមាជិកអាស៊ាន តាមរយៈប្រព័ន្ធធានារ៉ាប់រងយានយន្ត (ACMI) ។ ការដាក់ឱ្យដំណើរការប្រើប្រាស់ការធានារ៉ាប់រងនេះ បានធ្វើឡើងដោយក្រុមហ៊ុនធានារ៉ាប់រងមីយ៉ាន់ម៉ា ឈ្មោះ «Myanma Insurance» នៅទីក្រុងយ៉ាំងហ្គន ។Myanmar, Thailand Sign MoU to Boost Cross-border Trade | Greater Mekong  Subregion (GMS)

លោក U Lwin Oo នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Myanma Insurance លើកឡើងថា ក្រុមហ៊ុនបានបង្កើតការិយាល័យនៅតាមច្រកព្រំដែនជាច្រើនកន្លែង ដូចជា ៖ ច្រកមៀវឌី, ថាឃីលិក, មូសិ និងតាមូ ដើម្បីទទួលយានយន្តទាំងអស់ដែលបានធ្វើដំណើរមកប្រទេសមីយ៉ាន់ម៉ា តាមរយៈប្រព័ន្ធនេះ ។Thai-Myanmar border bridge reopens after three-year closure

ហេតុនេះ ប្រព័ន្ធធានារ៉ាប់រងយានយន្ត (ACMI) នឹងផ្តល់ភាពងាយស្រួលដើម្បីបញ្ជាក់ពីការធានារ៉ាប់រងយានយន្តពីបណ្តាប្រទេសជាសមាជិកអាស៊ាន តាមរយៈកម្មវិធីអនឡាញ ។ ប្រព័ន្ធនេះអាចទូទាត់ថ្លៃធានារ៉ាប់រងតាមអនឡាញបាន ប៉ុន្តែត្រូវតែទូទាត់ជាប្រាក់ «Kyat» របស់មីយ៉ាន់ម៉ា ស្របតាមការកំណត់របស់ក្រុមហ៊ុន ។ ករណីយានយន្តទាំងនេះមានគ្រោះថ្នាក់នៅមីយ៉ាន់ម៉ា ពួកគេនឹងទទួលបានការថែទាំ និងការទទួលខុសត្រូវ ។Myanmar, China trucks soon to be allowed for bilateral border crossing |  Ministry Of Information

ចំណែកយានយន្តរបស់ប្រទេសមីយ៉ាន់ម៉ា នឹងត្រូវទូទាត់ថ្លៃធានារ៉ាប់រងនៅច្រកព្រំដែនរបស់ប្រទេសជាសមាជិកអាស៊ានដូចគ្នាដែរ និងស្របតាមថ្លៃធានារ៉ាប់រងដែលប្រទេសទាំងនេះបានកំណត់ ។

បើតាមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីការសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនបញ្ជាក់ថា យានយន្តដឹកទំនិញ រួមទាំងយានយន្តគ្រប់ប្រភេទដែលបើកបរឆ្លងកាត់តំបន់ព្រំដែនរបស់បណ្តាប្រទេសសមាជិកអាស៊ាន ទោះជារថយន្តប្រភេទអ្វីក៏ដោយ គឺចាំបាច់ត្រូវធ្វើការធានារ៉ាប់រងរថយន្ត ដែលស្ថិតក្រោមការធានារ៉ាប់រងយានយន្តរបស់ប្រទេសនោះ ៕

បវរកញ្ញាថៃម្នាក់លាលែងតំណែងថ្នាក់ខេត្តមិនចូលប្រកួត Miss Grand Thailand 2024 ដោយសារមូលហេតុនេះ

0

ម្ចាស់ជ័យលាភី Miss Grand Ranong 2024 Bam Pailin Wongsa ធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគ្រងមកុដថ្នាក់ខេត្តបានជិត២ខែស្រាប់តែនាងសុំបោះបង់សិទ្ធិក្នុងការប្រកួតរបស់នាងដំណើរឆ្ពោះទៅការប្រកួត Miss Grand Thailand 2024។ ទោះយ៉ាងណា ក្នុងការផ្តល់បទសម្ភាសសន្និសីទសារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះ Bam Pailin បានទម្លាយថាការលាលែងតំណែងនេះដោយសារតែពេលនេះនាងកំពុងមានផ្ទៃពោះទើបមិនអាចចូលរួមប្រកួតបាន។

អ្នកគាំទ្រវិស័យបវរកញ្ញាមានការចាប់អារម្មណ៍ជាខ្លាំងទៅលើទំព័រហ្វេសប៊ុករបស់ Miss Grand Ranong បង្ហោះសារជូនដំណឹងពីការដកបេក្ខភាពម្ចាស់ជ័យលាភី Miss Grand Ranong 2024 Bam Pailin ចេញភ្លាមៗដោយមិនទាន់បញ្ជាក់មូលហេតុច្បាស់លាស់។ ក្នុងការបង្ហោះនោះ PD Miss Grand Ranong បានបញ្ជាក់ថានឹងមានការធ្វើសន្និសីទសារព័ត៌មានស្តីពីការប្រកាសដកបេក្ខភាពបវរកញ្ញារូបនេះចេញពីតំណែងនៅថ្ងៃទី៣០ ខែមករា ដោយសារបច្ចុប្បន្នរូបលោកជាប់ធ្វើជំនួញនៅបរទេស។

មិនឱ្យខកសម្តី Miss Grand Ranong 2024 រួមជាមួយនឹងលោក Nitipong Kaewmanee PD នៃ Miss Grand Ranong បានធ្វើសន្និសីទសារព័ត៌មាន ដោយ Bam Pailin បានបកស្រាយថា នាងនឹងក្លាយជាអ្នកម្តាយឆាប់ៗនេះមិនអាចបន្តការប្រកួតបានទេ។ នាងបន្តថា បន្ទាប់ពីទទួលបានតំណែងជា Miss Grand Ranong 2024 នៅពេលដែលដឹងថានាងមានផ្ទៃពោះ នាងបានសម្រេចចិត្តបោះបង់តំណែងនេះ។ ចំពោះអាយុគភ៌ Bam Pailin មិនបានទម្លាយប្រាប់អ្នកសារព័ត៌មាននោះទេដោយនាងនឹងត្រូវទៅជួបគ្រូពេទ្យម្តងទៀត។ ការលាលែងតំណែងនេះបវរកញ្ញាដែលជំនួស Bam Pailinគឺជាលំដាប់រងទី១ Komkaem Natthavikarn នឹងចូលកាន់តំណែង Miss Grand Ranong ហើយនឹងត្រៀមខ្លួនចូលប្រកួត Miss Grand Thailand 2024 នាពេលខាងមុខ។

គួរបញ្ជាក់ថា Bam Pailin បានក្លាយជា Miss Grand Ranong 2024 កាលពីយប់ថ្ងៃទី៤ ធ្នូ ឆ្នាំ២០២៣។ មុននឹងក្លាយជាម្ចាស់មកុដថ្នាក់ខេត្ត Bam Pailin គឺជាអ្នកចម្រៀងម្នាក់ដែលមានឈ្មោះបោះសំឡេងនៅក្នុងពិភពកម្សាន្តថៃផងដែរ៕

 

 

ចិនគ្រោងអភិវឌ្ឍន៍បច្ចេកវិទ្យាបន្ទះឈីបខួរក្បាល ដើម្បីប្រកួតប្រជែងជាមួយ Elon Musk

0

ប្រទេសចិន៖ ប្រទេសចិនបានប្រកាសពីមហិច្ឆតារបស់ខ្លួនក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាបន្ទះឈីបខួរក្បាលជាមួយនឹងចំណុចប្រទាក់ខួរក្បាល-កុំព្យូទ័រ ដែលស្រដៀងគ្នាទៅនឹងអ្វីដែល Neuralink របស់ Elon Musk កំពុងស្វែងរក។

កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ គេហទំព័ររបស់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន (MIIT) បានបង្ហោះឯកសារដែលពិពណ៌នាអំពីផែនការដ៏សំខាន់មួយក្នុងការលើកកម្ពស់បច្ចេកវិទ្យាទំនើប។ MIIT បាននិយាយថា ខ្លួនកំពុងរៀបចំសម្រាប់របកគំហើញបច្ចេកវិទ្យាថ្មីរាប់រយ ដោយបង្កើត “ផលិតផលដែលលេចធ្លោ” នៅឆ្នាំ ២០២៥។Elon Musk's Neuralink company implants brain chip in first human | Science  & Tech News | Sky News

គោលដៅរបស់ប្រទេសចិនគឺដើម្បីធ្វើឱ្យខួរក្បាលគណនាគំរូសរសៃប្រសាទ និងបច្ចេកវិទ្យាពាក់ព័ន្ធមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងមានសុវត្ថិភាព។ ផ្នែកដែលរំពឹងទុកនៃការអនុវត្តគឺការស្តារនីតិសម្បទាផ្នែកវេជ្ជសាស្រ្ត យានជំនិះគ្មានអ្នកបើកបរ និងការពិតនិម្មិត។ បើយោងតាម Business Insider បានឱ្យដឹងថា ប្រទេសចិនក៏កំពុងពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យាដូចជា បន្ទះឈីប GPU និងកុំព្យូទ័រ quantum ផងដែរ ដោយមហិច្ឆតារបស់ពួកគេគឺចង់ក្លាយជាប្រទេសត្រួសត្រាយផ្លូវក្នុងវិស័យទាំងនេះនៅឆ្នាំ ២០២៧។Making Computer Chips Act More Like Brain Cells | Discover Magazine

បច្ចុប្បន្ន ប្រទេសចិនបាននិងកំពុងស្រាវជ្រាវយ៉ាងស្ងៀមស្ងាត់ដើម្បីបង្កើតឧបករណ៍ទំនាក់ទំនងខួរក្បាល-កុំព្យូទ័រ រួមទាំងម៉ូដែលដែលអាចប្រកួតប្រជែងជាមួយបន្ទះឈីបខួរក្បាល Neuralink របស់ Elon Musk ផងដែរ។ រដ្ឋាភិបាលចិនក៏បានឧបត្ថម្ភមន្ទីរពិសោធន៍មួយដើម្បីស្រាវជ្រាវខួរក្បាល-កុំព្យូទ័រនៅក្នុងទីក្រុងធានជីន ដែលមានអ្នកវិទ្យាសាស្ត្រចំនួន ៦០ នាក់ធ្វើការនៅទីនេះទៀតផង។Elon Musk Tesla pay package struck down by judge

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ក៏បានឱ្យដឹងដែរថា ចំណុចប្រទាក់ខួរក្បាល-កុំព្យូទ័រត្រូវបានបង្កើតឡើងជាច្រើនទសវត្សរ៍មកហើយ ដោយមានក្រុមហ៊ុនជាច្រើនបានចូលរួម ប៉ុន្តែមានរបកគំហើញតិចតួចណាស់។ ដោយបន្ទះឈីបខួរក្បាល Neuralink របស់ Elon Musk ដែលបង្កើតឡើងក្នុងឆ្នាំ ២០១៧ គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលទាក់ទាញការចាប់អារម្មណ៍បំផុត។Elon Musk's Neuralink has put in its first human brain implant : NPR

ឧបករណ៍ Neuralink មានអេឡិចត្រូតច្រើនជាង ១,០០០ ដែលច្រើនជាងការផ្សាំផ្សេងទៀត។ វាកំណត់គោលដៅណឺរ៉ូននីមួយៗ ខណៈដែលឧបករណ៍ជាច្រើនផ្តោតលើក្រុមណឺរ៉ូន។ ប្រសិនបើគំរូរបស់ Neuralink ដំណើរការបានល្អ វានឹងនាំមកនូវប្រសិទ្ធភាពកាន់តែច្រើន។ គោលដៅដំបូងរបស់ Elon Musk គឺបង្កើតឧបករណ៍នេះ ដើម្បីអនុវត្តនីតិវិធីប្តូរសរីរាង្គ ហើយក្រុមដំបូងដែលក្រុមហ៊ុនកំណត់គោលដៅគឺមនុស្សពិការភ្នែក ឬពិការការស្តាប់។ ទោះជាយ៉ាងណាក៏ដោយ គោលដៅបន្ថែមទៀតគឺថា ឧបករណ៍នេះនឹងដឹងពីមហិច្ឆតានៃការបញ្ចូលខួរក្បាលមនុស្សជាមួយនឹង AI ៕

បុរសម្នាក់ចេញមុខហែកអ្នកមានបានប្តីក្មេងគេចមិនព្រមសងលុយថ្លៃភ្នួងនិងផ្កាគេរាប់ម៉ឺនដុល្លារ

0

ទម្លាយរឿងអ្នកមានថ្លៃថ្នូរបានប្តីក្មេងមុខមាត់ខ្លាំងប៉ុន្តែបែរជាជំពាក់លុយថ្លៃភ្នួង និងជំពាក់លុយថ្លៃផ្កាគេចមិនព្រមសងរាប់ម៉ឺនដុល្លារបានធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកយ៉ាងខ្លាំងព្រមទាំងខម្មិនឈ្មោះអ្នកជំនួញម្នាក់ទៅតាមការយល់ឃើញរបស់ពួកគេ។

នៅល្ងាចនិងយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ គណនីហ្វេកប៊ុកមួយឈ្មោះថា សៀ ចៃយ៍ បានបង្ហោះយ៉ាងដូច្នេះថា «អ្នកមានថ្លៃថ្នូរ បានប្តីក្មេងមុខមាត់អួតខ្លាំងណាស់ ជំពាក់លុយថ្លៃភ្នួង ជំពាក់លុយថ្លៃផ្កា គេចមុខមិនព្រមសងលុយគេ»។ គណនីដដែល បានបង្ហោះបន្តទៀតថា «ជំរាបសួរ ម៉ាក់ក្មេក នេះខ្សែកពេជ្រកូនជូនម៉ាក់ (ហាមយកលក់ណា) ព្រោះកូននៅជំពាក់ថ្លៃផ្កាគេជាង ១ម៉ឺនដុល្លារទៀត ហើយថ្លៃភ្នួងនៅជិត ២ម៉ឺនដុល្លារទៀតសងលុយគ្នាខ្ញុំឱ្យគ្រប់ចំនួនផងអ្នកមានថ្លៃថ្នូរ»។

ការបញ្ចេញសារអ្នកមានបានប្តីក្មេងមានមុខមាត់ក្នុងសង្គម ប៉ុន្តែបែរជាគេចមិនទាន់សងលុយគេគ្រប់នេះបានធ្វើឱ្យបណ្តាញសង្គមផ្ទុះការវែកញែកយ៉ាងខ្លាំងមិនដឹងថាអ្នកមានបានប្តីក្មេងម្នាក់ណា ជំពាក់ប្រាក់គេមិនទាន់សងបែបនេះ។ អ្នកលេងបណ្តាញសង្គមខ្លះទៀតក៏បានបញ្ចេញមតិថា ប្រយ័ត្នគេប្តឹង និងបានចោទសួរថាការនិយាយនេះពិតឬមិនពិតរួមទាំងមតិយោបល់ជាច្រើនទៀត។

ជាមួយការបញ្ចេញមតិយោបល់យ៉ាងច្រើនពីអ្នកលេងបណ្តាញសង្គមហ្វេកប៊ុក បុរសដែលជាម្ចាស់គណនី សៀ ចៃយ៍ បានចេញវីដេអូមួយនៅលើបណ្តាញសង្គមទិកតុកនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះដោយបានដាក់ចំណងជើងថា «ជួយសងលុយថ្លៃផ្ការបស់គ្នាលោកឱ្យគ្រប់ចំនួនផងអ្នកមានថ្លៃថ្នូរ…»។

តាមការរៀបរាប់របស់លោក សៀ ចៃយ៍ ក្នុងវីដេអូនោះបានឱ្យដឹងថា« ជីវិតអ្នករកស៊ីជួបឧបសគ្គគ្រប់បែបយ៉ាង ហែលឆ្លងកាត់ក្នុងសង្គមមួយអ្នកមានថ្លៃថ្នូរពិតប្រាកដក៏មាន អ្នកមានថ្លៃថ្នូរតាមបណ្តាញសង្គមក្លែងក្លាយក៏មានដោយលោកបានលើកឡើងថា អ្នកមានថ្លៃថ្នូរពិតគេកម្រអួតនៅលើបណ្តាញសង្គមណាស់ ជាពិសេសអ្នកមានបុណ្យសក្តិ ទ្រព្យសម្បត្តិស្តុកស្តម្ភការរស់នៅ និយាយស្តី សុជីវធម៌របស់គេមានរបៀបរបបថ្លៃថ្នូរខ្លាំងណាស់»។

ម្ចាស់គណនីខាងលើ បន្តថាការបង្ហោះរបស់លោកប្រសិនជាមិនប៉ះពាល់ដល់គ្នាលោកក៏លោកអត់យកមកបង្ហោះដែរ។ ចំពោះអ្នកលើកឡើងថាគេមានដល់ប៉ុណ្ណឹងហើយមិនដែលគេចឹង លោកបានឆ្លើយតបថាទាល់តែធ្លាក់ចំជើងខ្លួនឯងទើបដឹងថាឈឺកម្រិតណាថារឿងហ្នឹងបានកើតឡើងពិតមែន។ លោកថា លោកមិនមែនជាម្ចាស់លុយ មិនអាចយកវិក័យបត្រ បញ្ចេញមុខអ្នកជំពាក់និយាយតទល់ជាមួយគ្នាទេ តែលោកទើបតែទទួលដំណឹងពីមិត្តភក្តិដែលរាប់អានជាមួយគ្រួសារលោកហើយការប្រាប់នោះលោកស្ទើរតែមិនចង់ជឿដូចគ្នា ប៉ុន្តែរឿងនោះបានកើតឡើងហើយ។

លោក សៀ ចៃយ៍ ថាអ្នកជំពាក់នោះទៅយកថ្លៃផ្កាបានឱ្យតែ៨០០០ដុល្លារមុនដំបូង តែដល់ពេលទៅក្រោយៗគេចមុខឱ្យទៅជួបជំនួយការរហូត។ លោកថា អ្នកមានថ្លៃថ្នូរពេលគេទៅយកថ្លៃភ្នួង ថ្លៃផ្កា ថ្លៃភ្លេង ក៏ដោយគេឱ្យកូនចៅបោះលុយសងភ្លាមៗហើយតែបើរវល់គឺគេបាញ់តាមមកុងឱ្យហើយមិនមែនយកលេសរវល់គេចវេសរហូតនោះទេ៕

តើជីវិតរបស់តារាសម្តែងជើងចាស់ អ្នកនាង ពិន ចារុនី ហៅនាងឆ្មាព្រៃ ទៅជាយ៉ាងណាហើយ?

0

ប្រទេសថៃ ៖ បើគេក្រឡេកមើលទៅអតីតកាលកាលពីជាង៣០ឆ្នាំមុន មនុស្សគ្រប់គ្នានឹងចងចាំយ៉ាងច្បាស់ពីតារាសម្តែងស្រីឈ្មោះ ពិន ចារុនីសុខសាន់ (ហៅនាងឆ្មាព្រៃ) ថា នាងគឺជាតារាសម្តែងដ៏ល្បីល្បាញម្នាក់នៅប្រទេសថៃ ។ នាងបានសម្តែងភាពយន្តជាច្រើនរឿង រហូតដល់ទស្សនិកជនជាច្រើននាក់ចូលចិត្តការសម្តែងរបស់នាងយ៉ាងខ្លាំង ។สุดช้ำ เปิ้ล จารุณี โดนคนใกล้ชิดทำร้าย รักษาตัวนานเกือบเดือน

រហូតមកដល់ពេលបច្ចុប្បន្ន តារាសម្តែងជើងចាស់ម្នាក់នេះបានទំនេរពីការងារសម្តែងភាពយន្តហើយ ដោយនាងបានត្រឡប់ទៅរស់នៅស្រុកកំណើតក្នុងខេត្តសមុទ្រសង់ក្រាម ។ នាងបានរស់នៅក្នុងផ្ទះឈើដ៏ធំមួយតាមមាត់ប្រឡាយ «ខេវអម» ហើយសម្រាប់មនុស្សភាគច្រើនដែលបានឃើញនាងរស់នៅបែបនេះ ពួកគេនិយាយដូចៗគ្នាថា នេះជាជីវិតដូចក្នុងក្តីសុបិន ដោយសារនាងបានរស់នៅតាមមាត់ប្រឡាយយ៉ាងសាមញ្ញ ។

ផ្ទះរបស់អ្នកនាង ពិន ចារុនី គឺមិនមែនសម្រាប់រស់នៅតែម្យ៉ាងទេ ប៉ុន្តែនាងបានយកទីនេះធ្វើជារីសតសម្រាប់ទទួលភ្ញៀវទេសចរផងដែរ ដោយនាងដាក់ឈ្មោះថា «Jarunee Riverville» ។ នាងលើកឡើងថា ការយកផ្ទះធ្វើជារីសតបែបនេះ គឺដើម្បីផ្តល់បទពិសោធន៍ឱ្យភ្ញៀវទេសចរអាចមកសម្រាកលំហែរនៅតាមមាត់ប្រឡាយ និងទទួលយកបរិយាកាសបែបធម្មជាតិ ។เปิ้ล จารุณี ปรบมือให้วิล เผยเพื่อนดารา-พิธีกร แฉเรื่องส่วนตัว  เสียดายอดีตคิดไม่ทัน

មនុស្សភាគច្រើនធ្លាប់បានទស្សនាភាពយន្តជាច្រើនរឿងដែលនាង ពិន ចារុនី សម្តែង ហើយនាងត្រូវបានគេចាត់ទុកថា គឺជាតារាសម្តែងលំដាប់កំពូលប្រចាំប្រទេសថៃទៀតផង ។ រយៈពេលក្រោយមកទៀត ទស្សនិកជនក៏បានទស្សនាភាពយន្តរបស់នាងផងដែរ ហើយសមត្ថភាពសម្តែងរបស់នាងនៅតែពូកែដូចមុន និងមិនប្រែប្រួលឡើយ ។

នៅពេលអ្នកនាង ពិន ចារុនី ត្រូវបានគេអញ្ជើញមកធ្វើជាភ្ញៀវកិត្តិយសក្នុងកម្មវិធី «Club Friday Show» នាងបានរៀបរាប់ពីរឿងរ៉ាវក្នុងជីវិតរបស់ខ្លួន ព្រមទាំងប្រាប់ពីសេចក្តីស្នេហាក្នុងចិត្តផងដែរ ។ នាងនិយាយថា វាជាលើកដំបូងហើយដែលនាងបានមកអង្គុយជជែកគ្នាពីរឿងរ៉ាវផ្ទាល់ខ្លួនបែបនេះ គឺពេលនាងបានឈានជើងចូលក្នុងវិស័យសិល្បៈលើកដំបូងឃើញថា មានអ្នកតាមស្រឡាញ់ និងទិញរបស់របរឱ្យនាងគ្រប់យ៉ាង ។ នាងបន្តថា នាងធ្លាប់ឈឺចិត្តដោយសារតារាឯកប្រុស ហើយជីវិតពេលនោះ គឺដូចពិភពលោកជិតរលាយអីចឹង ។พี่เปิ้ล จารุณี กับบทบาทร้ายใน "ตุ๊กตา" - Pantip

បន្ទាប់មក នាងក៏បានជួបមនុស្សជាទីស្រឡាញ់ម្នាក់ទៀតជាតារាសម្តែងដូចគ្នា ហើយនាងគិតថា នាងជាគូជាមួយអ្នកនោះពិតប្រាកដ ។ ប៉ុន្តែត្រូវបានភរិយារបស់គេកាន់កាំភ្លើងមករង់ចាំនាងដល់ផ្ទះ ។ ក្រោយមក មានតារាសម្តែងម្នាក់ទៀតបានតាមស្រឡាញ់នាង ហើយនាងក៏ចូលចិត្តរូបគេដែរ រហូតដល់រូបគេប្រគល់ចិញ្ចៀន១វង់ឱ្យនាង ។ ប៉ុន្តែនាងបានឃើញតារាស្រីម្នាក់ទៀតពាក់ចិញ្ចៀនដូចនាងដែរ ទើបនាងដឹងថា បុរសម្នាក់នេះជាព្រាននារី និងឱ្យចិញ្ចៀនទៅនារីគ្រប់គ្នា ។

នាងបន្តថា នាងធ្លាប់មានគ្រោះថ្នាក់ក្រឡាប់រថយន្ត ហើយនាងបានបាក់ឆ្អឹងខ្នង និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ រហូតមកដល់បច្ចុប្បន្ននេះ គ្រោះថ្នាក់ក្រឡាប់រថយន្តនៅថ្ងៃនោះ បានបណ្តាលឱ្យប្រព័ន្ធរំលាយអាហាររបស់នាងដំណើរការមិនប្រក្រតី ។ ក្រៅពីនេះ នាងធ្លាប់បានធ្វើអត្តឃាតខ្លួនឯងចំនួន៣លើក ដោយការញ៉ាំថ្នាំដេកលក់ ព្រោះតូចចិត្តនឹងជីវិតគ្រួសារ ៕