នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសស្តីពីអាកាសធាតុនៅកម្ពុជា ពីថ្ងៃទី១ដល់ថ្ងៃទី៣ កុម្ភៈ ហាក់មានការកើនកម្តៅមកវិញ ក្រោយចុះត្រជាក់បានប្រមាណជា១ខែកន្លងមក។

• តំបន់វាលទំនាប៖សីតុណ្ហភាពអប្បបរមាពី២៤-២៧°C និងសីតុណ្ហភាពអតិបរមាពី៣៤-៣៦°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

• តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមាពី២០-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

• តំបន់មាត់សមុទ្រ៖សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី៕May be an image of cloud and text