អ្នកវិទ្យាសាស្ត្រចិនបានបង្កើតកុមារី AI ដំបូងបង្អស់របស់ពិភពលោក
ប្រទេសចិន៖ អ្នកវិទ្យាសាស្ត្រចិនបានបង្កើត “ក្មេងស្រី AI” ដោយជោគជ័យ ដែលជាអង្គភាពបញ្ញាសិប្បនិម្មិតដំបូងបង្អស់របស់ពិភពលោក។
យោងតាម South China Morning Post ដែលបានរាយការណ៍កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ថា កុមារី AI នេះមានឈ្មោះថា Little Girl ឬ Tong Tong ជាភាសាចិន ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងពិព័រណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតអន្តរជាតិដែលប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៨-២៩ ខែមករា ក្រោមការឧបត្ថម្ភរបស់វិទ្យាស្ថាន Beijing Institute of General Artificial Intelligence (BIGAI)។
BIGAI មើលឃើញថា Tong Tong គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រេចបាននូវកត្តានៃភាពវៃឆ្លាតរបស់បញ្ញាសិប្បនិម្មិត នៅពេលដែលម៉ាស៊ីនបច្ចេកវិទ្យា AI នេះអាចមានសមត្ថភាពស្រដៀងនឹងកុមារអាយុ ៣-៤ ឆ្នាំ និងមានអាកប្បកិរិយាដូចមនុស្សពិតៗ។ វាអាចអនុវត្តការងារយ៉ាងសកម្មដោយឯករាជ្យ ចាប់ពីការរុករកបរិយាកាសជុំវិញ រហូតដល់ការសម្អាតបន្ទប់ និងជូតស្នាមប្រឡាក់។ លើសពីនេះ Tong Tong ក៏មានមនោសញ្ចេតនា និងភាពឆ្លាតវៃផ្ទាល់ខ្លួន រួមទាំងមានសមត្ថភាពខ្ពស់ក្នុងការសិក្សាដោយខ្លួនឯង និងបុគ្គលិកលក្ខណៈបើកចំហ ស្អាតស្អំ។
ក្នុងអំឡុងការតាំងពិព័រណ៌នេះ កុមារី Al Tong Tong បានប្រាស្រ័យទាក់ទងដោយសេរីជាមួយអ្នកទស្សនា។ ប្រសិនបើនរណាម្នាក់ប្រឡាក់ទឹកដោះគោ Tong Tong នឹងរកកន្សែងមួយ ហើយជូតវាដោយខ្លួនឯង។ អ្វីដែលធ្វើឱ្យ Tong Tong មានភាពខុសប្លែកពីគំរូ AI ផ្សេងៗគឺសមត្ថភាពរបស់វាក្នុងការចាត់ចែងកិច្ចការដោយឯករាជ្យ មិនចាំបាច់មានអ្នកបញ្ជានោះទេ។
ទោះជាយ៉ាងណាក៏ដោយ លោក Zhu Songchun នាយក BIGAI បាននិយាយថា “ដើម្បីឆ្ពោះទៅរក AI ទូទៅ យើងត្រូវបង្កើតអង្គភាពដែលអាចយល់ពីពិភពពិត និងមានជំនាញផ្សេងៗ” ។ លោកបានបន្តទៀតថា “នេះគឺជាសមិទ្ធិផលដ៏សំខាន់មួយរបស់វិទ្យាស្ថានស្រាវជ្រាវបញ្ញាសិប្បនិម្មិតទូទៅនៃទីក្រុងប៉េកាំង ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលជាជំហានដ៏សំខាន់មួយក្នុងការស្រាវជ្រាវលើបញ្ញាសិប្បនិម្មិតទូទៅ”៕





















ហេតុនេះ នាងក៏ចាប់ផ្តើមរកវិធីផ្លាស់ប្តូរខ្លាញ់ចម្អិនអាហាររួចហើយឱ្យក្លាយទៅជាសាប៊ូ តាំងពីឆ្នាំ២០១៤ ហើយនាងបានបង្កើតក្រុមហ៊ុនមួយឈ្មោះថា «Suma Qhana Soaps Krolla» មានន័យថា ជាសាប៊ូផលិតពីរុក្ខជាតិឱសថ តាមភាសា Aymara ។ វាជាភាសាមួយក្នុងចំណោមភាសាដែលពលរដ្ឋរស់នៅប្រទេសបូលីវី និយមប្រើប្រាស់ ។







នៅយប់ថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២៤ វគ្គផ្តាច់ព្រ័ត្រនៃការប្រកួត Miss Grand PHNOM PENH បានរកឃើញម្ចាស់មកុដហើយដោយបានទៅលើបេក្ខនារី ព្រះកាយច័ន្ទ តំណាងឱ្យខណ្ឌទួលគោកក្នុងចំណោមបេក្ខនារីសរុបចំនួន១៤នាក់។ នៅក្នុងការប្រកួតនេះ ព្រះកាយចន្ទ រួមទាំងបេក្ខនារីផ្សេងទៀតសុទ្ធតែខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីដណ្តើមជ័យលាភីមួយនេះ ទោះបីជាបេក្ខនារីផ្សេងទៀតមិនបានឈ្នះក្នុងការប្រកួតក៏ដោយ។
ព្រះកាយច័ន្ទ បន្តទៀតថា រាងកាយដ៏រឹងមាំត្រៀមរួចជាស្រេចជាមួយរូបសម្រស់ដ៏ស្រស់ស្អាតទាំងខាងក្រៅនិងខាងក្នុងរបស់នាង នាងជឿជាក់ថានាងពិតជាអាចធ្វើបានពីព្រោះនាងគឺជាស្រ្តីដែលបានរៀនសូត្រនិងស្វែងយល់ពីសិល្បៈវប្បធម៌ខ្មែរ ក៏ដូចជាបទពិសោធយ៉ាងស្ទាត់ជំនាញនៅលើសិល្បៈទី៧ នាងអាចតំណាងឱ្យស្រ្តីទូទាំងប្រទេសឈរនៅលើឆាកអន្តរជាតិ នាំមកនូវមោទនភាពជូនប្រទេសកម្ពុជា»។ ទន្ទឹមនឹងជាម្ចាស់ជ័យលាភីនេះ ព្រះកាយច័ន្ទ ក៏បានឈ្នះឈុតរាត្រីស្រមោលសស្អាតដាច់គេផងដែរ(Best In Evening Gown)។




