អ្នកគាំទ្រកម្ពុជាបានពោលស្ងើចសរសើរបវរកញ្ញាចក្រវាលកម្ពុជាដ៏ល្បីល្បាញពីររូបរួមមាន រឿន ណាត និង សំណាង អេលីណា ដែលមានឱកាសបានធ្វើជាគណៈកម្មការក្នុងការប្រកួតសម្រស់អន្តរជាតិ។ រឿន ណាត បានចូលរួមធ្វើជាគណៈកម្មការក្នុងវគ្គប្រកួតបឋមកម្មវិធី Universal Women 2024 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ចំណែកឯ សំណាង អេលីណា បានចូលរួមធ្វើជាគណៈកម្មការក្នុងវគ្គផ្តាច់ព្រ័ត្រ Miss CosmoWorld 2023 នៅប្រទេសម៉ាឡេស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzJQks9OCD6JGdyV4RpdTrr3GOZEKvT8JrJt-osyGQy1sG8Cc-kios9Zfw2Md-UBv6jh4lbJ8-3oUbuAahkwwJlXifDhw-bOiA42f_vcnpR8Wfz6KQXaw7T5dYjkcoVFEIVV2DopIPkE-yUclV5cTTkrG28XihIey96hlRcG92EphK6iQ42LVxDHg0thg/s2048/image_2024-03-22_14-08-03.png
នៅរាត្រីថ្ងៃទី២១ ខែមីនា នេះការប្រកួត Universal Women 2024 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានឈានចូលដល់ការប្រកួតបឋមហើយ (PRELIMINARY) បន្ទាប់ពីបេក្ខភាពចូលរួមទាំងអស់បានបង្ហាញសកម្មភាពផ្សេងៗនៅលើទឹកដីសៀមរាប និង ខេត្តព្រះសីហនុ។ វគ្គនេះបេក្ខភាព Universal Women 2024 បានដើរបង្ហាញឈុតតំណាងជាតិរបស់ខ្លួនផ្សេងៗគ្នា ក៏ដូចជាឈុតរាត្រីស្រមោលសជាដើម។ បេក្ខភាពតំណាងកម្ពុជាអ្នកនាង Brianna Mai បានលើកយកឈុតព្រះនាងឥន្រ្ទេទេវី មកបង្ហាញក្នុងការប្រកួតលើកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU2-D_La0avrkiwdUPl5x3g8_H_oEtj_ePRdZPU5btxUgBj5wIxbizR1y6WY72Zwqz0r5_blei266lhNjUX5ERvqeXaRVMvuKq8WWYYx0YgnxNwM_TRs7ovn9cvu6CEEuJxD2djRBpyNYGAEKqijAKwxo6pmoQcEFQTovbeWIo68dJ-ekEBVmcYWDAvQk/s2048/image_2023-12-01_11-02-58.png

ការប្រកួតកម្មវិធីនេះទៀតសោត ក៏មានពិធីការិនី គណៈកម្មការបរទេសផងដែរ ចំណែកឯបវញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត ក៏មានឱកាសធ្វើជាគណៈកម្មការមួយរូបដូចគ្នា។ រឿន ណាត បានបញ្ចេញសម្រស់ក្នុងសំលៀកបំពាក់ពណ៌សយ៉ាងស្រស់ស្អាត ធ្វើឱ្យហ្វេនៗសរសើរថា Queen នៅតែជា Queen ដដែល។
ទន្ទឹមនឹង រឿន ណាត មានឱកាសធ្វើជាគណៈកម្មការប្រកួតសម្រស់អន្តរជាតិ គេក៏នឹកឃើញដល់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៩ មួយរូបទៀតគឺ សំណាង អេលីណា ក៏នាងមានឱកាសបានធ្វើជាគណៈកម្មការប្រកួតសម្រស់អន្តរជាតិដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAGVrSTx99NXFxtlp25YxnDg3RTbYUAkG5EjDMPZ_eby00M36-GOg7jN8OJpYtp-2c59qDKRGUpDepZOc01-5anLUheMoob3Rn_9gdblMucJ5F-DvUNcf4eLF3xsRnvRSowz27XYj4L-tkaipgANWWLmslcclRnz7f0prII42LhJVW0oSvIfVVo_hi8YQ/s2048/image_2024-03-22_14-08-04.png

បន្ទាប់ពីតំណាងប្រទេសកម្ពុជាចូលប្រកួតវិធី Miss International 2023 នៅប្រទេសជប៉ុនជាប់TOP16 កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សំណាង អេលីណា ត្រូវបានអញ្ជើញធ្វើជាគណៈកម្មការក្នុងថ្ងៃផ្តាច់ព្រ័ត្រកម្មវិធី Miss CosmoWorld 2023 នៅឯប្រទេសម៉ាឡេស៊ីផងដែ។ សំណាង អេលីណា បានរំលេចខ្លួនយ៉ាងស្រស់ស្អាតប្រៀបដូចជាទេពអប្សរក្នុងឈុតពណ៌ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfotn6OySzxQejGb_mQU6ZFWZwTysvrcm3cy1G9fVdAsyCMNorTeNgJhKfmqnnHzfQZ5HnAZUhmQrfjX3AeGFy0IsFeXlBhCU4qk0wdACQXBu-SXQ1TYY08nFbPq0QSxhnw8PkiS17oo1JH-JLkNGY4ywvOK9-BUmAtuR1C-ZffU9ZC2FLD_AXU8zm0pE/s2048/image_2023-12-01_11-02-57.png

ឱកាសធ្វើជាគណៈកម្មការប្រកួតសម្រស់អន្តរជាតិរបស់ រឿន ណាត និង សំណាង អេលីណា នេះហើយបានធ្វើឱ្យអ្នកគាំទ្រកោតសរសើរស្ងើចអ្នកទាំងពីរជាខ្លាំងដែលមានឱកាសដូចនេះស័ក្តិសមជាបវរកញ្ញាល្បីឈ្មោះប្រចាំប្រទេសកម្ពុជាពិតមែន៕