Home ព័ត៌មានជាតិ ត្រូវដឹង! របៀបនៃការកំណត់ឈ្មោះផ្លូវនៅភូមិសាស្រ្តរាជធានីភូមិភ្នំពេញ

ត្រូវដឹង! របៀបនៃការកំណត់ឈ្មោះផ្លូវនៅភូមិសាស្រ្តរាជធានីភូមិភ្នំពេញ

401
0

នៅក្នុងភូមិសាស្រ្តរាជធានីភូមិភ្នំពេញ គេតែងប្រទះឃើញស្លាកបង្ហាញអំពីឈ្មោះផ្លូវ ឬលេខ ជាច្រើនៅក្នុងតំបន់មួយ ក៏ប៉ុន្តែប្រហែលជាមិនសូវមានអ្នកដឹងប៉ុន្មានទេ តើថាការដាក់ឈ្មោះនេះ ធ្វើឡើងបានយ៉ាងដូចម្តេច ដើម្បីដាក់ឈ្មោះផ្លូវ ឬដាក់ជាលេខផ្លូវ។

នៅក្នុងព្រះរាជាណាចក្រកម្ពុជា ការដាក់ឈ្មោះផ្លូវឬការដាក់លេខផ្លូវ ត្រូវកំណត់ដូចខាងក្រោម៖

១- ឈ្មោះផ្លូវអាចដាក់ជាឈ្មោះវីរបុរស ឥស្សរជន សប្បុរសជន ឈ្មោះពីប្រវត្តិសាស្ត្រ ឈ្មោះតាមភូមិសាស្រ្តធម្មជាតិ ឈ្មោះតាមវប្បធម៌ ឈ្មោះពីបរមបុរាណ ឈ្មោះតាម ទំលាប់។
២- លេខផ្លូវត្រូវដាក់តាមវិធីសាស្ត្រមួយ ដែលអាចកំណត់ច្បាស់លាស់នូវទីតាំងផ្លូវ ប្រភេទផ្លូវ និងអាទិភាពផ្លូវ។
៣- ឈ្មោះផ្លូវ ឬលេខផ្លូវដែលតភ្ជាប់ទៅផ្លូវអន្តរជាតិ ត្រូវដាក់តាមការសម្រេចពីរាជរដ្ឋាភិបាល។ ផ្លូវដែលតភ្ជាប់ទៅនឹងផ្លូវអន្តរជាតិ ត្រូវដាក់ទាំងឈ្មោះ ទាំងលេខផ្លូវក្នុងប្រទេសនិងទាំង ឈ្មោះ ទាំងលេខផ្លូវអន្តរជាតិ៕https://phnompenh.gov.kh/wp-content/uploads/2015/11/12187763_931680833534989_596330600733245026_n.jpg