Home Blog Page 1228

ក្រិកក្លាយជាប្រទេសគ្រិស្តដំបូងដែលអនុញ្ញាតឱ្យរៀបការភេទដូចគ្នាស្របច្បាប់

0

បរទេស៖ ក្រិកគឺជាប្រទេសដែលមានប្រជាជនភាគច្រើនកាន់សាសនាគ្រិស្ត ជាទូទៅយោងតាមព្រះគម្ពីររបស់សាសនាគ្រិស្តបានប្រកាសថា សកម្មភាពនៃការស្រឡាញ់ភេទដូចគ្នាគឺជាអំពើបាប។ ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះសភាក្រិកបានអនុម័តច្បាប់អនុញ្ញាតឱ្យរៀបការភេទដូចគ្នាដោយស្របច្បាប់ ដែលនេះនឹងធ្វើឱ្យប្រទេសក្រិចក្លាយទៅជាប្រទេសគ្រិស្តអូស្សូដក់(សាខានៃសាសនាគ្រិស្ត)ដំបូងបង្អស់របស់ពិភពលោក។Greece becomes first Orthodox Christian country to legalise same-sex  marriage - ABC Newsសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយសមាជិកសភាចំនួន ១៧៦រូប បានបោះឆ្នោតគាំទ្រ ៧៦សំឡេង ខណៈ ២រូបមិនបានបោះឆ្នោត និងមិនបោះឆ្នោតគាំទ្រ ៤៦សំឡេង។ ដូច្នេះច្បាប់នេះនឹងក្លាយជាច្បាប់បន្ទាប់ពីត្រូវបានចុះផ្សាយក្នុងសារាចរផ្លូវការ។ នេះជាលទ្ធផលនៃការធ្វើយុទ្ធនាការរាប់ទសវត្សរ៍សម្រាប់សិទ្ធិអាពាហ៍ពិពាហ៍ភេទដូចគ្នានៃសហគមន៍ LGBT ក្នុងប្រទេសក្រិក។Greece Legalizes Same-Sex Marriage, a First for an Orthodox Christian  Country

បន្ទាប់ពីការអនុម័តរបស់ខ្លួន ក្រុមអ្នកសង្កេតការណ៍សភាបានអបអរសាទរចំពោះការគាំទ្រច្បាប់នេះ ហើយមនុស្សរាប់សិបនាក់ក៏បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃទីក្រុងអាថែន ដើម្បីអបអរសាទរផងដែរ។ នាយករដ្ឋមន្ត្រី Kyriakos Mitsotakis បាននិយាយថា “ក្រិកមានមោទនភាពក្នុងការក្លាយជាប្រទេស EU ទី ១៦ ក្នុងការធ្វើឱ្យស្របច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា។Greece becomes first Orthodox Christian country to legalize same-sex civil  marriage – Orange County Register

ច្បាប់នេះបានធ្វើឱ្យប្រទេសក្រិច ក្លាយជាប្រទេសគ្រិស្តអូស្សូដក់ដំបូងគេ (សាខានៃសាសនាគ្រិស្ត) ដើម្បីអនុញ្ញាតឱ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នា ប៉ុន្តែក៏ត្រូវបានជំទាស់យ៉ាងខ្លាំងដោយវិហារគ្រិស្តអូស្សូដក់ផងដែរ។ នេះបើយោងតាម Reuters បានឱ្យដឹងថា លទ្ធផលនៃការស្ទង់មតិថ្មីៗនេះបានបង្ហាញថាជនជាតិក្រិកកំពុងបែកបាក់គ្នាដោយសារបញ្ហានេះ។Greece becomes first Orthodox Christian country to legalise same-sex  marriage | World News | Sky News

គណបក្សស្តាំនិយម Spartans បាននិយាយថា ច្បាប់ថ្មីនេះគឺជា “អំពើបាប និងថោកទាបបំផុត”។ រីឯគណបក្សដំណោះស្រាយក្រិកក៏បាននិយាយដែរថាសេចក្តីព្រាងច្បាប់នេះគឺជាការ «ប្រឆាំងនឹងគ្រិស្តសាសនាទាំងស្រុង» និងបំផ្លាញផលប្រយោជន៍ជាតិ។ ទន្ទឹមនឹងនេះ មនុស្សជាច្រើនមកពីសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានិយាយថា សេចក្តីព្រាងច្បាប់នេះគឺ “មិនស៊ីជម្រៅគ្រប់គ្រាន់ទេ”។ ទោះជាយ៉ាងណា គូស្វាមីភរិយាស្រឡាញ់ភេទដូចគ្នា បច្ចុប្បន្នកំពុងប្រឈមមុខនឹងឧបសគ្គជាច្រើននៅពេលប្រើវិធីបន្តពូជជំនួយ ហើយមនុស្សទាំងនេះក៏មិនត្រូវអនុញ្ញាតឱ្យសុំពពោះជំនួសដែរ៕

ទូតរុស្សុី ឱ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្នពេលមកកម្សាន្តនៅក្រុងភ្នំពេញ

0

នាថ្មីៗនេះ ស្ថានទូតរុស្សុី ប្រចាំនៅកម្ពុជា បានបង្ហោះសារណែនាំដល់ពលរដ្ឋរុស្សុី ដែលកំពុងរស់នៅ និងចង់មកកម្សាន្តនៅទីក្រុងភ្នំពេញ គួរណាស់តែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជុំវិញការអសន្តិសុខពីការលួចឆក់។

យោងតាមគេហទំព័រផ្លូវការរបស់ស្ថានទូតរុស្សុី ប្រចាំនៅកម្ពុជា បានលើកឡើងថា៖”ប៉ុន្មានខែថ្មីៗនេះ នៅតាមទីក្រុងនានាក្នុងរាជធានីភ្នំពេញ (ជាពិសេសផ្លូវព្រះស៊ីសុវត្ថិ និងតំបន់ក្បែរៗ) និងក្រុងសីហនុ មានការកើនឡើងនៃចោរកម្មតាមដងផ្លូវ”។

ស្ថានទូតរុស្សុី បានធ្វើការ អំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ដោយពលរដ្ឋរុស្សុីហាមដាច់ខាត មិនត្រូវយកឯកសារដើម និងវត្ថុមានតម្លៃមកជាមួយ អំឡុងពេលកំពុងដើរលេង ជាពិសេសត្រូវទុកទូរស័ព្ទ និងកាបូបឱ្យបានត្រឹមត្រូវ។

ជុំវិញករណីនេះ ស្ថានទូតរុស្សុី បានណែនាំឱ្យពលរដ្ឋរុស្សុី ត្រូវទាក់ទងទៅកាន់នាយកដ្ឋាននគរបាលកម្ពុជា ក្នុងតំបន់ភ្លាមៗ ប្រសិនបើមានករណីចោរឆក់។

ការធ្វើបែបនេះ ក៏ព្រោះថាស្ថានទូតមិនមានសិទ្ធិក្នុងការឆែកឆេរឯកសារ ទូរស័ព្ទ និងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងទៀតដែលត្រូវគេលួច ឬជ្រៀតជ្រែកក្នុងគ្រប់រូបភាពនៃការងាររបស់ភ្នាក់ងារអនុវត្តច្បាប់កម្ពុជាឡើយ៕

 

 

ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប និងអាមេរិក ប្រជែងគ្នាកាត់បន្ថយតម្លៃ ដើម្បីប្រកួតជាមួយរថយន្តអគ្គិសនីចិន

0

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបកំពុងព្យាយាមកាត់បន្ថយតម្លៃរថយន្តអគ្គិសនីរបស់ខ្លួន ក្នុងគោលបំណងដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន។
កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម US News បានឱ្យដឹងថា ក្រុមហ៊ុន Stellantis និង Renault របស់អឺរ៉ុបកំពុងព្យាយាមអភិវឌ្ឍរថយន្ត EV ឱ្យមានតម្លៃសមរម្យជាងមុន ខណៈដែលក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិក General Motors និង Ford ក៏កំពុងខិតខំកាត់បន្ថយថ្លៃដើមនៃរថយន្តអគ្គិសនីរបស់ខ្លួនផងដែរ។Stellantis Profitable in 2023, Downplays Merger Talk With Renault |  WardsAuto

Luca de Meo នាយកប្រតិបត្តិនៃក្រុមហ៊ុន Renault បាននិយាយថា មូលហេតុនៃការកាត់បន្ថយតម្លៃគឺដោយសារកំណើននៃការលក់រថយន្តអគ្គិសនីរបស់អឺរ៉ុប និងអាមេរិកធ្លាក់ចុះខ្លាំង។ Luca de Meo ក៏បានបន្តទៀតថា ការកាត់បន្ថយតម្លៃរថយន្តនឹងកាន់តែងាយស្រួលជាមួយរថយន្តតូចៗ ដោយសារតែក្រុមហ៊ុននានាអាចកាត់បន្ថយទំហំនៃកញ្ចប់ថ្ម ដែលមានសារៈសំខាន់ប្រហែល ៤០% នៃតម្លៃរថយន្តអគ្គិសនី។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Ford ក៏កំពុងវាយតម្លៃយុទ្ធសាស្ត្រថ្មរបស់វា និងរៀបចំការរចនារថយន្តអគ្គិសនីឱ្យមានតម្លៃទាប ដើម្បីអាចប្រកួតប្រជែងជាមួយ BYD។Stellantis says no merger plans after Renault report | Reuters

ទោះជាយ៉ាងណា ទាំងក្រុមហ៊ុនផលិតរថយន្តអាមេរិក និងអឺរ៉ុបបច្ចុប្បន្នកំពុងស្ថិតក្រោមសម្ពាធពីដៃគូប្រកួតប្រជែងរបស់ចិន។ ការលេចឡើងនៃរថយន្តអគ្គិសនីរបស់ចិនតម្លៃទាប បានជះឥទ្ធិពលដ៏ខ្លាំងក្លាលើកិច្ចខិតខំប្រឹងប្រែងរបស់ម៉ាកយីហោអឺរ៉ុបក្នុងការអភិវឌ្ឍន៍ផលិតផលដែលមានតម្លៃសមរម្យជាងមុន។ BYD កំពុងពន្លឿនការនាំចេញរថយន្តទៅកាន់អឺរ៉ុប និងតំបន់ផ្សេងទៀត ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តអាមេរិកមានការព្រួយបារម្ភថាក្រុមហ៊ុននេះនឹងបង្កើតរោងចក្រនៅក្នុងប្រទេសម៉ិកស៊ិក ដើម្បីនាំយករថយន្តអគ្គិសនីទៅកាន់ទីផ្សារអាមេរិក។Renault, Stellantis focus on compact and midsize launches in 2022 |  Automotive News Europe

គួរបញ្ជាក់ដែថា ក្រុមហ៊ុន Ford និង GM កំពុងប្រឈមមុខនឹងសម្ពាធពីអ្នកវិនិយោគនៅពេលចំណាយលើរថយន្តអគ្គិសនី។ ក្រុមហ៊ុន Ford ប៉ាន់ប្រមាណការខាតបង់ពី ៥ ទៅ ៥.៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះនៅលើខ្សែរថយន្ត។ ទន្ទឹមនឹងនេះ នៅក្នុងខែតុលា ឆ្នាំ ២០២៣ ម៉ាករង Citroen របស់ក្រុមហ៊ុនអឺរ៉ុប បានណែនាំរថយន្ត SUV អគ្គិសនីថ្មី e-C3 ដែលជាម៉ូដែលតម្លៃទាបចាប់ពី ២៥,១០០ ដុល្លារអាមេរិក ផ្តោតលើដៃគូប្រកួតប្រជែងរបស់ចិន ប៉ុន្តែទោះជាយ៉ាងណាម៉ូដែលរថយន្តតម្លៃទាបនេះ នៅតែមានតម្លៃខ្ពស់គួរសមបើធៀបនឹងរថយន្តចិន៕

គេចសាលាមិនចូលរៀន ត្រូវសមត្ថកិច្ចចាប់កោរសក់ និងធ្វើកិច្ចសន្យា

0

សិស្សគេចសាលា ៤នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ ហៅមកអប់រំណែនាំ ធ្វើកិច្ចសន្យា និងអញ្ជើញអាណាព្យាបាលមកធានា ទើបអនុញ្ញាតឱ្យយកទៅអប់រំបន្តនៅផ្ទះវិញ។May be an image of 14 people and text that says 'LICE'ការអនុវត្តវិធានការប្រមូលសិស្សានុសិស្សគេចសាលាមិនចូលរៀននេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ខណៈកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ កំពុងល្បាត នៅក្នុងភូមិសាស្ត្រស្រុកពាមរក៍។May be an image of 9 people and textជុំវិញករណី ការចាត់វិធានការប្រមូលសិស្សគេចសាលានេះ ហាក់មានកំណើនច្រើន ដោយនៅតាមភូមិសាស្ត្ររាជធានីភ្នំពេញ ក៏ឃើញមានការឃាត់ខ្លួនសិស្សមួយចំនួន ដែលបានគេចសាលា ទៅអង្គុយហាងកាហ្វេ និងមានសិស្សខ្លះឈានដល់ការប្រើប្រាស់បារី ឬបារីអេឡិចត្រូនិចជាដើម៕May be an image of 2 people, grass and tree

 

ឈ្វេងយល់! ឧបនាយករដ្ឋមន្រ្តី មានតួនាទីសំខាន់អ្វីខ្លះ?

0

ឧបនាយករដ្ឋមន្ត្រី ជាសមាជិករាជរដ្ឋាភិបាល ដែលមានអាសនានុក្រមលើសសមាជិកដទៃទៀត។ ឧបនាយករដ្ឋមន្ត្រីជួយការងារនាយករដ្ឋមន្ត្រី តាមការប្រគល់សិទ្ធិចំពោះមុខពី នាយករដ្ឋមន្រ្តី។

កិច្ចការដែលទាក់ទងនឹងការដឹកនាំរួមរបស់រាជរដ្ឋាភិបាល បើគ្មានការយល់ព្រមពីនាយករដ្ឋមន្ត្រីទេ ឧបនាយករដ្ឋមន្ត្រីគ្មានសិទ្ធិសម្រេចឡើយ។

នៅក្នុងនីតិកាលទី៧នេះ ឧបនាយករដ្ឋមន្រ្តី មានចំនួន១០រូប ដោយសុទ្ធសឹងតែមានមុខតំណែង និងតួនាទីរៀងៗខ្លួន ក៏ប៉ុន្តែអ្នកទាំង១០នេះ ក៏មានតួនាទីរួមគ្នាមួយគឺជួយសម្រួលកិច្ចការនាយករដមន្ត្រី។

ក្នុងចំណោម១០នាក់ មានតែឧបនាយករដ្ឋមន្រ្តី ២រូប មានតួនាទីជានាយករដ្ឋមន្ត្រីស្តីទី ដែលមានសិទ្ធជំនួសការងារសម្តេចធិបតី ហ៊ុន ម៉ាណែត នៅពេលសម្តេចអវត្តមាន ឬជាប់បំពេញភារកិច្ចនៅក្រៅប្រទេស។

ឧបនាយករដ្ឋមន្រ្តី ទាំង២រូបនោះគឺ៖

  • ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រីអវត្ដមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់ សាធារណៈ ក្នុងក្របខណ្ឌអន្តរក្រសួង។
  • ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជា នាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រី និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អវត្តមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាប្រធានគណៈកម្មការគោលនយោបាយ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ។

ដោយឡែក ឧបនាយករដ្ឋមន្រ្តី៨រូបទៀត នៅក្នុងនីតិកាលទី៧នេះ មានតួនាទីផ្សេងៗខុសគ្នា តាមមុខតំណែងនៃក្រសួងផ្សេងៗទៀត។

ថ្មីៗនេះ ឯកឧត្តមហ៊ុន ម៉ានី ក៏ត្រូវបានបោះឆ្នោត ជាឧបនាយករដ្ឋមន្រ្តីទិ១១ នៃនីតិកាលទី៧នេះ បន្ថែមពីលើមុខងារបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៕

 

បុរសនិពន្ធរឿងម៉ូលីកា ត្រូវតុលាការចោទប្រកាន់២​ករណី

0

ជនត្រូវចោទ ដែលបានប្រឌិតរឿងស្ត្រីឈ្មោះ ម៉ូលីកា ត្រូវប៉ូលិសចរាចរណ៍ផាកពិន័យ និងបានឆាតទៅញ៉ែទៀតនោះ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ហើយ ចំនួន០២បទល្មើស រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ។May be an image of 1 person and smilingកាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ជនត្រូវចោទមានឈ្មោះថា យឹម សុផាន់ណា ភេទប្រុស ត្រូវបានចោទប្រកាន់ពីបទ បរិហារបង្កាច់កេរ្តិ៍ និងបទក្លែងបន្លំ តាមមាត្រា៣១១, មាត្រា៣១២, មាត្រា៦២៦ និងមាត្រា៦២៧ នៃក្រមព្រហ្មទណ្ឌ និងត្រូវបានបញ្ចូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

ការប្តឹងបរិហារបង្កាច់កេរ្តិ៍ ត្រូវដាក់ទោសពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០ម៉ឺន ទៅ ២លានរៀល ខណៈ បទក្លែងបន្លំ ទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ៦លានរៀល បន្ថែមទៀត។

ជុំវិញករណីនេះ អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានអោយដឹងថា៖”ជនសង្ស័យរូបនេះ ស្ថិតក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ដែលកំពុងរត់គេចខ្លួន ខណៈសមត្ថកិច្ច កំពុងបន្តការស្រាវជ្រាវក្នុងការតាមចាប់ខ្លួនផងដែរ”៕May be an image of 1 personឯកឧត្តម ជួន ណារិន្ទ អំពាវនាវឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា មកបំភ្លឺរឿងនគរបាលផាកពិន័យនៅស្តុបក្តាន់ពីរ - Troryorng Media

 

កម្មវិធី “កោសឈ្នះ កោសឈ្នះ កោសឈ្នះ” របស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បានរកឃើញអតិថិជនឈ្នះរង្វាន់ម៉ូតូដំបូងគេ ចំនួន០២រូប ហើយ!

0

កាលពីព្រឹកថ្ងៃទី ១៤កុម្ភៈ ឆ្នាំ២០២៤ នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បានប្រារព្វកម្មវិធីសន្និសីទសារព័ត៌មាន ដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលបានគាំទ្រ និងប្រើប្រាស់ផលិតផលក្រុមហ៊ុន ព្រមទាំងបានឈ្នះរង្វាន់ពីកម្មវិធី “កោសឈ្នះ កោសឈ្នះ កោសឈ្នះ” របស់ក្រុមហ៊ុននាពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq5O2gTbGzGXmSgbVaNj8y-4693FOuDoEbItRK8axClg3JHsql3DoWeVbG5ezPgOsCoKBm6UC_mZujZ1NcRCPZHk7K3xPbrtH3Vge-1UipG-cmLo5GBapZpLcgGExy9lItSjE4JAx0hQmQMzeH2KFoDmQekx99hxS5RtbBuQlHgfHtUqcv1zPahiqf9X8/s3456/IMG_5779.JPG

លោក កុយ សុវណ្ណ (Koy Sovann) តំណាងនាយកដ្ឋានផ្នែកលក់ និងទីផ្សារ របស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បានបញ្ជាក់ថា ក្រុមហ៊ុននឹងផ្តល់ជូននូវ“រង្វាន់ម៉ូតូហុងដាវ៉េវ ស៊េរីថ្មី​ សរុបចំនួន ៥០គ្រឿង” និង រង្វាន់ទឹកដោះគោ ​អាដេអឹម​ រាប់ម៉ឺនកេស បន្ថែមទៀត។

លោកបានបញ្ជាក់បន្ថែមទៀតថា ដើម្បីចូលរួមកម្មវិធី កោសឈ្នះ កោសឈ្នះនេះ អតថិជនទាំងអស់គ្រាន់តែធ្វើការទិញផលិតផល ​ទឹកដោះគោ អាដេអឹម ១១០​មល ឬ​ ១៨០​មល ឬក៏ទាំងពីរ ​ដែលកំពុងចរាចរលើទីផ្សារ ហើយស្វែងរក កាតកោស ដែលមានភ្ជាប់នៅលើប្រអប់ទឹកដោះគោស្រាប់ ហើយធ្វើការកោស ទៅតាមការណែនាំ ដើម្បីស្វែងរកសំណាង របស់លោកអ្នកជាការស្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4gyVR0lVYpEt_pemisGrdHWG4l35v-xpsQtbENWzuqFmzFm8CJ_An2-qIkpAu1F_rpAM6tdKDHZGLdp00iMD391_Rn1hbvVrmWYyksZ4MOlmCIWlGnHO8X4BMSKr-gPBtklVmHU8Pj3Q9fTojyKRZ2LRHLKwTnE-rjIjjRCXTh7RoFFsW2IdaNZE4G2k/s3456/IMG_5782.JPG

ចំពោះអតិថិជនដែលមានសំណាងកោសឈ្នះរង្វាន់ម៉ូតូ សូមធ្វើការទាក់ទងដោយផ្ទាល់ មកកាន់ក្រុមហ៊ុន តាមរយៈទូរស័ព្ទលេខ៖ 085 689 888 – 0966 489 888 – 024 689 8888 នៅរៀងរាល់ម៉ោងធ្វើការ​។ ក្រុមការងារក្រុមហ៊ុន នឹងធ្វើដំណើរ ទៅជួបលោកអ្នកដោយផ្ទាល់។

ចំពោះអ្នកឈ្នះរង្វាន់លើកទឹកចិត្ត ជាផលិតផល​ទឹកដោះគោ អាដេអឹម ១១០​មល ចំនួនមួយកេស សូមធ្វើការប្តូរយករង្វាន់នៅ ម៉ូយបោះដុំធំ ដែលនៅជិតលោកអ្នកបំផុត ឬ ទំនាក់ទំនង​អ្នកលក់ ដែលលោកអ្នកបានទិញពីគាត់ ឬក៏អាចទំនាក់ទំនងដោយផ្ទាល់មកក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទខាងលើ នៅរៀងរាល់ម៉ោងធ្វើការ​។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwNkKnj8_zwj2mA4mmPex_MoFp73uwLTsmaE2iOjqu0n2_4pOtfqGx-m5DiFXduV7TzbgClteRoEj0lbY-Kfu_sXcGbakcslbLyxJnwotqMckWO-F5hbCCKnF8AsZxxVC2rVU6tFuqjzSGuDpjjGn_ZDe7acm6QmIIu8qzjBlJSaEk0pnI5p0kku6w29M/s3456/IMG_5780.JPG

ដើម្បីបង្កភាពងាយស្រួលដល់អតិថិជនដែលឈ្នះរង្វាន់​ ក្រុមហ៊ុនក៏បានធ្វើកិច្ចសន្យា​ ជាមួយអ្នកលក់បន្ត យកធ្វើជាទីតាំង ប្តូររង្វាន់ចំនួន ​១,០០០​កន្លែងរួចហើយ មាននៅទូទាំងប្រទេសដើម្បីសម្រួលដល់ការងារនេះ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ជាការក្រើនរំលឹកដល់អតិថិជនទាំងអស់ ព្រោះរង្វាន់ពីក្រុមហ៊ុននៅមានច្រើនសម្រាប់លោកអ្នកបន្តទៀត។ ដោយលោក កុយ សុវណ្ណ បានផ្តាំផ្ញើដល់អតិថិជនទាំងអស់ផងដែរថា សូមធ្វើការកោសដោយថ្នមៗ និងប្រយ័ត្នប្រយែង​ ការពារ​ដាច់ខូចទ្រង់ទ្រាយដើម កាតកោស។ ហើយកាតឈ្នះរង្វាន់​ ត្រូវតែរក្សាទ្រង់ទ្រាយ​ដើម ១០០%​ បើមិនដូច្នោះទេ ក្រុមហ៊ុនសូមរក្សាសិទ្ធិ នឹងមិនប្តូររង្វាន់ជូនឡើយ។ ហើយបើមានជនណាក្លែងបន្លំកាតកោស នឹងត្រូវផ្តន្ទាទោសតាមច្បាប់​។

  • លោកក៏បានបញ្ជាក់បន្ថែមផងដែរថា ដើម្បីជាតម្លាភាពជូនមហាជន កម្មវិធី “កោសឈ្នះ កោសឈ្នះ កោសឈ្នះ” នេះមិនត្រូវបានអនុញ្ញាតអោយបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ក្រុមហ៊ុន ​អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ចូលរួមនោះទេ។

លោកបានបន្តទៀតថារង្វាន់មានពិតៗ ជាក់ស្តែងនៅថ្ងៃនេះ ក្រុមហ៊ុនយើងក៏សូមចូលរួមអបអរសារទរអ្នកឈ្នះរង្វាន់ម៉ូតូ ០២រូបដំបូងគេ ពីកម្មវិធីកោសឈ្នះ គឺ​៖

    1. បងស្រី នន ស្រីនាង – រស់នៅក្នុងខេត្តកំពង់ស្ពឺ។
    2. បងប្រុស លឹម សុខសិទ្ធ – រស់នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ហើយក្រុមហ៊ុននឹងធ្វើការប្រគល់រង្វាន់ជូន នៅក្នុងថ្ងៃនេះផងដែរ​។

​តាងនាមអោយក្រុមហ៊ុន ​អង្គរ ឌែរី ប្រូដាក ខូអិលធីឌី លោកអគ្គនាយក សូមប្រសិទ្ធិពរបវរសួស្តី មហាប្រសើរ ដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានផ្តល់កិត្តិយស និងមានវត្តមាន ក្នុងកម្មវិធីសន្និសិទកាសែត ស្តីអំពី “កម្មវិធីកោសឈ្នះ កោសឈ្នះ កោសឈ្នះ” ក្នុងថ្ងៃនេះ និងសូមប្រសិទ្ធិពរដល់បងៗអ្នកសារព័ត៌មាន៖ អ្នកកាសែត ទូរទស្សន៍ គ្រប់ស្ថាប័នទាំងអស់​ នូវពុទ្ធិពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ  កុំបីឃ្លៀងឃ្លាតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXF3qv7ZGFDuQGV9RsIwvIVLwLYwBaAiROt-hHEH52Z8c_GR_bQqUrP37graEFBK5SUuSoKuZ_lH7ddGLRW1ajhSpWd2OJ7FHKnPG6rIDQp9F06YjNIicn1E0lO4NgNYkKbW0vMaAUXDYxviDu0o-8wdu2wJSodq71lJ8bKtTjkGR3iiMK2egKCfPloOg/s4032/IMG_4871.JPG

សូមរំលឹកផងដែរថាក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី មានលទ្ធភាពផលិតទឹកដោះគោបានបរិមាណក្នុងមួយឆ្នាំៗមាន៖

  1. ទឹកដោះគោ​(UHT) ចំនួន ៥៤លានលីត្រ
  2. ផលិតយ៉ាអ៊ួរ ចំនួន ២២លានកែវ
  3. ទឹកដោះគោស្រស់១០០% រសជាតិសាប និងរសជាតិផ្អែម ចំណុះ ១លីត្រ
  4. ​ទឹកដោះគោជូរ​ (ប្រភេទប្រូបាយអូទិច) ម៉ាកប្រូប៊ី
  5. ផលិតទឹកដោះគោខាប់ ចំនួន ៦៥លានកំប៉ុង

រោងចក្រផលិត​ទឹកដោះគោ”អង្គរមីល” មានទីតាំង​ស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvHFHu7TTeSrWqBWmdYxm_hI9Wypmq4m2orRTD5X4F2BjrnizbFDL2WdR2i194f01OHEMAg_BlxQqvT2P1mWiqMKgdBrNGwnFus1FHzEg9lAIUaPXfh5hBBRSf_IS9moUXXh30YKw7rzQekPRjQuGDpLDYRS8csIDXw9xqtaTMMFiHJF13VTMbI57rBCg/s3456/IMG_5808.JPG

ក្នុងគោលបំណងផ្តល់អាហាររូបត្ថម្ភ ដល់ប្រជាជន កម្ពុជា ពិសេសដល់កុមារតូចៗ ទាំងប្រាជ្ញា និងស្មារតី​។ គ្រប់សង្វាក់ផលិតកម្ម ដែលផលិត “​ទឹកដោះគោ ម៉ាកអង្គរមីល ត្រូវបាន​ត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ជាទីបំផុត ចាប់តាំងពីវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច។​ វត្ថុធាតុដើមត្រូវបាននាំចូលពីបណ្តាប្រទេសនានាលើពិភពលោក ដូចជា៖ សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក អាឡឺម៉ង់ អូស្រ្តាលី ញ៉ូវស៊ែឡែន អេស្បាញ ប៉ូឡូញ ជាដើម។ល។​ ហើយ​រោងចក្របានបំពាក់ដោយបចេ្ចកវិទ្យាផលិតចុងក្រោយ​ និងស្វ័យប្រវត្តិ ​ប្រកបដោយ​​អនាម័យ និងសុវត្ថិភាពខ្ពស់ ពីប្រទេសស៊ុយអ៊ែត ដែល​ទទួលស្គាល់ចំណាត់ថ្នាក់ពិភពលោក ដែលមាន​ម៉ាកយីហោ​ តេត្រាភែក(Tetra Pak)។ រាល់សង្វាក់ផលិតកម្ម ផលិតផលទឹកដោះគោ ​គោរពតាមស្តង់ដាគុណភាពជាតិ និងគុណភាពអន្តរជាតិ ដោយ “មិនប្រើប្រាស់សារធាតុរក្សាទុកបានយូរ” ។  រោងចក្រទទួលបានសញ្ញាប័ត្រហាទ្បាល សញ្ញាប័ត្របញ្ជាក់ពីគុណភាព ស្តង់ដាអន្តរជាតិ ISO 9001: 2015  និង  សញ្ញាប័ត្រសុវត្ថិភាពចំណីអាហារ FSSC 22000។​​ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បាននឹងបន្តបន្ថែមទុនវិនិយោគឥតឈប់ឈរ មកដល់ពេលបច្ចុប្បន្ននេះ ទុនវិនិយោគរបស់ក្រុមហ៊ុន បានកើនដល់ ៤១​លាន ដុល្លារសហរដ្ឋអាមេរិក ហើយផ្ទៃដីផលិតរបស់រោងចក្រ កើនឡើងដល់ ៦ហិចតា ដោយផលិតទឹកដោះគោ ដែលមានម៉ាកយីហោ “អង្គរមីល” ​​ហើយបាន និងកំពុង ​ផ្តល់ការ​ងារ​ជូនកម្មករនិយោជិតចំនួន ៦១៣ នាក់ និងបានចូលរួមចំណែក បង់ពន្ធចូលថវិកាជាតិ ចន្លោះពី ៨-១១លាន ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ។ ដើម្បីផ្តល់សុខភាពល្អដល់អ្នកប្រើប្រាស់ទាំងអស់ ​ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិតផលទឹកដោះគោ ដ៏ធំបំផុតនៅកម្ពុជា នឹងបន្តវិនិយោគ ឥតឈប់ឈរទៅលើសង្វាក់ផលិតកម្ម ជាមួយនិងបចេ្ចកវិទ្យាស្វ័យប្រវត្តិចុងក្រោយ របស់ពិភពលោក មកបំពាក់ផលិត នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដូចដែលបាននិងកំពុងធ្វើកន្លងមក​ ហើយនេះក៏ជាពាក្យស្លោករបស់យើងផងដែរ “អង្គរមីលល្អសម្រាប់សុខភាពអ្នក”។ មិនតែប៉ុណ្ណោះ រោងចក្របានបំពាក់នូវប្រព័ន្ធសូឡា សម្រាប់ផ្គត់ផ្គង់ចរន្តបន្ថែមដល់ការផលិត​ ផលិតផលអង្គរមីល ដើម្បីចូលរួមចំណែកក្នុងការការពារបំរែបំរួលអាកាសធាតុ។​ ​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4JUr8imbrpJNQXnM8FcsiKRGAHBGE_zvVNWUEB0UwGZtzVxcwNt3xsy60g8K_CMaggVtvZPO4Bt-1Vd9vgvUY0Zj4agSE5lbzP4B0h5TKcLIh4pPMxmPEZSxjervXChoTjNULxM-rMIR6JQSg5TNBlcu4cvL7iocQ3HdhjCLWQ56Zvk1ExaYVss41Sj8/s3456/IMG_5769.JPG

និយាយដោយឡែក ចំពោះផលិតផលទឹកដោះគោ អាដេអឹម ១១០មល​​ និង ១៨០មល ត្រូវបានផលិតនិងវិចខ្ចប់ដោយប្រអប់​​ក្រដាស អាស៊ិបទិក (Aseptic pack)​ដែលបានផលិត និងផ្គត់ផ្គង់ពីប្រទេសសឹង្ហបុរី (សាំងហ្គាពួរ)​​។ ប្រអប់ក្រដាស អាស៊ិបទិក (Aseptic pack)​ដែលយកមកវិចខ្ចប់ទឹកដោះគោ អាដេអឹម ១១០​មល​ និង ១៨០មល ជាប្រភេទប្រអប់ក្រដាសដែលមាន ៦​ស្រទាប់ ឆ្លាស់គ្នាការពារ​​ និងវិចខ្ចប់ផលិតផលទឹកដោះគោ អាដេអឹម ១១០មល​​ និង ១៨០មល បានយ៉ាងល្អ ជាទីបំផុត​៖

  1. ស្រទាប់ទី១ ទី២ ទី​៤ ទី​៦៖ ជាស្រទាប់​​ប៉ូលីអីធីឡែន (Polyethylene) ដែលជួយការពារផលិតផល ពីសំណើមបរិយាកាសខាងក្រៅ ហើយក៏មានតួនាទី បន្សីភ្ជាប់ស្រទាប់ដទៃៗទៀត ផងដែរ។​
  2. ស្រទាប់ទី៣៖ ​ជាស្រទាប់អាលុយមីញ៉ូម ជួយការពារប្រឆាំងអ៊ុកស៊ីតកម្ម ការពារគុណភាពអាហារូបត្ថម្ភ និងរក្សារសជាតិដើម របស់ផលិតផលបានល្អប្រសើរបំផុត។​
  3. ស្រទាប់ទី៥៖ ជាស្រទាប់ក្រដាស ដែលជួយអោយប្រអប់ក្រដាសបរិស្ថាននេះ មានភាពរឹងមាំ និងធ្វើអោយផ្ទៃប្រអប់ រលោងស្មើបានល្អ ។​ ជារួម វាជាប្រភេទប្រអប់ក្រដាសបរិស្ថាន អាស៊ិបទិក (Aseptic pack) ដែលជួយការពារផលិតផល​បាន​ល្អ ​ដោយមិនចាំបាច់ដាក់សារធាតុរក្សាទុកអោយយូរ នៅក្នុងផលិតផលនោះទេ​៕

អង្គរមីល មានមោទនភាពដែលបានផលិតនៅប្រទេសកម្ពុជា! អង្គរមីលល្អសម្រាប់សុខភាពអ្នក!!!

សូមអរគុណ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2cDE8mkgCYqpjHMhMTDtd-nnOVkH5ixlf_RtHlcqDDFEPuCfhsZYG2WZY2bRCOWhqC1vVJ6kVlHQ32i3E7g2RYa-g0NjPEI59R0t6lLaRdRnNlT-_6UJRRs9teR2ypTEjDOZFuOxZ0ZIy0J-EbHXoc3ESSu1Fc5mEXm9NR-x3gEraVjChu5GDBW7Q1eQ/s3456/IMG_5803.JPG

ប្រទេសអ៊ីតាលីចាប់ផ្តើមប្រារព្ធពិធីបុណ្យគប់ផ្លែក្រូច

0

ប្រទេសអ៊ីតាលី ៖ ពិធីបុណ្យគប់ផ្លែក្រូចនៅប្រទេសអ៊ីតាលី (Battle of The Oranges) បានចាប់ផ្តើមឡើងនៅឆ្នាំ២០២៤ ហើយគេបានឃើញអ្នកមកចូលរួមក្នុងពិធីបុណ្យនេះ បានគប់ផ្លែក្រូចដាក់គ្នាទៅវិញទៅមកនៅទីក្រុងអ៊ីហ្វ្រីអា ស្ថិតនៅភាគខាងជើងប្រទេសអ៊ីតាលី ។ គេបានបែងចែកអ្នកមកចូលរួមពិធីជាក្រុម ហើយពួកគេបានស្លៀកសម្លៀកបំពាក់ពណ៌ឆើតស្រស់ ។Battle of the Oranges: Inside Italy's craziest festival | Ivrea, Piedmont

អ្នកចូលរួមទាំងអស់បានគប់ផ្លែក្រូចដាក់គ្នាដោយគ្មានការខ្លាចចិត្តអ្វីទាំងអស់ ហាក់ដូចជាពួកគេខឹងសម្បារគ្នាអីចឹង ។ ហេតុនេះ វាបានធ្វើឱ្យនៅតាមដងផ្លូវនៅទីក្រុងនេះ ពោរពេញទៅដោយកាកសំណល់ផ្លែក្រូច ដោយសារក្រុមអ្នកចូលរួមបានប្រើប្រាស់ផ្លែក្រូចធ្វើជាអាវុធសម្រាប់តស៊ូ ។ ចំណែកផ្លែក្រូចទាំងនេះ គឺគេបានដឹកជញ្ជូនពីកោះស៊ីស៊ីលី នៅប្រទេសអ៊ីតាលី ។Ivrea's Battle of the Oranges Is Raucous, Sticky Fun - Atlas Obscura

អ្នកស្រី ឡៅរ៉ា ហ្វ័ររ៉ាន់ដូ ជាភ្ញៀវទេសចរនិយាយថា ៖ «ខ្ញុំបានប្រមូលផ្លែក្រូចទុកតាំងពីខ្ញុំអាយុ១៧ឆ្នាំ មកម៉្លេះ ព្រោះវាផ្តល់នូវថាមពលយ៉ាងច្រើនមហាសាល ។ ក្រោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅលើពិភពលោក យើងបានរៀបចំពិធីជប់លៀងដ៏ធំមួយ ហើយវាជាថ្ងៃដំបូងដែលយើងគ្រប់គ្នាមានអារម្មណ៍ថា ចង់គប់ផ្លែក្រូច» ។Battle of the Oranges in north Italy – in pictures | World news | The  Guardian

ការប្រារព្ធពិធីបុណ្យគប់ផ្លែក្រូច (Battle of The Oranges) បានធ្វើឡើងតាមរឿងដំណាលមួយថា ពលរដ្ឋអ៊ីតាលីមានជីវភាពក្រីក្របាននាំគ្នាគប់សណ្តែកនៅតាមផ្លូវ ដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះអ្នកមានទ្រព្យសម្បត្តិច្រើនក្នុងសម័យសាត់ឌីណា ។ ក្រោយមក នៅពាក់កណ្តាលសតវត្សរ៍ទី១៩ គេក៏បានប្រើប្រាស់ផ្លែក្រូចជំនួសសណ្តែក ។Watching the Battle of the Oranges in Ivrea, Italy - An American in Rome

ចំណែករឿងដំណាលមួយទៀតនិយាយថា កាលពីសតវត្សរ៍ទី១២ នៅសម័យសាត់ឌីណា មានយុវតីម្នាក់ឈ្មោះ វ៉ាយអូឡេតា គឺជាកូនស្រីរបស់ម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងតំបន់ ត្រូវគេបង្ខំឱ្យនាងរៀបការជាមួយបុគ្គលមានទ្រព្យសម្បត្តិចិត្តអាក្រក់ម្នាក់ក្នុងទីក្រុង ។ នាង វ៉ាយអូឡេតា បានសម្រេចចិត្តកាត់ក្បាលរបស់បុគ្គលនោះដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងជួយរំដោះទីក្រុងអ៊ីហ្វ្រេអា ឱ្យមានឯករាជ្យឡើងវិញ ។In pictures: The battle of the oranges - BBC News

ហេតុនេះ ការគប់ផ្លែក្រូច គេនឹងបែងចែកអ្នកចូលរួមជា២ក្រុម គឺក្រុមអ្នកមានទ្រព្យសម្បត្តិច្រើន និងក្រុមមនុស្សធម្មតាទូទៅ ដើម្បីរំលឹកពីការតវ៉ាទៅកាន់អ្នកមានទ្រព្យសម្បត្តិ ហើយផ្លែក្រូចតំណាងឱ្យក្បាលរបស់ ថូឡារ៉ាជ ។ ប៉ុន្តែនៅក្រោយសង្គ្រាមលោកលើកទី២ ការតស៊ូដោយគប់ផ្លែក្រូចដាក់គ្នា ត្រូវបានគេជំរុញឱ្យក្លាយជាការតស៊ូដើម្បីសេរីភាព និងជានិមិត្តរូបនៃពិធីបុណ្យខានិវ័លប្រចាំឆ្នាំ របស់ទីក្រុងអ៊ីហ្វ្រេអា ។Fun-filled images from Italy's craziest festival 'Battle of Oranges' |  Photogallery - ETimes

លោក សេសារ៉េ សៀនស៊ិអូឡូ ជាភ្ញៀវទេសចរមកពីទីក្រុងអ៊ីហ្វ្រេអា និយាយថា ៖ «បរិយាកាសពិធីបុណ្យនេះសប្បាយរីករាយខ្លាំងណាស់ ហើយវាជាពិធីបុណ្យមួយដែលអ្នកគ្រប់គ្នាត្រូវមកចូលរួមឱ្យបានម្តងក្នុងមួយជីវិត ។ អ្នកគ្រប់គ្នានឹងទទួលបានក្លិនក្រូចនៅព្រឹកថ្ងៃអាទិត្យ ក្រោយពីបានបំពេញការងារអស់រយៈពេល១ឆ្នាំ» ៕

ឡូរីន ថាចង់បានជីវិតល្អត្រូវធ្វើអំពើល្អមិនមែនដើរឈ្នា.នី.សច្រ.ណែ..នជីវិតអ្នកដទៃនោះទេ

0

ស្រីស្អាត ឡូរីន សង្សាររបស់ វណ្ណដា ជារឿយៗមានមនុស្សមិនតិចនាក់នោះទេដែលប្រាថ្នាចង់បានជីវិតដូចជានាង សម្រស់ក៏ស្រស់ស្អាត ក្រុមគ្រួសារក៏ល្អចំណែកដៃគូជីវិតវិញល្បីល្បាញពេញប្រទេសមានអ្នកគាំទ្រភ្លូកទឹកភ្លូកដី។ ជាមួយការចែករំលែករបស់ខ្លួន ឡូរីន ថា ជីវិតមនុស្សម្នាក់ៗមានរឿងរៀងខ្លួនៗចង់ក្លាយជាមនុស្សដែលមានសំណាងត្រូវធ្វើអំពើល្អ នោះអំពើល្អនឹងរត់មករកយើងតែបើចង់ល្អប៉ុន្តែមានចិត្តច្រណែនឈ្នានីសតាមយាយីចាំមើលបំណាំគេ ធ្វើឱ្យគេមានរឿងជាមួយគ្នា មនុស្សប្រភេទនេះគឺមិនមានក្តីសុខទេ។May be an image of 1 person

តាមរយៈវីដេអូមួយដែលបានចែកចាយលើបណ្តាញសង្គមទិកតុក ឡូរីន បាននិយាយថាជីវិតមនុស្សម្នាក់ៗមានរឿងរៀងខ្លួនៗ ពេលវេលា បរិយាកាសជុំវិញខ្លួនគឺខុសគ្នាទាំងអស់នាងក៏មិនដូចអ្នកដទៃ អ្នកដទៃក៏មិនដូចនាង។ នាងទទួលបានសំណួរជាច្រើនថាធ្វើយ៉ាងមិចបានមានមនុស្សល្អនៅជិតជុំវិញខ្លួន អ្នកខ្លះក៏និយាយថានាងសំណាងជាដើមចង់បានជីវិតដូចជានាងដែរ។No photo description available.

សង្សារវណ្ណដា ថាអ្នកខ្លះចង់ល្អតែអត់ព្យាយាមធ្វើល្អ ច្រណែនឈ្នានីសដើម្បីព្យាយមរកចំណុចអាក្រក់របស់ម្នាក់ហ្នឹងដោយបង្កើតរឿងអាក្រក់ប្រាប់អ្នកដទៃបើម្នាក់នោះមិនមានចំណុចអាក្រក់បង្ហាញឡើង ប្រាប់អ្នកជុំវិញខ្លួនអ្នកនេះចេះអ្នកនោះចុះ។ ការបង្កើតរឿងអាក្រក់អ្នកដទៃដើម្បីមានរឿងឱ្យនិយាយវាជាអំពើបាបអត់នាំឱ្យអ្នកទាំងអស់គ្នាឈានដល់ជីវិតដែលចង់បានឡើយ។No photo description available.

ឡូរីន បន្ថែមថាមនុស្សតាមយាយីគេ ចាំមើលបំណាំគេ ធ្វើឱ្យគេមានរឿងជាមួយគ្នា មនុស្សប្រភេទនេះគឺអត់សុខខ្លួនឯង។ ទម្លាប់របស់នាងអត់ដែលសូវស្គាល់នរណាច្រើននោះទេ មានត្រឹមគ្រួសារ ដៃគូ បងប្អូនគឺគ្រប់គ្រាន់ហើយដោយមិនត្រូវការស្គាល់នរណាច្រើននោះទេ ខណៈរឿងអតីតកាលរបស់ខ្លួនមិនរញ៉េរញៃអ្វីឡើយ។No photo description available.

ស្រីស្អាតចំណាប់ធ្វើម្ហូបរូបនេះ បានលើកឡើងទៀតថា ឃើញអ្នកដទៃជោគជ័យយើងគួរតែអបអរជាជាងមានអារម្មណ៍មួយស្អប់ ច្រណែន។ ការគិតល្អធ្វើអំពើល្អ អំពើល្អនោះនៅជាប់ខ្លួនរហូតដល់ថ្ងៃស្លាប់ ហើយការធ្វើល្អនាំយើងមកនូវសេចក្តីល្អដូចគ្នា សំណាងនឹងរត់មករកយើង។ ជាមួយនឹងពាក្យសម្តីរបស់ ឡូរីន ខាងលើនេះធ្វើឱ្យហ្វេនៗចូលទៅខម្មិនបង្ហាញការពេញចិត្តយ៉ាងខ្លាំងទាំងស្អាតពូកែយកចិត្តសង្សារ ចំណែកឯចិត្តគំនិតប្រកបដោយគុណធម៌។No photo description available.

គួរបញ្ជាក់ថា ឡូរីន និង វណ្ណដា បានបើកចំហចំណងស្នេហ៍ជាសាធារណៈកាលពីថ្ងៃទី២៧ មិថុនា ឆ្នាំ២០២៣។ បន្ទាប់ពីបង្ហាញទំនាក់ទំនងរួចជារឿយៗគេប្រទះឃើញអ្នកទាំងពីរបណ្តើរគ្នាស្ទើរគ្រប់ទីកន្លែងនៅសាធារណៈ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរក៏ចែករំលែកភាពផ្អែមល្ហែមទៅកាន់អ្នកគាំទ្រតាមរយៈសកម្មភាពស្វីតៗ និងការប្រើជីវិតយ៉ាងសាមញ្ញជាមួយគ្នា៕

 

 

ខួបកំណើតកូនប្រុសអាយុ១ឆ្នាំ ជី ដេវីត និង ទេព បូព្រឹក្ស ដឹកដៃគ្នាធ្វើរឿងគួរឱ្យសរសើរ

0

ភ្លេចៗខ្លួនពេលនេះកូនប្រុសតារាចម្រៀងល្បីឈ្មោះ ជី ដេវីត និង ទេព បូព្រឹក្ស មានអាយុ១ខួបហើយ។ មិនត្រឹមតែប៉ុណ្ណោះក្នុងឱកាសដ៏រីករាយនេះអ្នកទាំងពីរបានដឹកដៃកូនសម្លាញ់ខ្លួនធ្វើអំពើសប្បុរធម៌ចែករំលែកក្តីស្រលាញ់ជាមួយកុមារនៅអង្គការ AFESIPថែមទៀតជាទង្វើមួយគួរឱ្យសរសើរ។

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាថ្ងៃកំណើតគម្រប់ខួប១ឆ្នាំរបស់ ទេព បញ្ចវរាប ហៅ Albert កូនប្រុសរបស់តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស។ លោក ជី ដេវីត បានបង្ហោះជូនពរកូនប្រុសរបស់ខ្លួនថា«រីករាយថ្ងៃកំណើតកូនសម្លាញ់ប៉ា ចូរកូនធំធាត់ឡើងប្រកបដោយប្រាជ្ញា ចេះយកចិត្តទុកដាក់ជួយនិងចិត្តមេត្តាករុណាចំពោះមនុស្សគ្រប់គ្នា ចូរកូនប៉ារស់នៅប្រកបដោយក្តីស្រលាញ់។ កូនធំឡើងកូននឹងដឹងថាកូនសំណាងដោយសម្ពាយបុណ្យកូនមានការអាណិតស្រលាញ់ចូលចិត្តនិងយកចិត្តទុកដាក់ពីបងប្អូនអ៊ំពូមីងលោកតាលោកយាយច្រើនណាស់ ប៉ាៗរីករាយនិងមានមោទកភាពណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWMEg3Sjf5FmGYemjfwF3k0TOtcSm44SK1IJia8Ywuy2ZgYMJtaZ550UDhEwuvaRUcUAkhyJze0tSbEee6Bd1Uj83VUCOzOsEiAfqzVd5tzVbjbqHK-MG6FeBs6UTJzgLqfhQTQxF0ioBT7N7xKbU_CJB1fqPDGd7MRnGZtyR09qNlgxJIc-FqKV3Zej4/s2048/image_2024-02-16_11-38-16.png

ចំណែកឯ ទេព បូព្រឹក្ស វិញ ក៏បានជូនពរកូនប្រុសរបស់ខ្លួនដែរថា «រីករាយថ្ងៃកំណើត កូនម៉ែ ម៉ែសូមជូនពរកូនសុខភាពល្អ សូមឱ្យកូនដឹងក្តីឡើងជាក្មេងល្អមានព្រហ្មវិហារធម៌ក្នុងខ្លួន មានចិត្តសណ្តោសប្រណី មានក្តីមេត្តាក្នុងខ្លួន សូមឱ្យជីវិតកូនពោរពេញដោយភាពសប្បាយរីករាយ និង ជោគជ័យគ្រប់ភារកិច្ច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvDXowpSuCFCBsuWmo1iexxJBZMd8o9lOECMHrqw1OX2TTM4NFJM4fI4WaVHq9uXX1qPKHHYgsrU-KH3V6FQsM58ka2BjAGMtx8hT11cEGz-FLXLTj0QZOe6zLYKxTv2Y45XLr5p-Tv6M_9iA7aiAFESuBe32m6nSot49cLMtSeWdR_6WODn55-2CfQQw/s1280/image_2024-02-16_11-38-20.png

ក្រៅពីពាក្យជូនពរប្រកបដោយក្តីស្រលាញ់ពីទំហំចិត្តឪពុកម្តាយទៅលើកូននោះ ជី ដេវីត និង ទេព បូព្រឹក្ស បានធ្វើរឿងគួរឱ្យសរសើរដោយនាំកូនប្រុសចែករំលែក្តីស្រលាញ់ទៅកាន់កុមារនៅក្នុងអង្គការ AFESIP ប្រកបដោយស្នាមញញឹម។ ការធ្វើអំពើសប្បុរសធម៌ក្នុងឱកាសខួបកំណើតនេះពិតជាទង្វើគួរឱ្យសរសើរនិងជាភាពគំរូមួយព្រោះខួបកំណើតក្រៅពីរៀបចំពិធីជប់លៀងអបអរសប្បាយរីករាយយើងអាចធ្វើទង្វើដ៏ល្អនេះបាននិងជាចំណុចល្អមួយទៅថ្ងៃអនាគតកូនៗយកគំរូល្អតាមជាប់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYdCcuDycsZbeCaynsYhWIzVW-n1b1ExGhY7yOaxOJm9Nr_f5WH8LzWR8a8aVFkl2nKKwFlTfgWiII83rL4X0xUXMjINTxyWJZwXT9E0Z1i3cJ99_2h8HLFa0wR36Xvn0u1dY4OnZcZNM7pHxp_U7bDDHp33dlMdB2cpbVn5yXUeJohVhyphenhyphenV7BGDgXUTrE/s2048/image_2024-02-16_11-38-27.png

គួរបញ្ជាក់ថា ក្រៅពីឱកាសខួបកំណើតកូនប្រុសគម្រប់ខួប១ឆ្នាំ កាលពីបុណ្យណូអែល តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ក៏បានដឹកដៃគ្នាចែករំលែកក្តីស្រលាញ់ មានជាកាដូ ញុំាអាហារឆ្ងាញ់ៗ ច្រៀងរាំលេងកម្សាន្តនៅអង្គការ AFESIP ដូចគ្នា៕