ជនត្រូវចោទ ដែលបានប្រឌិតរឿងស្ត្រីឈ្មោះ ម៉ូលីកា ត្រូវប៉ូលិសចរាចរណ៍ផាកពិន័យ និងបានឆាតទៅញ៉ែទៀតនោះ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ហើយ ចំនួន០២បទល្មើស រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ។May be an image of 1 person and smilingកាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ជនត្រូវចោទមានឈ្មោះថា យឹម សុផាន់ណា ភេទប្រុស ត្រូវបានចោទប្រកាន់ពីបទ បរិហារបង្កាច់កេរ្តិ៍ និងបទក្លែងបន្លំ តាមមាត្រា៣១១, មាត្រា៣១២, មាត្រា៦២៦ និងមាត្រា៦២៧ នៃក្រមព្រហ្មទណ្ឌ និងត្រូវបានបញ្ចូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

ការប្តឹងបរិហារបង្កាច់កេរ្តិ៍ ត្រូវដាក់ទោសពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០ម៉ឺន ទៅ ២លានរៀល ខណៈ បទក្លែងបន្លំ ទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ៦លានរៀល បន្ថែមទៀត។

ជុំវិញករណីនេះ អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានអោយដឹងថា៖”ជនសង្ស័យរូបនេះ ស្ថិតក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ដែលកំពុងរត់គេចខ្លួន ខណៈសមត្ថកិច្ច កំពុងបន្តការស្រាវជ្រាវក្នុងការតាមចាប់ខ្លួនផងដែរ”៕May be an image of 1 personឯកឧត្តម ជួន ណារិន្ទ អំពាវនាវឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា មកបំភ្លឺរឿងនគរបាលផាកពិន័យនៅស្តុបក្តាន់ពីរ - Troryorng Media