កាលពីព្រឹកថ្ងៃទី ១៤កុម្ភៈ ឆ្នាំ២០២៤ នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បានប្រារព្វកម្មវិធីសន្និសីទសារព័ត៌មាន ដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលបានគាំទ្រ និងប្រើប្រាស់ផលិតផលក្រុមហ៊ុន ព្រមទាំងបានឈ្នះរង្វាន់ពីកម្មវិធី “កោសឈ្នះ កោសឈ្នះ កោសឈ្នះ” របស់ក្រុមហ៊ុននាពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq5O2gTbGzGXmSgbVaNj8y-4693FOuDoEbItRK8axClg3JHsql3DoWeVbG5ezPgOsCoKBm6UC_mZujZ1NcRCPZHk7K3xPbrtH3Vge-1UipG-cmLo5GBapZpLcgGExy9lItSjE4JAx0hQmQMzeH2KFoDmQekx99hxS5RtbBuQlHgfHtUqcv1zPahiqf9X8/s3456/IMG_5779.JPG

លោក កុយ សុវណ្ណ (Koy Sovann) តំណាងនាយកដ្ឋានផ្នែកលក់ និងទីផ្សារ របស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បានបញ្ជាក់ថា ក្រុមហ៊ុននឹងផ្តល់ជូននូវ“រង្វាន់ម៉ូតូហុងដាវ៉េវ ស៊េរីថ្មី​ សរុបចំនួន ៥០គ្រឿង” និង រង្វាន់ទឹកដោះគោ ​អាដេអឹម​ រាប់ម៉ឺនកេស បន្ថែមទៀត។

លោកបានបញ្ជាក់បន្ថែមទៀតថា ដើម្បីចូលរួមកម្មវិធី កោសឈ្នះ កោសឈ្នះនេះ អតថិជនទាំងអស់គ្រាន់តែធ្វើការទិញផលិតផល ​ទឹកដោះគោ អាដេអឹម ១១០​មល ឬ​ ១៨០​មល ឬក៏ទាំងពីរ ​ដែលកំពុងចរាចរលើទីផ្សារ ហើយស្វែងរក កាតកោស ដែលមានភ្ជាប់នៅលើប្រអប់ទឹកដោះគោស្រាប់ ហើយធ្វើការកោស ទៅតាមការណែនាំ ដើម្បីស្វែងរកសំណាង របស់លោកអ្នកជាការស្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4gyVR0lVYpEt_pemisGrdHWG4l35v-xpsQtbENWzuqFmzFm8CJ_An2-qIkpAu1F_rpAM6tdKDHZGLdp00iMD391_Rn1hbvVrmWYyksZ4MOlmCIWlGnHO8X4BMSKr-gPBtklVmHU8Pj3Q9fTojyKRZ2LRHLKwTnE-rjIjjRCXTh7RoFFsW2IdaNZE4G2k/s3456/IMG_5782.JPG

ចំពោះអតិថិជនដែលមានសំណាងកោសឈ្នះរង្វាន់ម៉ូតូ សូមធ្វើការទាក់ទងដោយផ្ទាល់ មកកាន់ក្រុមហ៊ុន តាមរយៈទូរស័ព្ទលេខ៖ 085 689 888 – 0966 489 888 – 024 689 8888 នៅរៀងរាល់ម៉ោងធ្វើការ​។ ក្រុមការងារក្រុមហ៊ុន នឹងធ្វើដំណើរ ទៅជួបលោកអ្នកដោយផ្ទាល់។

ចំពោះអ្នកឈ្នះរង្វាន់លើកទឹកចិត្ត ជាផលិតផល​ទឹកដោះគោ អាដេអឹម ១១០​មល ចំនួនមួយកេស សូមធ្វើការប្តូរយករង្វាន់នៅ ម៉ូយបោះដុំធំ ដែលនៅជិតលោកអ្នកបំផុត ឬ ទំនាក់ទំនង​អ្នកលក់ ដែលលោកអ្នកបានទិញពីគាត់ ឬក៏អាចទំនាក់ទំនងដោយផ្ទាល់មកក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទខាងលើ នៅរៀងរាល់ម៉ោងធ្វើការ​។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwNkKnj8_zwj2mA4mmPex_MoFp73uwLTsmaE2iOjqu0n2_4pOtfqGx-m5DiFXduV7TzbgClteRoEj0lbY-Kfu_sXcGbakcslbLyxJnwotqMckWO-F5hbCCKnF8AsZxxVC2rVU6tFuqjzSGuDpjjGn_ZDe7acm6QmIIu8qzjBlJSaEk0pnI5p0kku6w29M/s3456/IMG_5780.JPG

ដើម្បីបង្កភាពងាយស្រួលដល់អតិថិជនដែលឈ្នះរង្វាន់​ ក្រុមហ៊ុនក៏បានធ្វើកិច្ចសន្យា​ ជាមួយអ្នកលក់បន្ត យកធ្វើជាទីតាំង ប្តូររង្វាន់ចំនួន ​១,០០០​កន្លែងរួចហើយ មាននៅទូទាំងប្រទេសដើម្បីសម្រួលដល់ការងារនេះ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ជាការក្រើនរំលឹកដល់អតិថិជនទាំងអស់ ព្រោះរង្វាន់ពីក្រុមហ៊ុននៅមានច្រើនសម្រាប់លោកអ្នកបន្តទៀត។ ដោយលោក កុយ សុវណ្ណ បានផ្តាំផ្ញើដល់អតិថិជនទាំងអស់ផងដែរថា សូមធ្វើការកោសដោយថ្នមៗ និងប្រយ័ត្នប្រយែង​ ការពារ​ដាច់ខូចទ្រង់ទ្រាយដើម កាតកោស។ ហើយកាតឈ្នះរង្វាន់​ ត្រូវតែរក្សាទ្រង់ទ្រាយ​ដើម ១០០%​ បើមិនដូច្នោះទេ ក្រុមហ៊ុនសូមរក្សាសិទ្ធិ នឹងមិនប្តូររង្វាន់ជូនឡើយ។ ហើយបើមានជនណាក្លែងបន្លំកាតកោស នឹងត្រូវផ្តន្ទាទោសតាមច្បាប់​។

  • លោកក៏បានបញ្ជាក់បន្ថែមផងដែរថា ដើម្បីជាតម្លាភាពជូនមហាជន កម្មវិធី “កោសឈ្នះ កោសឈ្នះ កោសឈ្នះ” នេះមិនត្រូវបានអនុញ្ញាតអោយបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ក្រុមហ៊ុន ​អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ចូលរួមនោះទេ។

លោកបានបន្តទៀតថារង្វាន់មានពិតៗ ជាក់ស្តែងនៅថ្ងៃនេះ ក្រុមហ៊ុនយើងក៏សូមចូលរួមអបអរសារទរអ្នកឈ្នះរង្វាន់ម៉ូតូ ០២រូបដំបូងគេ ពីកម្មវិធីកោសឈ្នះ គឺ​៖

    1. បងស្រី នន ស្រីនាង – រស់នៅក្នុងខេត្តកំពង់ស្ពឺ។
    2. បងប្រុស លឹម សុខសិទ្ធ – រស់នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ហើយក្រុមហ៊ុននឹងធ្វើការប្រគល់រង្វាន់ជូន នៅក្នុងថ្ងៃនេះផងដែរ​។

​តាងនាមអោយក្រុមហ៊ុន ​អង្គរ ឌែរី ប្រូដាក ខូអិលធីឌី លោកអគ្គនាយក សូមប្រសិទ្ធិពរបវរសួស្តី មហាប្រសើរ ដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានផ្តល់កិត្តិយស និងមានវត្តមាន ក្នុងកម្មវិធីសន្និសិទកាសែត ស្តីអំពី “កម្មវិធីកោសឈ្នះ កោសឈ្នះ កោសឈ្នះ” ក្នុងថ្ងៃនេះ និងសូមប្រសិទ្ធិពរដល់បងៗអ្នកសារព័ត៌មាន៖ អ្នកកាសែត ទូរទស្សន៍ គ្រប់ស្ថាប័នទាំងអស់​ នូវពុទ្ធិពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ  កុំបីឃ្លៀងឃ្លាតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXF3qv7ZGFDuQGV9RsIwvIVLwLYwBaAiROt-hHEH52Z8c_GR_bQqUrP37graEFBK5SUuSoKuZ_lH7ddGLRW1ajhSpWd2OJ7FHKnPG6rIDQp9F06YjNIicn1E0lO4NgNYkKbW0vMaAUXDYxviDu0o-8wdu2wJSodq71lJ8bKtTjkGR3iiMK2egKCfPloOg/s4032/IMG_4871.JPG

សូមរំលឹកផងដែរថាក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី មានលទ្ធភាពផលិតទឹកដោះគោបានបរិមាណក្នុងមួយឆ្នាំៗមាន៖

  1. ទឹកដោះគោ​(UHT) ចំនួន ៥៤លានលីត្រ
  2. ផលិតយ៉ាអ៊ួរ ចំនួន ២២លានកែវ
  3. ទឹកដោះគោស្រស់១០០% រសជាតិសាប និងរសជាតិផ្អែម ចំណុះ ១លីត្រ
  4. ​ទឹកដោះគោជូរ​ (ប្រភេទប្រូបាយអូទិច) ម៉ាកប្រូប៊ី
  5. ផលិតទឹកដោះគោខាប់ ចំនួន ៦៥លានកំប៉ុង

រោងចក្រផលិត​ទឹកដោះគោ”អង្គរមីល” មានទីតាំង​ស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvHFHu7TTeSrWqBWmdYxm_hI9Wypmq4m2orRTD5X4F2BjrnizbFDL2WdR2i194f01OHEMAg_BlxQqvT2P1mWiqMKgdBrNGwnFus1FHzEg9lAIUaPXfh5hBBRSf_IS9moUXXh30YKw7rzQekPRjQuGDpLDYRS8csIDXw9xqtaTMMFiHJF13VTMbI57rBCg/s3456/IMG_5808.JPG

ក្នុងគោលបំណងផ្តល់អាហាររូបត្ថម្ភ ដល់ប្រជាជន កម្ពុជា ពិសេសដល់កុមារតូចៗ ទាំងប្រាជ្ញា និងស្មារតី​។ គ្រប់សង្វាក់ផលិតកម្ម ដែលផលិត “​ទឹកដោះគោ ម៉ាកអង្គរមីល ត្រូវបាន​ត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ជាទីបំផុត ចាប់តាំងពីវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច។​ វត្ថុធាតុដើមត្រូវបាននាំចូលពីបណ្តាប្រទេសនានាលើពិភពលោក ដូចជា៖ សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក អាឡឺម៉ង់ អូស្រ្តាលី ញ៉ូវស៊ែឡែន អេស្បាញ ប៉ូឡូញ ជាដើម។ល។​ ហើយ​រោងចក្របានបំពាក់ដោយបចេ្ចកវិទ្យាផលិតចុងក្រោយ​ និងស្វ័យប្រវត្តិ ​ប្រកបដោយ​​អនាម័យ និងសុវត្ថិភាពខ្ពស់ ពីប្រទេសស៊ុយអ៊ែត ដែល​ទទួលស្គាល់ចំណាត់ថ្នាក់ពិភពលោក ដែលមាន​ម៉ាកយីហោ​ តេត្រាភែក(Tetra Pak)។ រាល់សង្វាក់ផលិតកម្ម ផលិតផលទឹកដោះគោ ​គោរពតាមស្តង់ដាគុណភាពជាតិ និងគុណភាពអន្តរជាតិ ដោយ “មិនប្រើប្រាស់សារធាតុរក្សាទុកបានយូរ” ។  រោងចក្រទទួលបានសញ្ញាប័ត្រហាទ្បាល សញ្ញាប័ត្របញ្ជាក់ពីគុណភាព ស្តង់ដាអន្តរជាតិ ISO 9001: 2015  និង  សញ្ញាប័ត្រសុវត្ថិភាពចំណីអាហារ FSSC 22000។​​ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បាននឹងបន្តបន្ថែមទុនវិនិយោគឥតឈប់ឈរ មកដល់ពេលបច្ចុប្បន្ននេះ ទុនវិនិយោគរបស់ក្រុមហ៊ុន បានកើនដល់ ៤១​លាន ដុល្លារសហរដ្ឋអាមេរិក ហើយផ្ទៃដីផលិតរបស់រោងចក្រ កើនឡើងដល់ ៦ហិចតា ដោយផលិតទឹកដោះគោ ដែលមានម៉ាកយីហោ “អង្គរមីល” ​​ហើយបាន និងកំពុង ​ផ្តល់ការ​ងារ​ជូនកម្មករនិយោជិតចំនួន ៦១៣ នាក់ និងបានចូលរួមចំណែក បង់ពន្ធចូលថវិកាជាតិ ចន្លោះពី ៨-១១លាន ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ។ ដើម្បីផ្តល់សុខភាពល្អដល់អ្នកប្រើប្រាស់ទាំងអស់ ​ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិតផលទឹកដោះគោ ដ៏ធំបំផុតនៅកម្ពុជា នឹងបន្តវិនិយោគ ឥតឈប់ឈរទៅលើសង្វាក់ផលិតកម្ម ជាមួយនិងបចេ្ចកវិទ្យាស្វ័យប្រវត្តិចុងក្រោយ របស់ពិភពលោក មកបំពាក់ផលិត នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដូចដែលបាននិងកំពុងធ្វើកន្លងមក​ ហើយនេះក៏ជាពាក្យស្លោករបស់យើងផងដែរ “អង្គរមីលល្អសម្រាប់សុខភាពអ្នក”។ មិនតែប៉ុណ្ណោះ រោងចក្របានបំពាក់នូវប្រព័ន្ធសូឡា សម្រាប់ផ្គត់ផ្គង់ចរន្តបន្ថែមដល់ការផលិត​ ផលិតផលអង្គរមីល ដើម្បីចូលរួមចំណែកក្នុងការការពារបំរែបំរួលអាកាសធាតុ។​ ​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4JUr8imbrpJNQXnM8FcsiKRGAHBGE_zvVNWUEB0UwGZtzVxcwNt3xsy60g8K_CMaggVtvZPO4Bt-1Vd9vgvUY0Zj4agSE5lbzP4B0h5TKcLIh4pPMxmPEZSxjervXChoTjNULxM-rMIR6JQSg5TNBlcu4cvL7iocQ3HdhjCLWQ56Zvk1ExaYVss41Sj8/s3456/IMG_5769.JPG

និយាយដោយឡែក ចំពោះផលិតផលទឹកដោះគោ អាដេអឹម ១១០មល​​ និង ១៨០មល ត្រូវបានផលិតនិងវិចខ្ចប់ដោយប្រអប់​​ក្រដាស អាស៊ិបទិក (Aseptic pack)​ដែលបានផលិត និងផ្គត់ផ្គង់ពីប្រទេសសឹង្ហបុរី (សាំងហ្គាពួរ)​​។ ប្រអប់ក្រដាស អាស៊ិបទិក (Aseptic pack)​ដែលយកមកវិចខ្ចប់ទឹកដោះគោ អាដេអឹម ១១០​មល​ និង ១៨០មល ជាប្រភេទប្រអប់ក្រដាសដែលមាន ៦​ស្រទាប់ ឆ្លាស់គ្នាការពារ​​ និងវិចខ្ចប់ផលិតផលទឹកដោះគោ អាដេអឹម ១១០មល​​ និង ១៨០មល បានយ៉ាងល្អ ជាទីបំផុត​៖

  1. ស្រទាប់ទី១ ទី២ ទី​៤ ទី​៦៖ ជាស្រទាប់​​ប៉ូលីអីធីឡែន (Polyethylene) ដែលជួយការពារផលិតផល ពីសំណើមបរិយាកាសខាងក្រៅ ហើយក៏មានតួនាទី បន្សីភ្ជាប់ស្រទាប់ដទៃៗទៀត ផងដែរ។​
  2. ស្រទាប់ទី៣៖ ​ជាស្រទាប់អាលុយមីញ៉ូម ជួយការពារប្រឆាំងអ៊ុកស៊ីតកម្ម ការពារគុណភាពអាហារូបត្ថម្ភ និងរក្សារសជាតិដើម របស់ផលិតផលបានល្អប្រសើរបំផុត។​
  3. ស្រទាប់ទី៥៖ ជាស្រទាប់ក្រដាស ដែលជួយអោយប្រអប់ក្រដាសបរិស្ថាននេះ មានភាពរឹងមាំ និងធ្វើអោយផ្ទៃប្រអប់ រលោងស្មើបានល្អ ។​ ជារួម វាជាប្រភេទប្រអប់ក្រដាសបរិស្ថាន អាស៊ិបទិក (Aseptic pack) ដែលជួយការពារផលិតផល​បាន​ល្អ ​ដោយមិនចាំបាច់ដាក់សារធាតុរក្សាទុកអោយយូរ នៅក្នុងផលិតផលនោះទេ​៕

អង្គរមីល មានមោទនភាពដែលបានផលិតនៅប្រទេសកម្ពុជា! អង្គរមីលល្អសម្រាប់សុខភាពអ្នក!!!

សូមអរគុណ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2cDE8mkgCYqpjHMhMTDtd-nnOVkH5ixlf_RtHlcqDDFEPuCfhsZYG2WZY2bRCOWhqC1vVJ6kVlHQ32i3E7g2RYa-g0NjPEI59R0t6lLaRdRnNlT-_6UJRRs9teR2ypTEjDOZFuOxZ0ZIy0J-EbHXoc3ESSu1Fc5mEXm9NR-x3gEraVjChu5GDBW7Q1eQ/s3456/IMG_5803.JPG