អាហារចៀនថៃនិងកម្ពុជា ជាប់ចំណាត់ថ្នាក់ជាអាហារ ..អា..ក្រក់.. បំផុតលើពិភពលោក
ប្រទេសថៃ ៖ គេហទំព័រម្ហូបអាហារល្បីឈ្មោះមួយនៅលើពិភពលោក បានចាត់ចំណាត់ថ្នាក់អាហារចៀនដ៏..អា..ក្រក់..បំផុតនៅតំបន់អាស៊ី និងលើពិភពលោក ក្នុងនោះដុកឌឿ មកពីប្រទេសថៃ បានជាប់ចំណាត់ថ្នាក់ទី២ ជាអាហារចៀន..អា..ក្រក់..បំផុតក្នុងតំបន់អាស៊ី ខណៈអាពីង របស់កម្ពុជា ជាប់ចំណាត់ថ្នាក់ទី១ ។
វាបានធ្វើឱ្យល្បីល្បាញក្នុងបណ្តាញសង្គមនៅប្រទេសថៃ ក្រោយពេលគេហទំព័រម្ហូបអាហារដ៏ពេញនិយមឈ្មោះ «TasteAtlas» បានចាត់ចំណាត់ថ្នាក់អាហារចៀនអាក្រក់បំផុតនៅលើពិភពលោក ចំនួន៧០មុខ ។ ចំណែកអាហារចៀនអាក្រក់បំផុតនៅតំបន់អាស៊ី អាហាររបស់កម្ពុជា និងថៃ ក៏បានជាប់ចំណាត់ថ្នាក់ជាអាហារអាក្រក់ដែរ ។
គេហទំព័រ TasteAtlas លើកឡើងថា អាហារដ៏ពេញនិយមនៅប្រទេសថៃ គឺដុកឌឿ ឬដង្កូវចៀន បានជាប់ចំណាត់ថ្នាក់ទី២ ជាអាហារចៀនអាក្រក់បំផុតនៅតំបន់អាស៊ី ។ រីឯអាហារចៀនមួយប្រភេទទៀត គឺអាពីង របស់ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់ទី១ ។
គេហទំព័រនេះបញ្ជាក់ថា ដុកឌឿ ឬដង្កូវចៀន គឺជាអាហារបែបប្រពៃណីរបស់ថៃ ដែលទទួលបានការពេញនិយម ជាពិសេស នៅទីក្រុងបាងកក ។ អាហារប្រភេទនេះ គឺជាដង្កូវចៀន ហើយដាក់ផ្សំគ្រឿងដោយអំបិល និងម្រេច ។ ពេលខ្លះ គេបានផ្សំគ្រឿងវាដោយដាក់ទឹកជ្រលក់តាមរូបមន្តអាហាររបស់អាជីវករ ។ គេតែងប្រទះឃើញអាហារចៀននេះនៅគ្រប់ទីកន្លែងនៅប្រទេសថៃ ជាពិសេស គេដាក់លក់តាមរទេះរុញនៅតាមផ្លូវ ។
នៅពេលចៀនដុកឌឿរួចហើយ វានឹងមានភាពស្រួយ និងជាប់ខ្លាញ់ ហើយរសជាតិរបស់វាពេលខ្លះ អាចល្វីងបន្តិច ។ ចំណុចសំខាន់ ដុកឌឿ បានផ្តល់នូវអាហារូបត្ថម្ភផ្នែកអាហារ ដោយសារវាផ្តល់នូវប្រូតេអ៊ីនខ្ពស់ ។ អ្នកខ្លះជឿថា ដុកឌឿ បានផ្តល់នូវគុណសម្បត្តិសម្រាប់ធ្វើជាថ្នាំព្យាបាលទៀតផង ។
នេះជាប្រភេទអាហារចៀនអាក្រក់បំផុតលើពិភពលោក រួមមាន ៖
១-អាពីង (នៅប្រទេសកម្ពុជា)
២-ដុកឌឿ ឬដង្កូវចៀន (នៅប្រទេសថៃ)
៣-Khuushuur (នៅប្រទេសម៉ុងហ្គោលី)
៤-Steamed chicken feet (Feng zhao) (នៅប្រទេសចិន)
៥-Tokneneng (នៅប្រទេសហ្វីលីពីន)
៦-Murukku (នៅឥណ្ឌា)
៧-Sev (នៅឥណ្ឌា)
៨-Menchi katsu (នៅជប៉ុន)
៩-Vietnamese Crullers (Quẩy) (នៅវៀតណាម) និង
១០-Chargah (នៅប៉ាគីសា្ថន) ៕


កាលពីពេលថ្មីៗនេះយោងតាម The Japan Time ដែលបានចុះផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថាពិធីបុណ្យ Sominsai ដែលត្រូវបានចាត់ទុកថាជាពិធីបុណ្យចម្លែកបំផុតមួយនៅក្នុងប្រទេសជប៉ុនត្រូវបានប្រារព្ធជាលើកចុងក្រោយនៅឆ្នាំនេះកាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ដោយមានបុរសអា..ក្រាត..កាយរាប់ពាន់នាក់ចូលរួមប្រកួតប្រជែងគ្នាដណ្តើមថង់ពិសិដ្ឋដែលមានវត្ថុធាតុឈើដ៏មានតម្លៃមួយ ដោយជឿជាក់ថា អ្នកឈ្នះនឹងទទួលបានពរជ័យពីទេវតាក្នុងឆ្នាំថ្មី ដែលពិធីនេះត្រូវបានប្រារព្ធឡើងនៅប្រាសាទ Kokuseki ក្នុងខេត្ត Iwate ភាគខាងជើងប្រទេសជប៉ុន។

គួរបញ្ជាក់ដែរថា ភាពចាស់នៃចំនួនប្រជាជននៅក្នុងប្រទេសជប៉ុន កំពុងកើតឡើងលឿនជាងមុនទ្វេដង។ ទិន្នន័យស្ថិតិពីក្រសួងកិច្ចការផ្ទៃក្នុងរបស់ជប៉ុនក្នុងខែកញ្ញា ឆ្នាំ ២០២៣ បានបង្ហាញថា ប្រទេសនេះជាលើកដំបូងបានកត់ត្រាមនុស្សចំនួន ១២.៥០ លាននាក់ដែលមានអាយុលើសពី ៨០ ឆ្នាំ ដែលស្មើនឹងជាង ១០% នៃចំនួនប្រជាជនសរុប។ ដូច្នេះចំនួនមនុស្សដែលមានអាយុលើសពី ៧៥ ឆ្នាំឡើងដល់ ២០ លាននាក់ ខណៈដែលសមាមាត្រនៃមនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំឡើងដល់កម្រិតខ្ពស់បំផុតគឺ ២៩.១%៕
ស្ពានព្រែកប្រា-ចាក់អង្រែ ដែលមានតម្លៃប្រមាណ៦០លានដុល្លារ បានខួងសរសរគ្រឹះទី១ នៅត្រើយខាងកើត ពីចុងខែមករា ឆ្នាំ២០២៤។
សម្រាប់ការសាងសង់ស្ពាននេះ រដ្ឋាភិបាលកម្ពុជា ប្រើឥណទានសម្បទានពីប្រទេសចិន ដែលមានតម្លៃប្រមាណ ៦០លានដុល្លារ និងប្រើពេល៤២ខែក្នុងការសាងសង់។



















លោក គួច ខេវិន បានសរសេរនៅលើបណ្តញសង្គមរបស់ខ្លួនចេញពីប្រទេសថៃនៅថ្ងៃទី១៧ កុម្ភៈនេះថា «ប៉ុន្មានឆ្នាំមកនេះខ្ញុំហាក់បានឃ្លាតឆ្ងាយពីការងាសិល្បៈដោយផ្ទាល់ងាកទៅប្រកបកិច្ចការរកស៊ីដីធ្លី ស្រែចំការបន្តិចបន្តួចហើយឃើញថាកាក់កបគ្រាន់បើ ក៏ប៉ុន្តែខ្ញុំនៅតែស្ថិតនៅក្បែរ និងឃ្លាំមើលវិស័យសិល្បៈរបស់ស្រុកទេសយើងជានិច្ចដែរ ទោះជាពេលខ្លះខ្ញុំត្រូវទៅអាម៉េរិកក្តី។ ការដកឃ្លាតឆ្ងាយបន្តិចពីសង្គមសិល្បៈ ក៏ដោយសារតែបរិយាកាសក្នុងពិភពសិល្បៈហាក់ច្របូកច្របល់ហើយមានស្ថានភាពទីផ្សារការងារមិនសូវល្អប្រសើរ ស្របពេលដែលមិត្តភក្តិមួយចំនួនក៏ដកឃ្លាដែរ»។














