បរទេស៖ ក្រិកគឺជាប្រទេសដែលមានប្រជាជនភាគច្រើនកាន់សាសនាគ្រិស្ត ជាទូទៅយោងតាមព្រះគម្ពីររបស់សាសនាគ្រិស្តបានប្រកាសថា សកម្មភាពនៃការស្រឡាញ់ភេទដូចគ្នាគឺជាអំពើបាប។ ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះសភាក្រិកបានអនុម័តច្បាប់អនុញ្ញាតឱ្យរៀបការភេទដូចគ្នាដោយស្របច្បាប់ ដែលនេះនឹងធ្វើឱ្យប្រទេសក្រិចក្លាយទៅជាប្រទេសគ្រិស្តអូស្សូដក់(សាខានៃសាសនាគ្រិស្ត)ដំបូងបង្អស់របស់ពិភពលោក។សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយសមាជិកសភាចំនួន ១៧៦រូប បានបោះឆ្នោតគាំទ្រ ៧៦សំឡេង ខណៈ ២រូបមិនបានបោះឆ្នោត និងមិនបោះឆ្នោតគាំទ្រ ៤៦សំឡេង។ ដូច្នេះច្បាប់នេះនឹងក្លាយជាច្បាប់បន្ទាប់ពីត្រូវបានចុះផ្សាយក្នុងសារាចរផ្លូវការ។ នេះជាលទ្ធផលនៃការធ្វើយុទ្ធនាការរាប់ទសវត្សរ៍សម្រាប់សិទ្ធិអាពាហ៍ពិពាហ៍ភេទដូចគ្នានៃសហគមន៍ LGBT ក្នុងប្រទេសក្រិក។
:max_bytes(150000):strip_icc():focal(718x218:720x220)/Greece-same-sex-marriage-021624-tout-2bf72468fc764375bbd19374baec8ecf.jpg)
បន្ទាប់ពីការអនុម័តរបស់ខ្លួន ក្រុមអ្នកសង្កេតការណ៍សភាបានអបអរសាទរចំពោះការគាំទ្រច្បាប់នេះ ហើយមនុស្សរាប់សិបនាក់ក៏បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃទីក្រុងអាថែន ដើម្បីអបអរសាទរផងដែរ។ នាយករដ្ឋមន្ត្រី Kyriakos Mitsotakis បាននិយាយថា “ក្រិកមានមោទនភាពក្នុងការក្លាយជាប្រទេស EU ទី ១៦ ក្នុងការធ្វើឱ្យស្របច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា។
ច្បាប់នេះបានធ្វើឱ្យប្រទេសក្រិច ក្លាយជាប្រទេសគ្រិស្តអូស្សូដក់ដំបូងគេ (សាខានៃសាសនាគ្រិស្ត) ដើម្បីអនុញ្ញាតឱ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នា ប៉ុន្តែក៏ត្រូវបានជំទាស់យ៉ាងខ្លាំងដោយវិហារគ្រិស្តអូស្សូដក់ផងដែរ។ នេះបើយោងតាម Reuters បានឱ្យដឹងថា លទ្ធផលនៃការស្ទង់មតិថ្មីៗនេះបានបង្ហាញថាជនជាតិក្រិកកំពុងបែកបាក់គ្នាដោយសារបញ្ហានេះ។
គណបក្សស្តាំនិយម Spartans បាននិយាយថា ច្បាប់ថ្មីនេះគឺជា “អំពើបាប និងថោកទាបបំផុត”។ រីឯគណបក្សដំណោះស្រាយក្រិកក៏បាននិយាយដែរថាសេចក្តីព្រាងច្បាប់នេះគឺជាការ «ប្រឆាំងនឹងគ្រិស្តសាសនាទាំងស្រុង» និងបំផ្លាញផលប្រយោជន៍ជាតិ។ ទន្ទឹមនឹងនេះ មនុស្សជាច្រើនមកពីសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានិយាយថា សេចក្តីព្រាងច្បាប់នេះគឺ “មិនស៊ីជម្រៅគ្រប់គ្រាន់ទេ”។ ទោះជាយ៉ាងណា គូស្វាមីភរិយាស្រឡាញ់ភេទដូចគ្នា បច្ចុប្បន្នកំពុងប្រឈមមុខនឹងឧបសគ្គជាច្រើននៅពេលប្រើវិធីបន្តពូជជំនួយ ហើយមនុស្សទាំងនេះក៏មិនត្រូវអនុញ្ញាតឱ្យសុំពពោះជំនួសដែរ៕










