Home Blog Page 1226

រឿងដំណាលបុរាណទាក់ទងនឹងប្រវត្តិចែកអាំងប៉ាវ

0

ស្រោមសំបុត្រក្រហម ដែលខ្មែរយើងនិយមហោះថា «អាំងប៉ាវ» ឬ ចិនហៅថា «ហុងប៉ាវ» គឺជាអំណោយ(ជាកាក់ ឬ លុយជាដើម)ដាក់ចូលទៅក្នុងស្រោមពណ៌ក្រហម ដែលភាគច្រើនគេនិយមឃើញអ្នកដែលមានឋានៈបងនឹងផ្តល់ឲ្យនៅក្នុងក្រុមគ្រួសារ។

អាំងប៉ាវគឺតែងតែលេចវត្តមានក្នុងឱកាសសំខាន់ៗចំពោះខ្សែរស្រឡាយចិនដូចជា ចូលឆ្នាំចិន ខួបកំណើត និងពិធីមង្គលការ។ល។ ដើម្បីជាសេចក្តីជូនពរ ព្រោះថាពណ៌ក្រហមនៅក្នុងវប្បធម៌ចិនគឺតំណាងឱ្យថាមពល សុភមង្គល និងសំណាងល្អ។ ទោះជាយ៉ាងណា ប្រទេសចិនក៏បានកត់សម្គាល់ថាមានរឿងដំណាលបុរាណទាក់ទងនឹងប្រវត្តិនៃការផ្តល់អំាងប៉ាវនេះផងដែរ ដែលមានប្រភពចេញពីរឿងរ៉ាវអបីយជំនឿនៃថ្ងៃចូលឆ្នាំចិនសម័យដើម។The Significance of Red Envelopes in Chinese Culture

តាមរឿងព្រេងនិទានគឺមានអារក្សឈ្មោះ «សួយ» ដែលចាត់ទុកថាជាបីសាច គឺតែងតែចេញមកលងបន្លាយក្មេងៗពេលពួកគេកំពុងដេកលក់ថ្ងៃចូលឆ្នាំចិន។ ដូច្នេះហើយ ដើម្បីការពារក្មេងៗកុំឲ្យកើតមានគ្រោះថ្នាក់ផ្សេងៗពីបីសាចសួយ ទើបមាតាបិតាមួយចំនួនបានរកនឹកវិធីមួយគឺនឹងអុជទៀន ហើយនឹងអង្គុយចាំមើលពេញមួយយប់នៃថ្ងៃចូលឆ្នាំចិន។Red Envelopes: How much red envelope money is right for the Chinese New  Year?|Culture|2023-01-18|web only

ជាមួយគ្នានេះ កុមារក៏ត្រូវបានផ្តល់កាក់ចំនួន ៨ ដើម្បីលេងកុំឲ្យងងុយគេង។ កុមារត្រូវខ្ចប់កាក់ទាំងនោះចូលក្នុងក្រដាសពណ៌ក្រហម បន្ទាប់មកក៏បើកក្រដាសចាក់កាក់ចេញ ហើយក៏ខ្ចប់កាក់ចូលក្នុងក្រដាសដដែលនោះម្តងហើយម្តងទៀត គឺធ្វើជារឿយៗរហូតដល់ក្មេងនោះហត់អស់កម្លាំង ហើយក៏ដេកលក់ទៅ។ បន្ទាប់មកឪពុកម្តាយនឹងយកក្រដាសក្រហមខ្ចប់កាក់ចំនួន ៨ ដែលក្មេងខ្ចប់ទៅមកខណៈពេលមុននោះ ទៅដាក់នៅក្រោមខ្នើយរបស់ក្មេងដែលកំពុងគេងលង់លក់។ ជាសំណាងល្អ វាគឺបានផលពិតមែន នៅពេលដែលបិសាច Sui ព្យាយាមប៉ះក្បាលរបស់ក្មេង កាក់ទាំងប្រាំបីនោះនឹងបញ្ចេញពន្លឺដ៏ខ្លាំងមួយ ហើយបំភ័យបិសាចសួយនោះចេញទៅភ្លាមៗតែម្តង។ ដោយបានឃើញពីភាពសាកសិទ្ធនេះ គ្រួសារជាច្រើនក៏បានអនុវត្តតាមវិធីនេះគ្រប់ៗគ្នានៅជារៀងរាល់ថ្ងៃចូលឆ្នាំចិន។Why Luxury Loves Virtual Red Envelopes | Jing Daily

តាមរយៈជំនឿបុរាណនេះ គេក៏បានប្រទះថា ភាគច្រើនមនុស្សដែលមានវ័យចំណាស់ជាងតែងតែផ្តល់ឲ្យក្មេងៗនូវក្រដាសក្រហមដែលសម្មតថាជាអាំងប៉ាវនេះ មកខ្ចប់ជាកាក់ឬលុយ ដើម្បីផ្តល់ឲ្យជាសិរីសួស្តីឆ្នាំថ្មីដល់គ្រួសារពួកគេទាំងមូល។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការវិវត្តពីមួយជំនាន់ទៅមួយជំនាន់ដោយឃើញថាមានក្មេងៗជាកូននិងជាចៅបានផ្តល់អាំងប៉ាវនេះជូនចំពោះឪពុកម្តាយ ជីដូនជីតាវិញ ដើម្បីបង្ហាញនូវការដឹងគុណ ហេងៗ រកស៊ីមានបានអ្វីបែបនិងផងដែរ៕

មកដឹងពីវិធីដាក់ជំនាងផ្ទះឱ្យបានត្រឹមត្រូវ ដើម្បីឱ្យលុយហូរចូលដូចបាក់ទំនប់

0

នៅក្នុងគ្រួសារនីមួយៗ គ្រប់ផ្ទះទាំងអស់សុទ្ធតែមានជំនាងផ្ទះព្រោះគេជឿថា ការដាក់ជំនាងផ្ទះនឹងនាំមកនូវលាភសំណាង ព្រមទាំងអាចថែរក្សាម្ចាស់ផ្ទះមានហុងស៊ុយ រួមទាំងកម្ចាត់ពពួកអមនុស្សបានទៀតផង។ ទោះយ៉ាងណាក៏ដោយ ជំនាងផ្ទះក៏អាចនាំទ្រព្យនិងក្ដីសុខដល់គ្រួសារបានផងដែរ ប្រសិនបើអ្នកដាក់ក្នុងទីតាំងត្រឹមត្រូវ។រឿងតុបតែងផ្ទះ ហឹងជំនាងផ្ទះ ហឹងកុងម៉ា កំប៉ុងជើងធូប  សម្ភារៈតុបតែងតាមបែបចិនបែបខ្មែរ – Lok Bong Rattanak

នេះបើយោងតាមអបិយជំនឿរបស់ចាស់ៗបុរាណ បានឱ្យដឹងថា ទីតាំងដែលសមរម្យជាងគេបំផុតរបស់ជំនាងផ្ទះនោះគឺចំមុខក្លោងទ្វារផ្ទះ មិនថាទ្វានោះធំឬតូចនោះឡើយ។ បើដាក់ទីតាំងនេះ គឺជំនាងផ្ទះនឹងមានអំណាចអាចហៅលុយហូរចូលផ្ទះបាន។ លើសពីនេះ អ្នកអាចដាក់ជំនាងផ្ទះលើអាសនៈដែលមានជញ្ជាំងមាំទាំ ហើយមិនត្រូវដាក់នៅក្បែរបង្អួចឬមានរន្ធប្រហោងអ្វីទេ ម្យ៉ាងទៀតក៏មិនត្រូវមានជ្រុងស្រួចនៅពីក្រោយទីតាំងអាសនៈដែរ។រឿងតុបតែងផ្ទះ ហឹងជំនាងផ្ទះ ហឹងកុងម៉ា កំប៉ុងជើងធូប  សម្ភារៈតុបតែងតាមបែបចិនបែបខ្មែរ – Lok Bong Rattanak

បើនិយាយពីការដាក់នៅចំកណ្ដាលអាសនៈវិញ ក៏ត្រូវមានគ្រឿងក្រអូបផងដែរ ចំណែកឯចានផ្លែឈើត្រូវដាក់នៅខាងឆ្វេង ថូផ្កាត្រូវដាក់នៅខាងស្ដាំ។ ផ្កាដែលអ្នកគួរសែនអាចជាផ្កាកុលាប ឬផ្កាឈូកជាដើម សម្រាប់ផ្លែឈើគួរមាន ៥មុខ និងត្រូវមានទឹក ៥ពែងរៀបជារាងឈើឆ្កាងផងដែរ ដើម្បីតំណាងធាតុទាំង៥។

ចំពោះចំណុចចាំបាច់មួយទៀត គឺ អ្នកត្រូវដាក់អង្ករមួយចានតូច អំបិលមួយចានតូច និងទឹកមួយពែងតូចឱ្យពេញៗសម្រាប់ជាសំណែន ដោយដាក់តែពេលចុងឆ្នាំប៉ុណ្ណោះ ដែលទាំងអស់នេះ គេជឿថា មាសប្រាក់ទ្រព្យសម្បត្តិនឹងហូរចូលដូចទឹកបាក់ទំនប់អញ្ចឹង។រឿងតុបតែងផ្ទះ ហឹងជំនាងផ្ទះ ហឹងកុងម៉ា កំប៉ុងជើងធូប  សម្ភារៈតុបតែងតាមបែបចិនបែបខ្មែរ – Lok Bong Rattanak

ជាទូទៅលោកតាជំនាងផ្ទះតែងចេញចូលទៅនេះទៅនោះ ដើម្បីហៅប្រាក់មកចូលផ្ទះហើយពេលត្រលប់មកវិញ តែងមានធូលីដី។ ដូច្នេះ អ្នកត្រូវឧស្សាហ៍យកទឹកមានដាក់ផ្កាកុលាប ឬម្លិះប្រោះព្រំលើមុខលោកតា ដើម្បីបានសេចក្តីសុខ និងមាសប្រាក់ច្រើន។ ប្រសិនបើមុខលោកតាប្រឡាក់ដីសាម៉ាម គ្មានអ្នកជួយលុបលាងឱ្យនោះលុយនឹងហូរចេញទៅឆ្ងាយជាក់ជាមិនខាន៕

ដឹងអត់! ឆ្នាំមុនពលរដ្ឋកម្ពុជា ជាមធ្យមទទួលទានគ្រឿងស្រវឹងម្នាក់ប៉ុន្មានលីត្រ?

0

យោងតាមការសិក្សាមួយបានបង្ហាញថា ប្រជាជនកម្ពុជាចំណាយប្រាក់ប្រមាណ ២,៣ ពាន់លានដុល្លារលើស្រាបៀរក្នុងមួយឆ្នាំ ដែលនេះជាតួលេខដ៏គួរភ្ញាក់ផ្អើលបំផុត ដែលតម្រូវឱ្យមានវិធានការតឹងរ៉ឹង ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងប្រទេស។

ប្រជាជនកម្ពុជាជាមធ្យមទទួលទានស្រាបៀរប្រហែល៧២លីត្រក្នុងមួយឆ្នាំ ស្មើនឹង២១៨កំប៉ុង ចំពោះកំប៉ុងដែលមានចំនុះ ៣៣០មីលីលីត្រ។

ស្រាបៀរជាមធ្យម មានតម្លៃចន្លោះពី២០០០រៀល ទៅ២៥០០រៀល ក្នុងមួយកំប៉ុង ហេតុដូច្នេះក្នុងពលរដ្ឋខ្មែរម្នាក់ចំណាយប្រហែល១៣៦ដុល្លារ ក្នុងមួយឆ្នាំទៅលើស្រាបៀរ។

ក៏ប៉ុន្តែអ្នកខ្លះអាចទទួលទាន និងចំណាយថវិការ ច្រើនជាងនេះទៅទៀត ដោយហេតុថាពលរដ្ឋខ្មែរ១៧លាននាក់ ក៏មានមួយចំនួន មិនទទួលទានជាតិស្រវឹងផងដែរ។

ដូច្នេះ យោងតាមការសិក្សារបស់ក្រុមហ៊ុនជប៉ុន Kirin បានឱ្យឃើញថា ពលរដ្ឋខ្មែរទទួលទានគ្រឿងស្រវឹងជាមធ្យមម្នាក់២១៨កំប៉ុង ដែលស្មើនឹង៨.៨កេស ក្នុងមួយឆ្នាំ៕

ប្រភព៖ KIRI POST

7-Eleven មិនប្រើមនុស្សលើកដំបូងបំផុតត្រៀមបើកដំណើរការនៅជប៉ុន

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មាន Nikkei Asia រាយការណ៍ថា ហាងលក់ទំនិញ 7-Eleven នៅប្រទេសជប៉ុន នឹងត្រៀមបើកដំណើរការហាងខ្នាតតូចដោយពុំមានបុគ្គលិក ។ ហេតុនេះ អតិថិជនទាំងអស់អាចមកទិញទំនិញក្នុងហាង និងទូទាត់ប្រាក់ថ្លៃទំនិញដោយខ្លួនឯង ហើយគេបានសាកល្បងរួចហើយនៅទីក្រុងតូក្យូ និងអូសាកា ។Seven-Eleven Japan Launches Unmanned Stores in Tokyo Using Smartphone  Payments | Tech Times

ការចាប់ផ្តើមបង្កើតគំនិតបើកហាងលក់ទំនិញគ្មានបុគ្គលិកបែបនេះ កើតឡើងដោយសារការខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំងក្នុងឧស្សាហកម្មលក់រាយនៅប្រទេសជប៉ុន និងដើម្បីវាយលុកទីផ្សារក្នុងស្រុកផងដែរ ។ កាលពីមុន គេពុំអាចបង្កើតហាងលក់ទំនិញតូចៗបានទេ ដូចជា ៖ នៅតាមខុនដូ ឬរោងចក្រ ។

ចំណែកទំនិញ និងសម្ភារៈផ្សេងៗដែលនឹងដាក់លក់នៅក្នុងហាង 7-Eleven ខ្នាតតូចនេះ គឺមានទំនិញទូទៅ ដូចជា ៖ ម្ហូបអាហារជប៉ុន និងនំប៉័ង ព្រមទាំងមានអាហារពេលថ្ងៃត្រង់ដាក់ប្រអប់, កាហ្វេ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខ ។ ទំនិញដាក់លក់ក្នុងហាង 7-Eleven គ្មានបុគ្គលិកនេះ គឺមានបរិមាណតិចជាងពាក់កណ្តាលនៃចំនួនទំនិញរបស់ហាង 7-Eleven ធម្មតា ។

ការប្រើប្រាស់សេវាកម្មរបស់ហាង 7-Eleven គ្មានបុគ្គលិកបម្រើការ គឺអតិថិជនត្រូវប្រើប្រាស់កម្មវិធីរបស់ 7-Eleven ដើម្បីស្កេន QR Code ចូលក្នុងហាងទំនិញ ។ បន្ទាប់មក អតិថិជនត្រូវស្កេន Barcode របស់ទំនិញដែលពួកគេចង់ទិញ ព្រមទាំងទូទាត់ប្រាក់តាមរយៈកាតឥណទាន ឬវិធីទូទាត់ផ្សេងៗ ដោយពុំចាំបាច់រង់ចាំសេវាកម្មពីបុគ្គលិកផ្នែក Cashier ។

ទោះយ៉ាងណា នៅហាងលក់ទំនិញ 7-Eleven ខ្នាតតូចនេះ ត្រូវមានបុគ្គលិកនៅប្រចាំការម្នាក់សម្រាប់ធ្វើការផ្នែកផ្សេងទៀត ដូចជា ៖ ការប្រមូលទំនិញចូលស្តុក ។ គេចាត់ទុកថា ជប៉ុនជាប្រទេសមានបច្ចេកវិទ្យារីកចម្រើនខ្លាំងនៅលើពិភពលោក ហើយពលរដ្ឋជប៉ុនភាគច្រើនមានទម្លាប់នឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ទើបការបើកហាង 7-Eleven គ្មានបុគ្គលិកនេះលេចរូបរាងឡើង ៕Taiwan's Next Convenience Store Battlefield?|Industry|2019-05-12|web only

លើកមុនបារាំងលើកនេះ ជី ដេវីត និង ទេព បូព្រឹក្ស ដឹកដៃគ្នាចូលរួមកម្មវិធី Fashion នៅអាម៉េរិកម្តង

0

មិនត្រឹមតែក្រសោបការងារលើឆាកតន្រ្តីកើបលុយទិញរថយន្តទំនើប Lamborghini ប៉ុណ្ណោះទេ ប៉ុន្តែតារាចម្រៀងរ៉េប ជី ដេវីត និង ទេព បូព្រឹក្ស កាន់តែមានឱកាសទីផ្សារលើវិស័យ Fashion នៅអឺរ៉ុប។ កាលពីមុនគូស្នេហ៍តារាចម្រៀងនេះដឹកដៃគ្នាចូលរួមកម្មវិធីនៅបារាំង និង អ៊ីតាលី ខណៈលើកនេះអ្នកទាំងពីរដឹកដៃគ្នាម្តងទៀតចូលរួមកម្មវិធី Fashion Week 2024 នៅទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក ម្តង។

គេចាំបានថាកាលពីខែតុលា ឆ្នាំ២០២៣ តារាចម្រៀងល្បីឈ្មោះ ជី ដេវីត និង ទេព បូព្រឹក្ស ជាគូស្នេហ៍ត្រូវបានម្ចាស់ប្រ៊េនអញ្ជើញឱ្យទៅចូលរួមក្នុងកម្មវិធី Fashion នៅអ៊ីតាលី និង បារាំង ដោយការចំណាយលើសំលៀកបំពាក់ចូលរួមក្នុងកម្មវិធីរបស់ទាំងពីរចូលទៅដល់រាប់ម៉ឺនដុល្លារឯណោះ។ វត្តមានរបស់អ្នកទាំងពីរនៅទ្វីបអឺរ៉ុបលើវិស័យនេះក៏ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រព្រមទាំងសរសើរថាអ្នកទាំងពីរពិតជាឡូយមែនដែលអាចឈានជើងលើទីផ្សារអឺរ៉ុបបាន។

មិនទាន់បានប៉ុន្មានខែផងស្រាប់តែពេលនេះ ជី ដេវីត និង ទេព បូព្រឹក្ស ត្រូវបានម្ចាស់ប្រ៊េនសំលៀកបំពាក់មួយទៀតអញ្ជើញអ្នកទាំងពីរទៅចូលរួមកម្មវិធី New York Fashion Week 2024 នៅសហរដ្ឋអាម៉េរិកម្តង។ មានឱកាសចូលរួមកម្មវិធី Fashion ធំៗនៅក្រៅប្រទេសរបស់អ្នកទាំងពីរម្តងហើយម្តងទៀតរបស់តារាចម្រៀងល្បីឈ្មោះទាំងពីររូបនេះកាន់តែធ្វើឱ្យហ្វេនៗរបស់ពួកគេបង្ហាញអារម្មណ៍សប្បាយចិត្ត និងមានមោទនភាពយ៉ាងខ្លាំងទៅកាន់តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស។

ទន្ទឹមនឹងនេះអ្នកគាំទ្រកម្ពុជាក៏កំពុងទន្ទឹមរង់ចាំមើលស្ទាយ៍សំលៀកបំពាក់ និងគ្រឿងអលង្ការបស់គូស្នេហ៍នេះដូចគ្នា ព្រោះអ្នកទាំងពីរពូកែនិយមលេងខ្លួនបែប Fashion ណាស់ចេញមកម្តងៗទស្សនិកជនមានការចាប់អារម្មណ៍ច្រើន៕

 

វិស័យទេសចរអវកាសរបស់ពិភពលោកកំពុងមានការប្រកួតប្រជែងខ្លាំង

0

បរទេស៖ ក្រុមហ៊ុននានាជុំវិញពិភពលោកកំពុងប្រជែងគ្នាដើម្បីបញ្ជូនអ្នកដំណើរទៅកាន់ទីអវកាសមុនគេ ដោយអ្នកចូលចិត្តអវកាសអាចស្វែងរកកន្លែងណាមួយក្នុងតម្លៃសមរម្យសម្រាប់ការហោះហើរ។

ក្រៅពីនិន្នាការនៃការធ្វើដំណើរជុំវិញពិភពលោក អតិថិជនដែលចូលចិត្តភាពសម្បូរបែបនៃអវកាសក៏កំពុងមានបំណងចង់បាននិន្នាការថ្មីមួយនោះ គឺវិស័យទេសចរណ៍អវកាស។ ប្រភេទនេះត្រូវបានបង្កើតឡើងនៅពេលដែលអ្នកទេសចរណាដែលមានទ្រពសម្បត្តិច្រើនលើសលប់ ហើយចង់សាកល្បងអ្វីដែលថ្មីៗនៅលើអាកាស នោះក្រុមហ៊ុននឹងដឹងអ្នកដំណើរទៅកាន់លំហរ ដើម្បីបំពេញបំណងរបស់អ្នកទេសចរ។Travelling to space could become mainstream in the next 18 to 60 months  says SpaceVIP founder, Roman Chiporukha - Arabian Business Traveller  travelling to space becomes mainstream

ការប្រណាំងដើម្បីបញ្ជូនអ្នកដំណើរទៅកាន់ទីអវកាសកំពុងត្រូវបានប្រកួតប្រជែងយ៉ាងស្វិតស្វាញដោយមហាសេដ្ឋីទាំងបីគឺ Richard Branson, Jeff Bezos និង Elon Musk ដើម្បីក្លាយជាអ្នកដឹកនាំដំបូងគេក្នុងវិស័យនេះ។ កាលពីឆ្នាំ២០០១ អ្នកជំនួញជនជាតិអាមេរិកម្នាក់ឈ្មោះ Dennis Tito គឺជាអ្នកទេសចរអវកាសដំបូងគេ ដោយបានចំណាយប្រាក់ ២០ លានដុល្លារអាមេរិកដើម្បីហោះហើរលើយានអវកាសរុស្ស៊ី ហើយចំណាយពេល ៧ ថ្ងៃនៅលើស្ថានីយ៍អវកាសអន្តរជាតិ (ISS)។A Guide to Space Tourism by Dr Prem Jagyasi – Definition, History, Legal  and Ethical aspects, astronaut's tips, pros and cons, and many more

ក្នុងឆ្នាំ២០២១ លោក Richard Branson និងស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានបោះជំហានយ៉ាងសំខាន់ ដោយពួកគេបានសាកល្បងការហោះហើររបស់មនុស្សដោយជោគជ័យទៅកាន់លំហ suborbital ។ នៅក្នុងឆ្នាំដដែលនោះ SpaceX Space Dragon របស់ Elon Musk ដែលត្រូវបានអភិវឌ្ឍជាមួយនឹងក្រុមហ៊ុនទេសចរណ៍អវកាស Axiom Space មានមូលដ្ឋាននៅទីក្រុង Houston ក៏បានធ្វើការហោះហើរស៊ីវិលជាលើកដំបូងដើម្បីនាំអ្នកទេសចរ ៤ នាក់ទៅកាន់ទីអវកាស ហើយត្រឡប់មកវិញដោយសុវត្ថិភាព។ ទោះជាយ៉ាងណា អ្នកដំណើរត្រូវចំណាយប្រាក់រហូតដល់ ៥៥ លានដុល្លារអាមេរិកក្នុងម្នាក់សម្រាប់ការហោះហើរ។Space Tourism Is Getting More Secretive - The Atlantic

ក្រុមហ៊ុន Virgin Galactic អះអាងថា បច្ចុប្បន្នមានមនុស្ស ៨០០ នាក់នៅក្នុងបញ្ជីរង់ចាំសម្រាប់ជើងហោះហើរអវកាស ដែលមានតម្លៃ ៨៦៨,០០០ ដុល្លារក្នុងមួយសំបុត្រ។ ទោះជាយ៉ាងណា នៅឆ្នាំនេះជើងហោះហើរបានឈប់ដំណើរការរហូតដល់ឆ្នាំ ២០២៦ ដើម្បីរង់ចាំខ្សែបន្ទាត់ថ្មីនៃយានអវកាស។ ការទាក់ទាញនាពេលបច្ចុប្បន្នសម្រាប់ភ្ញៀវទេសចរដែលហោះហើរទៅកាន់លំហអាកាសគឺមិនត្រឹមតែធ្វើឱ្យមានបដិវត្តន៍មួយចំនួនជុំវិញផែនដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំណាយពេលនៅលើ ISS ដោយមានបម្រើអាហារ និងកន្លែងស្នាក់នៅផងដែរ។ នេះត្រូវបានគេដឹងថា នាពេលអនាគតក្រុមហ៊ុននឹងអភិវឌ្ឍអាជីវកម្មថ្មីៗជាច្រើនដូចជា សាងសង់សណ្ឋាគារ និងភោជនីយដ្ឋាននៅក្នុងលំហជាដើម៕

ហ្វីលីពីនត្រៀមបង្កើនកម្លាំងកងទ័ពនៅលើកោះក្បែរតៃវ៉ាន់

0

ប្រទេសហ្វីលីពីន ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនបានបញ្ជាឱ្យបង្កើនកម្លាំងកងទ័ពនៅលើកោះស្ថិតនៅភាគខាងជើងប្រទេស និងនៅក្បែរទឹកដីតៃវ៉ាន់ ដើម្បីបង្កើនសក្តានុពលការពារទឹកដីរបស់ហ្វីលីពីន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។Why Is the Philippines Building a Military Base Near Taiwan? | Asteria  Lending

កងទ័ពជើងទឹកហ្វីលីពីនលើកឡើងថា លោក Gilbert Teodoro រដ្ឋមន្ត្រីក្រសួងការពារជាតិបានអំពាវនាវឱ្យពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅលើប្រជុំកោះ Batanes ដែលស្ថិតនៅឆ្ងាយពីតៃវ៉ាន់ មិនដល់២០០គីឡូម៉ែត្រ ។ លោក Gilbert Teodoro និយាយបែបនេះ ក្នុងអំឡុងពេលលោកធ្វើដំណើរទៅសួរសុខទុក្ខកងទ័ពជើងទឹកនៅទីនោះ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ លោកថ្លែងថា ៖ «យើងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៤ តទៅ គឺត្រូវបង្កើនការប្រតិបត្តិការរបស់កងទ័ពហ្វីលីពីន» ។South China Sea: Philippines to put military base near Taiwan in high gear  to tackle tensions with Beijing | South China Morning Post

ច្រកសមុទ្រ Bashi Channel បានបែងចែករវាងប្រជុំកោះភាគខាងជើងរបស់ហ្វីលីពីនជាមួយតៃវ៉ាន់ ត្រូវបានគេចាត់ទុកថា គឺជាច្រកសមុទ្រដ៏សំខាន់មួយផ្នែកយុទ្ធសាស្ត្រ (Choke Point) ដោយសារច្រកនេះជាផ្លូវឆ្លងកាត់របស់កប៉ាល់បើកបរទៅមករវាងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង ។ រីឯកងទ័ពចិនបានបញ្ជូនកប៉ាល់ និងយន្តហោះមកប្រតិបត្តិការនៅច្រកសមុទ្រនេះជាប្រចាំ ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កងទ័ពហ្វីលីពីន និងអាមេរិកបានអនុវត្តបេសកកម្មឃ្លាំមើលរួមគ្នាក្នុងដែនទឹកភាគខាងជើងបំផុតរបស់ប្រជុំកោះហ្វីលីពីន ។How Washington is preparing for a Chinese invasion of Taiwan - Taipei Times

លោក Gilbert Teodoro រដ្ឋមន្ត្រីក្រសួងការពារជាតិបញ្ជាក់ថា ៖ «ប្រជុំកោះ Batanes ចាត់ទុកថា គឺជាការត្រួសត្រាយផ្លូវរបស់ហ្វីលីពីន ទាក់ទងនឹងមូលដ្ឋានទ័ពភាគខាងជើងប្រទេស» ។ ចំណែកកងទ័ពជើងទឹកនិយាយថា ៖ «ការមកកាន់កោះ Batanes របស់រដ្ឋមន្ត្រីក្រសួងការពារជាតិលើកនេះ គឺជាការបញ្ជាក់ពីស្មារតីស្នេហាជាតិរបស់ជនជាតិហ្វីលីពីនក្នុងការការពារទឹកដី និងសន្តិសុខជាតិ» ។

សារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីខែសីហា ឆ្នាំ២០២៣ ថា កងទ័ពអាមេរិកបានចរចាជាមួយប្រទេសហ្វីលីពីន ដើម្បីសុំអភិវឌ្ឍន៍កំពង់ផែសម្រាប់ជនស៊ីវិលនៅលើកោះ Batanes ។ វានឹងជួយបើកផ្លូវឱ្យអាមេរិកងាយស្រួលចូលមកកាន់កោះសំខាន់ផ្នែកយុទ្ធសាស្ត្រ និងជាតំបន់នៅក្បែរតៃវ៉ាន់ផងដែរ ។US, Philippines hold talks on boosting military capacity

កាលពីឆ្នាំ២០២៣ រដ្ឋាភិបាលហ្វីលីពីនបានអនុញ្ញាតឱ្យកងទ័ពអាមេរិកចូលទៅកាន់មូលដ្ឋានទ័ពហ្វីលីពីនច្រើនជាងមុន រួមទាំងមូលដ្ឋានទ័ពចំនួន៣កន្លែងផងដែរ ដែលមានទីតាំងនៅទល់មុខតៃវ៉ាន់ ។ រីឯប្រទេសចិនអះអាងថា តៃវ៉ាន់ គឺជាទឹកដីរបស់ខ្លួន ហើយចិនបានរិះគន់ការបង្កើនចំនួនទ័ពរបស់ហ្វីលីពីនថា គឺជាការបង្កាត់ភ្លើងបង្កឱ្យមានភាពតានតឹងក្នុងតំបន់ ។

គួរបញ្ជាក់ថា នៅប្រជុំកោះ Batanes គឺជាកន្លែងធ្វើសមយុទ្ធកងទ័ពរួមគ្នារបស់ហ្វីលីពីន និងអាមេរិក ក្រោមឈ្មោះ «Balikatan» ដែលមានកងទ័ពហ្វីលីពីន និងអាមេរិកចូលរួមធ្វើសមយុទ្ធជាង១៧.០០០នាក់ កាលពីឆ្នាំ២០២៣ ៕

វត្តមាន Rosé ចូលរួមប្រគំតន្រ្តី Taylor Swift ក្នុងទីក្រុងតូក្យូ ធ្វើឱ្យមានការចាប់អារម្មណ៍

0

Rosé សមាជិក BLACKPINK ដែលជាតារា K-pop ដ៏ល្បីល្បាញបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយទាំងក្នុងនិងក្រៅស្រុកបន្ទាប់ពីតារាចម្រៀងរូបនេះបង្ហាញខ្លួននៅឯការប្រគំតន្ត្រី Eras Tour របស់ Taylor Swift កាលពីរាត្រីថ្ងៃទី៧ កុម្ភៈ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយសមាជិកក្រុម BLACKPINK រូបនេះក៏ដូចជាអ្នកគាំទ្រ Taylor Swift ដទៃទៀតពោរពេញភាពរីករាយនិងច្រៀងរាំតាមចង្វាក់ភ្លេងដែលប្រគំឡើង។

Rosé បានចែករំលែកវីដេអូនៅលើបណ្តាញសង្គម TikTok រយៈពេល៥ នាទីបន្ទាប់ពីកម្មវិធីដែលបង្ហាញឈុតខ្លីៗរបស់នាង និងមិត្តភ័ក្តិដែលកំពុងមើលការសម្តែងរបស់ Taylor Swift រួមជាមួយទស្សនិកជនដទៃទៀតនៅ Tokyo Dome ប្រទេសជប៉ុន។ ក្នុងវីដេអូ Rosé បានច្រៀងតាម Taylor Swift ដោយបានដាក់ចំណងជើងក្នុងឃ្លីបវីដេអូថា “១០ នាទីល្អបំផុតនៅតូក្យូ”( Best 10 minutes in tokyo )។Viral Video Sparks Rumours About Taylor Swift And BLACKPINK's Rose  Collaboration; Here's What We Know | HerZindagi

ពេលវេលាដ៏ផ្អែមល្ហែមនេះ គេក៏ចាំបានដែរថាកាលពីក្រុម BLACKPINK សម្តែងបទ “Pink Venom” នៅ VMAs ឆ្នាំ២០២២ Taylor Swift ដែលកំពុងកាន់ភេសជ្ជៈនៅក្នុងដៃបានហើបមាត់ និងបង្កើតក្បាច់រាំផ្ទាល់ខ្លួនរបស់នាងហើយវីដេអូនោះផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងដែលតារាចម្រៀងពិភពលោក ក៏ចូលចិត្តក្រុមចម្រៀងក្រុម BLACKPINK ដែរ ។Taylor Swift Dances Through Steamy Choreography Slip-Up in Tokyo - Parade

គួរបញ្ជាក់ថាការប្រគំតន្រ្តី «THE ERAS TOUR» របស់ Taylor Swift ជាការប្រគំតន្រ្តីលើកទី៦របស់នាងដោយចាប់ផ្តើមពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នឹងរៀបចំឡើងនៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះភាពយន្តឯកសារនៃដំណើរទេសចរណ៍លើកនេះរបស់នាងរកចំណូលបានលើស២៦១ លានដុល្លារ។ ចំណែកឯចំណូលនៃការលក់សំបុត្រវិញនឹងឈានទៅដល់ជាង ២ពាន់លានដុល្លារអាម៉េរិកនៅពេលបញ្ចប់ការប្រគំតន្រ្តី៕

 

 

@roses_are_rosie

Best 10 minutes in tokyo.

♬ original sound – ROSÉ – ROSÉ

ត្រូវដឹង! ច្បាប់សហរដ្ឋអាមេរិក បើកូនយើងធ្វើខុស ជាម្តាយឪពុក ក៏រងគ្រោះព្រោះតែមិនអើពើនឹងទង្វើរបស់កូនខ្លួន

0

សហរដ្ឋអាមេរិក ៖ តុលាការនៅរដ្ឋមីឈីហ្គែន សហរដ្ឋអាមេរិកបាន..កា..ត់..ទោ..ស..អ្នកស្រី Jennifer Crumbley អាយុ៤៥ឆ្នាំ មាន..ទោ..សពីបទ..ឃា..តក..ម្ម..ដោយអចេតនា ដោយសារអ្នកស្រីមានអាកប្បកិរិយាមិនអើពើចំពោះទង្វើខុសប្រក្រតីរបស់កូនប្រុសខ្លួន ហើយអ្នកស្រីពុំបានរកវិធីការពារហេតុការណ៍នេះទេ ។ អ្នកស្រី Jennifer Crumbley បានបណ្តោយឱ្យកូនប្រុសកា..ន់..អា..វុធ ថែមទាំងពុំបានហាមឃាត់ ឬដាស់តឿនកូនទៀតផង ។Jennifer Crumbley: Michigan gunman's mother found guilty of manslaughter

ហេតុនេះ ការព្រងើយកន្តើយរបស់អ្នកស្រី Jennifer Crumbley បានធ្វើឱ្យកូនប្រុសរបស់គាត់បង្កហេតុការណ៍បាញ់ប្រហារនៅក្នុងសាលារៀនមធ្យមសិក្សា Oxford កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ហេតុការណ៍បាញ់ប្រហារនេះ បានបណ្តាលឱ្យកូនសិស្សស្លាប់ចំនួន៤នាក់ និងរងរបួស៧នាក់ទៀត ។ វាបានក្លាយជាករណីដំបូងគេនៅអាមេរិក ដែលយុវជនជាអ្នកប្រព្រឹត្តល្មើស ហើយអាណាព្យាបាលត្រូវទទួលទោសជាមួយកូនដែរ ។Jury finds school shooter's mother guilty of manslaughter

លើសពីនេះ មិនមែនមានតែស្ត្រីជាម្តាយជនល្មើសប៉ុណ្ណោះទេដែលត្រូវទទួលទោស ប៉ុន្តែឪពុករបស់ជនល្មើស ឈ្មោះ James Crumbley ក៏ត្រូវបានតុលាការកាត់ក្តីឱ្យជាប់ទោសដូចគ្នាដែរ ដោយពួកគេត្រូវបានប្តឹងដាច់ដោយឡែកពីគ្នា ។ តុលាការនឹងចាប់ផ្តើមពិចារណារឿងក្តីនេះបន្តទៀតនៅខែមីនា ឆ្នាំ២០២៤ ហើយប្តី-ប្រពន្ធនេះអាចជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ ។Ethan Crumbley sentenced to life in prison without parole for killing 4  students in Michigan school shooting | CNN

តុលាការអាមេរិកពិចារណារឿងក្តីថា ស្ត្រីជាម្តាយបាននៅស្ងៀម និងព្រងើយកន្តើយចំពោះអាកប្បកិរិយាខុសប្រក្រតីរបស់កូនប្រុស ឈ្មោះ Ethan Crumbley អាយុ១៥ឆ្នាំ ។ តុលាការមានភស្តុតាងសំខាន់ គឺកូនប្រុសបានផ្ញើសារប្រាប់ម្តាយថា រូបគេចង់ឱ្យឪពុក-ម្តាយជួយដល់ខ្លួន និងទទួលស្តាប់បញ្ហាផ្លូវចិត្តរបស់ខ្លួន ។

អ្នកស្រី Jennifer Crumbley បានបដិសេធថា គាត់ពុំបានដឹងថា កូនប្រុសកាន់កាំភ្លើងទៅបង្កហេតុនៅសាលារៀននោះទេ ។ ប៉ុន្តែស្វាមីរបស់គាត់ គឺជាអ្នកនាំកូនទៅទិញកាំភ្លើង ដើម្បីធ្វើជាកាដូថ្ងៃខួបកំណើត ។ តុលាការបញ្ជាក់ថា បើទោះជាស្ត្រីជាម្តាយបដិសេធយ៉ាងណាក្តី ក៏គាត់ពុំអាចគេចផុតពីការទទួលខុសត្រូវបានទេ ៕

ប្រយ័ត្ន! ដុតផាវ អំឡុងថ្ងៃចូលឆ្នាំចិន នឹងប្រឈមមុខការជាប់ទោស

0

នាអំឡុងថ្ងៃចូលឆ្នាំចិន ពីថ្ងៃទី៩-១១ កុម្ភៈ ខាងមុខនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានណែនាំឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ករណីគ្រោះអគ្គិភ័យ ដោយហាមការដុតផាវ កាំជ្រួចគ្រប់ប្រភេទ។

អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ នឹងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។

ស្នងការដ្ឋានបសង្កត់ធ្ងន់ថា៖”ក្នុងករណីចំពោះជនណាបំពានលើសេចក្តីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងអនុវត្តទៅតាមផ្លូវច្បាប់ ដោយជនល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមាន”៕ដុតផាវគ្រាប់បែក Fireworks - YouTube