សម្រាប់នារីដែលចូលចិត្តការ Makeup គឺចាំបាច់ណាស់ក្នុងការគូសចិញ្ចើមឱ្យសមនឹងទម្រង់មុខរបស់ខ្លួន ប៉ុន្តែមិនដឹងធ្វើយ៉ាងណាដើម្បីគូសចិញ្ចើមឱ្យបានស័ក្តិសមស្អាត និងទាន់សម័យនោះទេ។ ដូច្នេះដើម្បីទទួលបាននូវភាពស្រស់ស្អាត ទាន់សម័យដោយការគូសចិញ្ចើមដោយខ្លួនឯងនោះ ជាដំបូងយើងត្រូវដឹងពីប្រភេទចិញ្ចើមរបស់អ្នកជាមុនសិន៖

-ចិញ្ចើមអក្សរS៖ គឺជាចិញ្ចើមដែលមានរាងដូចអក្សរS ហើយក៏ត្រូវបានគេចូលចិត្តគូសជាញឹកញាប់ផងដែរ
-ចិញ្ចើម Hard Angled៖ ជាស្ទាយចិញ្ចើមដែលមានជ្រុងនៅផ្នែកខាងលើនៃចិញ្ចើម
-ចិញ្ចើម Soft Angled៖ ជាស្ទាយចិញ្ចើមដែលមានកាច់បន្ដិចនៅលើចិញ្ចើម
-ចិញ្ចើមត្រង់៖ ស្ទាយបែបនេះគឺជាស្ទាយដ៏ពេញនិយមបំផុតនៅប្រទេសកូរ៉េ
-ចិញ្ចើមរាងមូល៖ ជាស្ទាយដែលរាងកោង តែមិនសូវជាមានការពេញនិយមនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrSOm-3JDDQmP3QBcWUQIafvjNGAwC2J_sdPmb5LyhUkG8mdNr-b82Hx_tGv0BFuWaKfV2SWPcDs4g1c3CSmTXRSKnY4E4TFGo2pjV3fwI2yYKHjZpisfzBuez1oP9-OelvOoMjnjxQBR0VbGuKy3uK-RrDdyhEVzrPC6py91omdAhfmJx5fJMZdDFhus/s600/photo_2024-03-27_15-51-19.jpg

នៅពេលដែលអ្នកដឹងពីប្រភេទនៃចិញ្ចើមហើយនោះ គឺមិនមានអ្វីពិបាកទៀតនោះទេក្នុងការគូសចិញ្ចើម ដោយអ្នកគ្រាន់តែគូសចិញ្ចើមទៅតាមទម្រង់មុខរបស់អ្នកឱ្យបានត្រឹមត្រូវគឺជាការស្រេច។ នារីៗណាដែលមានមុខមូល,មុខពងក្រពើ និងមានមុខពហុកោណអ្នកគួរតែសាកល្បងគូសចិញ្ចើមទម្រង់ Hard Angled ព្រោះវាមានចំណុចជ្រុងបន្ដិចនៅលើចិញ្ចើមដែលវាធ្វើឱ្យមានភាពទាក់ទាញជាខ្លាំង នឹងជួយឱ្យឃើញទម្រង់មុខរបស់អ្នកវែងជាងមុនបន្តិច។ រីឯនារីដែលមានទម្រង់មុខចតុកោណ រឺក៏មុខបួនជ្រុងទ្រវែង អ្នកគួរតែជ្រើសរើសស្ទាយគូសចិញ្ចើមរាងត្រង់បន្ដិច ដែលគេហៅថា “Straight” ព្រោះការគូសចិញ្ចើមបែបនេះកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង និងធ្វើឱ្យអ្នកកាន់តែមានភាពស្រស់ស្អាត។https://www.micropigmentation.academy/wp-content/uploads/2023/05/close-up-studio-portrait-beautiful-brunette-woman-with-soft-skin-painting-her-eyebrows-with-makeup-brush-isolated-white.jpg

ហេតុនេះដើម្បីឱ្យអ្នកកាន់តែច្បាស់ អ្នកអាចមើលគំរូម៉ូដចិញ្ចើមដ៏ពេញនិយមបំផុតដូចខាងក្រោម៖
១.រោមចិញ្ចើមក្រាស់៖ ចិញ្ចើមក្រាស់ និងដិត គឺជារចនាប័ទ្មដ៏ពេញនិយមមួយនៅអឺរ៉ុប ដែលវានឹងធ្វើឱ្យភ្នែករបស់អ្នកកាន់តែស៊ីជម្រៅ កាន់តែរស់រវើក និងមានលក្ខណៈផ្ទាល់ខ្លួន ដោយសាររោមចិញ្ចើមធំ និងស្មើគ្នាជាមួយនឹងពណ៌ខ្មៅ។
២.ចិញ្ចើមស្លឹក Willow៖ ចិញ្ចើមនេះមានលក្ខណៈកោងបន្តិចពីក្បាលដល់កន្ទុយ ដោយបង្ហាញពីភាពទន់ភ្លន់ និងភាពជាស្ត្រី ជួយបញ្ជាក់ពីភាពទន់ភ្លន់នៃមុខ។
៣.ចិញ្ចើមបែបកូរ៉េ៖ ចិញ្ចើមផ្ដេកគឺសមរម្យសម្រាប់មុខភាគច្រើន ហើយត្រូវគ្នាជាមួយនឹងរចនាប័ទ្មផ្សេងៗ និងមើលទៅសុភាពរាបសារ ថ្លៃថ្នូរ ដែលម៉ូតចិញ្ចើមនេះគឺមានការពេញនិយមខ្លាំងសម្រាប់ស្ត្រីគ្រប់រូប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhaoUIXbNE44HcRG2m5b8tazS9EmfBvhCq7qTQhnAZ19KSYFbJk2it-2rztOUPIa5urL2tgElSrLNhHtYFBPmm3ndWRkfsja5MMteCT5IiHWk_x2yX-ZUvdgaPImyMLiIzU8UyWvasRpvSaa73CqgAt96smknhablsgztP3IJHRdf_ojvmuzZnMOU6ZHg/s591/photo_2024-03-27_15-51-25.jpg