បរទេស៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD បានកត់ត្រាការកើនឡើងច្រើនជាង ៨០% នៃប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ ២០២៣ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ គឺកើនឡើងទ្វេដង ចាប់តាំងពី BYD បានទម្លាក់តំណែង Tesla ក្លាយជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីដ៏កំពូលរបស់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5L4006NMcgq5sA3sSrq5IZK_4fMSqC045P4pdyZEmFnZIpvgxelSh9SQ2vlmWZ6Yy7gA_wk65tJES8Gu_x6Nc2hcsheAXqqFIXluYdvhmKsXcCQ_okGIFlRuJ0A8HT9N_ewIFZvnzAuVrMJ0x_esha1y3F3NoOBGoG2ktfXRq2kTG-YoJMKN531N88iM/s1600/107295493-1693834206759-BYD_Seal_cover_phot.jpg

នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤ បើយោងតាម CNN បានឱ្យដឹងថា BYD បានប្រកាសថាប្រាក់ចំណេញសុទ្ធកាលពីឆ្នាំមុនឈានដល់ ៣០ ពាន់លានយន់ (ប្រមាណ ៤.២ ពាន់លានដុល្លារអាមេរិក) ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ ក្រុមហ៊ុនបាននិយាយថា BYD ទទួលបានប្រាក់ចំណេញយ៉ាងច្រើន បើទោះបីជាត្រូវប្រតិបត្តិការក្នុងបរិបទនៃ “បរិយាកាសខាងក្រៅដ៏ស្មុគស្មាញ” ក៏ដោយ។

នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២៣ BYD ក៏បានវ៉ាដាច់ក្រុមហ៊ុន Tesla នៅក្នុងចំនួនរថយន្តអគ្គិសនីដែលលក់ទូទាំងពិភពលោក។ ដូច្នោះហើយ ពួកគេបានលក់រថយន្តច្រើនជាង ៥២៥,៤០០ គ្រឿង ខណៈដែល Tesla លក់រថយន្តបានត្រឹមតែ ៤៨៤,៥០០ គ្រឿងប៉ុណ្ណោះ។ នៅឆ្នាំ ២០២៣ BYD បានលក់រថយន្តចំនួន ៣.០២ លានគ្រឿងនៅទូទាំងពិភពលោក កើនឡើង ៦២% បើធៀបទៅនឹងឆ្នាំ ២០២២។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrMr1t9WBicNWzL_GUv8PUHoDBq65lEeKtKqkyW0C1aKQYr8Yc5_ylvw88oXF1nlts6ZYSBxcS_IOj6be1qbsObsSlaYUmOoqWGPRI9Hiz_yN9gkOcHyjYG5p5NFUEo-oxYwGvXvYaMobreAt0gw3eFWfGvajC_J-9F65Nbh80ejUsBnRCfkSBX2yUv6o/s1824/BYD-Seal-EV-feature-e1649036401288-BM.jpeg

មូលហេតុដែលរថយន្តចិនវ៉ាដាច់រថយន្តអាមេរិក គឺដោយសារតម្លៃរថយន្តរបស់ BYD គឺទាបជាង Tesla ដែលនេះនឹងជួយពួកគេទាក់ទាញអ្នកទិញជាច្រើន។ រថយន្តថោកបំផុតរបស់ BYD ដែលលក់ក្នុងប្រទេសចិនគឺជាង ១០,០០០ ដុល្លារប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ម៉ូដែលរថយន្តថោកបំផុតរបស់ក្រុមហ៊ុន Tesla មានតម្លៃ ៣៩,០០០ ដុល្លារ។

ទោះជាយ៉ាងណាក៏ដោយ ការប្រកួតប្រជែងដ៏ខ្លាំងក្លា និងសង្រ្គាមតម្លៃកាលពីឆ្នាំមុន ក៏បានប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតរថយន្តចិនជាច្រើនផងដែរ។ ទិន្នន័យចុងក្រោយពីសមាគមរថយន្តដឹកអ្នកដំណើរបង្ហាញថា ឧស្សាហកម្មរថយន្តរបស់ប្រទេសបានកត់ត្រាប្រាក់ចំណេញជាមធ្យម ៥% កាលពីឆ្នាំមុន ធ្លាក់ចុះ ១.១% និង ០.៧% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២១-២០២២។https://images.axios.com/TFYrsE2FB9nQKkDA8uAO-4AVxO8=/0x314:4500x2845/1920x1080/2024/01/02/1704214533932.jpg

គួរបញ្ជាក់ដែថា សង្គ្រាមតម្លៃនៅតែមិនបង្ហាញសញ្ញានៃការចុះត្រជាក់ឡើយ។ កាលពីដើមខែនេះ BYD បានកាត់បន្ថយតម្លៃចាប់ផ្តើមនៃម៉ូដែលរថយន្តថោកបំផុតគឺ Seagull ៥% មកត្រឹម ៦៩,៨០០ យន់ (ប្រមាណ ៩,៦៧០ ដុល្លារអាមេរិក)។ ក្រុមហ៊ុនផលិតរថយន្តរបស់ចិនផ្សេងទៀតក៏បានប្រកាសពីការកាត់បន្ថយតម្លៃក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះផងដែរ រួមមាន Geely, Chery និង XPeng Motors៕