ប្រទេសថៃ ៖ អ្នករៀបចំព្រឹត្តិការណ៍តន្ត្រីធំៗចំនួន២ លំដាប់ពិភពលោក គឺ Summer Sonic និង Tomorrowland បានប្រកាសថា នឹងរៀបចំព្រឹត្តិការណ៍តន្ត្រីនៅប្រទេសថៃជាលើកដំបូងក្នុងតំបន់អាស៊ាន ។ វាស្របតាមគោលនយោបាយរបស់នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ដែលនិយាយថា ចង់ឱ្យប្រទេសថៃមានព្រឹត្តិការណ៍លំដាប់ពិភពលោក ដើម្បីផ្តល់ប្រាក់ចំណូលឱ្យពលរដ្ឋ ។

លោក Chai Watcharong មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃលើកឡើងថា តាមគោលនយោបាយរបស់នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធផ្តល់ភាពសំខាន់ និងលើកកម្ពស់សក្តានុពលឱ្យប្រទេសថៃរៀបចំព្រឹត្តិការណ៍ល្បីៗលំដាប់ពិភពលោក ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច និងជំរុញឱ្យប្រទេសថៃក្លាយជាគោលដៅលេចធ្លោក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោក ជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz-jzUB8-oak9b9hkv16vSeqVmxfNlTEU4YCsZKxUKCnKJDPPauGjSg579LMkVVUmPo68XoEESVy-nasobQdmkIwQwiyK0SnTtU22dCNRQsJC1suLO4ThHFpR_gdNDayQTFxbq5pR6KkwFOcOKVKaqwDoUZY2rvIpuYMbYvdYVEMULOAtQ1t2k3lrKrWQ/s1000/247607.jpg

លោក Chai Watcharong មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃបន្តថា វាជាភាពជោគជ័យមួយដែលបានមកពីលទ្ធផលការងាររបស់រដ្ឋាភិបាលអាណត្តិថ្មី ដោយរដ្ឋាភិ
បាលបានពិភាក្សាជាមួយនាយកក្រុមហ៊ុនពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោក រួមទាំងពិភាក្សាជាមួយក្រុមហ៊ុនរថយន្តអគ្គិសនីផងដែរ ។ មន្ត្រីនាំពាក្យរូបនេះបញ្ជាក់ថា ក្រោយពីការរៀបចំព្រឹត្តិការណ៍តន្ត្រីធំៗចំនួន២ លំដាប់ពិភពលោកនៅប្រទេសថៃរួចហើយ ព្រឹត្តិការណ៍លំដាប់ពិភពលោក នឹងរៀបចំនៅប្រទេសថៃជាបន្តបន្ទាប់ទៀត ។

ព្រឹត្តិការណ៍តន្ត្រីលំដាប់ពិភពលោក គឺ Summer Sonic Bangkok 2024 នឹងរៀបចំឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងថងថានី ។ វាជាការរៀបចំព្រឹត្តិការណ៍តន្ត្រីលំដាប់ពិភពលោក ជាលើកដំបូងនៅតំបន់អាស៊ាន និងជាការរៀបចំលើកទី២ នៅក្រៅប្រទេសជប៉ុន ។ រីឯព្រឹត្តិការណ៍តន្ត្រីលំដាប់ពិភពលោក មួយទៀតឈ្មោះ Tomorrowland គឺជាព្រឹត្តិការណ៍ចម្រៀង EDM ក៏គ្រោងរៀបចំនៅប្រទេសថៃដូចគ្នាដែរ គឺនៅឆ្នាំ២០២៦ ហើយ Tomorrowland អាចរៀបចំនៅប្រទេសថៃជាបន្តបន្ទាប់ រយៈពេល១០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAP3aZH4pQayoWGiFXNaSqrxp1sd_9lDw83_8OBDTqT5z8T-AN3teZ2eG6tefzY6u7EOF720zViwpJmWa03Rvi0hlvzlWUnLcIQJOlZm2ek5XB6tNaShAfeFaeW5eXAJJNeaNWpRUN33ERUAUJ0Yt2CV12xQXGlPTJAWgmucrIPQ7HV6bACcXYVSisnEI/s1920/358093143_830374951789585_6029243930049424294_n-1920x1024.jpg

លើសពីនេះ រដ្ឋាភិបាលថៃនឹងជជែកជាមួយអ្នករៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោកជាច្រើនទៀត ដោយលោកនាយករដ្ឋមន្ត្រី Srettha Thavisin ថ្លែងថា លោកជឿជាក់លើសក្តានុពលរបស់ប្រទេសថៃគ្រប់ផ្នែក ជាពិសេស គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលថៃបានអភិវឌ្ឍន៍រហូតមក ហើយថៃក៏បានធ្វើជាម្ចាស់ផ្ទះដ៏ល្អនាពេលកន្លងមកផងដែរ ។ កត្តាទាំងនេះនឹងធ្វើឱ្យអ្នករៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោក ចាប់អារម្មណ៍មកលើថៃ ដើម្បីឱ្យថៃអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកម្សាន្តនៅប្រទេសរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIM6yIynYtW1EIbyY8EIxinl8_lDiDEwCV8uEQBj42wP9Ns351yutxVGNKkAnEXmaCFblpsIs1ZveFgtA1lvj_RgRod5X5zymC7dUYWqrKOZuf_5-LlJEZ-gIRdCnrJBtIULoKOa6ZfTZnO02FTE6VszE7DLZxjtA0wrjtsw0bo0OiTzFvY4mfsgqytx8/s2048/download.jpg

កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ប្រទេសថៃបានរៀបចំសន្និសីទជាផ្លូវការអំពីព្រឹត្តិការណ៍តន្ត្រីលំដាប់ពិភពលោក ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin និងលោកស្រី Paetongtarn Shinawatra ប្រធានគណបក្សភឿថៃ និងជាអនុប្រធានគណៈកម្មការអភិវឌ្ឍន៍ Soft Power ប្រទេសថៃ ។

លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃថ្លែងថា លោករីករាយយ៉ាងខ្លាំងដែលព្រឹត្តិការណ៍តន្ត្រីលំដាប់ពិភពលោក Summer Sonic នឹងរៀបចំនៅប្រទេសថៃជាលើកដំបូង ក្រោមឈ្មោះថា «Summer Sonic Bangkok 2024» ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ។ វាជាការរៀបចំឡើងជាលើកដំបូងនៅក្រៅប្រទេសជប៉ុន ខណៈព្រឹត្តិការណ៍តន្ត្រី Summer Sonic នៅជប៉ុនបានទទួលភ្ញៀវទេសចរជាង៣៥ម៉ឺននាក់ក្នុង១ឆ្នាំ ដែលជាយុទ្ធសាស្ត្រសំខាន់ដើម្បីបង្កើនចំនួនភ្ញៀវទេសចរនៅជប៉ុន ។ ហេតុនេះ ប្រទេសថៃនឹងក្លាយជាកន្លែងទេសចរណ៍ស្របតាមចក្ខុវិស័យ Ignite Thailand ដែលបានប្រកាសនាពេលកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV9NoQ4spj-onABes8Nm6hEIFoCFHjpNtxT4McbU8ZK5b7uQwd72pY1jkaMF0tlvCJIHUT7u9CdpwZ4wVRrd5PfBNrf6rDn_QM1jHuTHFh1o7dLJ9QUuQSOciyGNLHX_HcRSUKDwfF51ixZOH_HDQnKZRXKkiY2UVh8cwoDIuGt-GnyVm38vUhHGHWJGM/s3193/SummerSonicMarineStage-Zeddperforming-from_a_distance-Aug16-2015.jpg

លោកនាយករដ្ឋមន្ត្រីបន្តថា Summer Sonic នឹងជាឱកាសសម្រាប់តារាថៃដែលស្រឡាញ់តន្ត្រីអាចបង្ហាញសមត្ថភាពទៅកាន់ពិភពលោក រួមទាំងធ្វើឱ្យថៃក្លាយជាកន្លែងទាក់ទាញការប្រគំតន្ត្រីផងដែរ ។ រដ្ឋាភិបាលនឹងគាំទ្រព្រឹត្តិកាណ៍ Summer Sonic Bangkok 2024 ឱ្យទទួលបានជោគជ័យនៅប្រទេសថៃ និងក្លាយជាផ្ទះទី២ ដ៏កក់ក្តៅ ហើយយើងនឹងផ្តល់ភាពងាយស្រួលដល់តារាចម្រៀង និងអ្នកចូលរួមទាំងអស់ ដើម្បីបង្កើតអនុស្សាវរីយ៍ល្អៗ ។ ប្រទេសថៃនឹងទទួលបានភ្ញៀវទេសចររហូតដល់៣៥ម៉ឺននាក់ ដូចការរៀបចំព្រឹត្តិការណ៍តន្ត្រីនៅជប៉ុនដែរ ពីព្រោះវាជាលើកដំបូង ដែលជប៉ុនរៀបចំព្រឹត្តិការណ៍នេះនៅក្រៅប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN6hofiryTWnLxXnV42KF60itJqf0WwB9SYhHEhiY_lQk68VwKG74GIJcsgChG9Q2u90EkVRJs7kPo6F6yK1tikG3QOiLf93tg4yI6-cLF5SQi_mLGArcDy_LUfb57F8w9WuumLJ4wRtsJ4OGLD2lSmVotEb0dz98B3QZ2opIZEC8ZJQaI44DUSOfhy2U/s961/tomorrowland-top-100-festivals_0.jpg

ចំណែកលោកស្រី Paetongtarn Shinawatra ប្រធានគណបក្សភឿថៃនិយាយថា លោកស្រីរីករាយខ្លាំងណាស់ ដែលប្រទេសថៃគ្រោងរៀបចំព្រឹត្តិការណ៍តន្ត្រីលំដាប់ពិភពលោក គឺ Summer Sonic នៅខែសីហា ឆ្នាំ២០២៤ ដើម្បីផ្តល់ឱកាសដល់សេដ្ឋកិច្ចថៃ ឬហៅថា Festival Economy ដែលនឹងមានការប្រមូលផ្តុំមនុស្សរាប់ម៉ឺននាក់ទាំងជនជាតិថៃ និងភ្ញៀវទេសចរបរទេស ។ ហេតុនេះ វានឹងជួយជំរុញដល់សេដ្ឋកិច្ចជាច្រើនផ្នែក ដូចជា ៖ ការធ្វើដំណើរ, ការស្នាក់នៅសណ្ឋាគារ, ការលក់ដូរម្ហូបអាហារនៅហាងតូចៗ និងអាជីវកម្មផ្សេងទៀត ៕