ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានប្រកាសប្រឆាំងដាច់ខាតទៅលើបទចម្រៀងរបស់ឧកញ៉ា ខេមរៈ សិរីមន្ត មួយបទដែលប្រើកាំភ្លើងទឹកមិនចំណេញដល់សេដ្ឋកិច្ចខ្មែរថែមទាំងខាតដល់វប្បធម៌និងសុវត្ថិភាព។ ក្រោយមានការប្រតិកម្មប្រឆាំងទៅលើបទចម្រៀងរបស់ខ្លួន ឧកញ៉ា ខេមរៈ សិរីមន្ត បានលើកឡើងដោយប្រយោលថា បទរបស់លោកមិនមែនជាបទបែបប្រពៃណីទេគឺជាបទបែបសប្បាយៗចង្វាក់បែបទំនើប។ ចំណែកឯ កាំភ្លើងជ័ររបស់ក្មេងៗលេងមានប្រភពមកពីអឺរ៉ុបហើយបានច្នៃដាក់អក្សរអង់គ្លេសថា «I love Cambodia» និងអក្សរខ្មែរថា «ខ្ញុំស្រលាញ់កម្ពុជា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLY2UeuvyeKhVtgQ42WGqCQg3nk19rjxaEbSitu6YwYu7GS40OIX3SULuv1lQpudTJT242eUEYvz2HbH6uj-0DxR4Sn6EwBY_y4wVurIpGrD4tHbg0jHnoCUhj2BUM8vMgUsksbn7T1d6yjNOV4X3vE1zUtG5SPC68_Qk1rF8sQaCHr-Q24VfwoUoH05A/s1608/image_2024-03-28_09-29-20.png

កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនៅលើបណ្តាញសង្គមហ្វេកប៊ុកនូវរូបភាពរបស់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ភ្ជាប់ជាមួយខ្លឹមសារថា «ខ្ញុំសូមប្រឆាំងដាច់ខាត
វីឌីអូចម្រៀងបែបនេះ នាំភ្លើតភ្លើនប្រើកាំភ្លើងទឹក…! នាំក្មេងៗ ប្រើប្រាស់ភ្លូកទឹកភ្លូកដី មិនចំណេញអីនឹងសេដ្ឋកិច្ចខ្មែរទេ ថែមទាំងខាតខាងវប្បធម៌ និងសុវត្ថិភាពទៀតផង។ ម្យ៉ាងបើ មើលទៅលើសម្លៀកបំពាក់ ក៏យ៉ាប់ដែរ…? ពិចារណាឡើងវិញទៅ!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtTclTTgCJGK_Ie_qdwWKH0FnUwlt207iAYXxHPqPMPHzJU6t2hzrpxbCKCB1vXwKhebLCSmHLkYVmo2HH3cMd0i48-4DHinl5M2LZR4bS92mKo6u2De2B-p3B9r4-Rycbw0ZRXSOR8Md3CNMMbCTX3sKyfgCs4IvnzzuGUKTpT5I7dKGEHnGDfTZ8tUs/s1280/image_2024-03-28_09-29-16.png

ការលើកឡើងរបស់ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ប្រឆាំងនឹងបទចម្រៀងរបស់ឧកញ៉ា ខេមរៈ សិរីមន្ត ទៅលើការប្រើប្រាស់កាំភ្លើងបាញ់ទឹក និងសំលៀកបំពាក់នេះដែរ នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឧកញ៉ា ខេមរៈ សិរីមន្ត បានលើកឡើងដោយប្រយោលនៅលើបណ្តាញសង្គមដែរថា «សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចាប់អារម្មណ៍ MV បទ “ឆ្នាំនឹងសប្បាយខ្លាំង” បទនេះមិនមែនជាបទបែបប្រពៃណីទេគឺជាបទបែបសប្បាយៗចង្វាក់បែបទំនើប តាមសម័យកាលទំនើប។ មួយវិញទៀត យើងបានផ្សាភ្ជាប់ជាមួយនឹងក្អមខ្មែរនិង កាំភ្លើងជ័ររបស់ក្មេងៗលេងមានប្រភពមកពីអឺរ៉ុប ដែលមានលក់ពាសពេញពិភពលោក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiziR2s40bijtcw09S3kO5UXBH38MNancDKEQaPvA4IW8q5Q7Ak7M4esxE3AiWNyHPDmdTBJRjI2FIqdKjmcQyHgYrrv7WWvvJrYv8IG_Lmfq0LA5uaK_GVHBQqymqlw0llclP5eVpIAi2gbxejahGSIiuYTVEfPX1hs2HOORLvB0YIbtU9H0hgfB2VRQU/s1280/image_2024-03-28_09-29-16%20(2).png

តារាចម្រៀងមានងារជាឧកញ៉ារូបនេះបានលើកឡើងទៀតថា « យើងបានច្នៃដាក់អក្សរអង់គ្លេសថា “I love Cambodia” និងអក្សរខ្មែរ ថា “ខ្ញុំស្រលាញ់កម្ពុជា” នៅលើកាំភ្លើងផងដែរ សង្ឃឹមថាបងប្អូននឹងរីករាយរាំលេង នាពេលចូលឆ្នាំថ្មីខាងមុខនេះ ហើយខ្ញុំបាទ ក៏មានបទចម្រៀងលក្ខណៈប្រពៃណីជាច្រើនបទទៀតដែលត្រៀមចេញផងដែរ។ ពេញលេងហើយធីមយើង»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbfSmEIcLHwcyLkrq7sLWMRw2k2KewKOIUhSM2-GUn9EcQe1qlCidaKkEbdR0Ot_K0DX06JBQW_XsjnBd5s7B5SsvAb4lVJ9cfTVLFEgkoCupuLR3NxzFHHyW1_hnf_Paw8sbd-c8lwdMNA3RLTIwlGPkX1KTWIgDDLEiPRJOCMClYSmzPChEMHaOfv30/s1280/image_2024-03-28_09-29-15.png