ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ថា ព្យុះព្រិលបានបោកបក់មកលើខេត្តបឹងកាន និងបណ្តាលឱ្យមានព្រិលធ្លាក់ទំហំធំៗស្មើនឹងពងមាន់ ។ ហេតុការណ៍នេះធ្វើឱ្យផ្ទះសម្បែងរបស់ពលរដ្ឋរងការខូចខាត ជាពិសេស ដំបូលផ្ទះជាច្រើនបានធ្លុះដោយសារព្រិលមានទំហំធំៗពេក ខណៈអាជ្ញាធរបានប្រមូលកម្លាំងចុះជួយអន្តរាគមន៍ដល់អ្នកខូចខាតទ្រព្យសម្បត្តិ ។

លោកមេភូមិ ឈ្មោះ Banjong Chuamrat និយាយថា លោកបានត្រួតពិនិត្យមើលថា តើមានផ្ទះណាខ្លះបានខូចខាតដោយសារតែភ្លៀងធ្លាក់ខ្លាំង ។ លោកគិតថា ក្រៅពីខូចខាតផ្ទះ ក៏មានទ្រព្យសម្បត្តិផ្សេងទៀតខូចខាតផងដែរ ដូចជា ៖ យានជំនិះ និងជ័រកៅស៊ូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNr30euGgQZYHDQjSjtobg3wYnWjqWSE6A0BK3mwlhmx8xojQf121levua44_2U5eYkWK5UDkfE1TF1DDS2oan9NFmpVBKP6UmpBVmnDC65bQ_A4o5GT_Xd5iEI8kOYdqN6uWlqDmAQ2RwkmyL-uVT-Egn9g49cPk56vWUjiFAKgoq7_DjpHMjUPWLgto/s696/434495886_3569227126727012_3685609300397882286_n-1-696x522.jpg

ភ្នាក់ងារឆ្លើយឆ្លងព័ត៌មានប្រចាំខេត្តបឹងកាន ប្រទេសថៃ រាយការណ៍ថា នៅថ្ងៃទី២៨ ខែមីនា មានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅស្រុកសេកា ខេត្តបឹងកាន ហើយក្រៅពីភ្លៀងធ្លាក់ខ្លាំងហើយ ក៏មានព្រិលធំៗធ្លាក់មកផងដែរ ហើយព្រិលមួយចំនួនមានទំហំធំស្មើពងមាន់ឯណោះ ។ រីឯមូលហេតុបណ្តាលឱ្យមានខ្យល់ព្យុះរដូវក្តៅលើកនេះ ដោយសារមានខ្យល់បក់លាយគ្នាជាមួយសំណើមមកពីស្រុកអាកាសអាំណួយ ខេត្តសាគុលណាខន ដែលមានទីតាំងជាប់គ្នាជាមួយស្រុកសេកា ។

ជារៀងរាល់ឆ្នាំ តែងតែមានព្យុះព្រិល និងភ្លៀងធ្លាក់ខ្លាំងមកលើតំបន់នេះបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើនរបស់ពលរដ្ឋ ដូចជា ៖ ផ្ទះ, យានជំនិះ និងជ័រកៅស៊ូ ។ រីឯភ្លៀងធ្លាក់ខ្លាំងលើកនេះ ដោយសារអាកាសធាតុក្តៅខ្លាំងតាំងពីព្រឹកមកម៉្លេះ ហើយសីតុណ្ហភាពស្មើពី៣៦អង្សារសេ ទៅ៣៧អង្សារសេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJXBiUFB2LD57GosAvIyhQ7mmle2cXvMwORkAtxB-mgwMsJu5JLHjfTPmd6-QoUybso-f0MSYxHq8Zi_NiaA8PQCmx1u46b1VoDGhEymrWLlbPFvdBEJDvABSdaF9rzpje95SfEueiRavWuqzDK_Pov2yZz9iEBeInYGwi3RLzZN5s_LTle7okt2ZiL4Y/s696/%E0%B8%A5%E0%B8%B9%E0%B8%81%E0%B9%80%E0%B8%AB%E0%B9%87%E0%B8%9A1-696x392.jpg

ហេតុនេះ វាបណ្តាលឱ្យផ្ទះសម្បែងជាច្រើនខ្នងរបស់ពលរដ្ឋរងការខូចខាត ក្នុងនោះដំបូលផ្ទះខ្លះបានធ្លុះទៀតផងដោយសារព្យុះព្រិល ។ ថ្នាក់ដឹកនាំសហគមន៍បានចុះពិនិត្យមើលការខូចខាត ដើម្បីស្នើសុំការជួយសង្គ្រោះពីស្ថាប័នរដ្ឋាភិបាលបន្តទៀត ។

នៅភូមិដនសៀត និងភូមិខាំបន ស្ថិតក្នុងស្រុកសេកា ខេត្តបឹងកាប បានទទួលផលប៉ះពាល់ខ្លាំងជាងគេក្រោយពីភ្លៀងធ្លាក់ខ្លាំង ដោយមានព្រិលធំៗធ្លាក់មកលើដំបូលផ្ទះ, ចំណតរថយន្ត ជាពិសេស ដំណាំរបស់កសិករបានខូចខាតអស់ជាច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil4dREty2PsiiGTBVzYEm0S2MAy7OHB_G1GIggx4heeK1xug7h9FwoYTxTEp1nuoRpVbPzr-ZHP1rnDZsHjqN5typtKa0L-b_4AApx2Xy6xowe0I4DhKwGLVHkA4fEqS6jgceyl-gEPt3e9oo7DlfXub-Vu0bPqrM52wbctKwh3mtByv4fWxSNfry_NOw/s696/%E0%B8%A5%E0%B8%B9%E0%B8%81%E0%B9%80%E0%B8%AB%E0%B9%87%E0%B8%9A2-696x392.jpg

ចំណែកមន្ត្រីការិយាល័យឧតុនិយមនិយាយថា នៅតំបន់មួយចំនួនរបស់ខេត្តភាគឦសានប្រទេសថៃ ដូចជា ៖ ខេត្តឡឺយ, ខេត្តជ័យភូមិ, ខេត្តខនកែន, ខេត្តមហាសារ៉ាខាម, ខេត្តនគរ៉ាជសីមា, ខេត្តបុរីរាំ និងខេត្តសុរិន្ទ មានអាកាសធាតុក្តៅខ្លាំងអាចបណ្តាលឱ្យកើតផ្គររន្ទះ និងខ្យល់ខ្លាំង ៕