Home ព័ត៌មានអន្តរជាតិ Amazon គ្រោងដំណើរការរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ

Amazon គ្រោងដំណើរការរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ

102
0

រថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Amazon ដែលមានឈ្មោះថា Zoox បានពង្រីកការសាកល្បងបើកបរនៅរដ្ឋ California និង Nevada សហរដ្ឋអាមេរិក ដើម្បីពង្រីកតំបន់បើកបរឱ្យកាន់តែទូលំទូលាយ, មានល្បឿនលឿនជាងមុន និងការបើកបរនៅពេលយប់ ។ ក្រុមហ៊ុននេះបញ្ជាក់ថា នឹងសាកល្បងផ្តល់សេវាកម្មដឹកដំណើរនៅតាមបណ្តាទីក្រុងផ្សេងៗរបស់សហរដ្ឋអាមេរិក ដូចជា ៖ Seattle, Las Vegas, San Francisco និង Foster City រដ្ឋ California ។https://akm-img-a-in.tosshub.com/businesstoday/images/story/202302/amazon_robotaxi-sixteen_nine.jpg?size=948:533

ចំណែករូបរាងរបស់រថយន្ត Zoox គឺជាការយករថយន្ត Toyota Highlander មកកែច្នៃផ្នែកមួយចំនួនរបស់រថយន្ត ហើយនឹងមានការបង្កើនកន្លែងទំនេរសម្រាប់យានជំនិះ ដែលបានរចនាយ៉ាងពិសេសមួយនេះ ។ រថយន្ត Zoox នឹងអាចបើកបរដោយស្វ័យប្រវត្តិក្នុងល្បឿនរហូតដល់៧២គីឡូម៉ែត្រក្នុង១ម៉ោង និងធ្វើដំណើរបានក្នុងចម្ងាយផ្លូវ៨គីឡូម៉ែត្រ ខណៈកាលពីមុន វាអាចធ្វើដំណើរបានត្រឹមតែ១,៦គីឡូម៉ែត្រប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrHOpIl3AlQf3dBwhq1jf7HD-wWSLobJawbVvn6bDmVKudY_e0b2I-65rCA5ekcfeVyNgjB7R0Ovuk41NQKsK8mQRvS8Pe-ccQtgKQL3RD5PzpfbNi8pzpIJi90GYdjayA7ERzEw8MdlKCH7vnNuo7L8sStsEOvSsqCK226CWO25yWQs5Gs23mSuHEn1M/s2800/106810720-1607953690861-Zoox_Autonomous_Vehicle_-_Single_Side_-_Coit_Tower_SF.jpg

សារព័ត៌មានរ៉យទ័ររាយការណ៍ថា រថយន្ត Zoox មានប្រព័ន្ធបើកបរទំនើបជាងរថយន្តរបស់ក្រុមហ៊ុន Waymo របស់ Google ។ នៅចុងខែមីនា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន Waymo បានប្រកាសអំពីគម្រោងផ្តល់សេវាកម្មរថយន្តតាក់ស៊ីនៅទីក្រុង Los Angeles បន្ទាប់ពីក្រុមហ៊ុននេះបានផ្តល់សេវាកម្មនៅទីក្រុង San Francisco និង Phoenix ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPDiD4EmwN5BO2rtfyz4-TgbM1owygtoyJhY-xUEmXTGQTAmYesZqTWnMOYD3y609qW8HTKFH7bnlH90FMeQz4ugAXDu-WrvpdjNXqv5MR8LqtLepSmca-Ax4Vkcv_Iok6xSQMRhUv73HaA09IyDUJVmXdmmuDuwvhrW0P1KAR7K2OVRCh3p9aDgTUt1c/s2000/230214110348-amazon-zoox-robotaxi-file-071922.jpg

កាលពីឆ្នាំ២០២៣ តាក់ស៊ីរបស់ក្រុមហ៊ុន General Motors (ឬ GM) មានឈ្មោះថា Cruise បានបញ្ឈប់ការសាកល្បងរបស់ខ្លួន ក្រោយពីភ្នាក់ងារត្រួតពិនិត្យចោទប្រកាន់ថា នាយកគ្រប់គ្រងក្រុមហ៊ុនព្យាយាមបិទបាំងព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងនៅទីក្រុង San Francisco ។ គ្រោះថ្នាក់ចរាចរណ៍ពេលនោះ គឺរថយន្ត Cruise បានបុក និងអូសស្ត្រីម្នាក់នៅលើដី ប្រមាណជាង៦ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_AVgQ7CsvzynnKdJwNikoDsmnK2p9q9CK9WvqxdKWDBUQWCjIfVt87CKoo1hQobMttC1aQV5xILYTnJsGZPO4q-QwQ_mjm7PRFTbZal45z5ES0vgBuHTg6j-tL5DqzgTzccpI9Xy0uOP7V6AkoPi03iK_UksiVNt31j5zB31n6Im2HliQ8yB_mOKsLl0/s1400/Zoox_is_world_s_first_in_putting_purpose_built_robotaxi_on_public_roads_at_headquarters_in_Foster_City__California.jpg

គួរបញ្ជាក់ថា ក្រុមហ៊ុន Amazon បានទិញក្រុមហ៊ុន Zoox កាលពីឆ្នាំ២០២០ ក្នុងតម្លៃជាង១ពាន់លានដុល្លារអាមេរិក ហើយក្រុមហ៊ុនសង្ឃឹមថា នឹងប្រើប្រាស់រថយន្តនេះសម្រាប់ការដឹកជញ្ជូនទំនិញផ្សេងៗ ។ ទោះយ៉ាងណា ក្រុមហ៊ុន Zoox ពុំទាន់បានប្រកាសអ្វីទេពាក់ព័ន្ធនឹងការលើកឡើងនេះ ៕