នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសង្កេតឃើញថា ពិធីលាងជើង ដែលជាពិធីមួយនៃពិធីរៀបអាពាហ៍ពិពាហ៍ខ្មែរ ត្រូវបានបំបាត់ចោល ដែលបច្ចុប្បន្នស្ទើរតែលែងមានទៀតហើយ ដោយសារតែកត្តាមួយចំនួនដូចជា អ្នកខ្លះយល់ឃើញគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីប្រារព្ធ ឬថាជាពិធីមិនសូវចាំបាច់ ឬជាការបង្អាប់ដល់កិត្តិយសស្រ្តីជាដើម។https://lokbongrattanak2.files.wordpress.com/2018/11/e19e96e19eb7e19e92e19eb8e19e9be19eb6e19e84e19e87e19f81e19eb8e19e84-e19e80e19f92e19e93e19ebbe19e84e19e98e19e84e19f92e19e82e19e9be19e80.jpg?w=640

បើយោងតាមតម្រានាសម័យអាណាចក្រភ្នំ ឬសម័យនគរគោកធ្លក (ហ្វូណន) ដែលកាលពីសម័យនោះស្រ្តីគឺជាអ្នកគ្រប់គ្រងប្រទេស ដូច្នេះកាលនោះស្រ្តីគឺជាអ្នកចូលស្តីដណ្តឹងបុរសមុន ហើយក្នុងពិធីមង្គលការ បុរសគឺជាអ្នកលាងជើងឲ្យស្រ្តី។ ក្រោយមកទៀត ក្រោយពី ព្រះនាងសោមា ជាម្ចាស់អាណាចក្រភ្នំកាលសម័យនោះ បានរៀបអភិសេកជាមួយព្រះបាទហ៊ុនទាន ដែលយាងមកពីប្រទេសឥណ្ឌា ក៏បានទទួលឥទ្ធិពលព្រាហ្មណ៍សាសនាទូទាំងប្រទេស ទើបខ្មែរបានផ្លាស់ប្តូរទម្លាប់នេះតាមឥណ្ឌាឲ្យស្រ្តីជាអ្នកលាងជើងឲ្យបុរសវិញ។ នេះយោងតាមសំណេររបស់លោកស្រី កែវ ច័ន្ទបូរណ៍ ដែលបានសរសេររៀបរាប់អំពីពិធីមង្គលការខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3wxSE408bloW7jMS9vL3R_4X4tZi3ZQGREeeUV88OpsYPKhJEipPbjl2bfuOjS8KDYFlU0nT-zdbtwnY-Aspo98ONsnGFlMx0NmbEwAEi0NVDL4GluRwero6_i7h-8KuSqqslISq1QsU1djRaPFLp043oCRFjv0pT1LFIh_lVmHtGW43_MN91St5BRZU/s614/11377100_1656446051258784_7582988954236205179_n.jpg

ម៉្យាងវិញទៀត នៅជំនាន់ដើម ពិធីលាងជើងនេះ ច្រើនធ្វើនៅតំបន់ជនបទស្រុកស្រែប៉ុណ្ណោះ ដោយហេតុថា ខាងបុរសធ្វើដំណើរផ្លូវឆ្ងាយដោយជើងទទេរ មកផ្ទះខាងស្រី និងជាការបង្ហាញអំពីសុជីវធម៌ ទើបខាងស្រីហុចទឹកលាងជើងទៅបុរស ដើម្បីលាងជើងកុំឲ្យប្រឡាក់ផ្ទះ។

ជាមួយគ្នានោះ បើប្រៀបជាមួយន័យធៀប ការលាងជើងគឺមានន័យថា ជាការលាងជម្រះរឿងរ៉ាវអាក្រក់ពីអតីតកាល ប្រសិនបើបុរសនោះធ្លាប់ខូចខិលពីមុនមក នោះនឹងជួយលាងជម្រះឲ្យស្អាតល្អ សបញ្ជាក់ពីភាពបរិសុទ្ធជាមួយគូរស្រករ មុននឹងកសាងគ្រួសារជាមួយគ្នា។ លើសពីនេះ ពិធីនេះក៏ជាការបង្ហាញអំពីសេចក្តីស្រលាញ់ស្មោះស្ម័គ្រជាមួយគ្នា ដែលបញ្ជាក់ថា ជាការស្រលាញ់តាំងពីចុងក្បាលដល់ចុងជើងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1JS3napSpRTYMv9PEnpteTXSZdIxhySgEy3w5qsy-OFd-EcNeipGn1deD23UK3MGZuZJxWJSoWFqIyDUEN0ch9P9hiIqHhFuiEA2BJfIW8pwRkE7hlV7xZMktYf7uN8IRR1WL-XT2MTIgfc3UrOHVd1Y6K2PqVzvEo1nQR3RyOUCyYzaGHzQ5SXOVdLY/s960/256616121_419365196325539_8562744229557367111_n.jpg

យ៉ាងណាមិញ បច្ចុប្បន្ននេះ យោងតាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានប្ដូរបរិបទទៅតាម ក្បួន ដែលមានចែងស្រាប់គឺ ក្បួនទម្រង់ការព្រះជ័យចេស្ដា អនុញ្ញាតឱ្យប្អូនរបស់កូនក្រមុំ ឬ ក្មួយបង្កើតរបស់កូនក្រមុំ ហ្នឹងទៅលាងជើងជំនួស មិនមែនកូនក្រមុំទៅលាងដូចមុនដោយផ្ទាល់នោះទេ៕