Home តារាជាតិ ឡូរីន បង្ហាញអារម្មណ៍បែបនេះក្រោយទំនាក់ទំនងស្នេហាប្រេះឆាល្បីកក្រើកពេញបណ្តាញសង្គម

ឡូរីន បង្ហាញអារម្មណ៍បែបនេះក្រោយទំនាក់ទំនងស្នេហាប្រេះឆាល្បីកក្រើកពេញបណ្តាញសង្គម

93
0

ឈ្មោះនិងរូបភាពរបស់ ឡូរីន ត្រូវបានចែករំលែកយ៉ាងទូលំទូលាយជុំវិញទំនាក់ទំនងប្រេះឆាជាមួយនឹង វណ្ណដា ហើយវីដេអូរបស់នាងដែលបកស្រាយបទ មាស សុខសោភា អំឡុងពេលមានទំនាក់ទំនងជាមួយគ្នាក៏បានរីករាលដាលម្តងទៀត។ ទោះយ៉ាងណា ជុំវិញការជជែកវែករាប់មិនអស់ពីអ្នកលេងបណ្តាញសង្គម ឡូរីន ស្រាប់តែបង្ហាញអារម្មណ៍មួយជុំវិញមនុស្សដែលយកប្រធានបទមនុស្សស្រីមកជាន់ឈ្លីដើម្បីតែផលប្រយោជន៍លុយចូលហោបៅខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYzYazN1zdZFXizhwWVWP1Vgrh8fptoIRm0v4A4TwoQVfx9yL8wL50yLf-OaXGirjDbylksGDJ17Nx1DOmO9B5lBdMEfdyi9rCEQNqlJ8ip03n9-lL5MXs3RdsH4bF4akshAMfLlR5uG_OED7F92vQCNGShyphenhyphen0LS3-DTvvoPgauHKPgdnPeaWG9fiU0G0Y/s2048/image_2026-06-19_14-17-06.png
ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ស្រីស្អាត ឡូរីន បានចែករំលែកការបង្ហោះមួយដែលមនុស្សមួយចំនួនសើចលើគំនរការឈឺចាប់របស់មនុស្សស្រី។ សំណេរនោះមានន័យថា « ថ្ងៃណាមួយខ្ញុំនឹងក្លាយជាម្តាយ ឬប្រហែលជាមិនមែន។ ប៉ុន្តែប្រសិនបើខ្ញុំជាម្តាយ ខ្ញុំនឹងក្លាយជាម្តាយដែលមានការគោរពខ្លួនឯងខ្ពស់ មានស្តង់ដារខ្ពស់ ប្រឆាំងនឹងរឿងល្ខោន ហើយមិនដែលស្វែងរកការទទួលស្គាល់ ឬបង្អាប់ស្ត្រីដទៃទៀតដើម្បីរកលុយនោះទេ។ អ្វីដែលត្រឹមត្រូវនៅតែត្រឹមត្រូវ សូម្បីតែពេលស្ងប់ស្ងាត់ក៏ដោយ.. ជីវិតគឺនិយាយអំពីការគោរពសន្តិភាព និងភាពឯកជនរបស់អ្នក។ តើអ្នកជានរណា នៅពេលដែលគ្មាននរណាម្នាក់គួរឱ្យចាប់អារម្មណ៍?»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq381zYxt7Te_3CGqIXkRTB-N1nb9ZxVfoJJ47WJm0nPa8iKfLnh_JPTs5-u23g3kOcfFBPUidy015pl-w59FTQv9hAnR8-cedO5yxm-uPzBUijloYyx7bmPoxubZdEuXFpUAevgDoPzb5NiZ-LWexUwpUwJESDIlLb5SA1PSByFbOzMJrTVtc_5EM5Bk/s2048/image_2026-06-19_14-17-07.png
ការបង្ហាញអារម្មណ៍របស់ ឡូរីន ហាក់ដូចជាចង់បញ្ជាក់ទៅកាន់មនុស្សស្រីដែលយកប្រធានបទមនុស្សដូចគ្នាមកជាន់ឈ្លីកិត្តិយសរបស់អ្នកដទៃដើម្បីតែផលប្រយោជន៍ខ្លួនឯង។ ទោះបីជាបង្ហាញអារម្មណ៍បែបនេះក្តី ឡូរីន បានបញ្ជាក់ថាគ្មានអ្វីក្នុងលោកនេះដែលអាចប៉ះពាល់ដល់នាងបាននោះទេលុះត្រាតែនាងយល់ព្រម។ លើសពីនេះទៅទៀតអ្នកគាំទ្ររបស់នាងក៏បានចូលរួមលើកទឹកចិត្តដល់ ឡូរីន ជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS_q2Tc7b9344y7jVa5OZJAFHSJuFrv39HxFPiR3GaxTTlQi0NLOHsj-jX7CQlt9X7Q-xZexYawzv3egTQR8bScmGUFlnLf42ilI_rHHQ_8Eqqg8wRqNVtyPS1bCBcFjpktbf11Rp2M2MRZlz0KzvSscSryqLf6r8XgcCiuIfA_wGuF84mDLTIsVBVYMw/s2048/image_2026-06-19_14-17-08.png
ក្នុងពេលដែលផ្ទុះភាពចម្រូងចម្រាស ឡូរីន ត្រូវបានមនុស្សស្រីមួយចំនួនបានរិះគន់នាងដោយសារចោទនាងថាពីព្រោះតែការស្លៀកពាក់ទើបធ្វើឱ្យចំណងស្នេហាមិនរឹងមាំ។ ចំណែកឯអ្នកអធិប្បាយកីឡាបាល់ទាត់មួយរូបក៏យកនាងមកនិយាយដែលហាក់មិនផ្តល់កិត្តិយសដល់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpyEJv1ILvFcfAeqznVK_2kWsrUnEP3GF93zsGuqcdn6z73uypxAsDfEpe1W433DEro__Lomg0VOPNbEHUo1bEyOeY8bYresg0dGc_1DQyf737EJ9dxkLnHideJDWMXGvAmNVVMAiC_RpxthMhIlCFjx4cDmRmm_jRTi6U43_Ve1yE4r-oFQ8HTWoMacY/s1280/-2147483648_-235712.jpg

គួរឱ្យដឹង បន្ទាប់ពីបង្ហាញការឈឺចាប់អំឡុងពេលបែកបាក់ដំបូងៗកាលពីថ្ងៃឆ្លងឆ្នាំ និងធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស ឡូរីន បានក្រោកឈរឡើងវិញដោយបញ្ចេញសកម្មភាពធម្មតាទាំងការដើរលេង រួមទាំងការធ្វើម្ហូបដែលជាចំណង់ចំណូលចិត្តរបស់នាងផងដែរ៕