មន្ត្រីជាន់ខ្ពស់នៃប៉ូលិសក្រុង Incheon ត្រូវបានចាប់ខ្លួនក្រោមការសង្ស័យនៃការលេចធ្លាយព័ត៌មានស៊ើបអង្កេតអំពីអតីតតារាសម្តែង Lee Sun Kyun។ ការចាប់ខ្លួននេះត្រូវបានធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ដោយអង្គភាពស៊ើបអង្កេតប្រឆាំងអំពើពុករលួយ និងឧក្រិដ្ឋកម្មសេដ្ឋកិច្ចនៃប៉ូលិស Gyeonggi ភាគខាងត្បូង។

មន្ត្រីជាន់ខ្ពស់ដែលគេមិនបញ្ចេញឈ្មោះនេះបច្ចុប្បន្នកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីការលេចធ្លាយរបាយការណ៍ស៊ើបអង្កេតដែលបានដាក់ក្នុងអំឡុងការស៊ើបអង្កេតការប្រើប្រាស់គ្រឿងញៀនរបស់លោក Lee Sun Kyun កាលពីខែតុលា ឆ្នាំ២០២៣។ វាត្រូវបានបញ្ជាក់ថាមន្រ្តីជាន់ខ្ពស់រូបនេះមិនមានទំនាក់ទំនងជាមួយអង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀននៅពេលស៊ើបអង្កេតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRtOcJoXjtPpFA_mValQbF-qxSybDDCCLTjlfqzRBm7V9HgANwHyOTNDjGB21MhTvHCm5eo4vi7V1swkYORRojRURvcPJgSiDLdd9XodG3Kk_NDhXqqvB8oM5xmLvpL6HmkwgnNjf3uTjiBcrtn1JjgGqs3NXluQXHQyomJd_TI-StSuwtLNvJu7jexM4/s560/b284cb86-c7aa-43ed-928a-3aafcc0284f5.jpg

ទន្ទឹមនឹងការចាប់ខ្លួនរបស់មន្រ្តីនេះ ប៉ូលិសបានធ្វើប្រតិបត្តិការស្រាវជ្រាវ និងរឹបអូសជាលើកទីពីរ របស់ភ្នាក់ងារប៉ូលិសក្រុង Incheon ។ កាលពីមុន ប៉ូលិស Gyeonggi បានទទួលសំណើពីប៉ូលីសទីក្រុង Incheon ក្នុងខែមករា ឆ្នាំ២០២៤ ដោយស្នើឱ្យស៊ើបអង្កេតការលេចធ្លាយព័ត៌មានស៊ើបអង្កេតជុំវិញករណីរបស់ Lee Sun Kyun ។ ការស៊ើបអង្កេតពាក់ព័ន្ធនឹងភ្នាក់ងារខាងក្រៅត្រូវបានស្នើសុំដើម្បីធានាឱ្យមានភាពយុត្តិធម៌ និងតម្លាភាព។ទន្ទឹមនឹងនេះមន្រ្តីជាន់ខ្ពស់រូបនោះ នឹងត្រូវបានផ្ទេរទៅកាន់ទីភ្នាក់ងារប៉ូលិស Gyeonggi សម្រាប់ការស៊ើបអង្កេតលម្អិត អមដោយការវិភាគយ៉ាងម៉ត់ចត់នៃសម្ភារៈរឹបអូសទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKtHextdDQROarOAr-ay18l3y4W216BO8kL4xNuDdQFTCFm3Gb2AbeGGVrFWJqYnLA_rOJjppw1qWWsF5qvdjqFYk8wj-X0ix40nx7umdVZiiy_PYnT58SysQoEJUNey_KswBsEvL66Oje5HbRuqDYF1U8xijrr1gTzg9tlknWxPy-193ZoDiM6abq-HA/s599/download.jpg

គួរបញ្ជាក់ថា Lee Sun Kyun មានអាយុ ៤៨ ឆ្នាំ បានបំរើវិស័យកម្សាន្តអស់រយៈពេល២២ ឆ្នាំ។ ភាពយន្តដែលលេចធ្លោជាងគេរបស់លោក គឺបានចូលរួមសម្តែងក្នុងរឿង Parasite ដែលជាភាពយន្តមួយទទួលបានពានរង្វាន់ភាពយន្តល្អបំផុត នៅអូស្ការក្នុងឆ្នាំ២០២០ ខណៈកម្មវិធីប្រគល់ពានរង្វាន់អូស្ការកាលពីកន្លងមកនេះកម្មវិធីក៏បានរម្លឹកឈ្មោះលោកដូចគ្នា។ តារាសម្តែង Lee Sun Kyun ត្រូវបានគេប្រទះឃើញស្លាប់ក្នុងរថយន្តក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣ ហើយសពរបស់លោកត្រូវបានបញ្ចុះកាលពីថ្ងៃទី២៩ ធ្នូ ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUYxMdZiKAbDuWWb4Bwdv0N30LhV9yCJICAzde-IYr4MA1gtisnuy5IyefcVKRoT4hZoQ0vFKKX5I9NaKkJNs6caT012of_e88u-9MKO6nHF9uBqu1AKYIutYyEtlEvxS4ywsjfiaW1OAAA7DkWIw8mJxOwJQtLcFphYDLgDNNpbfpaA6Mr70Z5Wjk0Eo/s1000/34994MZ-highres_2023_12_29_20_52_56.jpg

ការបាត់បង់ជីវិតរបស់តារាសម្តែងរូបនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជុំវិញពិភពលោក ខណៈអ្នកក្នុងចង្កោមសិល្បៈបានប្រមូលផ្តុំគ្នាទទូចដល់រដ្ឋាភិបាលកូរ៉េនិងរដ្ឋសភាដោះស្រាយករណីតារាសម្តែង Lee Sun Kyun ដើម្បីទទួលបានយុត្តិធម៌លើភាពស្មោះត្រង់របស់តារាសម្តែងរូបនេះ៕