Home Blog Page 1219

មិនធម្មតា! ស្ត្រីចំណាស់ម្នាក់ចំណាយពេល ៥០ ឆ្នាំដើម្បីធ្វើដំណើរជុំវិញពិភពលោក

0

បរទេស៖ Luisa Yu អាយុ ៧៩ ឆ្នាំគឺជាមនុស្សម្នាក់ក្នុងចំណោម ៥១ នាក់នៅលើពិភពលោកដែលបានធ្វើដំណើរទៅកាន់ប្រទេសចំនួន ១៩៣ ដែលមាននៅក្នុងបញ្ជីអង្គការសហប្រជាជាតិ ហើយបានបំពេញគោលដៅនេះអស់រយៈពេល ៥០ ឆ្នាំមកហើយ។Meet the 79-year-old who has traveled to all 193 countries in the world -  ABC News
Luisa Yu បានបំពេញក្តីសុបិន្តរបស់គាត់ក្នុងការធ្វើដំណើរទៅកាន់ប្រទេសចំនួន ១៩៣ ជុំវិញពិភពលោក បន្ទាប់ពីបានទៅដល់ប្រទេសស៊ែប៊ីកាលពីឆ្នាំមុនដែលជាគោលដៅចុងក្រោយរបស់គាត់។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ លោកយាយ Yu បាននិយាយថា គាត់បានជួបប្រទះនឹងការលំបាកជាច្រើន ខណៈដែលគាត់ត្រូវធ្វើការចំនួនបីកន្លែងផ្សេងគ្នា។79-Year-Old Filipino-American Achieves Goal Of Traveling Around The World |  HappeningPH.com

Yu កើតនៅប្រទេសហ្វីលីពីន ហើយបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក នៅអាយុ ២៣ ឆ្នាំ។ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់បានធ្វើការជាអ្នកបច្ចេកទេសវេជ្ជសាស្រ្ត ហើយបានចាប់ផ្តើមធ្វើដំណើរជុំវិញសហរដ្ឋអាមេរិកនៅពេលដែលគាត់ទំនេរ។ នៅឆ្នាំ ១៩៧០ លោកយាយ Yu ក៏មានក្តីសុបិន្តចង់ធ្វើដំណើរទៅក្រៅប្រទេសជុំវិញពិភពលោក ដូច្នេះគាត់ក៏បានចាប់យកការងារមួយទៀតនៅមន្ទីរពេទ្យ ហើយធ្វើការជាភ្នាក់ងារទេសចរណ៍ក្រៅម៉ោងដើម្បីរកប្រាក់បន្ថែម។Advice from a 79-year-old who has been to all 193 countries : NPR

លោកយាយ Yu បាននិយាយថា គាត់ពិតជាហត់នឿយពីការងារ ១៦ ម៉ោងរបស់គាត់នៅមន្ទីរពេទ្យ ហើយការងារភ្នាក់ងារទេសចរណ៍ក៏នាំមកនូវការហត់នឿយតិចតួចផងដែរ ដូច្នេះគាត់មានពេលសម្រាកតិចតួចបំផុត។ Yu បានចែករំលែកថា “វាជាការលំបាកនៅពេលដែលគាត់ត្រូវបើកបរបន្តពីមន្ទីរពេទ្យមួយទៅមន្ទីរពេទ្យមួយទៀត” ដោយពេលនោះគាត់មានអាយុត្រឹមតែ ៣០ ឆ្នាំប៉ុណ្ណោះ ដូច្នេះគាត់នៅតែអាចស៊ូទ្រាំបាន។ លើសពីនេះ គាត់ក៏ជាម្តាយទោលផងដែរ ដូច្នេះហើយគាត់ក៏ត្រូវរងសម្ពាធបន្ថែមពីការមើលថែកូនផងដែរ ហើយរាល់ពេលធ្វើដំណើរទៅក្រៅប្រទេស គាត់តែងចំណាយប្រាក់ដើម្បីជួលអ្នកមើលថែកូនឱ្យគាត់។Miami resident travels to every country in the world – NBC 6 South Florida

លោកយាយ Yu បានចាប់ផ្តើមធ្វើដំណើរជុំវិញពិភពលោកនៅអាយុ ៣០ ឆ្នាំ ដោយគាត់បានឈប់សម្រាកពីការងារ ៣ កន្លែងរបស់គាត់ ដោយសន្សំប្រាក់បានច្រើនគួរសម គាត់ក៏បានវិនិយោគលើអចលនទ្រព្យនៅ Miami ហើយក៏បានប្រាក់ចំណេញច្រើន។ នៅពេលនោះហើយ ទើបគាត់មានឱកាសបំពេញក្តីសុបិន្តរបស់គាត់ ដោយចំណាយពេល ៥០ ឆ្នាំដើរលេងជុំវិញពិភពលោករហូតមកដល់បច្ចុប្បន្ននេះ។ គួរបញ្ជាក់ដែរថា លោកយាយ Luisa Yu បានធ្វើដំណើរទៅកាន់ ១៩៣ ប្រទេសជុំវិញពិភពលោកតាំងពីគាត់អាយុ ៣០ឆ្នាំ រហូតដល់ ៧៩ឆ្នាំ ហើយក៏បានក្លាយជាអនុបណ្ឌិតរបស់អង្គការសហប្រជាជាតិផងដែរ៕

កន្លែងទេសចរណ៍ថ្មី! “ផ្លូវថ្មើជើង” ក្នុងព្រៃធម្មជាតិក្នុងសួនរុក្ខជាតិអង្គរ

0

អាជ្ញាធរជាតិអប្សរា បាននឹងកំពុងរៀបចំនូវផ្លូវក្នុងព្រៃធម្មជាតិ ក្នុងសួនរុក្ខជាតិអង្គរ ដែលនឹងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ អាចធ្វើការដើរកម្សាន្តបែប Trekking និងស្វែងយល់អំពីជីវចម្រុះ នៅក្នុងធម្មជាតិក្នុងសួនរុក្ខជាតិអង្គរទំហំ ១៥០ហិកតា ដោយឥតគិតថ្លៃ ពីក្លោងទ្វារចូលនៃសួនរុក្ខជាតិអង្គរ រហូតដល់កសិន្ធុខាងត្បូងនៃប្រាសាទអង្គរវត្ត។May be an image of tree

ការរៀបចំនេះ ក្នុងគោលបំណងដើម្បីបន្ថែមសក្តានុពលដល់តំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពទាក់ទាញ ស្របតាមយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤ – Visit Siem Reap 2024” ដោយផ្តោតលើការផ្សព្វផ្សាយអំពីសក្តានុពលនៃខេត្តសៀមរាប ដែលមានគោលដៅជាច្រើនផ្សេងទៀត លើសពីការទស្សនាតែប្រាង្គប្រាសាទ ឱ្យបានកាន់តែទូលំទូលាយ ដើម្បីទាក់ទាញទេសចរមកទស្សនាកាន់តែច្រើនឡើងបន្ថែមទៀត។May be an image of map and textគូសបញ្ជាក់ថា ខេត្តសៀមរាប ជាខេត្តប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដែលសម្បូរពោរពេញដោយសក្តានុពលទេសចរណ៍ ទាំងផ្នែកវប្បធម៌ បេតិកភណ្ឌ ក៏ដូចជាធម្មជាតិ កំពុងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងអភិវឌ្ឍសម្បទាទេសចរណ៍សម្រួលដល់ការទស្សនាឱ្យកាន់តែល្អប្រសើរ និងសម្បូរបែប ក៏ដូចជាដើម្បីបំពេញតម្រូវការ និងផ្តល់អនុស្សាវរីយ៍ល្អៗដល់អ្នកទេសចរដែលបានមកកម្សាន្ត៕May be an image of 2 people

នំគ្រក់នៅប្រទេសថៃជាប់ចំណាត់ថ្នាក់ទី៤ លើពិភពលោក

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ គេហទំព័រផ្នែកចំណីអាហារដ៏ល្បីល្បាញនៅលើពិភពលោកឈ្មោះ Tasteatlas បានចាត់ចំណាត់ថ្នាក់ចំណីអាហារចំនួន៨៥មុខស្ថិតក្នុងប្រភេទនំ Pancake គឺជាចំណីអាហារល្អបំផុតនៅលើពិភពលោក ។

ក្នុងចំណោមអាហារទាំង៨៥មុខនេះ នំគ្រក់នៅប្រទេសថៃទទួលបានពិន្ទុ៤,៥ គឺជានំប្រភេទ Pancake ដ៏ល្អបំផុតជាប់ចំណាត់ថ្នាក់ទី៤ នៅលើពិភពលោក និងជាប់ចំណាត់ថ្នាក់ទី១ នៅតំបន់អាស៊ាន ។ขนมครกไทย คว้าอันดับ 4 ขนมตระกูลแพนเค้กที่ดีที่สุดในโลก

ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់ចំណីអាហារ ចាប់ពីលេខ១ ដល់លេខ៥ រួមមាន ៖
-ចំណាត់ថ្នាក់ទី១ Crepes របស់ប្រទេសបារាំង
-ចំណាត់ថ្នាក់ទី២ Kaiserschmarrn ឬ Pancake ផ្អែម របស់ប្រទេសអាល្លឺម៉ង់
-ចំណាត់ថ្នាក់ទី៣ Jianbing របស់ប្រទេសចិន
-ចំណាត់ថ្នាក់ទី៤ នំគ្រក់ នៅប្រទេសថៃ
-ចំណាត់ថ្នាក់ទី៥ Crêpes Normande របស់ប្រទេសបារាំងน่ายินดีๆ “ขนมครก” จากประเทศไทยคว้าอันดับ 4 ขนมตระกูลแพนเค้กที่ดีที่สุดในโลก

គេហទំព័រចំណីអាហារ Tasteatlas បានបញ្ជាក់អំពីនំគ្រក់នៅប្រទេសថៃថា គឺជានំមានទំហំតូច ហើយគេនិយមហៅនំនេះថា «Pancake» ។ នំនេះធ្វើឡើងពីម្សៅអង្ករខ្សាយផ្សំជាមួយខ្ទិះដូង និងស្ករ ហើយត្រូវបានចម្អិនឡើងនៅក្នុងខ្ទះដែលមានប្រហោងរាងតូចៗ ។สุดเจ๋ง !!! ขนมครกไทย คว้าอันดับ 4 แพนเค้กโลก

ជាទូទៅ ជនជាតិថៃបានធ្វើនំគ្រក់ដោយដាក់ម្សៅនៅផ្នែកខាងក្រោម, ដាក់ខ្ទិះដូងនៅផ្នែកខាងលើ និងដាក់ស្ករដើម្បីឱ្យវាមានរសជាតិផ្អែមតិចៗ ។ បន្ទាប់មក យកស្លឹកខ្ទឹម, ត្រាវ, ពោត, ដូង និងល្ពៅ មករោយពីលើនំគ្រក់ ។ នៅពេលវាឆ្អិនហើយ ម្សៅនៅខាងក្រៅនឹងមានសភាពស្រួយឆ្ងាញ់ ខណៈផ្នែកខាងក្នុងនំវិញមានរសជាតិផ្អែម និងប្រៃ ។เฉลยให้ ทำไม "ขนมครก" เป็นขนมตระกูลแพนเค้ก ล่าสุดคว้าอันดับ 4 ดีที่สุดใน

នំគ្រក់ បានក្លាយជាអាហារលក់នៅតាមផ្លូវនានានៅប្រទេសថៃ ហើយគេចូលចិត្តបរិភោគវាជាអាហារសម្រន់ ។ នំគ្រក់បានជួយរក្សានូវតុល្យភាពរវាងរសជាតិផ្អែម និងហឹរបានយ៉ាងល្អ ។ ទោះយ៉ាងណា មិនមែនមានតែប្រទេសថៃមួយទេដែលបរិភោគនំគ្រក់ ប្រទេសផ្សេងៗទៀតនៅតំបន់អាស៊ានក៏បរិភោគនំគ្រក់ដែរ ដូចជា កម្ពុជា ជាដើម ៕

ស្ត្រីជប៉ុនចូលចិត្តទិញកាដូដល់ខ្លួនឯងក្នុងទិវាបុណ្យនៃក្តីស្រឡាញ់ជាជាងជូនអ្នកដទៃ

0

ប្រទេសជប៉ុន៖ ជំនួសឱ្យការផ្តល់សូកូឡាដល់គូស្នេហ៍ ឬមិត្តភ័ក្តិនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ស្ត្រីជនជាតិជប៉ុនជាច្រើននាក់បានជ្រើសរើសទិញអំណោយសម្រាប់ខ្លួនឯង។

កាលពីថ្ងៃទី១២ ខែកុម្ភៈ យោងតាមកាសែត Japan Times បានដកស្រង់លទ្ធផលនៃការស្ទង់មតិនៅដើមឆ្នាំ ២០២៤ ជាមួយស្ត្រីចំនួន ២,៥០០ នាក់ដែលមានអាយុពី ១៥-៧៩ ឆ្នាំដោយក្រុមហ៊ុនស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ Intage បានបង្ហាញថាជិត ២២% នៃអ្នកឆ្លើយសំណួរជាស្ត្រីគឺមានគម្រោងទិញសូកូឡាសម្រាប់ខ្លួនឯង កើនឡើងនៃ ៨.៥ ពិន្ទុបើធៀបទៅនឹងឆ្នាំ ២០២៣ ដែលនេះឆ្លុះបញ្ចាំងថាស្ត្រីនាពេលបច្ចុប្បន្នគឺពិតជាស្រឡាញ់ខ្លួនឯងខ្លាំងណាស់។Valentine's Day: Japanese women push back against ritual of giving  chocolates to male colleagues | The Independent | The Independent

នៅក្នុងរបាយការណ៍នោះ អ្នកដែលជ្រើសរើសជម្រើសនេះគឺមានរហូតទៅដល់ ៣.៤ ដងច្រើនជាងអ្នកដែលផ្តល់ស្កសូកូឡាដល់ប្តី ឬគូស្នេហ៍ទៅទៀត។ ដូច្នេះការកើនឡើងនេះគឺមានភាពខុសគ្នា ១.៧ ដងបើប្រៀបធៀបទៅនឹងឆ្នាំមុន។ អ្នកតំណាងក្រុមហ៊ុន Intage បាននិយាយថា “នៅពេលដែលវិធីបុណ្យនៃក្តីស្រឡាញ់កាន់តែសម្បូរបែប មនុស្សកាន់តែច្រើនបានជ្រើសរើសការឱ្យកាដូរ ឬអំណោយសម្រាប់ខ្លួនឯង”។Japanese women reject tradition of giving chocolate to male coworkers

យោងតាមការស្ទង់មតិក្រុមធំជាងគេជិត ៤៥% បាននិយាយថាពួកគេនឹងផ្តល់ស្ករគ្រាប់ដល់គ្រួសាររបស់ពួកគេ រីឯ ១៣% ទៀតគ្រោងនឹងផ្តល់ឱ្យមិត្តភក្តិហើយជាង ៨២% បាននិយាយថាពួកគេស្ទាក់ស្ទើរក្នុងការធ្វើតាមប្រពៃណីនៃការផ្តល់អំណោយដល់ភេទផ្ទុយ។ នៅក្នុងប្រទេសជប៉ុនមានប្រពៃណីមួយ ដោយតម្រូវឱ្យស្ត្រីផ្តល់សូកូឡាមួយប្រអប់ដល់បុរសក្នុងជីវិតរបស់ពួកគេ រួមទាំងប្តី ឬមិត្តប្រុស ឪពុក និងមិត្តរួមការងារនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់។Valentine's Day: Why Japanese women are rebelling against patriarchal  tradition | CNN

ទោះជាយ៉ាងណា លទ្ធផលខាងលើបានប្រឆាំងនឹងទំនៀមទម្លាប់ ដោយសារស្ត្រីជប៉ុនតែងតែចំណាយប្រាក់ច្រើននៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ដោយស្ត្រីក្នុងប្រទេសនេះជាទូទៅចំណាយប្រាក់ជាង ៥,០០០ យ៉េន (ប្រមាណជាង ៣៣ ដុល្លារអាមេរិក) លើសូកូឡា ដែលចំនួននេះគឺជាការកើនឡើងជាង ៣៤% បើធៀបនឹងការចំណាយមធ្យមក្នុងឆ្នាំ ២០២៣។ ហេតុនេះហើយ បច្ចុប្បន្នការចំណាយជាមធ្យមសម្រាប់ស្ត្រីដើម្បីជូនគូស្នេហ៍របស់ពួកគេគឺច្រើនជាង ៣,០០០ យ៉េន (ប្រមាណជាង ២០ ដុល្លារអាមេរិក) ខណៈអ្នកដែលផ្តល់អំណោយដល់ខ្លួនឯងចំណាយជាមធ្យមត្រឹមតែ ២,០០០ យ៉េន (ប្រមាណជាង ១៣ ដុល្លារអាមេរិកប៉ុណ្ណោះ)៕Give me chocolate: Japan's growing obsession with the 'food of the gods' -  The Japan Times

Grab គ្រប់គ្រងទីផ្សារដឹកជញ្ជូនអាហារនៅតំបន់អាស៊ាន

0

Momentum Works រាយការណ៍ថា Grab បានក្លាយជាក្រុមហ៊ុននាំមុខទីផ្សារផ្នែកដឹកជញ្ជូនអាហារនៅតំបន់អាស៊ាន ប្រចាំឆ្នាំ២០២៣ ។ ក្រុមហ៊ុននេះបានគ្រប់គ្រងចំណែកទីផ្សារស្មើជិត៥៥% នៃចំនួនទីផ្សារសរុបសម្រាប់សេវាកម្មដឹកជញ្ជូនអាហារក្នុងតំបន់ ។ Grab មានចំនួនលក់សរុបកើនឡើង៦,៨% បើធៀបនឹងឆ្នាំ២០២២ ខណៈគូប្រជែង គឺ Foodpanda និង Gojek បែរជាធ្លាក់ចុះរហូតដល់១២,៩% និង១០% តាមលំដាប់ ។Grab for Business – Express | Grab KH

Grab មានអតិថិជនធ្វើប្រតិបត្តិការក្នុង១ខែៗ ស្មើនឹង៥% នៃចំនួនពលរដ្ឋសរុប៦០០លាននាក់រស់នៅតំបន់អាស៊ាន ។ ហេតុនេះ នៅមានក្រុមអតិថិជនមានសក្តានុពលជាច្រើនទៀតសម្រាប់សេវាកម្មដឹកជញ្ជូនអាហារក្នុងតំបន់អាស៊ាន ។

ទោះយ៉ាងណា ចំនួនការចំណាយសរុបលើសេវាកម្មដឹកជញ្ជូនអាហារក្នុងតំបន់អាស៊ានបានកើនឡើងរហូតដល់៥% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះប្រទេសវៀតណាមបានគ្រប់គ្រងចំណែកទីផ្សារច្រើនបំផុត ស្មើនឹង២៨% នៃចំនួនការលក់សរុប ។ បន្ទាប់មក គឺប្រទេសម៉ាឡេស៊ី, ថៃ និងឥណ្ឌូណេស៊ី ខណៈចំនួនការលក់ក្នុងប្រទេសសិង្ហបុរី នៅតែមានស្ថិរភាព ។Press Library | Grab KH

ចំណែកការចំណាយលើទំនិញប្រភេទអាហារ និងភេសជ្ជៈក្នុងតំបន់អាស៊ាន ក៏បានកើនឡើងផងដែរ បើធៀបនឹងមុនពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាតនៅលើពិភពលោក ។ ប៉ុន្តែម៉ាកទំនិញល្អៗជាច្រើនបានប្រើប្រាស់វិធានការកាត់បន្ថយថ្លៃដើម និងបិទអាជីវកម្មជាបន្តបន្ទាប់ ។ បើតាមរបាយការណ៍បង្ហាញថា វាទាក់ទងជាមួយភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក ។

ស្របពេលមានភាពមិនច្បាស់លាស់កើនឡើងជាបន្តបន្ទាប់ ក្រុមហ៊ុនជាច្រើនក៏បានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន ហើយការសហការគ្នារវាងក្រុមហ៊ុននិងក្រុមហ៊ុន បានកើតឡើងជាញឹកញាប់ ដូចជា ៖ Delivery Hero ដែលបានចាកចេញពីប្រទេសវៀតណាម ប៉ុន្តែតែនៅព្យាយាមលក់ Foodpanda ក្នុងតំបន់នេះ ។ ចំណែក LINE MAN Wongnai បានក្លាយជាម្ចាស់ភាគហ៊ុនធំរបស់ Rabbit Line Pay ៕As inflation bites, are GrabFood drivers keeping up with higher prices?

ជឿអត់ថា ការគិតបែបវិជ្ជមាននៅពេលព្រឹកនឹងធ្វើឱ្យជីវិតល្អប្រសើរ?

0

តើដឹងឬទេថា ការគិតរបស់យើងបានប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ ច្រើនជាងការគិតរបស់មនុស្សភាគច្រើន ។ ហេតុនេះ គំនិតនៅក្នុងខួរក្បាលរបស់យើងនឹងមានឥទ្ធិពលដល់រាងកាយ និងផ្លូវចិត្ត រហូតដល់រឿងរ៉ាវក្នុងជីវិតប្រចាំថ្ងៃផងដែរ ។

ឥទ្ធិពលនៃការគិតប៉ះពាល់ដល់ខ្លួនយើងនេះ មនុស្សភាគច្រើនអាចធ្លាប់ឮពាក្យថា «ច្បាប់នៃការទាក់ទាញ» គឺបើយើងគិតបែបណា យើងនឹងទទួលបានតាមការគិតបែបនោះ ។ ជាក់ស្តែង បើយើងគិតថា នៅជុំវិញខ្លួនមានតែរឿងមិនល្អ ហើយជីវិតនេះជួបតែភាពបរាជ័យ ។ ដូច្នេះ យើងនឹងទទួលបានភាពបរាជ័យជានិច្ច ហើយយើងជួបតែមនុស្សមិនល្អ, រឿងអាក្រក់ ហើយជីវិតរបស់យើងជួបតែរឿងអាក្រក់ទាំងអស់ ។The Secret to Waking Up Fresh & Alert, According to a New Study – DMoose

ផ្ទុយទៅវិញ បើយើងគិតថា អ្វីគ្រប់យើងដែលចូលមកក្នុងជីវិតរបស់យើង គឺជារសជាតិជីវិត និងជាការសាកល្បងមួយដែលយើងត្រូវតែឆ្លងកាត់វាឱ្យបាន ។ ចូរគិតថា យើងនឹងអាចធ្វើវាបាន និងទទួលបានភាពជោគជ័យ ។ ហេតុនេះ ជីវិតរបស់យើងនឹងល្អប្រសើរឡើងបន្តិចម្តងៗទៅតាមគំនិតក្នុងខួរក្បាល ។

គ្រូពេទ្យព្យាបាលផ្លូវចិត្តបានណែនាំថា ជារៀងរាល់ថ្ងៃ យើងគួរចាប់ផ្តើមគិតបែបវិជ្ជមានសម្រាប់ខ្លួនឯងឱ្យបានច្រើន ដូចជា ៖
-ព្រឹកនេះ ខ្ញុំនឹងមានសេចក្តីសុខ
-ព្រឹកនេះ អាកាសធាតុល្អខ្លាំងណាស់
-ថ្ងៃនេះ ខ្ញុំនឹងមានថ្ងៃល្អយ៉ាងពិតប្រាកដ13 Health Benefits Of Morning Walking Regularly - Blog - HealthifyMe

លើសពីនេះ មុនពេលចូលសម្រាកពេលយប់ ចូរកត់ត្រានូវរឿងរ៉ាវល្អៗដែលយើងបានជួបប្រទះ និងបានប្រព្រឹត្ត បើទោះជាមើលទៅដូចជារឿងធម្មតាបន្តិចមែន ប៉ុន្តែវាអាចជួយឱ្យយើងមានការចងចាំនូវរឿងល្អៗ ដូចជា ៖
-ថ្ងៃនេះ កាហ្វេឆ្ងាញ់ណាស់
-ថ្ងៃនេះ ពេលត្រឡប់មកផ្ទះវិញ ផ្លូវមិនស្ទះចរាចរណ៍ទេ
-ថ្ងៃនេះ អាហារថ្ងៃត្រង់ឆ្ងាញ់ណាស់
-ថ្ងៃនេះ ចៅហ្វាយនាយសរសើរពីលទ្ធផលការងារ
-ថ្ងៃនេះ បានឱបសត្វឆ្មាផងដែរTips To Help You Care For Your Smile Before Bed | Austin, Tx

នៅពេលយើងបានប្រាប់ខ្លួនឯងរៀងរាល់ព្រឹក គឺជាការបញ្ជាចិត្តខ្លួនឯងឱ្យចាប់ផ្តើមសម្លឹងមើលពិភពលោកក្នុងផ្លូវវិជ្ជមាន ហើយនៅពេលយើងបានកត់ត្រានូវរឿងរ៉ាវល្អៗមុនពេលចូលសម្រាក វានឹងអាចជួយព្យាបាលផ្លូវចិត្តនៅថ្ងៃដែលយើងនឿយហត់ ។ បើបានអនុវត្តបែបនេះរហូតដល់ក្លាយជាទម្លាប់ យើងនឹងមានសុខភាពផ្លូវចិត្តល្អ, ផ្លូវចិត្តរឹងមាំ ហើយរាងកាយធូរស្បើយពីការនឿយហត់ ។

ការគិតបែបវិជ្ជមាននឹងធ្វើឱ្យខួរក្បាលអាចកម្ចាត់នូវភាពតានតឹង, ការបារម្ភ និងអារម្មណ៍អវិជ្ជមានបានយ៉ាងល្អ ។ វាជួយឱ្យយើងអាចបែងចែក និងរស់នៅយ៉ាងមានហេតុផល, មានរបៀបវិន័យ, មានកម្លាំងចិត្តច្នៃប្រឌិត ឬអនុវត្តសកម្មភាពជាក់ស្តែង ។ នៅពេលមានថាមពលពេញលេញក្នុងរាងកាយ យើងនឹងអាចធ្វើការងារបានគ្រប់យ៉ាងដោយការផ្តោតអារម្មណ៍, ការតាំងចិត្ត, ប្តេជ្ញាចិត្ត និងងាយទទួលបានជោគជ័យ ។

ហេតុនេះ យើងអាចសាកល្បងគិតវិជ្ជមាននៅពេលព្រឹក, គិតពីរឿងរ៉ាវល្អៗ និងគិតពីមនុស្សល្អៗដោយពុំចាំបាច់ចំណាយប្រាក់កាស ហើយយើងនឹងទទួលបាននូវគំនិតថ្មីៗជាងមុន និងមានកម្លាំងចិត្តខ្លាំងឡើង ៕Unleashing the Power of Positive Thinking: A Guide to Cultivating a Healthy  Mindset

កុំឱ្យខូចតម្លៃសិល្បៈតាមរយៈសកម្មភាពអវិជ្ជមាន សមាគមសិល្បករខ្មែរ ដាក់ចេញចំណុចពីរឱ្យសមាជិកអនុវត្ត

0

នាពេលកន្លងមកអ្នកសិល្បៈមួយចំនួនបានធ្វើឱ្យសង្គមសិល្បៈធ្លាក់ចុះតាមរយៈសកម្មភាពអវិជ្ជមានរបស់បុគ្គលដែលយកពាក្យថាអ្នកសិល្បៈទៅធ្វើរឿងមិនគប្បីនាំឱ្យជះឥទ្ធិពលមិនល្អដល់អ្នកសិល្បៈទាំងមូល។ ជាមួយគ្នានេះ សមាគមសិល្បករខ្មែរដែលមានជំទាវ ចន ច័ន្ទលក្ខណា ជាប្រធានបានចេញសេចក្តីថ្លែងការណ៍ដាក់ចេញនូវពីរចំណុចៗដែលអ្នកសិល្បៈជាសមាជិកត្រូវអនុវត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRyCiyOlIT6QGeJHA7ShTvhC4MQrAk9m2_IK2i844awmGEyDnOykNa8B0ymmIjwEbLevT8jDG_lEMLfrQ0oCvdVqPFYG6403_TMfr6kK_Y-TJBmHD5fUbAM1sqlP0UxSSje3H4jSqRq40-hprKCN7M-F5A5KZOOFWPh9GzjmGY9rw7CiEcx4evBSyVZCo/s1280/image_2024-02-13_10-41-59%20(2).png

ក្នុងសេចក្តីថ្លែងការថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមស្មារតីនៃកិច្ចពិភាក្សារបស់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ក្នុងគោលបំណងថែរក្សា ការពារកិត្តិយស សេចក្តីថ្លៃថ្នូររបស់សិល្បករទូទៅ និងដោយមានការស្នើសុំពីសិល្បករជាច្រើននាពេលកន្លងមក សមាគមសូមដាក់ចេញនូវសេចក្តីថ្លែងការណ៍ដូចខាងក្រោម សម្រាប់សមាជិកទាំងអស់ចូលរួមអនុវត្ត ព្រមទាំង ផ្សព្វផ្សាយជូនដល់សាធារណជន ដើម្បីជ្រាបជាព័ត៌មាន៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAcv6nyn3gHZA5KiJcOjuqLpLfh6PkF8re-RIpdPMbF7zEyEqLmKoq2cBQI3hS_bwk5HoHvBYguDtInSrTHw-XO_inGQL_DB9UlCyeyuSwhyphenhyphenNfWRU316wue5QJ_jOYj9v0gZznHW5wIBk9o_5NsiptwSRGXU3rEKEo8NlgiRUh1jj_SyY1DwCrA1ktY9M/s1280/image_2024-02-13_10-41-58%20(2).png

១. សមាគមសិល្បករខ្មែរ សូមបញ្ជាក់ជូនសិល្បករទាំងអស់ឱ្យបានជ្រាបថា សមាគមសូមមិនគាំទ្រ និងបដិសេធជាដាច់ខាតចំពោះសិល្បកររូបណា ដែលយកវិជ្ជាជីវៈសិល្បៈរបស់ខ្លួន ឬ យកឈ្មោះជាសិល្បករ ទៅប្រព្រឹត្តទង្វើមិនគួរគប្បី ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ហើយនាំមកនូវការបាត់បង់តម្លៃជាសិល្បករ និងអាប់ឱនដល់កិត្តិយសសិល្បករដទៃទៀត ដែលកំពុងខិតខំចូលរួមលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigO6918I6I7HBAl6HFWjUUH46x_CT9nEAKtnVkJn4Sib_Ooh9LJ4DDBWMBmIichugpymItafYjmkP0OHUFjFIor2n_qevYfXkY1W9LWxFaVFGmeXAriU25hTf_3leN50WNVjUNB6Tcqw-Zv7td6MUwQP98m89pcGW9WaQDGDvSkcMUI8erdg_NyI-LPnA/s1000/image_2024-02-13_10-41-58.png

២. សូមសិល្បករជាសមាជិកទាំងអស់ ផ្តល់ព័ត៌មានមកកាន់សមាគម ដើម្បីបានទទួលការប្រឹក្សា យោបល់ ឬដំណោះស្រាយដោយសន្តិវិធី ឬការគាំទ្រផ្នែកច្បាប់ស្របតាមគោលការណ៍សមាគម ប្រសិនបើមាន វិវាទណាមួយកើតឡើង ជៀសវាងការបង្ហោះវីដេអូជេរប្រមាថឆ្លើយឆ្លងទៅវិញទៅមក នាំឱ្យតម្លៃជាសិល្បករធ្លាក់ ចុះ ជាគំរូមិនល្អដល់អ្នកគាំទ្រ និងមហាជនទូទៅផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsgVl8u4Y8YIHYN3pmTpiWaGHyj9OmfnhmHjig4A92AHkfi_FkguEieWL1pueE5jJq6R8t5ycryV5dwYbNNHcZbLQhMBqRlCio29X9GT4TiAREYOJ9Fd5mnbMS_EO0mi8f2WVxUPjGE2rM3mOwzh0lyisYYDyyG5VBi3vVbhzAmPgOjutH3zz6JHsMBZc/s1280/image_2024-02-13_10-41-58%20(3).png

បើតាមសម្តីរបស់ប្រធានសមាគមសិល្បករខ្មែរ បានបង្ហាញអារម្មណ៍របស់ខ្លួននាពេលកន្លងមកបានឱ្យដឹងថាក្នុងកិច្ចការងាររាល់ថ្ងៃខ្លួនអត់ធ្មត់គ្រប់បែបយ៉ាង ហើយជៀសរឿងប្តឹងផ្តល់គ្នាណាស់ រឿងរ៉ាវខ្លះធ្វើជាអ្នកសម្របសម្រួលតែបែរជាគេសាចទឹកដាក់ខ្លួនទៅហើយហើយការអត់ធ្មត់ក៏មានដែនកំណត់ដែរ៕

 

Seungri និង T.O.P ស្អុ.យឈ្មោះខ្លាំងដល់ថ្នាក់គេមិនហ៊ានលើកឈ្មោះឡើងនៅក្នុងកម្មវិធី

0

តារាចម្រៀង Daesung សមាជិក Big Bang បានបង្ហាញខ្លួននៅលើមាតិកាយូធូប ‘Narak Quiz Show’ ដែលបានចេញផ្សាយនៅថ្ងៃទី ១០ កុម្ភៈ ហើយទទួលរងពីការលើកឡើងពីក្រុម Big Bang ។ ទោះជាយ៉ាងណាក៏ដោយ Seungri និង T.O.P មិនត្រូវបានលើកឈ្មោះមកនិយាយនោះទេដែលធ្វើឱ្យទាក់ទាញការចាប់អារម្មណ៍។BIGBANG's T.O.P's 10 Most Memorable Songs Billboard | Billboard

Daesung បានទទួលសំណួរដើម្បីជ្រើសរើសតួអក្សរចិនត្រឹមត្រូវដែលជាពាក្យសំដីដែល G-Dragon ធ្លាប់បង្ហាញអារម្មណ៍របស់ខ្លួនបន្ទាប់ពីបានបង្ហាញខ្លួនដោយស្ម័គ្រចិត្តនៅស្ថានីយ៍ប៉ូលីសដើម្បីស៊ើបអង្កេតសម្រាប់ការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនដោយប្រកាសថារូបគេគ្មានកំហុស។ កម្មវិធី ‘Narak Quiz Show’ បាននិយាយថាសំណួរគឺពិបាក ដូច្នេះឱកាសទូរស័ព្ទអាចធ្វើទៅបានដោយបន្ថែមថាមានតែចំពោះ G-Dragon ប៉ុណ្ណោះ ។BIGBANG'S T.O.P is back: 5 things we learnt about his anticipated return

នៅក្នុងកម្មវិធីបានសួរតារាចម្រៀងរូបនេះថា «តើការបណ្តាក់ទុនអាល់ប៊ុមបន្ទាប់របស់ G-Dragon គួរតែទៅណា?» ជាមួយនឹងជម្រើសរួមមានកម្ពុជា និងកូរ៉េខាងជើង។ កម្ពុជា ជាកន្លែងដែល Seungri ថ្មីៗនេះបានសន្យាថានឹង “នាំ G-Dragon” នៅក្នុងពិធីជប់លៀងឯកជនដែលរូបគេបានចូលរួម។ ទោះយ៉ាងណាក៏ដោយឈ្មោះរបស់ Seungri មិនត្រូវបានលើកឡើងដោយផ្ទាល់នោះទេ។ មួយសំណួរនេះត្រូវបានជាប់គាំង ដោយ Daesung បិទមុខដោយទុក្ខព្រួយដោយមិនអាចសម្រេចចិត្តលើចម្លើយបាន។K-pop band BigBang ex member Seungri allegedly caught going on Bali holiday  with two different women | Malay Mail

កាលពីកន្លងមកនេះ Seungri បានចូលរួមពិធីជប់លៀងឯកជនមួយក្នុងប្រទេសកម្ពុជា ដោយផ្សព្វផ្សាយទំនិញរបស់ Big Bang។ លោកបានដឹកនាំបរិយាកាសនៃពិធីជប់លៀងដោយផ្លុំទៀនលើនំខេក និងថតរូបជាមួយបវរកញ្ញាកម្ពុជា និងឥស្សរជនល្បីៗ ដែលបង្ហាញពីកិត្តិនាមរបស់លោក។ ដោយកាន់មីក្រូហ្វូន Seungri បានរាំ និងជំរុញឱ្យមានប្រតិកម្មរបស់ទស្សនិកជន ដោយបង្ហាញពី ‘សេចក្តីស្រឡាញ់ដ៏យូរអង្វែងរបស់ខ្លួនចំពោះក្រុម Big Bang។ម៉្យាងវិញទៀត T.O.P បានចូលដល់ការរាប់ថយក្រោយចំពោះការវិលត្រឡប់របស់គេទៅកាន់ការកម្សាន្តជាមួយនឹងរឿង ‘Squid Game’ រដូវកាលទី២ របស់ Netflix ។SEUNGRI | Spotify

នៅខែតុលា ឆ្នាំ២០១៦ T.O.P ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ ខែ ព្យួររយៈពេល ២ ឆ្នាំពីបទជក់កញ្ឆានៅផ្ទះរបស់ខ្លួន។ ការកាត់ទោសរបស់លោកត្រូវបានបញ្ចប់នៅពេលបម្រើការជាប៉ូលិសទាហាន ហើយគេបានបំពេញកាតព្វកិច្ចយោធារបស់ខ្លួនជាបុគ្គលិកសេវាសាធារណៈ។T.O.P explains the reason behind his controversial toilet photo - 빅뱅  BIGBANGmusic

កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កិច្ចសន្យាផ្តាច់មុខរបស់ T.O.P ជាមួយផលិតកម្ម YG Entertainment បានផុតកំណត់ ហើយគេបានប្រកាសចាកចេញពី Big Bang តាមរយៈ SNS របស់ខ្លួន។ បន្ទាប់ពីត្រូវបានគេចាត់ទុកថាជាឧក្រិដ្ឋជនគ្រឿងញៀន គេបានចូលរួមក្នុងអាកប្បកិរិយាចម្លែកនៅលើ SNS និងបានផ្លាស់ប្តូរជាមួយអ្នកលេងអ៊ីនធឺណិត ដោយប្រកាសចូលនិវត្តន៍ពីវិស័យកម្សាន្ត។ ទោះយ៉ាងណាក៏ដោយលោកបានគ្រប់គ្រងលើរឿង K-content «Squid Game» ដែលទទួលស្គាល់ទូទាំងពិភពលោក។

«Squid Game» បានក្លាយជាស៊េរីដែលរកចំណូលបានច្រើនជាងគេលើពិភពលោក ដែលតំណាងឱ្យប្រទេសកូរ៉េ។ ជាមួយនឹងរដូវកាលទី១ មានការចាប់អារម្មណ៍ខ្លាំងដោយមិនបានរំពឹងទុក ការរំពឹងទុករបស់អ្នកគាំទ្រកូរ៉េ និងអ្នកទស្សនាទូទាំងពិភពលោកសម្រាប់រដូវកាលទី ២ គឺខ្ពស់ជាងពេលណាៗទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ ‘Squid Game’ រដូវកាលទី ២ កំពុងទាក់ទាញការចាប់អារម្មណ៍សម្រាប់ជម្រើសនៃការសម្ដែងដ៏ក្លាហានរបស់ខ្លួន ដោយស្ម័គ្រចិត្តទទួលយកការមាក់ងាយនៃ ‘T.O.P’s comeback work’ ក្នុងចំណោមតារាសម្តែងជាច្រើន។T.O.P and Seungri Spotted at a Grocery Store in Japan | Soompi

ផ្ទុយពីសកម្មភាពខាងលើ Seungri និង T.O.P ត្រូវបានលុបចោលយ៉ាងហ្មត់ចត់ពី Big Bang។ ស្ថានភាពដែល Seungri និង T.O.P មិនត្រូវបានគេលើកឡើងនៅក្នុង ‘Narak Quiz Show’ ទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងអ៊ឺនធឺណិត៕

 

HyunA បាត់បង់អ្នកគាំទ្រ៣០ម៉ឺននាក់ដោយសារសង្សារថ្មី

0

តារាចម្រៀងល្បីឈ្មោះក្នុងវិស័យK-Pop HyunA ដែលមកសម្តែងនៅកម្ពុជាកាលពីកន្លងមកនេះបានបាត់បង់អ្នកគាំទ្រ៣០ម៉ឺននាក់នៅលើបណ្តាញសង្គម Instagram ត្រឹមមួយប៉ព្រិចភ្នែក បន្ទាប់ពីទម្លាយទំនាក់ទំនងជាមួយមិត្តប្រុសថ្មីដែលមានរឿងអាស្រូវឧក្រិដ្ឋកម្មផ្លូវភេទ។HyunA & Cube Entertainment Part Ways | Billboard

កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តារាចម្រៀង HyunA បានបង្ហាញទំនាក់ទំនងស្នេហាជាសាធារណជាមួយ Yong Jun-hyung អតីតសមាជិកក្រុម HIGHLIGHT។ ការប្រកាសទំនាក់ទំនងនេះអ្នកនិយមលេងអ៊ីនធឺណិតបានរកឃើញថា ចំនួនអ្នកតាមដាននៅលើគណនី Instagram របស់ HyunA បានថយចុះពី ១៨,៤ លាននាក់ មក ១៨,២ លាននាក់ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។230812 Hyuna Instagram update | kpopping

លើសពីនេះទៅទៀត មកទល់នឹងថ្ងៃទី១២ កុម្ភៈ នេះអ្នកតាមដានបណ្តាញសង្គមតារាចម្រៀងរូបនេះនៅបន្តធ្លាក់ចុះមកត្រឹម១៨,១លាននាក់ដែលមានន័យថា HyunA បានបាត់បង់អ្នកគាំទ្ររហូតដល់៣០ម៉ឺននាក់ត្រឹមតែ៣សប្តាហ៍នេះ។ ទោះបីជាចំនួន ៣០០,០០០នាក់គ្រាន់តែជាចំនួនតិចតួចប៉ុណ្ណោះបើប្រៀបធៀបទៅនឹងអ្នកតាមដានទូទៅរបស់នាង ប៉ុន្តែការពិតដែលថាការធ្លាក់ចុះដ៏ធំនេះបានកើតឡើងយ៉ាងឆាប់រហ័សបន្ទាប់ពីនាងប្រកាសទំនាក់ទំនងស្នេហា។Yong Jun-hyung confirms he's in a relationship with HyunA

អ្នកខ្លះបានចង្អុលបង្ហាញថា ហេតុផលដែលអ្នកគាំទ្របញ្ចេញប្រតិកម្មអវិជ្ជមានគឺដោយសារនាងមិនបានប្រាប់ភ្នាក់ងាររបស់នាង At Area មុននឹងទម្លាយទំនាក់ទំនងរបស់នាងជាសាធារណៈ។ HyunA បានធ្វើដូចគ្នាជាមួយ CUBE Entertainment ពេលមានទំនាក់ទំនងជាមួយ Dawn អតីតសមាជិកក្រុម Pentagon កាលពីអតីតកាល។

អ្វីដែលជាកត្តាសំខាន់នាំឱ្យ HyunA ធ្លាក់តាមដានខ្ជាកៗបែបនេះដោយសារសង្សារថ្មីរបស់នាង Yong Jun-hyung មានភាពចម្រូងចម្រាសដោយសារការជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មផ្លូវភេទ។ ទោះបីជា Yong Jun-hyung មិនបានចូលរួម ប៉ុន្តែរូបគេបានទទួលវីដេអូដែលថតដោយ Jung Joon-young ដោយខុសច្បាប់តាមរយៈការសន្ទនា និងបានបញ្ចេញមតិមិនសមរម្យ៕

 

កំពូលស្ដេចផែនដីដែលល្បីមានទ្រព្យសម្បត្តិមហាសាល ច្រើនជាងគេបំផុតទាំង៥ក្នុងពិភពលោក

0

ជាធម្មតា ការបែងចែកឋានៈ បុណ្យសក្កិត្រូវបានមនុស្សក្នុងលោកបែងចែកជាក្រុមត្រកូលតាំងតែពីយូរណាស់មកហើយ។ ក្រុមមនុស្សមួយក្រុមតូចដែលវិសេសបំផុតលើសគេ និងមានឥទ្ធិពលបំផុតជាងគេក្នុងចំណោមមនុស្សទូទៅក្នុងតំបន់១ ក្រុមមួយ។ល។ គេតែងតែហៅក្រុមនោះថាជាស្តេច។ល។

ពាក្យថាស្តេច សំគាល់ទៅលើអំណាច បុណ្យសក្តិ កិត្តិយស ពូជពង្សវង្សត្រកូល មិនមាននរណាម្នាក់មកប្រៀបបានឡើយ។ បើមានជាតិកំណើតកើតក្នុងត្រកូលស្តេចគឺជាស្តេច ដំណាងអោយអ្នកដែលមានបុណ្យបារមីលើសគេ ទើបមាននិស្ស័យកើតជាសមាជិកក្នុងត្រកូលនោះ គ្រប់គ្នាមិនអាចជ្រើសរើសទីចាប់កំណើតតាមការចង់បាន ការពេញចិត្តរបស់យើង ពិសេសគឺវង្សត្រកូលបានឡើយ។King Charles III coronation: Crowns and jewels to go on display

ថ្ងៃនេះ សារព័ត៌មាន KBN NEWS នឹងលើកបង្ហាញលោកអ្នកអោយបានជ្រាបកាន់តែច្បាស់បន្ថែមទៀតពីកំពូលស្តេចដែលមានទ្រព្យសម្បត្តិច្រើនមហាសាលបំផុតទាំង៥នៅក្នុងពិភពលោក ដែលគ្រប់គ្រងកាន់កាប់ទ្រព្យសម្បត្តិនិងសកម្មភាពអាជីវកម្មក្នុងដៃ ដោយដកស្រង់តាមរបាយការណ៍ស្រាវជ្រាវពី The Business Standard នៅឆ្នាំ២០២៣។

ជាការពិតស្តេចដែលគង់នៅក្នុងប្រទេសលទ្ធិប្រជាធិបតេយ្យគឺមានសិទ្ធិយ៉ាងទូលាយក្នុងវិស័យអចលនទ្រព្យ ការកាន់កាប់ក្រុមហ៊ុន កម្មសិទ្ធិភាគហ៊ុនជាដើម ស្របជាមួយនឹងស្ថេរភាពសេដ្ឋកិច្ច សង្គម និងនយោបាយ ដែលទាំងនេះហើយបាននឹងបង្កើននូវទំហំទ្រព្យសម្បត្តិដ៏មហាសាល បើទោះបីជានៅក្នុងនាមជាក្សត្រក៏ដោយ។
យោងតាមរបាយការណ៍ខាងលើគឺបានប៉ាន់ស្មានទ្រព្យសម្បត្តិនិងចាត់ថ្នាក់ស្តេចទាំង៥អង្គ ដែលមានជាងគេបំផុតលើពិភពលោករួមមាន ៖

1. ព្រះមហាក្សត្រថៃបច្ចុប្បន្ន គឺព្រះមហាក្សត្រ Maha Vajiralongkorn បានជាប់ចំណាត់ថ្នាក់លេខមួយ ថាជាស្តេចដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក។ ជាមួយនឹងការប៉ាន់ស្មានទ្រព្យសម្បត្តិសុទ្ធរបស់ទ្រង់មានរហូតដល់ ៤៣ ពាន់លានដុល្លារ ហើយទ្រព្យសម្បត្តិដ៏វិសេសវិសាលបំផុតរបស់ទ្រង់គឺបានមកពីភាគហ៊ុនអចលនទ្រព្យក្នុងទីក្រុងបាងកក និងភាពជាម្ចាស់នៅក្នុងក្រុមហ៊ុនជាច្រើន និងធនាគារ ក្រុមហ៊ុនរោងចក្រស៊ីម៉ង់ត៍ដ៏ធំបំផុតរបស់ប្រទេសថៃ។ អស់រយៈពេល៨០ ឆ្នាំកន្លងមកហើយ ទ្រព្យសម្បត្តិរបស់ព្រះមហាក្សត្រថៃត្រូវបានគ្រប់គ្រងដោយការិយាល័យកម្មសិទ្ធិមួយ ដែលហៅថា«Crown Property Bureau» រហូតឆ្នាំ ២០១៦ ទើបខាងការិយាល័យនេះ ផ្ទេរទ្រព្យសម្បត្តិទៅឱ្យព្រះមហាក្សត្រគ្រប់គ្រងដោយផ្ទាល់វិញ។Profile: Thailand's King Vajiralongkorn - BBC News

2. ព្រះមហាក្សត្រ Sultan Hassanal Bolkiah នៃប្រទេសប្រ៊ុយណេ គឺជាស្តេចដែលមានទ្រព្យសម្បត្តិច្រើនជាងគេទីពីរលើលោក។ ព្រះមហាក្សត្រ អង្គនេះ មានទ្រព្យសម្បត្តិសរុបប្រមាណ ២៨ ពាន់លានដុល្លារ។ ហើយភាគច្រើននៃទ្រព្យសម្បត្តិនេះគឺមានប្រភពមកពីការវិនិយោគលើវិស័យប្រេង និងឧស្ម័ន។ វិស័យនេះគឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់ប្រទេសផងដែរ ហើយពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសប្រ៊ុយណេគឺពឹងផ្អែកលើប្រាក់ចំណូលពីការលក់ប្រេង។ ជាធម្មតាព្រះអង្គចូលចិត្តចំណាយទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់ទ្រង់ លើវត្ថុប្រណិតៗជាច្រើន ដូចជា រថយន្តទំនើបៗ មានចំនួន៧.០០០គ្រឿង ដែលមានតម្លៃជាង ៥ពាន់លានដុល្លារ ព្រមទាំងមានយន្តហោះឯកជនមួយចំនួនទៀតផងដែរ។Sultan of Brunei to visit Cambodia this year - Khmer Times

3. ព្រះមហាក្សត្រ Salman bin Saud នៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានទ្រព្យសម្បត្តិប្រមាណ ១៨ ពាន់លានដុល្លារ។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៣០ បន្ទាប់ពីបានរុករកឃើញប្រភពប្រេងកាតដ៏ធំមហិមា និងបច្ចុប្បន្នប្រទេសអារ៉ាប៊ីសាអូឌីត បានក្លាយជាប្រទេសនាំចេញប្រេងឈានមុខគេលើពិភពលោក។Saudi Crown Prince Mohammed bin Salman named Prime Minister

4. ព្រះអង្គម្ចាស់ Sheikh Khalifa bin Zayed Al Nahyan ទីក្រុង Abu Dhabi នៃសហព័ន្ធអារ៉ាប់រួម ដែលមានទ្រព្យសម្បត្តិប្រមាណ ១៨ ពាន់លានដុល្លារ។ បន្ទាប់ពីព្រះអង្គបានទទួលមរណភាពក្នុងខែឧសភា ឆ្នាំ ២០២២ ទ្រព្យសម្បត្តិទ្រង់ត្រូវបានផ្ទេរឲ្យព្រះអង្គម្ចាស់ Mohamed bin Zayed Al Nahyan ។ ប្រាក់ចំណូលចម្បងរបស់ទ្រង់គឺបានមកពីឧស្សាហកម្មប្រេងនិងឧស្ម័នដ៏ធំរបស់ប្រទេស។His Highness Sheikh Khalifa bin Zayed Al Nahyan, UAE President has passed  away - Business ambassador of Business Russia in the United Arab Emirates

5. ព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum នៃទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួម មានទ្រព្យសម្បត្តិ ១៤ ពាន់លានដុល្លារ។ ប្រាក់ចំណូលរបស់ទ្រង់គឺភាគច្រើនបានមកពីវិស័យអចលនទ្រព្យ ដែលទ្រង់គឺជាអ្នកអភិវឌ្ឍន៍ វិស័យអចលនទ្រព្យដ៏លេចធ្លោលើពិភពលលោកទៀតផង។
តើឆ្នាំ២០២៤នេះ តើស្តេចអង្គណានៅអាចរក្សាតំណែងជាស្តេចដែលមានទ្រព្យសម្បត្តិច្រើនបំផុតទាំង៥លើលោកបន្តទៀត៕Mohammed bin Rashid Al Maktoum - Wikipedia