Home Blog Page 1220

ប៊ី សុធារីឈ្នះមកុដ Miss Grand កំពង់ឆ្នាំង តែអ្នកគាំទ្រមិនពេញចិត្តត្រង់ចំណុចនេះទៅវិញ

0

ទីបំផុតកញ្ញា ប៊ី សុធារី បានឈ្នះជ័យលាភី Miss Grand កំពង់ឆ្នាំងដូចអ្នកមួយចំនួនធំព្យាករទុកមុន។ ទោះយ៉ាងណាការឈ្នះរបស់ សុធារី លើកនេះធ្វើឱ្យមានមតិវែកញែកគួរឱ្យកត់សម្គាល់ទៅកាន់រូបនាងដោយសារតែការឆ្លើយសំណួររបស់ ប៊ី សុធារី ត្រូវបានអ្នកគាំទ្រវិស័យបវរកញ្ញាថាក្នុងវគ្គឆ្លើយសំណួររូបនាងនៅស្ទើរៗមិនលះៗដូចជាគ្មានទំនុកចិត្តក្នុងខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinzbKvjiYzlTc6Vp8aBK1oMZo0YPwcMEsztJaEW1knz50sZEds22Li7rSomveEuRoxrVhNNLy9fY3qUBt_brrte8ZWLcK3Luh0z90ajnVyyN5aUVN8meSX9LRLX_zD-jdocOo984BLkX41p5_hlfpuBznKwEAugoeM50KRyckx-p2xQmH8ogT-wF6o61I/s2048/image_2024-02-12_15-47-32%20(2).png

កាលពីរាត្រីថ្ងៃទី១០ កុម្ភៈ បវកញ្ញាដ៏អស្ចារ្យនៃខេត្ដ កំពង់ឆ្នាំង ២០២៤ បានរកឃើញម្ចាស់មកុដហើយគឺបានលើកញ្ញា ប៊ី សាធារី និងលំដាប់រងទី១បានទៅលើ ភូ ផាត់ធីយ៉ា ក្នុងចំណោមបេក្ខនារីសរុបចំនួន១២នាក់។ មុនការគ្រងមកុដថ្នាក់ខេត្តនេះ ប៊ី សុធារី ត្រូវបានអ្នកគាំទ្រព្យាករភាគច្រើនថានឹងបានឈ្នះការប្រកួតបើយោងទៅតាមរយៈបទពិសោធរបស់នាងនាពេលកន្លងមកជា Miss Universe Cambodia 2017 និងបានតំណាងប្រទេសកម្ពុជាឈរនៅលើឆាកអន្តរជាតិចំនួនពីរដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhn4g5_mR8wP9kb2J660FFUTlhTHi47wLdsCKRS9ESpV9-Zg97Jprtr3ZWAAYWbW90OApvYRt4Htc5NkofnEWiRv30fyOqelO5NAaGLa5R8AU6PhVX9_vjFn66-8cXn5DPnCnL4YDAfPLRFRHLVC5EMzwt6IwP5fOukqzcOV0Suocf59uyX15Ejek1-10/s2048/image_2024-02-12_15-47-31.png

ទោះយ៉ាងណា ការឈានជើងប្រកួតនៅលើឆាក Miss Grand នេះពោលគឺនៅពេល ប៊ី សុធារី ឆ្លើយសំណួរនៅក្នុងការប្រកួត Miss Grand កំពង់ឆ្នាំង ត្រូវបានអ្នកគាំទ្រក្នុងចង្កោមវិស័យបវរកញ្ញាបង្ហាញការមិនពេញចិត្តទៅលើការឆ្លើយសំណួររបស់ ប៊ី សុធារី នោះទេ។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិស្រដៀងៗគ្នាថា ការដើរ រូបរាង របស់ ប៊ី សុធារី ល្អ ប៉ុន្តែការឆ្លើយសំណួររបស់នាងនៅខ្សោយ អាក់ៗមិនរលូន មិនលះៗបាត់បង់ទំនុកចិត្តលើខ្លួនឯងបើប្រៀបធៀបទៅនឹងអ្នកឈ្នះមកុដថ្នាក់ខេត្តមុនៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLEH8llEfEFKlXguP0QQgia6LV75xNTceb9BrA9sAr21gRlIzxB4A3hn18N6V8vOdD3a7cgbHzMtHm_qhB7d1RXYtH4nj3jKcHf0cJZBCTDOqHqMp-8zBkCJYovLYDo5Qd30cVniBE16ZIc6NB-lfvAy3nWZBLl5slzSaoyBjw9D7qd-IkOkLDxUMe_QA/s2048/image_2024-02-12_15-47-30%20(2).png

ជាមួយគ្នានេះដែរ អ្នកគាំទ្រក៏បានលើកឡើងទៀតដែរថា ប៊ី សុធារី មានបទពិសោធយូរហើយដែរលើវិស័យនេះ ប៉ុន្តែត្រលប់មកវិញនៅតែមិនលះដដែលៗ បើឆ្លើយសំណួរវិញនៅមានកម្រិត។ ទន្ទឹមនឹងអ្នកមួយចំនួនយល់ឃើញដូចនេះ ប៉ុន្តែអ្នកមួយចំនួនក៏បានផ្តល់កម្លាំងចិត្តទៅដល់ ប៊ី សុធារី ក្នុងដំណើរឆ្ពោះទៅរកមកុដ Miss Grand Cambodia2024 ដោយរំពឹងថានាងនឹងដុសខាត់រាល់ចំណុចខ្វះខាតរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzMCkriXRFEpk-wpT1dbqdliSyCMv5U9ewRJr-gwxrkhpO7rOB0qh7L4es_eUU_ZdlHQxEAB_TDTT32KU4H0ZcazxUwijeEGNQ1cQkhbPRdOtwgTZGEza2sxa-ZDOew0cXfLvspdpn7PrHakKbVWC7FjJ5fFJx3YILfhu8skGJD7kHo0J50TuH5aGbLJY/s2048/image_2024-02-12_15-47-30.png

ទន្ទឹមនឹងការឈ្នះលើកនេះ ងាកទៅកាន់ចំណាប់អារម្មណ៍របស់ ប៊ី សុធារី វិញក៏បានលើកឡើងដែរថា «នេះមិនមែនជាការបញ្ចប់ តែជាការចាប់ផ្ដើមថ្មីមួយទៀត។ រយៈពេល១៧ថ្ងៃពេញដែលនាងមិនបានសម្រាក ដើម្បីកម្មវិធីប្រកួតមួយនេះទីបំផុតការខិតខំមួយនេះទទួលបានការតបស្នងវិញហើយ»។

គួរបញ្ជាក់ថា ប៊ី សុធារី ត្រូវធ្វើការធ្ងន់ណាស់សម្រាប់ប្រកួតប្រជែងតំណាងជាតិដោយត្រូវប៉ះជាមួយម្ចាស់មកុដដ៏មានប្រជាប្រិយភាព ព្រះកាយច័ន្ទ និងម្ចាស់មកុដខេត្តសៀមរាប ឌី បញ្ញាវិមាលា រួមទាំងជើងខ្លាំងជាច្រើនរូបទៀតនាថ្ងៃខាងមុខ៕

 

 

អាហារ ៤ មុខសម្បូរទៅដោយប៉ារ៉ាស៊ីត ទោះឆ្ងាញ់ប៉ុណ្ណាក៏មិនគួរបរិភោគច្រើនដែរ

0

អាហារខាងក្រោមនេះគឺសម្បូរទៅដោយប៉ារ៉ាស៊ីតច្រើនណាស់ ដែលវានឹងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រសិនបើយើងទទួលទានវាក្នុងកម្រិតខ្ពស់។ ដូច្នេះ តើប៉ារ៉ាស៊ីតគឺជាអ្វី? ប៉ារ៉ាស៊ីតគឺជាពពួកផ្សិត ឬវីរុស ឬហៅម៉្យាងទៀតថាជាសត្វល្អិតតូចៗរស់នៅពឹងផ្អែកលើសារពាង្គកាយអ្នកដទៃដែលត្រូវបានគេស្គាល់ថាជាដង្កូវពោះវៀន។ ហេតុនេះហើយ អាហារ ៤ មុខនេះគឺពិតជាមានរសជាតិឆ្ងាញ់ណាស់ ប៉ុន្តែមិនគួរបរិភោគច្រើនទេព្រោះវាសម្បូរទៅដោយប៉ារ៉ាស៊ីតច្រើនណាស់។

១.កង្កែប៖ យោងតាមការស្រាវជ្រាវជាង ៦០% នៃប្រភេទកង្កែបព្រៃមានផ្ទុកប៉ារ៉ាស៊ីតហៅថា Schistocephalus។ ប៉ារ៉ាស៊ីតនេះអាចត្រូវបានរកឃើញនៅក្នុងផ្នែកណាមួយនៃរាងកាយរបស់កង្កែប ដែលភាគច្រើនបំផុតនៅក្នុងសាច់ដុំជើង មានរាងដូចគ្រាប់ពណ៌សតូចមួយ។ ប្រសិនបើមនុស្សបរិភោគកង្កែបដែលមានប៉ារ៉ាស៊ីតនេះ ពួកគេនឹងក្អួតចង្អោរ ងងឹតមុខ ឬឈឺក្បាលប្រកាំង ដូច្នេះសាច់កង្កែបត្រូវចម្អិនឱ្យបានហ្មត់ចត់នៅសីតុណ្ហភាពខ្ពស់យ៉ាងហោច ១០ នាទី។Frogs, Legs 8-12 pairs, in a 1 kg pack - Kezie Foods

២.ខ្យង៖ ខ្យងច្រើនតែមានប៉ារ៉ាស៊ីតច្រើនប្រភេទដូចជា ដង្កូវ និងដង្កូវទឹក។ ជាពិសេស ខ្យងដែលប្រមូលផលពីតំបន់ដែលមានទឹកកខ្វក់ទំនងជាមានប៉ារ៉ាស៊ីតខ្រើន។ ដូច្នេះប្រសិនបើខ្យងមិនត្រូវបានដំណើរការដោយប្រុងប្រយ័ត្ននោះហានិភ័យនៃការឆ្លងមេរោគ helminth នឹងកើនឡើងយ៉ាងខ្លាំង។ នៅពេលចូលទៅក្នុងខ្លួន ប៉ារ៉ាស៊ីតទាំងនេះនឹងនៅក្នុងសរីរាង្គផ្សេងៗជាច្រើន ដែលបណ្តាលឱ្យមានរោគសញ្ញាដូចជា ហើមដៃ និងជើង ឈឺពោះ ក្តៅខ្លួន ចង្អោរ និងរាគជាដើម។ លើសពីនេះ ប្រភេទមួយចំនួននៃពពួកប៉ារ៉ាស៊ីត ក៏អាចជ្រាបក្នុងរាងកាយដែលបង្កឱ្យមានហានិភ័យនៃជំងឺមហារីកផងដែរ។Cooked Northern Moonsnail Meat - Cooked Conch Meat Available Online —  Intershell Seafood

៣.អាហាសមុទ្រ៖ អាហារសមុទ្រដូចជា ត្រីធូណា ត្រី salmon ត្រីដាវ អន្ទង់ និងយ៉ាវហឺ ភាគច្រើនគឺសម្បូរទៅដោយប៉ារ៉ាស៊ីត។ នៅពេលដែលអ្នកទទួលទានអាហារទាំងនេះឆៅគឺអាចបង្កឱ្យមានជំងឺររលាកថ្លើម ឬរលាកពោះវៀនតូច។ ដូច្នេះអ្នកគួរតែកាត់បន្ថយប្រភេទអាហារទាំងនេះដើម្បីទទួលបានសុខភាពល្អ។Seafood | Description, Types, & Preparation | Britannica

៤.បង្កងអឺរ៉ុប ឬCrayfish ៖ បង្កងមួយប្រភេទដែលមានឈ្មោះថា Crayfish ភាគច្រើនរស់នៅក្នុងស្រះ និងបឹង ដែលវាពិតជាសម្បូរទៅដោយពពួកប៉ារ៉ាស៊ីត ក៏ដូចជាផ្ទុកនូវបាក់តេរីជាច្រើន។ ដូច្នេះហើយត្រូវប្រយ័ត្នពេលទទួលទានបង្កងប្រភេទនេះ ព្រោះអ្នកអាចប្រឈមនឹងបញ្ហាដូចជាការឆ្លងមេរោគដង្កូវនាង និងពពួកដង្កូវផ្សេងៗទៀត ដែលវាសុទ្ធតែជាហានិភ័យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ៕The crayfish season in China is approaching - CGTN

ហេតុផលមួយគត់ដែលតារាកំប្លែងនាយគ្រឿនប្រកាសឈប់ផ្សាយស្រានិងល្បែង ខណៈលោកផ្តាំផ្ញើបែបនេះ

0

បន្ទាប់ពីមហាជនមតិរិះគន់យ៉ាងខ្លាំងក្លាចេញចម្រៀងផ្សព្វផ្សាយពីល្បែងអនឡាញតារាកំប្លែងនាយគ្រឿនបានចេញវីដេអូទទួលស្គាល់កំហុសនិងសូមទោសមហាជនព្រមទាំងសន្យាថាឈប់ផ្សាយល្បែងនិងស្រាជារៀងរហូតដើម្បីឱ្យអ្នកគាំទ្រសប្បាយចិត្ត។ ក្នុងនោះនាយគ្រឿនបានទម្លាយហេតុផលតែមួយគត់ជំរុញឱ្យលោកបោះបង់លុយរាប់ម៉ឺនដុល្លារនិងផ្តាំទៅមហាជនវិញដែរថាលោកឈប់ផ្សាយល្បែងហើយប៉ុន្តែទស្សនិកជនវិញទេប្រយ័ត្នឃាត់ខួរក្បាលខ្លួនឯងមិនបានទៅលេងល្បែង។វីដេអូ) ឃើញ នាយ គ្រឿន សើចសប្បាយក្នុងការសម្តែង  តែជីវិតពិតគឺកំពុងខ្វល់ខ្វាយរឿងបំណុលរាប់ម៉ឺនដុល្លារ – Popular Magazine

នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ តារាកំប្លែងនាយគ្រឿន បានចេញវីដេអូចេញ៧នាទីព្រមជាមួយចំណងជើងថា «បងប្អូនជាទីស្រលាញ់បានឃើញវីឌីអូនេះហើយឈប់ជេរដល់ម្ដាយខ្ញុំ សូមទោសបងប្អូនដែលខ្ញុំធ្វើខុស»។ ក្នុងវីដេអូនេះដែរតារាកំប្លែងរូបនេះបានឃើញមតិរិះគន់លោកយ៉ាងខ្លាំងក្លារហូតឈានដល់ម្តាយរបស់ខ្លួនទៀតហើយលោកក៏ទទួលស្គាល់ថារឿងនេះលោកពិតជាធ្វើខុសពិតមែន។ នាយគ្រឿន បានរៀបរាប់ទៀតថា បន្ទាប់ពីមហាជនរិះគន់លើខ្លួនលោកក៏បានស្នើសុំបញ្ចប់កិច្ចសន្យាជាមួយល្បែងលោកផ្សាយហើយឆ្លៀតពេលរឿងនេះកើតឡើងលោកបានប្រកាសថា មិនត្រឹមតែល្បែងតែប៉ុណ្ណោះទេចាប់ពីពេលនេះតទៅលោកក៏ឈប់ផ្សាយស្រាដូចគ្នា។ស្លុតចិត្តមិនស្ទើរ ពេលឃើញ នាយ គ្រឿន និង នាយ BIG ក្នុងសភាពបែបនេះ! - Khmer  Breaking News

នាយគ្រឿន ទម្លាយទៀតថាដំបូងឡើយលោកបានផ្សាយស្រាបៀរហើយមហាជនក៏បានរិះគន់លោកក៏ឈប់វិញទើបតែរយៈពេលចុងក្រោយនេះលោកក៏ទទួលផ្សាយវិញបន្ទាប់ពីឃើញតារាល្បីៗជាច្រើនរូបផ្សព្វផ្សាយយ៉ាងគគ្រឹងគគ្រេង។ តារាកំប្លែងមានដើមកំណើតពីខេត្តស្វាយរៀងរូបនេះលើកឡើងទៀតថា ការផ្សាយល្បែងអនឡាញនេះទៀតសោតលោកក៏ឃើញគេផ្សព្វផ្សាយដូចគ្នាហើយស្របច្បាប់នៃការផ្សាយទើបលោកទទួលផ្សាយ។ពីកម្មករសំណង់ ពាក់មី និងគ្រឿន ប្ដូរមកជាតារាកំប្លែង អាចដឹកនាំរឿងល្បីៗទៀត -  TrueID

តារាកំប្លែងនាយគ្រឿន បានទម្លាយមូលហេតុបោះបង់ចំណូលរាប់ម៉ឺនដុល្លារនេះថា ក្នុងចំណោមពាក្យរិះគន់រាប់រយពោរពេញដោយពាក្យសម្តីមិនល្អជេរប្រមាថដាក់លោកដោយទាំងម្តាយលោកទៀតតែលោកបានឃើញខម្មិនមួយ និយាយថាស្រលាញ់លោក ជាហ្វេនរបស់លោកមិនចង់ឃើញលោកផ្សាយល្បែងទើបលោកសម្រេចចិត្តឈប់តែម្តងដើម្បីឱ្យអ្នកគាំទ្រសប្បាយចិត្តទៅតាមបណ្តាំរបស់ម្តាយដែលចង់ឃើញកូនទទួលបានការស្រលាញ់ពីមនុស្សជុំវិញខ្លួន។

ពាក្យសម្តីចុងក្រោយនាយគ្រឿនក៏បានលើកឡើងដែរថា លោកផ្សាយល្បែងនេះគឺបានលុយហើយមិនបានលេងនោះទេ ប៉ុន្តែប្រយ័ត្នទស្សនិកជនបញ្ជាខ្លួនឯងមិនបាន បងប្អូនខ្លះប្រមាថលោកតែប្រយ័ត្នឃាត់ខួរក្បាលខ្លួនឯងមិនបានទៅលេងល្បែងប្រយ័ត្នវិនាសខ្លួនឯងព្រោះមានអ្នកផ្សេងទៀតក្រៅពីលោកក៏គេផ្សាយគ្រប់ច្រកល្ហកដដែល៕

 

Apple Vision Pro ក្លាយជាឧបករណ៍បច្ចេកវិទ្យាដ៏គួរឱ្យចាប់អារម្មណ៍បន្ទាប់ពី iPhone

0

អាមេរិក៖ វ៉ែនតានិម្មិត Apple Vision Pro បានក្លាយជាឧបករណ៍បច្ចេកវិទ្យាដ៏គួរឱ្យចាប់អារម្មណ៍បំផុតទីពីរបន្ទាប់ពី iPhone ដោយវ៉ាដាច់ Apple AirPods។ ក្នុងនាមជាផលិតផលថ្មីនៅក្នុងផលប័ត្រផលិតផលរបស់ម៉ាក ឧបករណ៍នេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីដៃគូប្រកួតប្រជែង ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ រហូតដល់ឈ្មោះធំៗពីស្ថាប័នផ្សេងៗគ្នា ដោយមនុស្សគ្រប់គ្នាបានបង្ហាញពីទស្សនៈរបស់ពួកគេលើការប្រើប្រាស់វ៉ែនតានិម្មិត Apple Vision Pro នេះ។Introducing Apple Vision Pro: Apple's first spatial computer - Apple

ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗ លោក Sam Altman ដែលជានាយកប្រតិបត្តិនៃ OpenAI ក៏បានចែករំលែកទស្សនៈរបស់គាត់លើ Apple Vision Pro ផងដែរ។ ពិសេសជាងនេះទៅទៀត លោក Altman បាននិយាយថា នេះគឺជា “បច្ចេកវិទ្យាដ៏គួរឱ្យចាប់អារម្មណ៍បំផុតទីពីរបន្ទាប់ពី iPhone” ។ ការលើកឡើងរបស់គាត់គឺបានបង្ហាញឱ្យឃើញថាប្រធាន OpenAI ជាទូទៅក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្វីដែល Apple បានធ្វើជាមួយឧបករណ៍ថ្មីរបស់ខ្លួន។Apple Vision Pro And Spatial Computing: What Does It Mean For RLTY? | RLTY

ក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅទីក្រុង Cupertino សហរដ្ឋអាមេរិក បានចាប់ផ្តើមផលិតទូរស័ព្ទដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០០៧។ មុនពេល iPhone ចេញលក់ ឧស្សាហកម្មនេះត្រូវបានគ្របដណ្ដប់ដោយទូរស័ព្ទប៊ូតុងរុញ។ ប៉ុន្តែបន្ទាប់មកមិនយូរប៉ុន្មាន Apple បានធ្វើឱ្យម៉ាកយីហោធំៗ ភាគច្រើនប្តូរទៅការរចនាថ្មីនេះ។ ដូចគ្នានេះដែរ Apple ក៏មានទំនួលខុសត្រូវច្រើនជាមួយនឹងវ៉ែនតា Vision Pro ចម្រុះរបស់ខ្លួនផងដែរ។Introducing Apple Vision Pro: Apple's first spatial computer - Apple

ជាការពិតណាស់ Apple Vision Pro នៅតែស្ថិតក្នុងដំណាក់កាលដំបូងរបស់វានៅឡើយទេ ដោយបច្ចុប្បន្នវ៉ែនតាការពិតចម្រុះនេះ គឺមានលក់ជាផ្លូវការតែនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ដូច្នេះ សម្រាប់ផលិតផលនេះនឹងលេចឡើងនៅក្នុងទីផ្សារផ្សេងទៀតនាពេលខាងមុខ ហើយមនុស្សកាន់តែច្រើននឹងដឹងពីសមត្ថភាពពិសេសរបស់វា។Introducing Apple Vision Pro: Apple's first spatial computer - Apple

Apple Vision Pro ជាទូទៅមានតម្លៃ ៣.៥០០ ដុល្លារអាមេរិក (ឬ ២៩១.៥៨ ដុល្លារក្នុងមួយខែសម្រាប់ការបង់រំលស់រយៈពេលមួយឆ្នាំ) Vision Pro គឺជាឧបករណ៍បច្ចេកវិទ្យាថ្លៃបំផុតមួយនៅលើទីផ្សារដ៏ធំ ជាមួយនឹងការប៉ាន់ស្មានភាគីទីបីបង្ហាញថាផលិតផលនេះ លក់បានជាង ២០០.០០០ គ្រឿង ចាប់តាំងពីវាត្រូវបានដាក់លក់ដំបូងនៅសហរដ្ឋអាមេរិកកាលពីខែមុនមកម្លេះ៕

ប្រុងប្រយ័ត្ន! ប៉ុន្មានថ្ងៃនេះ នឹងមានខេត្ត៤ចុះត្រជាក់ខ្លាំង និងខេត្តផ្សេងទៀតឡើងកម្តៅខ្លាំង

0

យោងតាមសេចក្តីជូនដំណឹងអំពីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ធាតុអាកាសនឹងចុះត្រជាក់នៅពេលព្រឹកដល់១៨អង្សាសេ(°C) នៅខេត្តចំនួន៤ (ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ) ខណៈនៅតាមបណ្តាខេត្តខ្លះទៀតនឹងមានការឡើងកម្តៅក្នុងចន្លោះពី៣៥ទៅ៣៦អង្សាសេ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ចំណែក តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី១៨-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៥°C ដោយឡែក តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយរលកសមុទ្រមានកម្ពស់ពី០,៧៥-១,៥០ម៉ែត្រ៕

ប្រទេសស្វីសបានសាងសង់ប៉មបោះពុម្ព 3D ដែលខ្ពស់ជាងគេលើពិភពលោក

0

បរទេស៖ ប្រទេសស្វីសបានសាងសង់ប៉មបោះពុម្ព 3D កម្ពស់ ៣០ ម៉ែត្រនៅទីក្រុង Mulegns លើភ្នំ Alps ដែលត្រូវបានគេស្គាល់ថា ‘White Tower’ ជាប៉មបោះពុម្ព 3D ខ្ពស់ជាងគេបំផុតរបស់ពិភពលោក។
White Tower ត្រូវបានរចនាឡើងដើម្បីបម្រើគោលបំណងជាច្រើន រួមទាំងការរៀបចំការដំឡើងសិល្បៈ តន្ត្រី និងការសម្ដែងល្ខោននៅក្នុងរចនាសម្ព័ន្ធរបស់វា ដែលមានសសរសាខាចំនួន ៣២។ នៅចំណុចខ្ពស់បំផុតរបស់វា តំបន់ប្រគុំតន្ត្រីដែលមានតុដេកនឹងអាចផ្ទុកមនុស្សបានរហូតដល់ ៤៥ នាក់ ដោយផ្តល់នូវទិដ្ឋភាពនៅលើជ្រលង Julier ។Construction commences on ETH's Tor Alva - The White Tower | VoxelMatters -  The heart of additive manufacturing

យោងតាម Built Offsite គម្រោងនេះបានចាប់ផ្តើមសាងសង់ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៤ ជាមួយនឹងការណែនាំនៃជួរឈរបោះពុម្ព 3D។ គំនិតផ្តួចផ្តើមនេះធ្វើឡើងដោយ Fundaziun Origen (អង្គការសប្បុរសធម៌របស់ប្រទេសស្វីស) និងដឹកនាំដោយ Benjamin Dillenburger ដែលជាសាស្ត្រាចារ្យផ្នែកបច្ចេកវិទ្យាអគារឌីជីថលនៅវិទ្យាស្ថានបច្ចេកវិទ្យាស្ថាបត្យកម្ម (ITA)។ ដំណើរការសាងសង់ប៉មនេះប្រើបច្ចេកទេសនៃការបញ្ចូលបេតុងដោយមនុស្សយន្តដែលកាត់បន្ថយបរិមាណសម្ភារៈប្រើប្រាស់ ដោយដោះស្រាយបញ្ហាចីរភាពនៅក្នុងឧស្សាហកម្មសំណង់។Swiss Alps set to welcome world's tallest 3D-printed tower, Tor Alva |  Built Offsite

វិធីសាស្រ្តនេះក៏អនុញ្ញាតឱ្យមានការរចនាស្មុគ្រស្មាញបន្ថែមទៀត រួមទាំងផ្ទៃលម្អិត និងលក្ខណៈប្រហោង ដែលពិបាកសម្រេចបានជាមួយនឹងបច្ចេកទេសសំណង់បែបបុរាណ។ ទិដ្ឋភាពសំខាន់នៃគម្រោង White Tower គឺភាពបត់បែនដែលបានសាងសង់ឡើងសម្រាប់ការរុះរើ និងផ្លាស់ប្តូរទីតាំងនាពេលអនាគត ដែលបានគ្រោងទុកបន្ទាប់ពីរយៈពេលប្រាំឆ្នាំនៅក្នុង Mulegns ។ វិធីសាស្រ្តនេះស្របនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ និងការប្រើប្រាស់ឡើងវិញក្នុងការសាងសង់។tallest 3D printed tower in the world to open in swiss alps as concert and  exhibition venue

ហេតុនេះហើយ ប៉មបោះពុម្ព 3D “White Tower” នឹងមានប្រាំមួយជាន់ ដែលនីមួយៗផ្តល់នូវបរិយាកាស និងបទពិសោធន៍ផ្សេងៗគ្នា ចាប់ពីកន្លែងងងឹត ព័ទ្ធជុំវិញនៅជាន់ក្រោមរហូតដល់ភ្លឺជាង និងកន្លែងបើកចំហរនៅខាងលើ។ ទោះបីជាមានភាពខុសប្លែកគ្នានៅក្នុងការរចនានៅទូទាំងជាន់ក៏ដោយ ក៏ការប្រើប្រាស់សម្ភារៈជាប់លាប់បានរួមបញ្ចូលគ្នានូវរូបរាងរបស់រចនាសម្ព័ន្ធ។tallest 3D printed tower in the world to open in swiss alps as concert and  exhibition venue

គួរបញ្ជាក់ដែរថា វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតរបស់ White Tower ក្នុងការសាងសង់ក៏ត្រូវបានទទួលស្គាល់នៅក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដែលវាបានទទួលពានរង្វាន់ពី Green Cross UK នៅក្នុងប្រភេទសេដ្ឋកិច្ចរាងជារង្វង់នៃពានរង្វាន់ Climate Positive Awards ផងដែរ៕

បុរសម្នាក់ចំណាយពេលលួចខោអាវក្នុងស្រីៗអស់រយៈពេល២០ឆ្នាំ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចថៃបានប្រមូលកម្លាំងចុះចាប់បុរសម្នាក់ឈ្មោះ ណាត់ថាវុធ ហៅអ៊ូ អាយុ៣៨ឆ្នាំ ព្រមទាំងរឹបអូសយកវត្ថុតាងអាវក្នុងស្រីៗចំនួន៥១៦អាវ, ខោក្នុង៧២ខោ ព្រមទាំងសម្លៀកបំពាក់គេងឈប់ចំនួន៣ឈុត ។ សមត្ថកិច្ចបានចាប់ខ្លួនបុរសនេះក្នុងបន្ទប់ជួលមួយកន្លែងនៅតំបន់បាងកកណយ ទីក្រុងបាងកក ។

លោកវរសេនីយឯក ផាយ៉ាប សំប៊ូន លើកឡើងថា កន្លងមក មាននារីម្នាក់ស្នាក់នៅជាន់ខាងក្រោមនៃអាផាតមិន ក្នុងតំបន់បាងកកណយ ទីក្រុងបាងកក ប្តឹងមកសមត្ថកិច្ចថា ខោអាវក្នុងដែលនាងបានហាលនៅខាងក្រោយបន្ទប់បានបាត់អស់ ខណៈនៅយ៉ក្រោយបន្ទប់មានសំណាញ់ព័ទ្ធជុំវិញ ។ ដូច្នេះ លោកក៏បានចុះត្រួតពិនិត្យនៅទីតាំងកើតហេតុ និងបើកមើលកាមេរ៉ាសុវត្ថិភាពឃើញថា មានបុរសម្នាក់បានដើរចូលក្នុងបរិវេណខាងក្រោយអាផាតមិន រួចហើយលូកដៃចាប់យកខោអាវក្នុង និងដើរទៅបន្ទប់របស់ខ្លួនវិញ ។รวบหนุ่มหื่นตระเวนลักชุดชั้นในหญิง ของกลางกว่า 500 ชิ้น  ยอมรับชื่นชอบนำมาดม-สำเร็จความใคร่

ហេតុនេះ លោកក៏បានប្រមូលកម្លាំងសមត្ថកិច្ចមកត្រួតពិនិត្យ និងចាប់ខ្លួនបុរសឈ្មោះ ណាត់ថាវុធ ក្នុងបន្ទប់ស្នាក់នៅ ។ សមត្ថកិច្ចបានរកឃើញវត្ថុតាងយ៉ាងច្រើននៅក្នុងបន្ទប់ ហើយបុរសនេះសារព័ត៌ភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានលួចខោអាវក្នុងស្រីៗមែន ។

បុរសឈ្មោះ ណាត់ថាវុធ បន្តថា ខ្លួនចូលចិត្តខោអាវក្នុងស្រីៗខ្លាំងណាស់ ហើយខ្លួនបានចាប់ផ្តើមលួចវាតាំងពីអាយុ១៨ឆ្នាំ មកម៉្លេះ ។ ពេលខ្លួនធ្វើជាកម្មករសំណង់ និងរស់នៅតាមតង់នៅការដ្ឋាន ខ្លួនបានដើរលួចខោអាវក្នុងស្រីៗនៅតំបន់អមណយ ស្រុកក្រាថុមបេន ខេត្តសមុទ្រសាខន ។ ពេលយប់ឡើង ខ្លួនក៏ចេញដើរនៅតាមទីកន្លែងផ្សេងៗ និងលួចខោអាវក្នុងស្រីៗបានចាប់ពី២អាវ ទៅ៣អាវក្នុង១លើក ។ បន្ទាប់មក ខ្លួនក៏ត្រឡប់ទៅកន្លែងស្នាក់នៅវិញ និងយកខោអាវក្នុងដែលលួចបានមកហឹត ដើម្បីឱ្យខ្លួនសម្រេចកាម ។รวบหนุ่มหื่นตระเวนลักชุดชั้นในหญิง ของกลางกว่า 500 ชิ้น  ยอมรับชื่นชอบนำมาดม-สำเร็จความใคร่

បុរសឈ្មោះ ណាត់ថាវុធ បន្ថែមថា ខោអាវក្នុងដ៏ច្រើននេះ គឺខ្លួនបានសន្សំទុកតាំងពីអាយុ១៨ឆ្នាំ មកម៉្លេះ ។ ចំណែកមិត្តភក្តិធ្វើការជាមួយគ្នាវិញ គ្មានអ្នកណាម្នាក់ដឹងថា ខ្លួនធ្វើបែបនេះទេ ។ កាលពី១០ឆ្នាំមុន ខ្លួនត្រូវគេចាប់បានម្តងដែរ ពេលចូលលួចខោអាវក្នុងស្រីៗ ប៉ុន្តែបានចរចាគ្នាវិញ ទើបរួចខ្លួនពីសមត្ថកិច្ច ប៉ុន្តែខ្លួនពុំភ្ញាក់រលឹកទេ ហើយនៅតែបន្តលួចបែបនេះរហូតមក ។

ក្រោយមក ថៅកែសំណង់បានឱ្យខ្លួនធ្វើជាជាងសំណង់ប្រចាំអាផាតមិន ដោយប្រគល់បន្ទប់មួយឱ្យស្នាក់នៅ និងផ្តល់ប្រាក់ខែឱ្យផងដែរ ។ ខ្លួនបានរស់នៅទីនេះអស់រយៈពេលប្រមាណ១ឆ្នាំ ហើយក៏បន្តលួចខោអាវក្នុងស្រីៗទៀត រហូតដល់សមត្ថកិច្ចចាប់បាននៅទីបំផុត ។ បុរសឈ្មោះ ណាត់ថាវុធ សន្យាថា នៅពេលចេញពីពន្ធនាគារ ខ្លួននឹងឈប់ប្រព្រឹត្តបែបនេះទៀតហើយ ។รวบหนุ่มหื่นตระเวนลักชุดชั้นในหญิง ของกลางกว่า 500 ชิ้น  ยอมรับชื่นชอบนำมาดม-สำเร็จความใคร่

លោកវរសេនីយឯក ផាយ៉ាប សំប៊ូន លើកឡើងថា សូមជូនដំណឹងទៅដល់ជនរងគ្រោះផ្សេងទៀតដែលបានបាត់ខោអាវក្នុង គឺអាចចូលមកដាក់ពាក្យបណ្តឹងបន្ថែមទៀតនៅស្ថានីយប៉ូលិស ។ រីឯខោអាវក្នុងដែលសមត្ថកិច្ចរឹបអូសបាននេះ បើជនរងគ្រោះចង់យកវិញ គឺអាចមកយកទៅវិញបាន ។ ជំហានដំបូង លោកនឹងបញ្ជូនជនសង្ស័យទៅកាន់ភ្នាក់ងារស៊ើបអង្កេតដើម្បីចាត់ការតាមផ្លូវច្បាប់បន្តទៀត ៕

ក្រុមហ៊ុន Ford នឹងផលិតរថយន្តអគ្គិសនីក្នុងតម្លៃទាបដើម្បីចាប់យកទីផ្សារពី Tesla

0

សហរដ្ឋអាមេរិក៖ ក្រុមហ៊ុន Ford គ្រោងអភិវឌ្ឍរថយន្តអគ្គិសនី (EV) របស់ខ្លួនដោយផ្តោតលើតម្លៃសមរម្យ ផ្អែកលើវេទិកាថ្មី និងការរៀបចំរចនាសម្ព័ន្ធឡើងវិញជាយុទ្ធសាស្ត្រ ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Tesla នេះបើយោងតាម Price Daily ដែលបានចុះផ្សាយកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។EV Price Wars: Ford Mustang Mach-E vs Tesla Model Y SUV | Money

លោក Jim Farley នាយកប្រតិបត្តិក្រុមហ៊ុន Ford បាននិយាយថា ខ្លួននឹងបង្កើត “ក្រុមអ្នកបច្ចេកទេសដែលមានទេពកោសល្យខ្ពស់” ដើម្បីអភិវឌ្ឍរថយន្តអគ្គិសនី (EV) ឱ្យមានតម្លៃសមរម្យនិងមានសមត្ថភាពខ្ពស់។ ដូច្នេះក្រុមហ៊ុននេះបច្ចុប្បន្នកំពុងរៀបចំផ្លាស់ប្តូរឧបករណ៍រថយន្តអគ្គិសនីរបស់ខ្លួន ក៏ដូចជាបង្កើតវេទិកា EV ថ្មីដែលមានប្រសិទ្ធភាព ដោយទទួលស្គាល់ពីការកើនឡើងនៃតម្រូវការ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងប្រកួតប្រជែងជាមួយក្រុមហ៊ុនឧស្សាហកម្មយក្សដូចជា Tesla និងក្រុមហ៊ុនចិនដែលកំពុងរីកចម្រើន។Are Cheaper EVs on the Way? Ford Goes Old-School to Find Affordable EV  Technology

លោក Jim Farley បានបន្តទៀតថា ខ្លួនបានបង្កើតវេទិកាដែលអាចបត់បែនបាន ដែលមិនត្រឹមតែសមនឹងប្រភេទរថយន្តជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែនឹងក្លាយជាវេទិកាសម្រាប់ទាំងកម្មវិធី និងសេវាកម្ម។ Farley បានបន្ថែមថា ក្រុមហ៊ុន Ford កំពុងរៀបចំការចំណាយរបស់ខ្លួន ដើម្បីផ្តោតលើម៉ូដែលតូចៗ។ ជាការពិតណាស់ តម្លៃសមរម្យគឺជាកត្តាដ៏សំខាន់ដែលធ្វើឱ្យអ្នកប្រើប្រាស់ងាយស្រួលទិញយានយន្តអគ្គិសនីកាន់តែច្រើន ហើយក៏ជួយឱ្យក្រុមហ៊ុនទទួលបានប្រាក់ចំណូលខ្ពស់ផងដែរ។Ford Electric Vehicles | Charging, Range, Technology & More | Ford.com

ទោះជាយ៉ាងណា សព្វថ្ងៃនេះរថយន្តដែលប្រើថ្មភាគច្រើនគឺមានតម្លៃថ្លៃ ហើយអតិថិជនដែលមានថវិកាតិចតួចពិតជាពិបាកក្នុងការទិញរថយន្តអគ្គិសនីខ្លាំងណាស់ ដោយសារក្រុមហ៊ុន Ford មិនទាន់មានផលិតផលអគ្គិសនីណាមួយដែលមានតម្លៃថោកនោះទេ។ ហេតុនេះហើយ ទើបក្រុមហ៊ុនគ្រោងនឹងអភិវឌ្ឍរថយន្តអគ្គិសនី (EV) របស់ខ្លួនឱ្យមានតម្លៃសមរម្យដើម្បីងាយស្រួលក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុន Tesla ក៏ដូចជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនផងដែរ។Ford Mustang Mach-E Review (2022): Comfortable Electric SUV | WIRED

គួរបញ្ជាក់ដែរថា ផលិតផលរថយន្តរបស់ក្រុមហ៊ុន Ford ជាទូទៅគឺមានតម្លៃទាបបំផុតក៏ ៤ ម៉ឺនដុល្លារជាងដែរ ដូចជារថយន្ត SUV អគ្គិសនី Mustang Mach-E មានតម្លៃចាប់ពី ៤៣,០០០ ដុល្លារអាមេរិក ខណៈ F-150 Lightning Pickup មានតម្លៃជាង ៥៥,០០០ដុល្លារ ដែលធ្វើឱ្យសាខារថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Ford មិនអាចរកប្រាក់ចំណេញបាននោះទេ។ ដូច្នេះកាលពីឆ្នាំ ២០២៣ ក្រុមហ៊ុននេះមានការខាតបង់ចំនួន ៤.៧ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍ពីអង្គភាពដែលមានឯកទេសក្នុងការអភិវឌ្ឍន៍យានយន្តអគ្គិសនី និងបច្ចេកវិទ្យាពាក់ព័ន្ធ៕

ឈ្វេងយល់! មូលហេតុដែលនាំឱ្យមានការប្រារព្ធទិវាបុណ្យនៃសេចក្តីស្រឡាញ់

0

ទិវាបុណ្យនៃសេចក្តីស្រឡាញ់ ឬValentine’s Day ត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែកុម្ភៈ ដែលបុណ្យនេះ ធ្វើឡើងដើម្បីបញ្ជាក់អំពីសេចក្ដីស្រឡាញ់ជាទូទៅសម្រាប់មនុស្សជុំវិញខ្លួន ខណៈយុវវ័ខ្មែរមួយចំនួនយល់ច្រឡំថាជាបុណ្យសង្សារ។

ទិវាបុណ្យនៃសេចក្តីស្រឡាញ់ ជាពិធីបុណ្យមួយរបស់ជនជាតិនៅប៉ែកអឺរ៉ុប ដែលកើតឡើងដំបូងនៅក្នុងប្រទេសអុីតាលី។ Valentine សម្តៅទៅលើឈ្មោះអាចារ្យឆ្នើមមួយរូប របស់ប្រទេសអ៊ីតាលី ។St. Valentine, Priest and Martyr - Saint Joseph Catholic Churchគ្រាននោះ អាចារ្យ Valentine ត្រូវបានចាប់ដាក់ពន្ធនាគារ ក្រោយពីបានរៀបការឱ្យគូស្នេហ៍មួយគូរ ដែលរដ្ឋាភិបាលមិនអនុញ្ញាត។Valentine's Day 2024: Origin and History of the Holidayលុះចូលដល់ក្នុងពន្ធនាគារ អាចារ្យ Valentine ក៏បានលង់ស្នេហ៍នារីវ័យក្មេងម្នាក់ ដែលជាកូនស្រីឆ្មាំគុកមួយរូប ដែលបានទៅសួរសុខទុក្ខលោក នៅពេលជាប់ក្នុងពន្ធនាគារ។Valentine's Day 2024: Origins, Background & Traditions | HISTORYមុនលោកស្លាប់នៅថ្ងៃទី១៤ កុម្ភៈ នៅក្នុងសតវត្សទី៣លោកបានសរសេរលិខិតមួយច្បាប់ទៅឱ្យនារីជាកូនស្រីឆ្មាំគុកថា៖”ពីបង Valentine របស់អូន” ដែលពាក្យនេះ ត្រូវបានរីកសុះសាយពេញប្រទេសអុីតាលី ដោយពលរដ្ឋអុីតាលីយល់ឃើញថា៖”សូម្បីតែអាចារ្យ ដែលបានជាប់ឃុំក្នុងពន្ធនាគារ ក៏ចេះផ្តល់ក្តីស្រលាញ់ឱ្យមនុស្សម្នាក់ ចុះយើងដែលមានសេរីភាពពេញលេញ ហេតុអ្វីមិនផ្តល់ក្តីស្រលាញ់ឱ្យទៅមនុស្សជុំវិញខ្លួនរបស់យើង”។Valentine's Day 2024 in Canadaពាក្យនេះ ត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងសង្គមអុីតាលី រហូតដល់ទ្វីបអឺរ៉ុបទាំងមូល និងបានឈានទៅដល់ទូទាំងពិភពលោកនៅប៉ុន្មានជា៥ទស្សវត្ស៍ ចុងក្រោយនេះ៕

ប្រភព៖ Britannica 

ជិតដល់ថ្ងៃបុណ្យក្តីស្រឡាញ់ ផ្កាកុលាបឡើងថ្លៃខ្ពស់ទ្វេដង

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារសារព័ត៌មានបានធ្វើដំណើរទៅកាន់ផ្សារមួយកន្លែងនៅស្រុកឆ័យណាត ខេត្តឆ័យណាត ប្រទេសថៃ ដើម្បីពិនិត្យមើលបរិយាកាសការទិញ-លក់ផ្កាក្នុងឱកាសបុណ្យនៃក្តីស្រឡាញ់ ១៤ កុម្ភៈ ឃើញថា ផ្កាកុលាបដែលតំណាងឱ្យថ្ងៃ១៤ កុម្ភៈ នោះ មានមនុស្សម្នាជាច្រើននាំគ្នាមកទិញប្រគល់ឱ្យគ្នាទៅវិញទៅមកដើម្បីបង្ហាញនូវក្តីស្រឡាញ់ ។ អាជីវករប្រាប់ថា តម្លៃបោះដុំផ្កាកុលាបចាប់ផ្តើមកើនឡើងទ្វេដងឯណោះ ។กุหลาบแพงเท่าตัวรับวาเลนไทน์ ช่อคละธนบัตรมาแรงได้ทั้งดอกได้ทั้งเงินใช้ด้วย

លោក ជៀប ជាអាជីវករលក់ផ្កានិយាយថា មុននេះ ផ្កាកុលាបបោះដុំមានតម្លៃត្រឹមតែពី២០០បាត ទៅ២២០បាតប៉ុណ្ណោះក្នុង១បាច់ ប៉ុន្តែរយៈពេល១ថ្ងៃ ទៅ២ថ្ងៃនេះ តម្លៃផ្កាបានកើនឡើងជាបន្តបន្ទាប់ ។ ចុងក្រោយ នៅថ្ងៃទី១២ ខែកុម្ភៈ តម្លៃបោះដុំបានកើនឡើងរហូតដល់៤៨០បាតក្នុង១បាច់ ឬកើនឡើងទ្វេដង ក្នុងរយៈពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ។ต้อนรับวาเลนไทน์! ราคาดอกกุหลาบขึ้น 2 เท่า คาดพุ่งแรงกำละ 500 บาท

ចំណែកនៅថ្ងៃទី១៣ ខែកុម្ភៈ តម្លៃផ្កាកុលាបក៏បានកើនឡើងដែរ គឺកើនរហូតដល់៥០០បាតក្នុង១បាច់ ពីព្រោះវាជាថ្ងៃចុងក្រោយដែលអាជីវករលក់ផ្កានៅទូទាំងប្រទេសថៃត្រូវការទិញផ្កាកុលាបដាក់លក់ ។ ហេតុនេះ ទើបធ្វើឱ្យមានការកុម្ម៉ង់យ៉ាងច្រើនពីអតិថិជន ហើយតម្លៃនឹងកើនឡើងខ្លាំងនៅថ្ងៃទី១៤ ខែកុម្ភៈ ។

លោក ជៀប បន្តថា លោកប្រញាប់កុម្ម៉ង់ទិញផ្កាកុលាបដាក់ចូលក្នុងស្តុក មុនពេលតម្លៃផ្កាកុលាបកាន់តែកើនឡើងខ្ពស់ជាងនេះ ។ លោកបានយកផ្កាកុលាបខ្ចប់ក្រដាសទិញពីទីក្រុងបាងកក មកត្រាំក្នុងធុងទឹកធំៗចំនួន៣ ដែលលោកបានត្រៀមទុក ដើម្បីឱ្យផ្កាកុលាបរីកស្រស់បានយូរ ។เปิดราคา 'ดอกกุหลาบ' วันวาเลนไทน์ ดอกเดียว300-เป็นช่อ3,000บาท | เดลินิวส์

បើទោះជាលោកបានចំណាយដើមទុនទិញទឹកកកសម្រាប់ត្រាំផ្កាកុលាបក្តី ប៉ុន្តែចាត់ទុកថា វាល្អជាងលោកត្រូវចំណាយលុយច្រើនទិញផ្កាកុលាបដែលឡើងថ្លៃរាល់ថ្ងៃ ។ នៅថ្ងៃទី១៤ កុម្ភៈ តម្លៃផ្កាកុលាបនឹងកើនឡើងដល់៥០០បាត ទៅ៦០០បាតឯណោះ ដោយសារមានតម្រូវការច្រើនពីទីផ្សារក្នុងថ្ងៃបុណ្យក្តីស្រឡាញ់ ។

ដោយឡែក ម្ចាស់ហាងលក់ផ្កាមួយកន្លែងទៀតនៅខេត្តទ្រាំង ប្រាប់ថា អតិថិជនបានកុម្ម៉ង់ទិញផ្កាកុលាបពណ៌ក្រហម និងពណ៌ស ដែលគាត់បានទិញពីសួនផ្កាក្នុងគម្រោងព្រះមហាក្សត្រថៃ ។ ផ្កាកុលាបទាំងនេះមានផ្កាធំៗ និងស្រស់ស្អាត ហើយគាត់លក់ក្នុងតម្លៃ១៥០បាតសម្រាប់ផ្កា១ទង ។ រីឯផ្កាកុលាបពណ៌លឿង គឺមានតម្លៃចាប់ពី១០បាតឡើងទៅ ។ต้อนรับวาเลนไทน์! ราคาดอกกุหลาบขึ้น 2 เท่า คาดพุ่งแรงกำละ 500 บาท

ម្ចាស់ហាងលក់ផ្ការូបនេះបន្តថា អ្នកមកទិញផ្កាភាគច្រើនជាកូនសិស្ស និងយុវវ័យ ដោយពួកគេបានទិញផ្កាចាប់ពីតម្លៃ២០០បាត ទៅ៣០០បាត ។ រីឯក្រុមអ្នកធ្វើការនឹងទិញជាបាច់ធំៗ ហើយគាត់លក់ក្នុងតម្លៃចាប់ពី១.០០០បាត ទៅ៥.០០០បាត ហើយអ្នកធ្វើការភាគច្រើនទិញផ្កាមានតម្លៃចាប់ពី១.០០០បាត ទៅ២.០០០បាត ។ ក្រៅពីនេះ មានគូស្នេហ៍បានកុម្ម៉ង់ទិញផ្កាឈូករ័ត្ន, ផ្កាកុលាបធ្វើពីសាប៊ូ និងផ្កាកុលាបក្រៀមផងដែរ ៕