ផ្កាយរណប BlackSky នឹងក្លាយជាគូប្រជែងរបស់ Google Earth
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ផ្កាយរណប BlackSky នឹងក្លាយជាគូប្រជែងរបស់ Google Earth ដោយសារផ្កាយរណបដ៏ទំនើបនេះអាចមើលឃើញអ្វីប្លែកៗនៅលើពិភពលោកបានយ៉ាងលម្អិត និងឆាប់រហ័សទៀតផង ខណៈវាបំពាក់ដោយបច្ចេកវិទ្យាទំនើប AI ។
នៅសម័យឌីជីថល បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់នៅគ្រប់ផ្នែកទាំងអស់ ហើយក្នុងចំណោមនោះ គឺបច្ចេកវិទ្យាអវកាសផ្កាយរណប BlackSky ។ ផ្កាយរណបនេះបានក្លាយទៅជាការច្នៃប្រឌិតដ៏ទំនើបមួយដែលបានប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីវិភាគ និងបង្ហាញនូវរូបភាពពីការផ្លាស់ប្តូរនៅលើពិភពលោក តាមរយៈ Real Time ។ វាប្រៀបដូចជាកែវភ្នែកដ៏អច្ឆរិយៈមួយ ដែលរង់ចាំតាមដានពិភពលោករបស់យើង ។
ផ្កាយរណប BlackSky បានដំឡើងដោយផ្កាយរណបទំហំតូចៗជាច្រើន ដែលធ្វើការរួមជាមួយកម្មវិធី Machine Automated Recognition Technique (SMART) ។ ផ្កាយរណបទាំងនេះអាចថតរូបភាពបានយ៉ាងច្បាស់ និងវិភាគពីហេតុការណ៍ផ្សេងៗដែលកើតឡើងនៅលើពិភពលោក ។
បច្ចេកវិទ្យា AI របស់ផ្កាយរណប BlackSky មានប្រសិទ្ធភាពខ្ពស់ក្នុងការវិភាគពីផ្ទៃផែនដីបានជាង២០% ជារៀងរាល់ខែ ។ វាអាចសង្កេតមើលការផ្លាស់ប្តូររហូតដល់ជាង២លានលើកឯណោះ រួមទាំងអាចរកមើលរូបភាពកាលពី៥ឆ្នាំមុនបានទៀតផង ។ ហេតុនេះ វាមានសមត្ថភាពខ្ពស់ដើម្បីជួយតាមដានការផ្លាស់ប្តូរផ្សេងៗនៅលើពិភពលោកបានយ៉ាងលម្អិត និងឆាប់រហ័ស ។
លើសពីនេះ ផ្កាយរណប BlackSky នឹងបំពេញតួនាទីរាយការណ៍ និងចែករំលែកនូវទិន្នន័យសំខាន់ៗជាមួយរដ្ឋាភិបាលអាមេរិក និងអង្គការ NASA ផងដែរ ។ ទិន្នន័យទាំងនេះនឹងត្រូវយកទៅវិភាគ និងប្រមូលលទ្ធផលដើម្បីប្រើប្រាស់ជាប្រយោជន៍សម្រាប់ថ្ងៃអនាគត ដូចជា ៖ ការរៀបចំគម្រោងអភិវឌ្ឍន៍ទីក្រុង, ការគ្រប់គ្រងគ្រោះមហន្តរាយ និងការតាមដានពីបម្រែបម្រួលអាកាសធាតុ ជាដើម ។
កន្លងមក ផ្កាយរណប BlackSky ធ្លាប់មានការងារលេចធ្លោម្តងហើយ គឺវាបានតាមដានស្ថានភាពភ្លើងឆេះព្រៃអាបឺមេន នៅប្រទេសអូស្ត្រាលី ដោយផ្កាយរណបនេះបានប្រើប្រាស់រូបភាពពេលយប់ដើម្បីតាមដានទិសដៅភ្លើងឆេះព្រៃនៅក្នុងតំបន់ ។ ដូច្នេះ វាបានជួយដល់អាជ្ញាធរពន្លត់ភ្លើងអាចគ្រប់គ្រងស្ថានការណ៍បានយ៉ាងមានប្រសិទ្ធភាព ៕






គម្រោងសាងសង់ស្ពាន ត្រូវចំណាយថវិការ ១១២លានដុល្លារអាមេរិក ដែលក្នុងនោះស្ពានឆ្លងកាត់ទន្លេមេគង្គមានប្រវែង ១ ៧៦១ ម៉ែត្រត្រើយខាងកើតស្ថិតនៅត្រង់ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និង ត្រើយខាងលិចស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ចំណែកឯផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩ គីឡូម៉ែត្រ រួមមានផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែង ១៥,៤៩ គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ ខ្សែនៅក្នុងក្រុងក្រចេះមានប្រវែង ១៦,២០ គីឡូម៉ែត្រ។
សូមបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ នឹងក្លាយជាស្ពានទី៥ឆ្លងកាត់ទន្លេមេគង្គ បន្ទាប់ពីស្ពានគីហ្សូណា ជាស្ពានដំបូងគេបង្អស់ ដែលសាងសង់ឆ្លងកាត់ទន្លេមេគង្គ៕

ជាមួយគ្នានេះផងដែរ សម្ដេចធិបតី បានណែនាំឱ្យគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងកម្ពុជា ចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ រួមទាំងបណ្ដាភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញនូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានានៅទូទាំងប្រទេស។













/bnn/media/media_files/3e7711e826036c0e1d494ab416dd646009957a6144a53c27883057649a555e93.jpg)
/bnn/media/media_files/d871a6af413ea4fe74ec30f313090a9557823dca86d5f43d19fdcce8b9d97697.jpg)
ជាទូទៅ នៅស្ថានីយ៍មូលដ្ឋាន (៥,៣៦៤ ម៉ែត្រ) មានតង់បង្គន់ជាច្រើន ដូច្នេះអ្នកឡើងភ្នំអាចប្រើប្រាស់វាបានយ៉ាងងាយស្រួល។ រីឯនៅស្ថានីយ៍ទី១ (កម្ពស់ ៦,០៦៥ ម៉ែត្រ) វិញក្រុមមនុស្សជាច្រើនតែងរៀបចំតង់បង្គន់ដើម្បីឱ្យពួកគេអាច “តាំងទីលំនៅ” ហើយបន្ទាប់មកខ្ចប់វានៅក្នុងថង់មួយរួចយកទៅបោះចោលនៅពេលចុះក្រោម។ ចំពោះស្ថានីយ៍ទី២ ដែលមានកម្ពស់ (៦,៤០០ ម៉ែត្រ) វិញអ្នកឡើងភ្នំជាញឹកញាប់ តែងតែកប់លាមកក្នុងទឹកកក ព្រិល ឬចោលសំរាមកណ្តាលផ្លូវ។
យោងតាមក្រុមហ៊ុន Waters ជាមួយនឹងបទប្បញ្ញត្តិថ្មីនេះ នឹងតម្រូវឱ្យអតិថិជនទទួលខុសត្រូវសំរាមដោយខ្លួនឯង ទោះជាយ៉ាងណា ដើម្បីជួយអតិថិជនកុំឱ្យមានការលំបាកខ្លាំងក្នុងការប្រមូលសំរាមចុះដោយខ្លួនឯង ក្រុមហ៊ុននឹងប្រមូលផ្តុំបុគ្គលិកឱ្យដឹកជញ្ជូនសំរាមចុះក្រោម ប៉ុន្តែការអនុវត្តបែបនេះសម្រាប់តែស្ថានីយ៍ទី ២ ប៉ុណ្ណោះ៕









