សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេសបានរាយការណ៍ព័ត៌មានបង្ហាញក្នុងសៀវភៅ «The Return of Great Power» ដែលគេនឹងដាក់លក់ជាសាធារណៈនៅខែមីនា ឆ្នាំ២០២៤ ដោយខ្លឹមសារក្នុងសៀវភៅនេះបានលើកឡើងពាក់ព័ន្ធនឹងអតីតទីប្រឹក្សារបស់លោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតីអាមេរិក និងជាអតីតប្រធានាធិបតីអាមេរិក ។Most Nato members to hit spending target as alliance braces for potential  Trump win

ខ្លឹមសារនៅក្នុងសៀវភៅ «The Return of Great Power» បានសរសេរថា ប្រសិនបើលោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតីអាមេរិក អាចយកឈ្នះលើលោក ចូ បៃឌិន ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដែលនឹងប្រព្រឹត្តឡើងនៅចុងឆ្នាំ២០២៤ នោះ លោក ដូណាល់ ត្រាំ នឹងដកអាមេរិកចេញពីសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ។Why Trump's Nato rhetoric is already making Europe less safe

លោក John Kelly គឺជាឧត្តមសេនីយ៍ចូលនិវត្តន៍ និងធ្លាប់ធ្វើជានាយកគ្រប់គ្រងនៅសេតវិមានអាមេរិកក្នុងសម័យរដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ លើកឡើងថា លោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយអំពីថវិកាយោធារបស់ប្រទេសជាសមាជិកអង្គការ NATO ដែលបានចំណាយ បើធៀបជាមួយអាមេរិក ។

កន្លងមក លោក ដូណាល់ ត្រាំ ធ្លាប់បានបញ្ជាឱ្យមន្ត្រីក្រោមឱវាទរៀបចំឯកសារដកអាមេរិកចេញពីសមាជិកអង្គការ NATO ម្តងហើយ ប៉ុន្តែពេលនោះ មានមតិប្រឆាំងច្រើនជាងមតិគាំទ្រ ទើបធ្វើឱ្យសំណើសុំដកខ្លួនរបស់អាមេរិកចេញពីអង្គការនេះត្រូវច្រានចោល ។John Kelly confirms Trump privately disparaged U.S. service members and  veterans

ហេតុនេះ ប្រសិនបើលោក ដូណាល់ ត្រាំ ពិតជាដកអាមេរិកចេញពីសមាជិកអង្គការ NATO មែននោះ ក្រៅពីការអង្រួនកងកម្លាំងអង្គការ NATO ហើយ វានឹងអាចធ្វើឱ្យប៉ះពាល់ដល់កិច្ចសហការផ្នែកយោធារវាងអាមេរិកជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង ផងដែរ ៕