បុរសរុស្ស៊ីប្រើប្រាស់បច្ចេកវិទ្យា AI ជជែកជាមួយនារីជាង៥.០០០នាក់
ប្រទេសរុស្ស៊ី ៖ គេពុំនឹកស្មានថា បច្ចេកវិទ្យា AI បានដើរតួនាទីជាមេអណ្តើក និងធ្វើឱ្យមនុស្ស២នាក់យល់ចិត្តយល់ថ្លើមគ្នា រហូតឈានដល់ការរៀបអាពាហ៍ពិពាហ៍ ។ ជាទូទៅ បុរសភាគច្រើនតែងជជែកជាមួយមនុស្សស្រីដែលខ្លួនចូលចិត្តតាមទូរស័ព្ទជារឿយៗ ប៉ុន្តែសម្រាប់លោក អាឡិចសាន់ឌ័រ សាដាន ជនជាតិរុស្ស៊ី មិនធ្វើបែបនេះទេ ។ លោកបានបង្កើតកម្មវិធីមួយដើម្បីឱ្យបច្ចេកវិទ្យា AI ជជែកជាមួយនារីជាង៥.០០០នាក់ជំនួសលោក រហូតដល់បានជួបមនុស្សស្រីម្នាក់ដែលលោកពេញចិត្ត និងរៀបការជាមួយគ្នា ។
លោក អាឡិចសាន់ឌ័រ និយាយថា លោកបានបង្កើតកម្មវិធី ChatGPT ដែលបង្កើតឡើងដោយក្រុមហ៊ុន OpenAI ដើម្បីជួយប្រមូលប្រូហ្វាលរបស់ស្រីៗនៅលើកម្មវិធីស្វែងរកដៃគូឈ្មោះ Tinder ហើយឱ្យវាជជែកជាមួយស្រីៗ ដោយលោកគ្រាន់តែប្រាប់ពីលក្ខណៈសម្បត្តិនារីដែលលោកត្រូវការប៉ុណ្ណោះ ។ បន្ទាប់មក លោកឱ្យ AI ជួយឆ្លើយតបសារឱ្យដូចនឹងការគិតរបស់លោក និងលុបឈ្មោះស្រីៗដែលលោកមិនចូលចិត្តចេញពីកម្មវិធីជាបន្តបន្ទាប់ ។
លោកប្រាប់ថា រយៈពេល១ឆ្នាំ បច្ចេកវិទ្យា AI បានជួយឱ្យលោកជជែកជាមួយនារីចំនួន៥.២៣៩នាក់ ក្នុងនោះនារី១៦០នាក់បានជជែកជាមួយលោកដោយផ្ទាល់នៅក្នុងកម្មវិធីផ្សេងទៀត ។ លើសពីនេះ លោកបានណាត់នារីចំនួន១២នាក់ ទៅញ៉ាំអីខាងក្រៅជាមួយគ្នាទៀតផង ។ នៅទីបំផុត ការព្យាយាមរបស់លោកក៏ទទួលបានជោគជ័យ នៅពេលលោកបានជួបនាង ខាវីណា វីនឆាខាអេវ៉ា ជានារីក្នុងសុបិនរបស់លោក ហើយលោកបានជួបនាងលើកដំបូងនៅខែធ្នូ ឆ្នាំ២០២២ ។![]()
ចំណែកនាង ខាវីណា និយាយថា ក្នុងរយៈពេល២ខែ ទៅ៣ខែដំបូង នាងមិនដឹងថា នាងកំពុងតែជជែកជាមួយបច្ចេកវិទ្យា AI ទេ ។ ប៉ុន្តែលោក អាឡិចសាន់ឌ័រ បានចូលមកជជែកជាមួយនាងដោយខ្លួនឯងនាពេលបន្ទាប់ និងបានណាត់ជួបនាងជាបន្តបន្ទាប់ ។ នាងមិនខឹងសម្បារអ្វីទេ ដែលលោក អាឡិចសាន់ឌ័រ ប្រើវិធីបែបនេះ ។ ប៉ុន្តែនាងគិតថា បច្ចេកវិទ្យា AI អាចធ្វើឱ្យនាងបានជួបគ្នាជាមួយមិត្តប្រុសជារឿងសំខាន់ជាង ។
ហេតុនេះ បច្ចេកវិទ្យា AI បានដើរតួជាមេអណ្តើកឱ្យអ្នកទាំងពីរ ព្រោះក្រៅពី AI បានជួយជជែក និងណាត់ជួបនាង ខាវីណា ហើយ លោក អាឡិចសាន់ឌ័រ ប្រាប់ថា លោកទទួលបានការណែនាំពីរឿងរៀបអាពាហ៍ពិពាហ៍ពី AI ផងដែរ ដោយសារលោកពុំបានគិតរឿងនេះមុនទេ ។ AI បានណែនាំឱ្យលោកសុំមិត្តស្រីរៀបការឆាប់ៗ ហើយមិត្តស្រីរបស់លោកក៏និយាយថា យល់ព្រមរៀបការជាមួយលោក ។
វាជាគំរូមួយគួរឱ្យចាប់អារម្មណ៍ ដែលបង្ហាញឱ្យឃើញពីសមត្ថភាពមិនធម្មតារបស់បច្ចេកវិទ្យា AI ដែលត្រូវគេយកមកប្រើប្រាស់ក្នុងវិធីត្រឹមត្រូវ ហើយវាបានក្លាយជាបច្ចេកវិទ្យាមួយជួយបង្កើតសេចក្តីសុខដល់អ្នកប្រើប្រាស់ ។ លើសពីនេះ AI នឹងអាចធ្វើឱ្យអ្នកនៅលីវជាច្រើនទៀតរកឃើញគូស្នេហ៍ឆាប់ៗទៀតផង ៕






ជុំវិញការបង្ហោះ ធ្វើឱ្យខូចឈ្មោះរដ្ឋបាលស្រុក របស់គណនីហ្វេសប៊ុក Pen Duong រដ្ឋបាលស្រុកស្នើឱ្យម្ចាស់គណនីហ្វេសប៊ុកនោះ ធ្វើការកែតម្រូវខ្លឹមសារឡើងវិញ និងធ្វើការសូមទោសជាសាធារណៈផងដែរ។












_d0NhpCcB4J_ho3eobge02jxblgkzhfobe4nidq1lcxyktmqq6byce77prifbseya820akgo_3aCWlLRmme_8w8owerq0kw10pbhcskzxfnbzhwtwvu2h5idmsgmeu4aubnsqdh5e94knnsa.png)






/bnn/media/media_files/3a9a35d33e20f0da8ba3c4c0deac982703502db6497f0509b9a79f8f3e339364.jpg)









ការបង្ហោះសំណេរខាងលើនេះអ្នកលេងបណ្តាញសង្គមក៏បានទៅបញ្ចេញមតិគាំទ្រនូវការលើកឡើងនេះឱ្យតែអ្នកណាកំពុងល្បីដឹងតែយកមកផ្សាយផលិតផលដើម្បី Views មិនសូវខ្វល់ថាការល្បីនោះជាប្រភេទណានោះទេ។ ក្រៅពីមហាជនអ្នកក្នុងចង្កោមសិល្បៈមួយចំនួនក៏ពេញចិត្តនូវការលើកឡើងរបស់លោក កៅ សីហា ដូចគ្នា។






