អ្នកដែលឧស្សាហ៍មានកន្ទួលរមាស់ មិនថាមានជំងឺស្បែក ប្រតិកម្មអាលែហ្សី សត្វល្អិតខាំ ឬមូលហេតុអ្វីនោះទេ អាចមានអារម្មណ៍រំខានដល់ជីវិតរយៈពេលជាយូរមុនពេលវាបាត់។ ដូច្នេះប្រសិនបើចង់ឱ្យកន្ទួលរមាស់បាត់ទៅវិញបានលឿន KBN NEWS នឹងចែករំលែកគន្លឹះល្អៗដូចខាងក្រោម៖

១.ឧស្សាហ៍ងូតទឹក៖ ការងូតទឹកអាចជួយកាត់បន្ថយកន្ទួលរមាស់បានយ៉ាងឆាប់រហ័ស។ ដូច្នេះនៅពេលយើងងូតទឹក ឬត្រាំក្នុងអាង ទឹកនឹងជ្រាបចូលទៅក្នុងស្បែក ធ្វើឱ្យស្បែករបស់យើងមានសំណើម និងធ្វើឱ្យរមាស់ថយចុះ។

២.បិទបង្ហាប់ត្រជាក់៖ នៅពេលដែលស្បែកមានកន្ទួលរមាស់ ចូរអ្នកបិទបង្ហាប់ត្រជាក់ ឬស្អំទឹកកក ជាជាងការអេះដែលបណ្តាលឱ្យក្រហាយស្បែកនិងមានស្នាម។ លើសពីនេះ ភាពត្រជាក់ក៏ជួយឱ្យអារម្មណ៍ល្អ រួមទាំងកាត់បន្ថយការរមាស់បានយ៉ាងឆាប់រហ័សផងដែរ។8 Common Types of Rashes

៣.កុំពាក់អាវតឹងពេក៖ ប្រសិនបើសម្លៀកបំពាក់ ឬខោទ្រនាប់តឹងពេក ក៏ជាមូលហេតុដែលបង្កឱ្យមានកន្ទួលរមាស់ផងដែរ។ ហេតុនេះហើយ អ្នកគួរតែជៀសវាងការស្លៀកពាក់តឹងពេក ហើយត្រូវបានណែនាំឱ្យស្លៀកសម្លៀកបំពាក់រលុង ឬមានខ្យល់ចេញចូលបានល្អ។

៤.ប្រើឡេការពារស្បែក៖ calamine lotion ឬ Bubble Gum Pink Liquid គឺជាថ្នាំរាវដែលមានពណ៌ផ្កាឈូក និងមានក្លិនក្រអូបត្រជាក់ ដែលវាអាចកាត់បន្ថយការរមាស់យ៉ាងងឆាប់រហ័សបំផុត ងាយស្រួលទិញ ហើយក៏ផ្តល់សំណើមដល់ស្បែកផងដែរ។Why do I have a skin rash? | AlliApp

៥.កាត់បន្ថយភាពតានតឹង៖ ភាពតានតឹងក៏ជាមូលហេតុនៃជំងឺធ្ងន់ធ្ងរជាច្រើន រួមទាំងរោគសញ្ញានៃកន្ទួលរមាស់ដែលអាចកើតឡើងផងដែរ។ ព្យាយាមរកវិធីកាត់បន្ថយភាពតានតឹងតាមវិធីជាច្រើនដូចជា រកពេលសម្រាក ធ្វើអ្វីដែលអ្នកចាប់អារម្មណ៍ និយាយ និងប្រឹក្សាជាមួយសមាជិកគ្រួសារ មិត្តភ័ក្តិ ឬប្រសិនបើអ្នកពិតជាស្ត្រេស រហូតដល់អ្នកមិនអាចគ្រប់គ្រងវាបាន សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត។ លើសពីនេះទៀតការគេងមិនគ្រប់គ្រាន់ទេ វាក៏ជាមូលហេតុនៃកន្ទួលរមាស់ផងដែរ។

៦.ប្រើប្រទាលកន្ទុយក្រពើ (Aloe Vera)៖ Aloe Vera នឹងផ្តល់ភាពត្រជាក់ នៅពេលដែលអ្នកប្រើវាលាបលើស្បែកដែលមានកន្ទួលរមាស់។ វាក៏មានសារធាតុសំណើមដែលជួយផ្តល់សំណើមដល់ស្បែក នៅពេលដែលស្បែកមានសំណើម និងទន់រលោង រោគសញ្ញានៃកន្ទួលរមាស់ក៏នឹងត្រូវបានកាត់បន្ថយយ៉ាងឆាប់រហ័សផងដែរ៕Stress Rash: What It Looks Like, Symptoms & Treatment